ព័ត៌មានសន្តិសុខសង្គម

ខំទុកចិត្តឲ្យខ្ចីម៉ូតូមិនយកឲ្យវិញ ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន

ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសុំណំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីបុរសរូបនេះ ខ្ចីម៉ូតូមិត្តភក្ដិមិនយកទៅជូនម្ចាស់វិញ។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧.៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង សហការជាមួយកម្លាំងអធិការស្រុកកូនមុំ ក្រោមការសម្របសម្រួលនីតិវិធីពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃាត ប៊ុនឡេង (ហៅ អាគោ) ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ពាក់ពន្ធ័ករណីរំលោភលើទំនុកចិ ត្ត( ខ្ចី ម៉ូតូ )។ តាមការឲ្យដឹងពីអធិការនគរបាលក្រុងបានលុងបានឲ្យដឹងថា កាលពីវេលាម៉ោង១១.០០នាទី ថ្ងៃ ទី៩ ខែ តុលា ឆ្នាំ២០២០ ជនសង្ស័យបានខ្ចីម៉ូតូមិត្តភក្ដិជាជាងកាត់សក់ នៅចំណុច ហាងកាត់សក់ យឹម លីនដា  ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីថា ទៅទិញទូរស័ព្ទមួយភ្លែត ក៏បាត់ឈឹងរហូត ទូរស័ព្ទក៏ខលមិនចូល ជនរងគ្រោះជាម្ចាស់ម៉ូតូ ក៏ទូរស័ព្ទទៅប្រាប់សាច់ញាតិជនសង្ស័យប្រាប់ថា ឲ្យយកម៉ូតូមកឲ្យខ្លួនវិញ ក៏នៅតែមិនឃើញយកមកឲ្យ។ ជនរងគ្រោះក៏សម្រេចចិត្តប្ដឹងទៅសមត្ថកិច្ចៗ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចជំនាញ ចុះបង្ក្រាប​បទល្មើស​ជល​ផលនៅស្រុក​កំពង់លែង

កំពង់ឆ្នាំងៈ​រយៈពេល​៣​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល ជា​បន្តបន្ទាប់ ។​លោក​លី​ឡា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថាៈ​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​របស់​ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​ឆ្នាំង ដឹកនាំ​ដោយ​លោក ម៉ប់ សាម៉ុន​នាយរង ខណ្ឌ​រដ្ឋបាល​ជលផល និង​លោក អ៊ូ សោភ័ណ ។​ ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប បទល្មើស​ជលផល នៅ​ចំណុច​ទំនប់​ស្រុក ឃុំ​ស្វាយ​រំពារ រហូតដល់​ចំណុច​បាត់​ត្រង់ ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​ក្នុង​នោះបាន​រុះរើ និង​បំផ្លាញចោល របាំង​ស្បៃ​មុង ចំនួន​២៥​កន្លែង ប្រវែង ៧៥០ ម​. លប​លូ​ស្បៃ​មុង ៣០ គ្រឿង បង្គោល ២៧០ ដើម និង​ចាក់​លែង កូន​ត្រី​ចម្រុះ​មួយចំនួន​ចូល ក្នុង​ដែន​នេសាទ​វិញ ។​ ​សូមបញ្ជាក់ថា ការបង្ក្រាប​បទល្មើស​ជ​ល​ផល បានធ្វើ​ឡើង នៅ​ចំណុច​ក្បាលកោះ​លង្វែក ខ្លា​ក្រហឹម ស្តី​បន្លិច​បឹង​ធំ ក្នុងស្រុក​ជល​គី​រី និង​ស្រុក​កំពង់ត្រឡាច កាលពី​ថ្ងៃទី​៦ តុលា ២០២០ ។​កម្លាំងចម្រុះ​ដឹកនាំ​កម្លាំង ដោយ​រដ្ឋលេខាធិការ ក្រសួងកសិកម្ម […]

ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​និង​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​៣​នាក់​ក្នុង​ខេត្តក្រចេះ

(ក្រចេះ​)គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកជមួយម៉ូតូ​បណ្តាលឱ្យ​ជនរងគ្រោះ​មួយ​គ្រួសារ​គឺ​ឪពុកម្តាយ​និង​កូនប្រុស​តូច​បាន​ស្លាប់​ភ្លាមៗ​។​ហេតុ​កាណ៍​ដ៏​រន្ធត់​នេះ​បង្កឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។​ ​ប្រភពព័ត៌មាន​បឋម​បានឱ្យដឹងថា​: រថយន្ត​បង្ក​ម៉ាក camary ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ព្រះសីហនុ​: 2A: 2100 ។​រថយន្ត​ទំនងជា​មាន​ល្បឿន បាន​បុក ម៉ូតូ​ជនរងគ្រោះ​ខ្ទេច​មើល​លែង​ស្គាល់ ខណ​:​ពេល​បើក​របរ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​។​គ្រោះថ្នាក់​ដ៏​រន្ធត់​បុក​ពេញទំហឹង​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ចំនួន​៣​នាក់​។​ឪពុកម្ដាយ​ព្រមទាំង​កូនប្រុស​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​សព​បែក​ជា​បំណែកៗ​។​ ​ប្រភព​ដដែល​បាន​បន្តថាៈ​រថយន្ត​បង្ក​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​និង​ម៉ូតូ​ជនរងគ្រោះ​ខូចខាត​ស្ទើរ​ទាំងស្រុង​រហូត​មើល​មិន​ស្គាល់​ម៉ាក​។​បន្ទាប់ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ពុំ​ទទួលខុសត្រូវ​ឡើយ​។​ចំពោះ​សព​ជនរងគ្រោះ​ទាំង​៣​នាក់​ខាង​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក សំបូរ ដើម្បី​ស្រាវជ្រាវ និង​បន្ត​ដោះស្រាយ​នាពេល​ក្រោយ ៕​

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរ​បិទ​បញ្ចប់​លែងឱ្យ​មានការ​លក់ដូរ ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ​

ព្រះសីហនុៈ​កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាល ក្រុងព្រះសីហនុ បាន​បន្ត​បើក​យុទ្ធនាការ​ក្តៅ ចុះ​រៀបចំ​សណ្តាប់ តាមផ្លូវ​ជាតិ​លេខ​៤ ចាប់ពី​ចំណុច​ផ្សារ​ឃ្លាំង​លើ ដល់​មុខ​រោងចក្រ ញូ​ស្តា ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​មិនឱ្យ​មានការ​លក់ដូរ​និង​សំណង់​អនាធិបតេយ្យ​លើ​ដងផ្លូវ​នេះ​ទៀត​។​ ​មន្ត្រី​ក្រុងព្រះសីហនុ បានលើកឡើង​ថាៈ យុទ្ធនាការ​នេះ ក្នុង​ហេតុផល ដើម្បី​រក្សា​ចំណីផ្លូវ​តាម​ប្លង់គោល មិនឱ្យ​មានការ​សាងសង់ ឬ​លក់ដូរ​លើដី​ចំណីផ្លូវ ដែល​តាម​មន្ត្រី​អះអាងថា ទំហំ​ទទឹងផ្លូវ​នេះ ទាំង​តួ​ផ្លូវ និង​ចិញ្ចើមផ្លូវ មាន​ប្រវែង​រហូតដល់ ៦០ ម៉ែត្រ​។​ ជាការ​កត់សម្គាល់​ពេល​សមត្ថកិច្ច ចុះ​អនុវត្តន៍​វិធានការ​ក្តៅ​នេះ មាន​បញ្ហា​ជជែក​គ្នា​ខ្លះៗ​ដែរ រវាង​មន្ត្រី និង​ពលរដ្ឋ ពាក់ព័ន្ធ ។​ដូចជា​ពលរដ្ឋ​ខ្លះ សុំ​ការយោគយល់ ពី​អាជ្ញាធរ​ក្រោម​ហេតុផល​ថា គ្មាន​កន្លែង​លក់ដូរ និង​មាន​ពលរដ្ឋ​ខ្លះ បាន​ជំទាស់​មិនឱ្យ​រុះរើ ផងដែរ​។​ ​លោក គង់ សោភា អភិបាលរង ក្រុងព្រះសីហនុ បាន​ពន្យល់ថាៈ មិនអាច​បន្ធូរបន្ថយ​បានទេ ដោយសារតែ​នេះ ជា​យុទ្ធនាការ​ពិសេស បិទ​បញ្ចប់​លែងឱ្យ​មានការ​លក់ដូរ​ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ​។​ស្រប​ពេលដែល ការស្ថាបនា​ផ្លូវ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំណុច​នោះ​កំពុង​ធ្វើ​ដែរ​។ ​លោក អភិបាលរងក្រុង​បាន​បន្តថាៈ យុទ្ធនាការ​ក្តៅ​នេះ […]

ព័ត៌មានសន្តិសុខសង្គម

អ្នកស្រុក​រើសបាន​គ្រាប់មីន​មិនទាន់​ផ្ទុះ​ចេញពី​ក្នុង​ស្រែ​យកជូន​សមត្ថកិច្ចជំនាញ​

បាត់ដំបងៈ​ប្រជាពលរដ្ឋ​២​នាក់​ជា​ម្ចាស់​ស្រែ​រស់នៅ​ចំណុច​ហុង​ទី​៥​ស្ថិតក្នុង​ភូមិ​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គី​រី​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​២០២០​ឆ្នាំ​បាន​រើស​គ្រាប់មីន​ចំនួន​២​លើក​សរុប​ចំនួន​២៥​គ្រាប់​ជា​ប្រភេទ​មីន​សញ្ញា​លេខបូក​។​ក្នុង​នោ​:​មាន​៦​គ្រាប់​ខូចគុណភាព​ក្រៅពីនោះ​នៅមាន​គុណភាព​១០០​ភាគរយ​ហើយ​បាន​ប្រគល់ជូន​អង្គភាព​ជំនាញ​យកទៅ​រក្សា​ទុកជៀ​សវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​ ​មន្ត្រីនគរបាល​ស្រុក​រុក្ខ​គី​រី​បានឱ្យដឹងថា​កាលពី​លើក​ទី​១​នៅ​ព្រឹក​ថ្ងៃទី ៦​ខែកញ្ញា​ឆ្នាំ ២០២០​កន្លង ទៅ ពលរដ្ឋ​មួយរូប​រស់នៅ​ក្នុងភូមិ​ព្រែកជីក​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គិរី​បាន​បាន​ប្រទះឃើញ​គ្រាប់មីន​លេខបូក​ចំនួន​២០​គ្រាប់​ផលិត​នៅ​ប្រទេស​សូ​វៀត​។​គ្រាប់មីន​ទាំងនេះ​បាន​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក​ក្នុងនោះ​ខូចគុណភាព​៦​គ្រាប់​។​ ​លើក​ទី​២​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា​មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ឡាប ជាប់​ភេទ ប្រុស​អាយុ​៥៥​ឆ្នាំ​រស់នៅ​ភូមិ ព្រែកជីក​បាន​រើស​គ្រាប់មីន​ចំនួន​៥​គ្រាប់​ទៀត​ជា​ប្រភេទ​មីន​សញ្ញា​លេខបូក​មានគុណ​ភាព​១០០​ភាគរយ​ហើយ​ប្រគល់ឱ្យ​អង្គភាព ជំនាញ​យកទៅ​រក្សាទុក​។ ​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្រោយពេល​ទទួលបាន​គ្រាប់មីន​សញ្ញា​លេខបូក​ចំនួន​២៥​គ្រាប់​រួចមក​លោក​បាន​រាយការណ៍​ទៅ​អង្គភាព​ស៊ីម៉ាក់​ប្រចាំ​ស្រុក​មោង​ឬ​ស្សី​មក​ទទួល​យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ​៕ ​ 

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​

ខេត្តក្រចេះ​៖​កម្លាំង​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត​ក្រោម​បញ្ជា​ពី​លោក​លន់​សុផាត​ស្នងការ​នគរបាល​ខេត្ត​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅត្រង់​រមណីយដ្ឋាន​ថ្មបាំង​ស្ថិតនៅ​ភូមិ​បន្ទាយ​ឃុំ​គោ​លាប់​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០​។​ ​មន្ត្រីនគរបាល​ក្រុង​ក្រចេះ បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ដៀង​វ៉ាន់​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ ភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​និង​អំពើ​លួច ប្រ​ព្រិ​ត្ត​នៅ​ថ្ងៃទី​៣០ ខែសីហា ស្ថិតនៅ​បន្ទុប​ជួល ស្ថិតក្នុង​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​ខេត្តក្រចេះ ។​ ​មន្ត្រី​ដដែល​បាន​បន្តថាៈ​នៅ​ថ្ងៃទី​៣០​ខែសីហា​វេលា​ទៀបភ្លឺ​ឈ្មោះ​ហួត​ដា​បាន​ជិះ​ម៉ូតូ​ទៅ​រៀបចំ​ឥ​វ៉ាន់​ឱ្យ​ប្រពន្ធ​លក់ដូរ​នៅ​ផ្សារ​ក្រចេះ​។​ពេល​ត្រឡប់​មកដល់​បន្ទប់​វិញ​ខ្លួន​បាន​យក​ម៉ូតូ​ទុក​នៅមុខ​បន្ទប់​និង​ទុក​កូនសោរ​ឱ្យ​ប្រពន្ធ​សម្រាប់​ជិះ​ទៅ​លក់​ឥ​វ៉ាន់​នៅ​ផ្សា​រហើយ​ខ្លួន​ក៏​ជិះ​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​មក​កន្លែងធ្វើការ រហូតដល់​ម៉ោង​៧​ព្រឹក​ប្រពន្ធ​ខ្លួន​ចេញមក​យក​ម៉ូតូ​ទើប​ដឹងថា​បាត់​ម៉ូតូ​។​ ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​កម្លាំង​នគរ​ក្រុង​ក្រចេះ សហការ​ជាមួយ​នគរបាល​ចិត្រ​បុរី និង​នគរបាល​ជំនាញ​ខេត្ត​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​និង​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​ខណៈដែល​ជនសង្ស័យ​រូបនេះ​ព្យាយាម​រត់គេច​ពី​សមត្ថកិច្ច​មក​សម្ងំ​លាក់ខ្លួន​ចំណែក​បក្ខពួក​ម្នាក់ទៀត​បាន​រត់​គេចខ្លួនបាត់​។​ ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង​មធ្យោបាយ​របស់​ជនសង្ស័យ​១​គ្រឿង​និង​ម៉ូតូ​ជនរងគ្រោះ​១​គ្រឿង​និង​ឧបករណ៍​កាច់​សោរ​ម៉ូតូ​១​សម្រាប់​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕ ​