(ក្រចេះ)គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកជមួយម៉ូតូបណ្តាលឱ្យជនរងគ្រោះមួយគ្រួសារគឺឪពុកម្តាយនិងកូនប្រុសតូចបានស្លាប់ភ្លាមៗ។ហេតុកាណ៍ដ៏រន្ធត់នេះបង្កឡើងរវាងរថយន្តបុកជាមួយម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៧ ភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរខេត្តក្រចេះកាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ ប្រភពព័ត៌មានបឋមបានឱ្យដឹងថា: រថយន្តបង្កម៉ាក camary ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ព្រះសីហនុ: 2A: 2100 ។រថយន្តទំនងជាមានល្បឿន បានបុក ម៉ូតូជនរងគ្រោះខ្ទេចមើលលែងស្គាល់ ខណ:ពេលបើករបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។គ្រោះថ្នាក់ដ៏រន្ធត់បុកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះស្លាប់ចំនួន៣នាក់។ឪពុកម្ដាយព្រមទាំងកូនប្រុសស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មសពបែកជាបំណែកៗ។ ប្រភពដដែលបានបន្តថាៈរថយន្តបង្ករងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងម៉ូតូជនរងគ្រោះខូចខាតស្ទើរទាំងស្រុងរហូតមើលមិនស្គាល់ម៉ាក។បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ពុំទទួលខុសត្រូវឡើយ។ចំពោះសពជនរងគ្រោះទាំង៣នាក់ខាងសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទូចយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក សំបូរ ដើម្បីស្រាវជ្រាវ និងបន្តដោះស្រាយនាពេលក្រោយ ៕
ព័ត៌មានសន្តិសុខសង្គម
អាជ្ញាធរបិទបញ្ចប់លែងឱ្យមានការលក់ដូរ ប៉ះពាល់ចិញ្ចើមផ្លូវទៀតហើយ
ព្រះសីហនុៈកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាល ក្រុងព្រះសីហនុ បានបន្តបើកយុទ្ធនាការក្តៅ ចុះរៀបចំសណ្តាប់ តាមផ្លូវជាតិលេខ៤ ចាប់ពីចំណុចផ្សារឃ្លាំងលើ ដល់មុខរោងចក្រ ញូស្តា ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុមិនឱ្យមានការលក់ដូរនិងសំណង់អនាធិបតេយ្យលើដងផ្លូវនេះទៀត។ មន្ត្រីក្រុងព្រះសីហនុ បានលើកឡើងថាៈ យុទ្ធនាការនេះ ក្នុងហេតុផល ដើម្បីរក្សាចំណីផ្លូវតាមប្លង់គោល មិនឱ្យមានការសាងសង់ ឬលក់ដូរលើដីចំណីផ្លូវ ដែលតាមមន្ត្រីអះអាងថា ទំហំទទឹងផ្លូវនេះ ទាំងតួផ្លូវ និងចិញ្ចើមផ្លូវ មានប្រវែងរហូតដល់ ៦០ ម៉ែត្រ។ ជាការកត់សម្គាល់ពេលសមត្ថកិច្ច ចុះអនុវត្តន៍វិធានការក្តៅនេះ មានបញ្ហាជជែកគ្នាខ្លះៗដែរ រវាងមន្ត្រី និងពលរដ្ឋ ពាក់ព័ន្ធ ។ដូចជាពលរដ្ឋខ្លះ សុំការយោគយល់ ពីអាជ្ញាធរក្រោមហេតុផលថា គ្មានកន្លែងលក់ដូរ និងមានពលរដ្ឋខ្លះ បានជំទាស់មិនឱ្យរុះរើ ផងដែរ។ លោក គង់ សោភា អភិបាលរង ក្រុងព្រះសីហនុ បានពន្យល់ថាៈ មិនអាចបន្ធូរបន្ថយបានទេ ដោយសារតែនេះ ជាយុទ្ធនាការពិសេស បិទបញ្ចប់លែងឱ្យមានការលក់ដូរប៉ះពាល់ចិញ្ចើមផ្លូវទៀតហើយ។ស្របពេលដែល ការស្ថាបនាផ្លូវនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំណុចនោះកំពុងធ្វើដែរ។ លោក អភិបាលរងក្រុងបានបន្តថាៈ យុទ្ធនាការក្តៅនេះ […]
អ្នកស្រុករើសបានគ្រាប់មីនមិនទាន់ផ្ទុះចេញពីក្នុងស្រែយកជូនសមត្ថកិច្ចជំនាញ
បាត់ដំបងៈប្រជាពលរដ្ឋ២នាក់ជាម្ចាស់ស្រែរស់នៅចំណុចហុងទី៥ស្ថិតក្នុងភូមិឃុំព្រែកជីកស្រុករុក្ខគីរីកាលពីថ្ងៃទី១៥ខែកញ្ញា២០២០ឆ្នាំបានរើសគ្រាប់មីនចំនួន២លើកសរុបចំនួន២៥គ្រាប់ជាប្រភេទមីនសញ្ញាលេខបូក។ក្នុងនោ:មាន៦គ្រាប់ខូចគុណភាពក្រៅពីនោះនៅមានគុណភាព១០០ភាគរយហើយបានប្រគល់ជូនអង្គភាពជំនាញយកទៅរក្សាទុកជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។ មន្ត្រីនគរបាលស្រុករុក្ខគីរីបានឱ្យដឹងថាកាលពីលើកទី១នៅព្រឹកថ្ងៃទី ៦ខែកញ្ញាឆ្នាំ ២០២០កន្លង ទៅ ពលរដ្ឋមួយរូបរស់នៅក្នុងភូមិព្រែកជីកឃុំព្រែកជីកស្រុករុក្ខគិរីបានបានប្រទះឃើញគ្រាប់មីនលេខបូកចំនួន២០គ្រាប់ផលិតនៅប្រទេសសូវៀត។គ្រាប់មីនទាំងនេះបានប្រគល់ឱ្យមន្ត្រីជំនាញយកទៅរក្សាទុកក្នុងនោះខូចគុណភាព៦គ្រាប់។ លើកទី២នៅព្រឹកថ្ងៃទី១៥ខែកញ្ញាមានពលរដ្ឋម្នាក់ឈ្មោះឡាប ជាប់ភេទ ប្រុសអាយុ៥៥ឆ្នាំរស់នៅភូមិ ព្រែកជីកបានរើសគ្រាប់មីនចំនួន៥គ្រាប់ទៀតជាប្រភេទមីនសញ្ញាលេខបូកមានគុណភាព១០០ភាគរយហើយប្រគល់ឱ្យអង្គភាព ជំនាញយកទៅរក្សាទុក។ ប្រភពដដែលបានបញ្ជាក់ថាក្រោយពេលទទួលបានគ្រាប់មីនសញ្ញាលេខបូកចំនួន២៥គ្រាប់រួចមកលោកបានរាយការណ៍ទៅអង្គភាពស៊ីម៉ាក់ប្រចាំស្រុកមោងឬស្សីមកទទួលយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពដើម្បីកម្ទេចចោលនៅពេលក្រោយ៕
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ
ខេត្តក្រចេះ៖កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយ កម្លាំងនគរបាលស្រុកចិត្របុរី និងកម្លាំងជំនាញព្រហ្មទណ្ឌកំរិតស្រាលខេត្តក្រោមបញ្ជាពីលោកលន់សុផាតស្នងការនគរបាលខេត្ត។សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅត្រង់រមណីយដ្ឋានថ្មបាំងស្ថិតនៅភូមិបន្ទាយឃុំគោលាប់ស្រុកចិត្របុរី ខេត្តក្រចេះកាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ មន្ត្រីនគរបាលក្រុងក្រចេះ បានឱ្យដឹងថាជនសង្ស័យឈ្មោះដៀងវ៉ាន់ភេទប្រុសអាយុ៣៨ឆ្នាំមានទីលំនៅ ភូមិថ្មី ឃុំពង្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនិងអំពើលួច ប្រព្រិត្តនៅថ្ងៃទី៣០ ខែសីហា ស្ថិតនៅបន្ទុបជួល ស្ថិតក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះខេត្តក្រចេះ ។ មន្ត្រីដដែលបានបន្តថាៈនៅថ្ងៃទី៣០ខែសីហាវេលាទៀបភ្លឺឈ្មោះហួតដាបានជិះម៉ូតូទៅរៀបចំឥវ៉ាន់ឱ្យប្រពន្ធលក់ដូរនៅផ្សារក្រចេះ។ពេលត្រឡប់មកដល់បន្ទប់វិញខ្លួនបានយកម៉ូតូទុកនៅមុខបន្ទប់និងទុកកូនសោរឱ្យប្រពន្ធសម្រាប់ជិះទៅលក់ឥវ៉ាន់នៅផ្សារហើយខ្លួនក៏ជិះម៉ូតូសណ្ដោងរឺម៉កមកកន្លែងធ្វើការ រហូតដល់ម៉ោង៧ព្រឹកប្រពន្ធខ្លួនចេញមកយកម៉ូតូទើបដឹងថាបាត់ម៉ូតូ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗកម្លាំងនគរក្រុងក្រចេះ សហការជាមួយនគរបាលចិត្របុរី និងនគរបាលជំនាញខេត្តបានស៊ើបអង្កេតស្រាវជ្រាវជាបន្តបន្ទាប់និងឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់។ខណៈដែលជនសង្ស័យរូបនេះព្យាយាមរត់គេចពីសមត្ថកិច្ចមកសម្ងំលាក់ខ្លួនចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន២គ្រឿងមធ្យោបាយរបស់ជនសង្ស័យ១គ្រឿងនិងម៉ូតូជនរងគ្រោះ១គ្រឿងនិងឧបករណ៍កាច់សោរម៉ូតូ១សម្រាប់។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននិងរក្សាទុកបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕