ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមីក្រូហិរញ្ញវត្ថុ និងធនាគារ ពន្យាពេលសង ឬមិនយកការប្រាក់ ចំពោះកម្មករ ដែលត្រូវព្យួរការងារអំឡុងពេលនេះ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ថ្លែងនៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការស្នើដល់ មីក្រូហិរញ្ញវត្ថុ និងធនាគារ សុំឲ្យមានការលើកលែងពន្យាពេលសង ឬក៏មិនយកការប្រាក់ ចំពោះកម្មករ-កម្មការិនី ដែលត្រូវព្យួរការងារក្នុងអំឡុងពេលនេះ។ សម្តេចក៏បានបញ្ជាក់ផងដែរថា កម្មករ-កម្មការិនីដែលទទួលរងផលប៉ះពាល់មានមិនដល់២ម៉ឺននាក់នោះទេ ហើយក្នុងចំណោមចំនួនមិនដល់២ម៉ឺននាក់នេះ យើងអាចថា៥០%ជាប់ធនាគារ ដោយសារតែគ្នាត្រូវខ្ចីលុយគេមុនធ្វើផ្ទះ ធ្វើនេះ ធ្វើនោះ៕

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បិទមិនអោយជនជាតិវៀតណាម ចូលប្រទេសកម្ពុជាចាប់ពីយប់នេះ

សម្ដេចតេជោ ហ៊ុន សែន បានសម្រេច នៅយប់នេះ ដោយបញ្ជាទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ត្រូវចេញសេចក្ដីប្រកាស ព័ត៌មានមួយ ហាមមិនអោយជនជាតិ វៀតណាមចូល មកកម្ពុជា ចាប់ពីម៉ោង សូន្យ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០ តទៅ និង ហាមមិនអោយ ប្រជាជនកម្ពុជា ទៅវៀតណាមដែរ ដេីម្បី ទប់ស្កាត់ការឆ្លងកូវីដ ១៩ ។ បំរាមនេះ នឹងលេីកពេលនៅពេលដែលខាងវៀតណាមលេីកពេលដែរ ៕  

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ប្រកាសផ្អាកការទស្សនាសារមន្ទីរទាំងបីរបស់ខ្លួននៅខេត្តសៀមរាបបណ្ដោះអាសន្ន

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងអំពីការផ្អាកដំណើរការ និងការចូលទស្សនានៅតាមសារមន្ទីរទាំងបីជាបណ្ដោះអាសន្ន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ ខែមីនានេះ រហូតដល់ស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាលឡើងវិញ និងរហូតដល់មានការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា។ សារមន្ទីរទាំងបីនោះរួមមាន៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរឡតានី និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៉ី។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា៖

ព័ត៌មានជាតិ

រឿងបង្កហឹង្សារហូតអ្នកព័ត៍មានម្នាក់ដេកស្តូកកណ្តាលថ្នល់ អ្នកនាំពាក្យសុំមិនឆ្លើយ

លោកចាងហ្វាងគេហទំព័រអេអិនហតញ៉ូ ដែលមានស្នាក់ការនៅខេត្តបាត់ដំបង បន្ថែមថា ចំពោះការដែលក្រុម របស់លោកចូលទៅដោយមិនបានពាក់កាតសម្គាល់ខ្លួនពីព្រោះ ដំបូងគិតថា ចូលទៅស្វាគមន៍ និងជូនពរប្រធានស្ថានីយ៍ថ្លឹងរថយន្តដែលទើបឡើងកាន់តំតែងថ្មីប៉ុណ្ណះ។ តែត្រូវគេដេញចេញ ដោយចោទថាទៅសុំលុយ។ លោកបញ្ជាក់ចុងក្រោយថា ថ្វីត្បិតតែរូបលោកមិនប្តឹងតបតចំពោះអំពើហឹង្សានេះ តែក៍ស្នើអោយប្រធានស្ថានីយ៍ ដួយដោះស្រាយរឿងកាមេរ៉ា ដែលរងការខូចខាតនោះដែរ។ ជុំវិញការផ្ទុះហឹង្សានេះ អនុប្រធាននិងជាអ្នកនាំ ពាក្យមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាបលោកខៀវ ប្រសើ បញ្ជាក់តាមទូរសព្ទ័ថា លោកសុំមិនឆ្លើយនោះទេ។ តែបើចង់ដឹង សុំចាំមើលការបង្ហោះព័ត៍មានតាមផេកលោកចុះ។ លោកខៀវ ប្រសើ បញ្ជាក់បែបនេះ ហាក់មានរឿងអាថ៍កំបាំងនៅពីក្រោយអំពើហឹង្សានេះ​ និងហាក់មិនចង់អោយសាធារណៈជនដឹងថា ប្រធានស្ថានីយ៍ថ្លឹងរថយន្តដែលទើបកាន់តំណែងថ្មី ជានណា មកពីណាហើយឈ្មោះអ្វី?អីយ៉ាងចឹង។ ទោះជាបែបនេះ ក្លឹបវីដេអូ ក្នុងហេតុការណ៍ ត្រូវបានបង្ហោះជាធារណៈ ដោយលាតត្រដាងគ្រប់សកម្មភាព របស់គូភាគីយ៉ាងច្បាស់។ អ្នកឃើញហេតុការណ៍ បានលើកឡើងថា ជម្លោះនេះអាចផ្តើមចេញពីផល ប្រយោជន៍ ពីព្រោះគូភាគីក្នុងពេលឈ្លោះ គឺស្រែកដាក់គ្នាតែរឿងលុយ។ ជាមួយគ្នានោះ មហាជនក្នុងខេត្តសៀមរាប បានបង្ហាញក្តីសង្ឃឹម ដោយរឹពឹងថា ប្រធានស្ថានីយ៍ថ្លឹងរថយន្តទាំងពីរកន្លែងក្នុងខេត្តនេះ នឹងមិនទទួល សំណូកក្រោមតុ ហើយសម្ងំអោយរថយន្តផ្ទុកលើសទម្ងន់ បើកបំផ្លាញផ្លូវ ដែលកំពុងស្ថាបនា និងទើបស្ថាបនារួច។ ត្បិតប្រធានស្ថានីយ៍មុន […]

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងវិស័យឌីជីថល កាន់តែរីកចម្រើនឡើង ហើយយើងនឹងឈានទៅអនុវត្តន៍នូវរដ្ឋាភិបាលឌីជីថល ជំរុញនូវសេដ្ឋកិច្ចឌីជីថល ការប្រើប្រាស់នូវអុីនធឺណិតនៃវត្ថុ (IoT)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីស្ថានភាពយន្តការឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (Cambodia Computer Emergency Response Team – CAMCERT) និងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Cybersecurity) ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងវិស័យឌីជីថល កាន់តែរីកចម្រើនឡើង ហើយយើងនឹងឈានទៅអនុវត្តន៍នូវរដ្ឋាភិបាលឌីជីថល ជំរុញនូវសេដ្ឋកិច្ចឌីជីថល ការប្រើប្រាស់នូវអុីនធឺណិតនៃវត្ថុ (IoT) និងការចូលរួមប្រើប្រាស់នូវបច្ចេកវិទ្យាដែលជំរុញនូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ។ ដូច្នេះ សន្តិសុខព័ត៌មាន គឺជាបញ្ហាមួយដ៏មានសារៈសំខាន់ណាស់ ប្រសិនបើយើងមិនម្ចាស់ការលើបញ្ហានេះបានទេ ការជំរុញរដ្ឋាភិបាលឌីជីថល និង សេដ្ឋកិច្ចឌីជីថល គឺប្រាកដជាជួបនូវបញ្ហាប្រឈមជាមិនខាន។ លើសពីនេះទៅទៀត សេដ្ឋកិច្ចឌីជីថល ពិសេសពាណិជ្ជកម្មអេឡិកត្រូនិក និងការទូទាត់អនឡាញ ពុំទាន់បានដំណើរការទៅដោយរលូននៅឡើយ ដែលអាចបណ្តាលមកពីការព្រួយបារម្មណ៍ខ្លាចមានការវាយប្រហារពីអុីនធឺណិត និងការជ្រៀតចូលលួចយកព័ត៌មានជាដើម ដែលជាហេតុធ្វើឱ្យសកម្មភាពពាណិជ្ជកម្មអេឡិកត្រូនិកនៅមានទំហំតូចនៅឡើយ។ […]

ព័ត៌មានជាតិ

ជំនួយ​ប្រទេស​ចិន​Detection Reagent​ជំងឺ​វីរុស​ខូ​វីដ​១៩​សម្រាប់ ​២.០០០​នាក់​នឹង​មកដល់​កម្ពុជា​យប់​នេះ​

ភ្នំពេញ​៖​ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បានបញ្ជាក់​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា​តាម​ការប៉ាន់ស្មាន​ទុក​មុន នា​រាត្រី​ថ្ងៃទី​១៧ ខែមីនា សារធាតុ​Detection Reagent​ជំងឺ​វីរុស​ខូ​វីដ​១៩(COVID-19)​សម្រាប់​២.០០០​នាក់​ដែលជា​ជំនួយ ​របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា​នឹង​មកដល់​រាជធានី​ភ្នំពេញ​តាម ជើងហោះហើរ​។​ ជំនួយ​សារធាតុ​ទាំងនេះ​នឹងត្រូវ​បានទទួល​ដោយ​ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា​។​ ​ប្រភព​ដដែល​បន្តថា​ប្រទេស​ចិន ​នឹង​បន្ត​ផ្តល់ជំនួយ​ជា​សម្លៀកបំពាក់​ការពារ ម៉ាស់​វេជ្ជសាស្ត្រ និង​សម្ភារ​ផ្សេងទៀត​ជា​បន្តបន្ទាប់ និង​ព្រមទាំង​ខិតខំ​ផ្តល់​ជា​កម្លាំង​ជំរុញ​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស ជូន​ចំពោះ​ភាគី​កម្ពុជា​៕

ព័ត៌មានជាតិ

Microsoft បញ្ចេញផែនទីបង្ហាញពីចំនួនឆ្លងនៃវីរុសកូរ៉ូណា ដើម្បីឲ្យយើងងាយស្រួលតាមដាន​

ស្របនឹងពេលដែលវីរុសកូរ៉ូណា (COVID-19) កំពុងតែរីករាលដាលជុំវិញពិភពលោក នោះយើងក៏ចាប់អារម្មណ៍ឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាតូចធំទាំងឡាយ បានខិតខំព្យាយាមបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកវិធីយ៉ាងណា ដើម្បីទប់ស្ដាត់កុំឲ្យបន្ដកើតមានការចម្លង ពីមនុស្សម្នាក់ទៅម្នាក់ទៀត ។ ចំណែកឯដំណោះស្រាយមួយក្នុងចំណោមនោះ គឺជាផែនទីដែលដាក់បង្ហាញឲ្យឃើញពី ចំនួនករណីឆ្លងវីរុសកូរ៉ូណា តាមបណ្ដាប្រទេសនីមួយៗ ទូទាំងពិភពលោកតែម្ដង។ ក្រុមហ៊ុន Microsoft ក៏បានធ្វើការបញ្ចេញផែនទីតាមដានវីរុស COVID-19 នៅលើវេបសាយ Bing របស់ខ្លួន សម្រាប់យើងទាំងអស់គ្នា កាលពីពេលថ្មីៗនេះ ផងដែរ។ ទិន្នន័យដែលដាក់បង្ហាញនៅលើផែនទីនេះ ត្រូវបានក្រុមការងាររបស់ Microsoft ដកស្រង់ចេញពី មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC), អង្គការសុខភាពពិភពលោក (WHO), មជ្ឈមណ្ឌលអឺរ៉ុប សម្រាប់ការការពារនិងគ្រប់គ្រងជំងឺ (ECDC) និងវេបសាយវិគីភីឌា ជាដើម ដោយសុទ្ធតែអាចជឿជាក់បាន។ ហាក់បីដូចជាផែនទីតាមដានករណីឆ្លងវីរុសកូរ៉ូណាដទៃទៀតដែរ ដោយនៅលើវេបសាយ Bing នេះ គឺវាដាក់បង្ហាញឲ្យឃើញពីចំនួនសរុបទូទាំងពិភពលោក និងតាមប្រទេសនីមួយៗដាច់ពីគ្នា។ នៅលើវេបសាយតាមដាននេះ វាក៏មានបញ្ជាក់នូវចំនួនករណីដែលបានរកឃើញក្នុងពេលឥឡូវ (Active Cases), ចំនួនជាសះស្បើយឡើងវិញ (Recovered Cases), ចំនួនដែលបានស្លាប់ពីវីរុសនេះ (Fatal […]

ព័ត៌មានជាតិ

សម្ដេចតេជោហ៊ុន សែនអញ្ជើញជួបពិភាក្សា​ការងារ ជាមួយប្រធា​នសមាគមជប៉ុន​-កម្ពុជា

នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម តាកាហាស៊ី ហ្វ៊ូមីអាគី(Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា។ក្នុងជំនួបនោះ ឯកឧត្តម តាកាហាស៊ី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យនាវា Westerdam បានចូលចតនៅក្រុងព្រះសីហនុ កាលពីពេលកន្លងទៅនេះ ដែលនៅលើនាវានោះ ក៏មានជនជាតិជប៉ុនផងដែរ ហើយជនជាតិជប៉ុនទាំងនោះក៏បានវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញដោយសេចក្ដីសុខ។ជាមួយនេះ ឯកឧត្តម តាកាហាស៊ី ក៏បានគោរពជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងជំងឺកូវីដ១៩នៅប្រទេសជប៉ុន រួមទាំងករណីជំងឺកូវីដ១៩នៅលើកប៉ាល់ Diamond princess ហើយឯកឧត្តមក៏បានជម្រាបជូនសម្ដេចផងដែរថា ប្រតិភូដែលឯកឧត្តមនាំមកកម្ពុជាពេលនេះ គឺជាប្រតិភូ អ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាងមមាញឹកនៅក្នុងការវិនិយោគនៅក្នុងកម្ពុជា ដែលទី១លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការប្រើប្រាស់សារធាតុរកឃើញថ្មីដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច, ទី២ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាតកាយ, ទី៣ គឺការជំរុញការវិនិយោគពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានភាពសកម្មឡើងថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តម តាកាហាស៊ី ដែល […]

ព័ត៌មានជាតិ

ក្រសួងធនធានជូនដំណឹងឲ្យប្រជាពលរដ្ឋបង្កើន​ការ ប្រុងប្រយ័ត្ន!ចំ​ពោះបាតុភូត​ផ្គររន្ទះខ្យល់​កន្ត្រាក់

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាចាប់ពីថ្ងៃទី១៧ខែមីនា ដល់ថ្ងៃទី២៣ខែមីនាណែនាំឲ្យប្រជាពលរដ្ឋតាមបណ្តាលខេត្តទំនាបកណ្ដាលត្រូវបង្កើនការប្រុងប្រយ័ត្ន!ចំពោះបាតុភូត ផ្គររន្ទះខ្យល់កន្ត្រាក់ពិសេសការកើនឡើងនៃកម្ដៅក្នុងរយៈពេលមួយសប្តាហ៍នេះដើម្បីការពារថែរក្សាសុខភាពឲ្យបានល្អកុំអោយរងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។ បើតាមសេចក្តីប្រកាសព័ត៌មានកម្ពុជានឹងទទួលរងកម្រិតសម្ពាធទាបលើផ្ទៃដីនិងសម្ពាធខ្ពស់នៅរយះកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជាដែលធ្វើអោយមានបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសគឺកើនឡើងកម្តៅ។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសបន្តក្ដៅនៅតាមបណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី ២៦ដល់ ២៨អង្សារសេ , សីតុណ្ហភាពអតិបរមាមានពី ៣៧ដល់៣៩ អង្សាសេ ,អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ។ ដោយឡែកនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ,បន្ទាយមានជ័យ,សៀមរាប,ប៉ៃលិនបាត់ដំបង,និងខេត្តព្រះវិហារ និងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះបណ្ដាខេត្តនៅខ្ពង់រាបឥសាន្ត សីតុណ្ហភាពអប្បបរមាមានពី ២៦ ដល់ ២៨ អង្សារសេ សីតុណ្ហភាពអតិបរមាមានពី ៣៤ ដល់ ៣៦ អង្សាសេ និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី២៦ ដល់ ២៨ អង្សារសេ,សីតុណ្ហភាពអតិបរមា មានពី ៣៥ដល់ ៣៧អង្សារសេ។ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមីនា នឹងអាចមានភ្លៀងខ្សោយដោយឡែកខេត្តកោះកុង និងមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម។ ដូច្នេះ […]

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនបានអនុញ្ញាតឲ្យលោកអគ្គនាយកថ្មីនៃផ្នែកងារ KOTRA ប្រចាំកម្ពុជាដើ​ម្បីសម្តែងការគួរសមនិ​ងណែ​នាំខ្លួន

ភ្នំពេញៈ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀល ថ្ងៃអង្គារ ២រោច ខែផល្គុន ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Jongsoo Shin អគ្គនាយកថ្មីនៃផ្នែកងារ Korean Trade-Investment Promotion Agency (KOTRA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងណែនាំខ្លួនចំពោះឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះលោក Jongsoo Shin ដែលទទួលបានការគាំទ្រ និងត្រូវបានតែងតាំងជាអគ្គនាយកថ្មីនៃផ្នែកងារ KOTRA ហើយតាមរយៈលោក ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ និងប្រជាជនកូរ៉េ ដែលជានិច្ចជាកាលតែងតែផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អមកកម្ពុជា តាមរយៈជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានដល់កម្មវិធី និងគម្រោងជាច្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដែលថ្មីៗ នេះភាគីកូរ៉េបានអនុញ្ញាតឲ្យកម្ពុជា នាំចេញស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ទីផ្សារកូរ៉េ។ចំពោះជំនួបនារសៀលនេះ […]