ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន ប្រជុំពង្រឹងវិធានការ សន្តិសុខ និងប្រយុទ្ធប្រឆាំងជួញដូរមនុស្

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២០ បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងវិធានការសន្តិសុខ និងការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដោយមានអ្នកចូលរួម សរុបប្រមាណ១៣០រូប។ ឆ្លៀតឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានផ្ដល់កិត្តិយសបំពាក់ឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ជូនស្នងការនគរបាលខេត្ត ចំនួន៤រូប រួមមាន ៖ ទី១-ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការខេត្តកែប ,ទី២-ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការខេត្តកណ្ដាល ,ទី៣-ឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការខេត្តស្ទឹងត្រែង និងទី៤-ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំដែលពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវទិសដៅស្រួចទៅលើការឯកភាពគ្នា ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំសភាពការណ៍ និងរបាយការណ៍ ដើម្បីសម្ដៅចាត់វិធានការឲ្យមានប្រសិទ្ធភាព។ អ្វីដែលសំខាន់ក្នុងការណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន គឺការស្ដារកិត្តិយសរបស់ប្រទេសកម្ពុជា […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​

ខេត្តក្រចេះ​៖​កម្លាំង​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត​ក្រោម​បញ្ជា​ពី​លោក​លន់​សុផាត​ស្នងការ​នគរបាល​ខេត្ត​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅត្រង់​រមណីយដ្ឋាន​ថ្មបាំង​ស្ថិតនៅ​ភូមិ​បន្ទាយ​ឃុំ​គោ​លាប់​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០​។​ ​មន្ត្រីនគរបាល​ក្រុង​ក្រចេះ បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ដៀង​វ៉ាន់​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ ភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​និង​អំពើ​លួច ប្រ​ព្រិ​ត្ត​នៅ​ថ្ងៃទី​៣០ ខែសីហា ស្ថិតនៅ​បន្ទុប​ជួល ស្ថិតក្នុង​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​ខេត្តក្រចេះ ។​ ​មន្ត្រី​ដដែល​បាន​បន្តថាៈ​នៅ​ថ្ងៃទី​៣០​ខែសីហា​វេលា​ទៀបភ្លឺ​ឈ្មោះ​ហួត​ដា​បាន​ជិះ​ម៉ូតូ​ទៅ​រៀបចំ​ឥ​វ៉ាន់​ឱ្យ​ប្រពន្ធ​លក់ដូរ​នៅ​ផ្សារ​ក្រចេះ​។​ពេល​ត្រឡប់​មកដល់​បន្ទប់​វិញ​ខ្លួន​បាន​យក​ម៉ូតូ​ទុក​នៅមុខ​បន្ទប់​និង​ទុក​កូនសោរ​ឱ្យ​ប្រពន្ធ​សម្រាប់​ជិះ​ទៅ​លក់​ឥ​វ៉ាន់​នៅ​ផ្សា​រហើយ​ខ្លួន​ក៏​ជិះ​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​មក​កន្លែងធ្វើការ រហូតដល់​ម៉ោង​៧​ព្រឹក​ប្រពន្ធ​ខ្លួន​ចេញមក​យក​ម៉ូតូ​ទើប​ដឹងថា​បាត់​ម៉ូតូ​។​ ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​កម្លាំង​នគរ​ក្រុង​ក្រចេះ សហការ​ជាមួយ​នគរបាល​ចិត្រ​បុរី និង​នគរបាល​ជំនាញ​ខេត្ត​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​និង​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​ខណៈដែល​ជនសង្ស័យ​រូបនេះ​ព្យាយាម​រត់គេច​ពី​សមត្ថកិច្ច​មក​សម្ងំ​លាក់ខ្លួន​ចំណែក​បក្ខពួក​ម្នាក់ទៀត​បាន​រត់​គេចខ្លួនបាត់​។​ ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង​មធ្យោបាយ​របស់​ជនសង្ស័យ​១​គ្រឿង​និង​ម៉ូតូ​ជនរងគ្រោះ​១​គ្រឿង​និង​ឧបករណ៍​កាច់​សោរ​ម៉ូតូ​១​សម្រាប់​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕ ​  

ព័ត៌មានជាតិ

អាជ្ញាធរ​បាន​ចុះ​បិទ​ក្លិប​កម្សាន្ត​នៅ​កណ្ដាល​ក្រុង​សៀមរាប​

សៀមរាប​: ក្លិប​កម្សាន្ត​”​អេ​លី​ត​”(Elite Club)​ដែលមាន​ទីតាំង​ភូមិ​តាភុល​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប ខេត្តសៀមរាប​ត្រូវបាន​អាជ្ញាធរ​ចុះ​បិទ​ទាំងយប់​។​ហេតុការណ៍​ចុះ​បិទ​ក្លិប​កម្សាន្ត​”​អេ​លី​ត​”​បានកើត​ឡើង​នៅ​យប់​ថ្ងៃ ទី​៣០​ខែសីហា ឆ្នាំ​២០២០​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា​ក្រុមការងារ​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ខេត្តសៀមរាប រួមមាន មន្ត្រី​អធិការកិច្ច​ទេសចរណ៍​ខេត្ត មន្ត្រី​សុខាភិបាល​ខេត្ត បាន​ចុះ​ពិនិត្យ​និង​ណែនាំ​ធ្វើ​កិច្ចសន្យា​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ក្លិប​កម្សាន្ត​”​អេ​លី​ត​”​ដែល​បើក​ដំណើរការ​ដោយ​មិនទាន់មាន​ការអនុញ្ញាត​ពី​រដ្ឋបាលខេត្ត​។​ ​សមត្ថកិច្ច​បាន​បន្តថា ការចុះ​បិទ​ក្លិប​កម្សាន្ត​”​អេ​លី​ត​” ដែលមាន​ទីតាំង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប នាពេល​កន្លងទៅ ក្លិប​មួយ​នេះ​បាន​បើក​ឱ្យ​ភ្ញៀវ​ចូល​រាំលេង​កម្សាន្ត​រហូតដល់​ភ្លឺ បង្ក​ការរំខាន​ដល់​ពលរដ្ឋ​រស់នៅ​ជុំវិញ​នោះ​ផងដែរ​៕ ​