បាត់ដំបងៈនាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានឱ្យដឹង នៅថ្ងៃទី២៦ខែតុលា ឆ្នាំ២០២០នេះថាៈកម្លាំងសមត្ថកិច្ចចម្រុះក្នុងខែតុលា ឆ្នាំ២០២០ បានចុះបង្ក្រាបបទល្មើសនេសាទ បានចំនួន ១៥ ករណី។ ព្រមទាំងដកហូតបាន វត្ថុតាងបទល្មើស មួយចំនួន ដូចជា: សាច់មង ១២.០០០ ម៉ែត្រ ស្បៃមុង ចំនួន ៦០០ម៉ែត្រ បង្គោលចំនួន ៨.៣៩០ ដើម ឡុក៨៧គ្រឿង លូស្បៃមុង១៨មាត់ និងលែងត្រីចម្រុះ ចំនួន ៣៨៥ គីឡូក្រាមចូល ទៅបឹងធម្មជាតិវិញ។ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង បានបន្តថាៈ នៅក្នុងរដូវបិទនេសាទនេះ ដោយសារស្ថានភាពស្មុគ្រស្មាញ និងទឹកឡើងខ្លាំង ពិបាកដឹកជញ្ជូនឧបករណ៍ល្មើសច្បាប់ យកមករក្សាខទុក នៅខណ្ឌរដ្ឋបាលជល សមត្ថកិច្ចចម្រុះ សម្រេចដុតកម្ទេចចោល។ ឧបករណ៍ទាំងនោះ នៅនឹងកន្លែង ដើម្បីជាការព្រមាន ដល់ជនខិលខូចផង ព្រមទាំពិន័យបានថវិកា ៥ លានរៀល បង់ចូលថវិការដ្ឋ ៥០ ភាគរយ ។ លោកនាយខណ្ឌបានបញ្ជាក់ថាៈក្នុងការចុះប្រតិបត្តិការម្តងៗសមត្ថកិច្ចចម្រុះមិនដែលចាប់បានជនខិលខូចម្នាក់ណាទេ […]
Month: October 2020
ឯកឧត្តម ជុំ កុសល ៖ អាជ្ញាធរដែលឆ្លាតត្រូវយកអ្នកសារព័ត៌មានធ្វើជាមិត្ត ជាសេនាធិការ ជាអ្នកនាំសារទើបក្តាប់ព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលរបស់ខ្លួនបានច្បាស់
ភ្នំពេញ ៖ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា អាជ្ញាធរដែលឆ្លាតត្រូវយកអ្នកសារព័ត៌មានធ្វើជាមិត្ត ជាសេនាធិការ ជាអ្នកនាំសារទើបក្តាប់ព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលរបស់ខ្លួនបានច្បាស់។ សូមកុំចាត់ទុកអ្នកសារព័ត៌មានជាមនុស្សគួរឲ្យធុញអី។ បន្ទាប់ពីការបង្ហោះសារខាងលើបានធ្វើឲ្យមហាជន ពិសេសបណ្តាញអ្នកសារព័ត៌មាន មានការចាប់អារម្មណ៍ខ្លាំង និងគាំទ្រចំពោះសារដ៏មានអត្ថន័យមួយនេះ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ នៃក្រសួងព័ត៌មាន មកលើអ្នកសារព័ត៌មានផងដែរ។ សូមបញ្ជាក់ថា នៅក្នុងជំនួបលើកទី៤ រវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនកូនក្មួយ អ្នកសារព័ត៌មាននៅឯមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ សម្តេច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដូច្នេះថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការរិះគន់ស្ថាបនាទាំងកម្រិតគោលនយោបាយ ពិសេសការអនុវត្តរបស់ស្ថាប័ន និងរបស់បុគ្គល។ សម្តេចបញ្ជាក់ថា យើងបើកឱកាសឲ្យអ្នកសារព័ត៌មានដើម្បីអាចមានចំណែកចូលរួមយោបល់ក្នុងកម្រិតគោលនយោបាយ ហើយតាមដានត្រួតពិនិត្យទៅលើការអនុវត្តន៍ក្របខ័ណ្ឌគោលនយោបាយនោះ។ សម្តេចបន្តថា ចំណុចនេះអ្នកសារព័ត៌មានអាចចូលរួមដល់ការកែលម្អស្ថានភាពទាំងឡាយដែលជាតម្រូវការរបស់ប្រជាជនផងដែរ។ សម្តេចថា អ្នកសារព័ត៌មានដើរតួនាទីក្នុងការបញ្ជូនព័ត៌មានពីខាងលើទៅខាងក្រោម ពីក្រោមមកលើវិញប្រកបដោយសុចរិតភាព។ សម្តេចក៏បានថ្លែងផងដែរថា សូមកុំចាត់ទុកអ្នកសារព័ត៌មាជាសត្រូវ ផ្ទុយទៅវិញត្រូវចាត់ទុកអ្នកសារព័ត៌មានគឺជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបាន៕
អភិបាលខេត្តស្វាយរៀងអញ្ជើញទទួលអំណោយសប្បុរសធម៌ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ត
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលអំណោយ សប្បុរសធម៌ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសហការី ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគមួយចំនួន ដូចជា អង្ករ ៥តោន មីខ្លាឃ្មុំ ៥០កេស តង់១០០តង់ សាប៊ូលាងចាន ៤៣២ដប និងថវិកាចំនួន ៤លានរៀល ជូនដល់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ការងារមនុស្សធម៌ និងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានថ្លែងនូវការអគុណចំពោះប្រធានសភាពាណិជ្ជកម្មខេត្ត និងសហការី ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកាជាបន្តបន្ទាប់ដល់រដ្ឋបាលខេត្ត ទាំងនេះជាកាយវិការប្រកបដោយទឹកចិត្តសប្បុរសធម៌តាមរយៈរដ្ឋបាលខេត្តនាពេលនេះ ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារគ្រោះធម្មជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាកក្នុងបរិបទ នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង៕
ឯកឧត្តម វ៉ា ថន និងលោកជំទាវអញ្ជេីញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តថ្មគ្រែក្នុងស្រុកចិត្តបុរី
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃ៨កេីត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោក ជំទាវ ហុឹង ណារី វ៉ា ថន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់ខ្លោងទ្វារ វត្តថ្មគ្រែ ស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ពិធីនេះក៏មានការរួមពីលោកមេបញ្ជាការរងកងរាជ លោកស្នងការរង កម្លាំងយុវជនស្រលាញ់សន្តិភាព មន្រ្តីអមដំណេីរ អាជ្ញធរមូលដ្ឋាន ព្រមទាំងលោក តា លោកយាយប្រមានជាង៩០នាក់។ ក្នុងពីធីនោះដែរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ក្រចេះ និងលោកជំទាវបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងទ្វេតែងតែនឹករលឹក និងរួមសុខរួមទុក្ខជាមួយប្រជាពលយេីងនៅក្នុងឃុំគ្រែថ្មគ្រែ ស្រុកចិត្របុរីខេត្តក្រចេះក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងខេត្ត និងក្នុងប្រទេសទាំងមូលផងដែរ ដោយសម្តេចទាំងទ្វេតែងតែគិតថា សុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ជាសុខទុក្ខរបស់សម្តេច […]
កម្ពុជាមានអ្នកស្លាប់ចំនួន៣៩នាក់ហើយដោយសារទឹកជំនន់ ក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់ថា គិតពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ៣៩នាក់ហើយ បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់។ ក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ មានរហូតដល់ទៅ ២២នាក់។ ក្នុងរបាយការណ៍ បានបង្ហាញថា ខេត្តដែលមានប្រជាពលរដ្ឋរងគ្រោះបាត់បង់ជីវិតដោយជំនន់ទឹកភ្លៀងនេះរួមមាន ៖ ខេត្តពោធិ៍សាត់ ៦នាក់, បន្ទាយមានជ័យ ២២នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។ របាយការណ៍ក៏បានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់នេះ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២០,៧៨៥គ្រួសារ ស្មើនឹង ៤៨៣,១៤០នាក់។ ទឹកជំនន់បានបង្កឱ្យខូចហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។ ក្នុងនោះប្រជាពលរដ្ឋប៉ះពាល់ ១១ម៉ឺនខ្នង និង ខូចខាតជាង ៦៣ខ្នង, ប៉ះពាល់សន្ទូង និងដំណាំផ្សេងៗជិត ២០ម៉ឺនហិកតា៕
មន្ត្រីជំនាញបញ្ជាក់ថា ផែលោក គង់ យន មិនទាន់មានលក្ខណៈគ្រប់គ្រាន់ផ្លូវច្បាប់អាចធ្វើអាជីវកម្ម និងដំណើរការវិនិយោគបានទេ
ខេត្តកែប ៖ សកម្មភាពចាក់ដីលប់សមុទ្រដើម្បីសាងសង់ជាផែចំណតជលយានយន្តនេសាទ ស្ថិតនៅចំណុចភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ពីសំណាក់លោក គង់ យន មានតួនាទីជាមន្ត្រីក្រុមប្រឹក្សាឃុំអង្កោល កាលពីព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះត្រូវបានឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបបញ្ជាឲ្យកាយចេញវិញឲ្យអស់ជាបន្ទាន់ ព្រោះតែពុំមានច្បាប់អនុញ្ញាត។ ប៉ុន្តែត្រូវបានលោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរបញ្ជាក់ប្រាប់ដល់ភ្នាក់ងារអង្គភាពព័ត៌មាន “ភ្នំពេញដេលី” កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា ផែលោក គង់ យន មានច្បាប់វិនិយោគរយៈវែងដែលទទួលស្គាល់ត្រឹមខេត្ត។ បើយោងតាមឯកសារពាក្យស្នើសុំ១ច្បាប់របស់លោក គង់ យន ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ គោរពជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកែបតាមរយៈលោកស្រីអភិបាលស្រុកដំណាក់ចង្អើរ, លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប, លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប គឺមានកម្មវត្ថុសំណើសុំដាក់ទុវិនិយោគចំណតជលយានយន្តនេសាទព្រែកតានេន។ យោងលិខិតលេខ ២២៣៧ សហវ.អទច ចុះថ្ងៃទី២៨ ខែមីនា ឆ្នា២០១៧។ លិខិតស្នើសុំនេះមានខ្លឹមសារបន្តថា សេចក្តីដូចបានចែងក្នុងកម្មវត្ថុ […]
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍៦កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការ អរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច គណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់លើការងារជួយដល់ប្រជាពលរដ្ឋក្នុងកំឡុងពេលប្រទេសកម្ពុជា ក៏ដូចជាខេត្តស្វាយរៀង ទទួលរងនូវឥទ្ធិពលព្យុះនានាបណ្តាលឲ្យមានជំនន់ទឹកភ្លៀងកន្លងមកនេះ ដូចជាការរួមសាមគ្គីគ្នាទប់ទឹកនៅកំណាត់ផ្លូវស្ពានតាហោ ដើម្បីត្រៀមលក្ខណៈទុកជាមុនក្រែងកើតមានជំនន់ទឹកភ្លៀងកើតឡើង ជាពិសេសការពង្រឹងសន្តិសុខសុវត្ថិភាព ការអនុវត្តច្បាប់ចរណ៍ផ្លូវគោកថ្មី ការ ឧបត្ថម្ភគាំទ្រជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដោយជំងឺកូវីដ១៩ និងការចូលរួម […]
តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនាំអំណោយសម្តេច ហេង សំរិន ចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៨២គ្រួសារ
ខេត្តបាត់ដំបង ៖ ឯកឧត្តម ឈាង វុន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម សឿ ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង លោកជំទាវ ញឹក សុគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត លោក នូ ប៊ុនយ៉ាង អភិបាលនៃគណៈអភិបាលស្រុកបវេល លោក សុខ គឹមខុន អភិបាលនៃគណៈអភិបាលស្រុកកំរៀង ព្រមទាំងយុវជន ស.ស.យ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១៦២គ្រួសារ នៅភូមិទំនប់ត្រកួន ឃុំឃ្លាំងមាស ស្រុកបវេល និងចំនួន១២០គ្រួសារ ស្ថិតនៅក្នុងឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ ឯកឧត្តម ឈាង វុន […]
ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៦០គ្រួសារ ក្នុងស្រុកបាទីទទួលអំណោយសម្តេចតេជោ
ខេត្តតាកែវ ៖ក្រុមមេធាវីស្មគ្រចិត្តសម្ដេចតេជោ ហ៊ុន សែន រួមជាមួយ រដ្ឋបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៦០គ្រួសារ នៅឃុំក្រាំងធ្នង់ និងឃុំពត់សរ ស្រុកបាទី កាលពីល្ងាចថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ ពិធីនេះស្ថិតក្រោមវត្តមានឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ និងជាតំណាងដ៍ខ្ពងខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងប្រតិភូអមដំណើរជាច្រើន លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប បានចូលរួមនាំយកអំណោយ មកផ្ដល់ជូនពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ និងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មាន ចំនួន៦០គ្រួសារ។ មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះដែរ ឯកឧត្តម […]
ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ និងបញ្រ្ជាបចំណេះដឹងជាសាធារណៈលើវិស័យវប្បធម៌
ខេត្តស្វាយរៀង ៖ លោក ហួត សំណាង នាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ឥន្ទ ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្វាយរៀងបានសហការជាមួយនាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ និងបញ្រ្ជាបចំណេះដឹងជាសាធារណៈលើវិស័យវប្បធម៌។ ពិធីនេះធ្វើឡើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះដោយមានការនិមន្ត និងអញ្ជើញចូលពី ព្រះចៅអធិការវត្តសិរីសោភា លោក លោកស្រីជាអនុប្រធានមន្ទីរទេសចរណ៍ខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត លោករងអភិបាល ស្រុកស្វាយជ្រំ លោកមេឃុំបាសាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិទាំង៥នៃឃុំបាសាក់ ប៉ូលិសនគរបាលបេតិកភណ្ឌខេត្តប្រជាពលរដ្ឋ និងសិស្សានុសិស្សនៃអនុវិទ្យាល័យបាសាក់ សរុបប្រមាណ១៨០ នាក់បានចូលរួមការផ្សព្វផ្សាយច្បាប់ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ និងបញ្រ្ជាបចំណេះដឹងជាសាធារណ:លើវិស័យវប្បធម៌ដែលបទល្មើសនៃការជួញដូរ ចរាចរ បំផ្លិចបំផ្លាញនិងការជីករុករកវត្ថុបុរាណដោយខុសច្បាប់នៅវត្តសិរីសោភា ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមលោក ហួត សំណាង នាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ឲ្យដឹងថា ច្បាប់បេតិកភណ្ឌវប្បធម៌ និងច្បាប់មាត្រាលេខ៦៣នៃច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ បើជនណាម្នាក់ លក់ ផ្ទេរកម្មសិទ្ធិ បំផ្លិចបំផ្លាញ ពង្រិចពង្រឹល […]