ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា មានខេត្តមួយចំនួន នៅក្នុងប្រទេសយើង ដូចជាខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ប៉ៃលិនជាដើម បានកំពុងទទួលជំនន់ទឹកភ្លៀង។ សម្តេច សូមថ្លែងអំណរគុណជា្រលជ្រៅ ដល់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំចុះអន្តរាគមន៍ជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ បានទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាព និងបានបន្តចាត់វិធានការផ្សេងៗ តាមសភាពជាក់ស្តែង ក្នុងការឆ្លើយតបគ្រោះធម្មជាតិនេះ នៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ សូមបងប្អូនជនរួមជាតិ ពិសេសពលរដ្ឋនៅក្នុងតំបន់ទឹកជំនន់តែម្តង សូមរក្សាសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ រក្សាអនាម័យក្នុងរស់នៅ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ និងចាស់ជរាដែលជាជនងាយរងគ្រោះដោយប្រការផ្សេងៗ។ សម្តេច ហេង សំរិន សូមលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភា សមាជិករាជរដ្ឋាភិបាល ស្ថាប័នជាតិ អន្តរជាតិ បន្តសកម្មភាពមនុស្សធម៌ ដែលយើងបានអនុវត្តកន្លងមក ក្នុងការជួយឧបត្ថម្ភគាំពារ ដល់ប្រជាពលរដ្ឋរងគ្រោះ នូវជំនួយសង្រ្គោះបន្ទាន់ មានសម្ភារៈប្រើប្រាស់ ថវិកា ថ្នាំដង្កូវ ជាដើម ឲ្យបានទាន់ពេលវេលា៕
Month: October 2020
ឯកឧត្តម ម៉ែន វិបុល ណែនាំមន្រ្តីជំនាញឲ្យបន្តតាមដានពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀង
ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃអង្គារ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសភាពការបច្ចុប្បន្នពាក់ព័ន្ធនិងគ្រោះហន្តរាយ ដើម្បីត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ក្នុងករណីមានជំនន់ទឹកភ្លៀងនៅតាមបណ្តា ក្រុង ស្រុក នានាក្នុងខេត្តស្វាយរៀងកើតឡើង។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានា លោកប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្តតាមដានពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយសារទឹកភ្លៀងឱ្យបានច្បាស់លាស់ដើម្បីមានវិធានការដោះស្រាយ។ ចំពោះក្រុមការងារចត្តាឡីស័កនៅតាមបណ្តាគោលដៅនានាក្នុងខេត្តត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩៕
ថ្នាក់ដឹកនាំខេត្តព្រះសីហនុអញ្ជើញសួរសុខទុក្ខអនុភូមិដើមថ្កូវដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យបង្អែកខេត្ត
ខេត្តព្រះសីហនុ ៖ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ រួមទាំងមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានអញ្ជើញចុះមកសួរសុខទុក្ខដល់មន្ទីរពេទ្យផ្ទាល់តែម្ដងអំពីបញ្ហាការៈរបស់លោក មាស សារ៉ាត អនុភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែលកំពុង និងសម្រាកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវអំណោយសួរសុខទុក្ខជាមួយឧបត្ថម្ភថវិការមួយចំនួន ជូនដល់លោកអនុភូមិដើមថ្កូវ នៅពីព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។ បន្ទាប់មកឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានឆ្លៀតពេលអញ្ជើញមើលកន្លែងដែលសាងសង់បន្ទប់ពិសោធន៍នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានប៉ុន្មានភាគរយហើយនៃការកសាង ហើយក្នុងស្ថានភាពជាក់ស្ដែងឯកឧត្តមក៏បានពិនិត្យមើលឃើញថាក្នុងការសាងសង់ អគារបន្ទប់ពិសោធន៍ខាងលើនេះ បបានធ្វើការកាយជីកធ្នឹមនិងបុកគ្រឹះបានមួយចំនួនហើយ។ នៅព្រឹកថ្ងៃដដែលឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត រួមជាមួយមន្ត្រីរដ្ឋបាលខេត្ត ក៏បានអញ្ជើញចុះទៅសួរសុខទុក្ខភរិយាឯកឧត្ដម ផៃ ផាន សមាជិកក្រុមប្រឹក្សាខេត្ត […]
ខំទុកចិត្តឲ្យខ្ចីម៉ូតូមិនយកឲ្យវិញ ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន
ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសុំណំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីបុរសរូបនេះ ខ្ចីម៉ូតូមិត្តភក្ដិមិនយកទៅជូនម្ចាស់វិញ។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧.៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង សហការជាមួយកម្លាំងអធិការស្រុកកូនមុំ ក្រោមការសម្របសម្រួលនីតិវិធីពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃាត ប៊ុនឡេង (ហៅ អាគោ) ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ពាក់ពន្ធ័ករណីរំលោភលើទំនុកចិ ត្ត( ខ្ចី ម៉ូតូ )។ តាមការឲ្យដឹងពីអធិការនគរបាលក្រុងបានលុងបានឲ្យដឹងថា កាលពីវេលាម៉ោង១១.០០នាទី ថ្ងៃ ទី៩ ខែ តុលា ឆ្នាំ២០២០ ជនសង្ស័យបានខ្ចីម៉ូតូមិត្តភក្ដិជាជាងកាត់សក់ នៅចំណុច ហាងកាត់សក់ យឹម លីនដា ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីថា ទៅទិញទូរស័ព្ទមួយភ្លែត ក៏បាត់ឈឹងរហូត ទូរស័ព្ទក៏ខលមិនចូល ជនរងគ្រោះជាម្ចាស់ម៉ូតូ ក៏ទូរស័ព្ទទៅប្រាប់សាច់ញាតិជនសង្ស័យប្រាប់ថា ឲ្យយកម៉ូតូមកឲ្យខ្លួនវិញ ក៏នៅតែមិនឃើញយកមកឲ្យ។ ជនរងគ្រោះក៏សម្រេចចិត្តប្ដឹងទៅសមត្ថកិច្ចៗ […]
រដ្ឋមន្រ្តីកសិកម្មយុទ្ធនាការចុះចែកកូនត្រីអណ្តែងកូនកង្កែបនិងសម្ភារៈចិញ្ចឹមមួយចំនួនជូនកសិករយកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ
សម្រាប់ខេត្តព្រះវិហារបានឈានចូលដល់វគ្គទី២នៃយុទ្ធនាការចុះចែកកូនត្រីអណ្តែងកូនកង្កែប និងសម្ភារៈចិញ្ចឹមមួយចំនួនទៀតជូនកសិករយកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ។ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរជាមួយដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញមកជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយ ចំនួនទៀតមកចែកជូនកសិករចំនួន ៥០គ្រួសារ ដែលពិធីនេះបានរៀបចំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ។លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីការងារបង្កបង្កើនផលជារួម ដោយឡែកអំពីវឌ្ឍនភាពនៃការចិញ្ចឹមត្រី និងកង្កែបដែលបានចែកជូនកាលពីវត្គទី១។ ក្នុងរយ:ពេលតែ ៣ខែ កសិករចិញ្ចឹមត្រីទទួលបានផល ១០០គ.ក្រ/គ្រួសារ (៥ក្បាល/គ.ក្រ) ត្រីមានតម្លៃ ៨ ០០០រ/គ.ក្រ។ ចំពោះកសិករចិញ្ចឹមកង្កែបបានប្រមូលផលរំលោះ និងទុកធ្វើពូជខ្លះ […]
ពលរដ្ឋជាង១ពាន់គ្រួសារក្នុងស្រុករុក្ខគិរីប៉ះពាល់ដោយជំនន់ទឹកភ្លៀង
បាត់ដំបងៈ លោក ជា សម្បត្តិ អភិបាលស្រុករុក្ខគីរី និងជាប្រធានគណ:កម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយស្រុក បានរាយការណ៍ថាៈ គិតមកដល់ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុករុក្ខគិរី បង្កឱ្យមានផលប៉ះពាល់ ដោយគ្រោះជំនន់ទឹកភ្លៀង មានពីរឃុំ គឺឃុំព្រែកជីក និងឃុំបាសាក់ ។ លោក ជា សម្បត្តិ បានបន្តថាៈ នៅឃុំបាសាក់ មានប្រជាពលរដ្ឋរងគ្រោះ ៣៦៩ គ្រួសារ មនុស្សរាយ ៩៧១ នាក់ ដំណាំ ២១៦ ហិកតា គោយន្ត ២ គ្រឿង ម៉ូតូ១៥គ្រឿង ម៉ាស៊ីន៣គ្រឿង ងាប់គោ ៣ ក្បាល។ ក្នុងនោះ ឃុំព្រែកជីក ប្រជាពលរដ្ឋរងគ្រោះ មាន ១.៥៤៦ គ្រូសារ ស្រូវ ២.៨០៩ ហិកតា ម្នាស់ ១៤៨ ហិកតា ដំឡូង ៦៧ […]
“ស្ត្រីជាតួយ៉ាងសំខាន់ ក្នុងសហគ្រិន នៃវិស័យទេសចរណ៍”
មណ្ឌលគិរីៈ នៅក្នុងសិក្ខាសាលាស្តីពី សហគ្រិនស្ត្រី ក្នុងវិស័យទេសចរណ៍ និងការសិក្សា អំពីសក្តានុពលទេសចរណ៍ នៅមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថាៈ ” ស្ត្រីត្រូវបានគេចាត់ទុកថា ជាតួឯកយ៉ាងសំខាន់ នៅក្នុងសហគ្រិន នៃវិស័យទេសចរណ៍ត្បិតស្ត្រី មានភាពក្លាហាន ក្នុងការចូលរួមគ្រប់សកម្មភាពផ្សេងៗ ” ។ សិក្ខាសាលានេះ បានរៀបចំឡើង ក្នុងគោលបំណងបង្កើនសមត្ថភាព ចំណេះដឹងរបស់មន្ត្រីជំនាញ ទទួលបន្ទុកអនុវត្តការងារ ក្នុងវិស័យទេសចរណ៍ ឱ្យកាន់ តែប្រសើរឡើង ពាក់ព័ន្ធទៅនឹងសហគ្រិនភាព ព្រមទាំងតម្រង់ទិសសហគ្រិនស្ត្រី ទៅរកគំនិតអាជីវកម្មថ្មី ក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមស្តារ សេដ្ឋកិច្ចកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ ។ លោកស្រី រដ្ឋលេខាធិការ បានបញ្ជាក់ថាៈ ស្របតាមតម្រូវការ សហគ្រិនស្ត្រីអាស៊ាន កម្ពុជា មានបេសកកម្ម ក្នុងការពង្រឹងពង្រីក កាលានុវត្តភាព សម្រាប់ការអភិវឌ្ឍ សហគ្រិនភាពស្ត្រី ក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ […]
ពលរដ្ឋ៨គ្រួសារនៅក្នុងស្រុកវាលវែងបានរងគ្រោះដោយបាត់បង់និងខូចខាតផ្ទះ៨ខ្នងរួមទាំងសម្ភារ
ខេត្តពោធិសាត់៖ប្រជាពលរដ្ឋចំនួន៨គ្រួសារនៅក្នុងស្រុកវាលវែងបានរងគ្រោះដោយទឹកហូរកួចបាត់បង់និងខូចខាតផ្ទះ៨ខ្នងរួមទាំងសម្ភារជាច្រើនត្រឹមរយៈពេល២ថ្ងៃ។ ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរបានឱ្យដឹងថាៈកាលពីថ្ងៃទី៨តុលា២០២០ទឹកជំនន់នៅក្នុងភូមិស្ទឹងថ្មីឃុំប្រម៉ោយស្រុកវាលវែងបង្កខូចខាតផ្ទះតៀម១ខ្នងទំហំ៤,៥គុណ៦ម៉ែត្រជញ្ជាំងក្តារប្រក់សង្កីដែលមានម្ចាស់ឈ្មោះ វ៉ាចន អាយុ៤៨ឆ្នាំប្រពន្ធឈ្មោះ សួនសារឿន អាយុ៤២ឆ្នាំរួមនិងសម្ភារមួយចំនួន ។ ប្រភពដដែលបានបន្តថាៈនៅថ្ងៃ៩តុលា២០២០គ្រោះធម្មជាតិទឹកជំនន់នៅឃុំក្រពើពីរស្រុកវាលវែងខេត្តពោធិ៍សាត់បង្កការខូចខាតសម្ភារមានម៉ូតូ៤គ្រឿងគោយន្ត១គ្រឿងផ្ទះចំនួន៥ខ្នង។នៅក្នុងភូមិសម្លាញ់សម្លាញ់ឃុំក្រពើពីរស្រុកវាលវែងដដែលត្រូវរងការខូចខាតផ្ទះ២ខ្នងរួមនិងសម្ភារ,មានគោពីរក្បាល,ជ្រូកពីរក្បាលម៉ូតូមួយគ្រឿងនិងរលំស្ពានមួយនឹងច្រោះដីក្បាលស្ពាន១កន្លែង។ មន្ត្រីអាជ្ញាធរបានឱ្យដឹងនៅព្រឹកថ្ងៃទី៩តុលា២០២០នេះថាៈពាក់ព័ន្ធនឹងករណីនេះក្រុមការងារបានត្រៀមរួចរាល់និងនាំយកគ្រឿងឧបភោគបរិភោគរួមនិងសម្ភារប្រើប្រាស់មួយចំនួនទៅប្រគល់ជូនពួកគាត់ដែលរងគ្រោះដោយសារគ្រោះធម្មជាតិទាំង៨គ្រួសារនៅស្រុកវាលវែងនេះ។ លោកកែវវៃប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានឱ្យអ្នកសារព័ត៌មានដឹងថាៈស្ថានភាពកម្ពស់ទឹកស្ទឹងនៅក្នុងខេត្តពោធិ៍សាត់មានកម្ពស់៥,៤៥ម៉ែត្រកម្ពស់ដែលត្រូវប្រកាសអាសន្ន៥,០០០ម៉ែត្រ។ទឹកស្ទឹងនៅស្រុកភ្នំក្រវាញស្ថានភាពទឹកស្ទឹងមានកម្ពស់៥,៨០៣ម៉ែត្រកម្ពស់ដែលត្រូវប្រកាសអាសន្នមានមានកម្ពស់៦,០០ម៉ែត្រ។ ដោយឡែកស្ថានភាពទឹកស្ទឹងនៅស្រុកវាលវែងមានកម្ពស់៤,៦០ម៉ែត្រស្ថានភាពទឹកដែលត្រូវប្រកាសអាសន្នមាន១០,០០ម៉ែត្រកន្លែងស្ថានភាពទឹកស្ទឹងពោធិ៍សាត់ស្ទឹងក្រវាញកម្ពស់កើនឡើងខណៈស្ទឹងអារ៉ៃស្រកចុះបន្តិចគឺសូន្យចុច១០ម៉ែត្រនិងស្ទឹងវែងបានស្រក២,៥០ម៉ែត្រ។ដោយឡែកទឹកស្ទឹងក្រុងពោធិ៍សាត់កំពុងមានសន្ទុះកើនឡើង៕
លោកឃួងស្រេងស្នើឲ្យម្ចាស់បុរីនិងខុនដូទាំងអស់នៅក្នុងរាជធានីផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ចដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ
កាលរសៀលថ្ងៃទី៨ខែតុលាឆ្នាំ២០២០នៅក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខសុវត្ថិភាពនៅតាមបុរីនិងខុនដូនៅក្នុងរាជធានីភ្នំពេញលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានស្នើឲ្យម្ចាស់បុរីនិងខុនដូទាំងអស់នៅក្នុងរាជធានីផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ចដើម្បីពង្រឹងកិច្ចសហការជាមួយគ្នាឲ្យបានល្អក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរហើយសមត្ថកិច្ចនឹងរក្សាជាការសម្ងាត់ដោយមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពទាំងនោះទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។លោកឃួង ស្រេង បានមានប្រសាសន៍ថាចាប់ពីពេលនេះទៅគ្រប់បុរីនិងខុនដូទាំងអស់នៅរាជធានីភ្នំពេញត្រូវតែបំពាក់កាមេរ៉ាសុវត្ថិភាពនិងមានប្រព័ន្ធសន្តិសុខសុវត្ថិភាពដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ។ បើតាមលោកអភិបាលរាជធានីភ្នំពេញគឺចង់ឱ្យម្ចាស់បុរីទាំងអស់ភ្ជាប់ប្រព័ន្ធផ្តល់ទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពនេះ ភ្ជាប់ទៅមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពរបស់ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីងាយស្រួលក្នុងការចុះធ្វើអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។លោកបានសន្យាថារាល់ទិន្នន័យដែលភ្ជាប់មកស្នងការដ្ឋានរាជធានីភ្នំពេញនឹងរក្សាជាការសម្ងាត់និងមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។លោកបន្តថាការពង្រឹងកិច្ចសហការរវាងម្ចាស់បុរីនិងសមត្ថកិច្ចនេះគឺដើម្បីអាចរាយការណ៍ឲ្យគ្នាទៅវិញទៅមកនៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើងដែលអាចសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា។លោកឃួងស្រេងបានមានប្រសាសន៍ថាបច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសំណង់បុរីជាច្រើនបានរស់នៅដាច់ដោយឡែកហើយកន្លែងខ្លះមានភាពស្មុគស្មាញងាយកើតឡើងនូវបទល្មើសនានាដែលទាមទារឲ្យភាគីទាំង២មានកិច្ចសហការជាមួយគ្នាទ្វេដងដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពល រដ្ឋដែលរស់នៅក្នុងបុរីនោះ។លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានគាំទ្រចំពោះយន្តការទាំងនេះដែលធានាបានសន្តិសុខសុវត្ថិភាពជូនអ្នកស្នាក់នៅ។លោកនាយឧត្តមសេនីយ៍បានស្នើឱ្យម្ចាស់បុរីខុនដូត្រូវបំពាក់ប្រព័ន្ធការពារសុវត្ថិភាពបន្ថែមទៀតដូចជាត្រៀមបង្ការពន្លត់អគ្គិភ័យ ឬរថយន្តពន្លត់អគ្គិភ័យមានប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោងមានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋត្រូវមានសន្តិសុខយាមកាមជាដើម។ម្ចាស់បុរីគួរបង្កើតឱ្យមានបទបញ្ជាផ្ទៃក្នុងនៅក្នុងបុរីបើបុរីរបស់អស់លោកមានសន្តិសុខល្អនោះមិនខ្វះអតិថិជននោះទេ៕
សមត្ថកិច្ចជំនាញ ចុះបង្ក្រាបបទល្មើសជលផលនៅស្រុកកំពង់លែង
កំពង់ឆ្នាំងៈរយៈពេល៣សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបបទល្មើសជលផល ជាបន្តបន្ទាប់ ។លោកលីឡានាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក ម៉ប់ សាម៉ុននាយរង ខណ្ឌរដ្ឋបាលជលផល និងលោក អ៊ូ សោភ័ណ ។ សមត្ថកិច្ចបានចុះបង្ក្រាប បទល្មើសជលផល នៅចំណុចទំនប់ស្រុក ឃុំស្វាយរំពារ រហូតដល់ចំណុចបាត់ត្រង់ ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ក្នុងនោះបានរុះរើ និងបំផ្លាញចោល របាំងស្បៃមុង ចំនួន២៥កន្លែង ប្រវែង ៧៥០ ម. លបលូស្បៃមុង ៣០ គ្រឿង បង្គោល ២៧០ ដើម និងចាក់លែង កូនត្រីចម្រុះមួយចំនួនចូល ក្នុងដែននេសាទវិញ ។ សូមបញ្ជាក់ថា ការបង្ក្រាបបទល្មើសជលផល បានធ្វើឡើង នៅចំណុចក្បាលកោះលង្វែក ខ្លាក្រហឹម ស្តីបន្លិចបឹងធំ ក្នុងស្រុកជលគីរី និងស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី៦ តុលា ២០២០ ។កម្លាំងចម្រុះដឹកនាំកម្លាំង ដោយរដ្ឋលេខាធិការ ក្រសួងកសិកម្ម […]