(ក្រចេះ)គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកជមួយម៉ូតូបណ្តាលឱ្យជនរងគ្រោះមួយគ្រួសារគឺឪពុកម្តាយនិងកូនប្រុសតូចបានស្លាប់ភ្លាមៗ។ហេតុកាណ៍ដ៏រន្ធត់នេះបង្កឡើងរវាងរថយន្តបុកជាមួយម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៧ ភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរខេត្តក្រចេះកាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ ប្រភពព័ត៌មានបឋមបានឱ្យដឹងថា: រថយន្តបង្កម៉ាក camary ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ព្រះសីហនុ: 2A: 2100 ។រថយន្តទំនងជាមានល្បឿន បានបុក ម៉ូតូជនរងគ្រោះខ្ទេចមើលលែងស្គាល់ ខណ:ពេលបើករបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។គ្រោះថ្នាក់ដ៏រន្ធត់បុកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះស្លាប់ចំនួន៣នាក់។ឪពុកម្ដាយព្រមទាំងកូនប្រុសស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មសពបែកជាបំណែកៗ។ ប្រភពដដែលបានបន្តថាៈរថយន្តបង្ករងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងម៉ូតូជនរងគ្រោះខូចខាតស្ទើរទាំងស្រុងរហូតមើលមិនស្គាល់ម៉ាក។បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ពុំទទួលខុសត្រូវឡើយ។ចំពោះសពជនរងគ្រោះទាំង៣នាក់ខាងសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទូចយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក សំបូរ ដើម្បីស្រាវជ្រាវ និងបន្តដោះស្រាយនាពេលក្រោយ ៕
Month: October 2020
អាជ្ញាធរបិទបញ្ចប់លែងឱ្យមានការលក់ដូរ ប៉ះពាល់ចិញ្ចើមផ្លូវទៀតហើយ
ព្រះសីហនុៈកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាល ក្រុងព្រះសីហនុ បានបន្តបើកយុទ្ធនាការក្តៅ ចុះរៀបចំសណ្តាប់ តាមផ្លូវជាតិលេខ៤ ចាប់ពីចំណុចផ្សារឃ្លាំងលើ ដល់មុខរោងចក្រ ញូស្តា ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុមិនឱ្យមានការលក់ដូរនិងសំណង់អនាធិបតេយ្យលើដងផ្លូវនេះទៀត។ មន្ត្រីក្រុងព្រះសីហនុ បានលើកឡើងថាៈ យុទ្ធនាការនេះ ក្នុងហេតុផល ដើម្បីរក្សាចំណីផ្លូវតាមប្លង់គោល មិនឱ្យមានការសាងសង់ ឬលក់ដូរលើដីចំណីផ្លូវ ដែលតាមមន្ត្រីអះអាងថា ទំហំទទឹងផ្លូវនេះ ទាំងតួផ្លូវ និងចិញ្ចើមផ្លូវ មានប្រវែងរហូតដល់ ៦០ ម៉ែត្រ។ ជាការកត់សម្គាល់ពេលសមត្ថកិច្ច ចុះអនុវត្តន៍វិធានការក្តៅនេះ មានបញ្ហាជជែកគ្នាខ្លះៗដែរ រវាងមន្ត្រី និងពលរដ្ឋ ពាក់ព័ន្ធ ។ដូចជាពលរដ្ឋខ្លះ សុំការយោគយល់ ពីអាជ្ញាធរក្រោមហេតុផលថា គ្មានកន្លែងលក់ដូរ និងមានពលរដ្ឋខ្លះ បានជំទាស់មិនឱ្យរុះរើ ផងដែរ។ លោក គង់ សោភា អភិបាលរង ក្រុងព្រះសីហនុ បានពន្យល់ថាៈ មិនអាចបន្ធូរបន្ថយបានទេ ដោយសារតែនេះ ជាយុទ្ធនាការពិសេស បិទបញ្ចប់លែងឱ្យមានការលក់ដូរប៉ះពាល់ចិញ្ចើមផ្លូវទៀតហើយ។ស្របពេលដែល ការស្ថាបនាផ្លូវនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំណុចនោះកំពុងធ្វើដែរ។ លោក អភិបាលរងក្រុងបានបន្តថាៈ យុទ្ធនាការក្តៅនេះ […]
អភិបាលខេត្តកំពតជំរុញឲ្យរដ្ឋបាលក្រុង ស្រុក ខិតខំកៀរគរប្រមូលចំណូលចូលរដ្ឋសម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋាន
ខេត្តកំពត ៖ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នាព្រិកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងបញ្ជាក់អនុលោមភាពលើគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ការិយាល័យចំណុះរដ្ឋបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា រដ្ឋបាលក្រុង ស្រុក ត្រូវជំរុញការប្រមូលចំណូល ដោយខិតខំកៀរគរប្រមូលចំណូលចូលរដ្ឋ សម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋាន។ គម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវពិនិត្យ និងបញ្ជាក់អនុលោមភាពទទួលស្គាល់ដោយអភិបាល នៃគណៈអភិបាលខេត្ត ដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ មានដំណើរការប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងសម្រេចបានតាមគោលដៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
ទឹកហូរច្រោះបាក់បង្គោលស្ពានអូរផ្លាយកាត់ផ្តាច់សសៃឈាមក្រុងសែនមនោរម្យនិងទឹកជ្រោះប៊ូស្រា
មណ្ឌលគិរីៈប្រភពព័ត៌មានបថមដែលផ្តល់ដោយអាជ្ញាធរបានឱ្យដឹងកាលពីល្ងាចថ្ងៃទី៦ខែតុលាឆ្នាំ២០២០ថាៈស្ពានអូរផ្លាយដែលតភ្ជាប់ក្រុងសែនមនោរម្យនិងស្រុកពេជ្រាដា(ទឹកជ្រោះប៊ូស្រា)បានរងការខូចខាតយ៉ាងដំណំពីគ្រោះធម្មជាតិ។ ប្រភពដដែលបានបន្តថាៈបង្គោលស្ពានផ្នែកកណ្តាលបានបាក់ដាច់ចេញដោយកម្លាំងទឹកជំនន់។ចំណែកផ្នែកក្បាលស្ពានសងខាងមានលក្ខណៈប្រេះបែកដោយអន្លើរ។ហេតុនេះសូមបងប្អូនមានរថយន្តប្រភេទដឹកឬរថយន្តធុនធំមេត្តាផ្អាកមធ្យោបាយដឹកជញ្ជូនជាកំហិតរង់ចាំក្រុមការងារនៃមន្ទីរសាធារណការរៀបចំឈូសឆាយផ្លូវវាងរួចរាល់សិន៕
រដ្ឋមន្ត្រីក្រសួងធនធានទឹកចាត់កម្លាំងប្រចាំការនៅទំនប់៧មករា
ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមកាលពីល្ងាចថ្ងៃទី៥ខែតុលាឆ្នាំ២០២០បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅទំនប់អាងទឹក៧មករានិងតាមសណ្តរស្ទឹងដែលអាចយាយីពីជំនន់ស្ទឹងព្រែកត្នោតស្ថិតក្នុងភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញនិងខេត្តកណ្តាល ។ លោកលឹមគានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមចុះទៅកាន់ទំនប់អាងទឹក៧មករាបន្ទាប់ពីកម្ពស់ទឹកនៅទ្វារទឹកទំនប់ ៧ មករា នាវេលាម៉ោង ៥ រសៀលនេះបានឡើងដល់កម្ពស់ ៧,៤ ម៉ែត្រ ។បើធៀបនឹងកម្ពស់ទឹកព្រឹកមិញគឺបានហក់ឡើង០,៣ម៉ែត្រលើសកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ ។ ពេលនេះក្រុមការងាររបស់ក្រសួងបានបើកទ្វារទឹកទាំង៤ ទ្វារដើម្បីរំដោះទឹកជន់ចេញតាមផ្លូវទឹកចំនួន ២គឺផ្លូវនាំទឹកទី១តាមព្រែកកំពឹស (ប្រឡាយតាហោ) និងព្រែកហូរ ទម្លាក់ទឹកហូរទៅបឹងជើងលោង និងផ្លូវនាំទឹកទី ២ តាមរយ:ព្រែកជ្រៅ បង្ហូរទឹកទម្លាក់ចូលទៅទន្លេបាសាក់ ។ ស្ថានភាពទឹកស្ថិតនៅក្នុងការប្រុងប្រយ័ត្នក្រសួងធនធានទឹកនិងឧតុនិយមបានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ១៤ គ្រឿង, បាវខ្សាច់ធំចំនួន ១.០០០ បាវ, បាវខ្សាច់តូចចំនួន ២០.០០០ បាវ, សំណាញ់ថ្ម និងកម្លាំងក្រុមការងារប្រចាំការ ២៤ ម៉ោងឱ្យនៅបន្តត្រៀមអន្តរាគមន៍នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀងដែលអាចបង្កការលិចលង់ដល់លំនៅស្ថានប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រប្រឈម៕
រដ្ឋបាលខេត្តព្រះវិហារប្រជុំក្រុមការងារជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍
ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០២០នៅសាលាខេត្តព្រះវិហារមានបើកកិច្ចប្រជុំក្រុមការងារជំរុញណែនាំនិងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ខេត្ត។កិច្ចប្រជុំនេះលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារជាអធិបតីបានដាក់ចេញនូវវិធានការ៤ចំណុចសម្រាប់យកទៅអនុវត្តន៍បន្ត។ ទី១,ឯកភាពតាមទិសដៅដែលបានលើកឡើងនិងសូមលេខាធិការដ្ឋានក្រុមការងារសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីបន្តចុះផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ និងត្រូតពិនិត្យ ពីការអនុវត្តរបស់ប្រតិបត្តិករទេសចរណ៍បន្ថែមទៀត ស្របតាមគោលការណែនាំ។ ទី២,ក្នុងដំណាក់កាលចំពោះមុខ ត្រូវធានាឱ្យបាននូវការមិនឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ ដោយត្រូវគោរពឱ្យបាននូវការប្រតិបត្តិតាមវិធានសុវត្ថិភាពនិងអនាម័យដែលជាមូលដ្ឋាននៃការកសាង ទំនុកចិត្ត និងភាពជឿជាក់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាកត្តាចាំបាច់ មិនអាចខ្វះបាន នៃការចាប់ផ្ដើមឡើងវិញ នៃវិស័យ ទេសចរណ៍ នៅក្នុងខេត្ត និងក្នុងប្រទេសទាំងមូល។ ទី៣,ទន្ទឹមនឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមយន្តការនៃគណៈកម្មការ អភិវឌ្ឍ ទេសចរណ៍ខេត្ត សូមមន្ទីរទេសចរណ៍ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការសហការជាមួយ មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក ដើម្បីពង្រឹង បន្ថែមនូវការគ្រប់គ្រង គោលដៅទេសចរណ៍ ដែលមានស្រាប់ ដូចជាសហគមន៍ទេសចរណ៍ សហគមន៍គោលដៅទេសចរណ៍ និងអភិវឌ្ឍ ពង្រីក បន្ថែមទៀត នូវគោលដៅទេសចរណ៍ថ្មីៗ ដោយផ្សារភ្ជាប់នូវមូលដ្ឋានជនបទដើម្បី ទាក់ទាញ ភ្ញៀវទេសចរបន្ថែមទៀត។ ទី៤,មន្ទីរទេសចរណ៍ ត្រូវសហការជាមួយ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធ ផ្សេងទៀត ដើម្បីរៀបចំយន្តការ គ្រប់គ្រងគោលដៅទេសចរណ៍នៅភ្នំត្បែងឱ្យបានត្រឹមត្រូវ និងធានាបាន នូវប្រសិទ្ធភាព និរន្តរភាព បរិស្ថាន។ […]
ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តចុះពិនិត្យការងារបូមទឹកស្តុកទុករបស់ប្រជាពលរដ្ឋនៅឃុំខ្សាច់អណ្ដែត
ខេត្តក្រចេះ ៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងដើម្បីឆ្លើយតបបញ្ហាខ្វះទឹកសម្រាប់ស្រោចស្របស្រូវប្រាំងនាពេលខាងមុខនេះ ប្រធានក្រុមការងារចុះជួយស្រុកឆ្លូងឯកឧត្ដម ឆាន់ សាផាន រដ្ឋខាធិការក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ ក៏ដូចជាអាជ្ញាធរខេត្តក្រចេះ ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពិនិត្យការងារបូមទឹកស្តុកទុករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តដើម្បីអូសយកទឹកមករក្សាទុកសម្រាប់ជួយសង្គ្រោះស្រូវនៅដូវប្រាំងនាពេលខាងមុខ ដែលប្រជាពលរដ្ឋជួបការខ្វះខាតទឹកសម្រាប់ស្រោចស្រព្វ។ ការធ្វើការងារបែបនេះ គឺដោយសារឆ្នាំនេះទឹកទន្លេមេគ្គងមានកំរិតទាបមិនអាចនាំទឹកហូរចូលបំពេញ បឹង ត្រពាំង អាងស្តុក ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រព្វស្រូវប្រាំងនាពេលខាងមុខនេះ។ ការអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យការងារបូមទឹកស្តុកទុកប្រព្រឹត្តទៅនៅថ្ងៃទី០៣ តុលា ២០២០ នៅក្នុងភូមិថ្មី ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។ មានប្រសាសន៍សំណេះសំណាលទៅកាន់បងបង្អូនប្រជាកសិករ ឯកឧត្ដម ឆាន់ សាផាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំតែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ហើយមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ពេញបរិបូណ៍ជូនប្រជាពលរដ្ឋខ្មែរឲ្យរស់ក្រោមដំបូលសន្តិភាពរហូតមកដល់បច្ចុប្បន្ន។ ជាមួយគ្នានោះ ឯកឧត្តមមានប្រសាសន៍ក្រើនរំលឹកដល់ប្រជាកសិករយើងត្រូវចេះពិនិត្យមើលស្ថានភាពនៃការបង្កបង្កើនដូចជាការជ្រើសរើសពូជស្រូវមើលពីប្រភពទឹក ឬបង្វែរពីការធ្វើស្រូវទៅជាដាំដំណាំ […]
ព្រះមហាក្សត្រកោតសរសើរសម្តេច ហេង សំរិន និងថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិកាដែលខិតខំ បំពេញតួនាទីស្នូលរបស់ខ្លួន
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារក្នុងឱកាសកាសបើកសម័យប្រជុំព្រះអង្គបានមានព្រះរាជបន្ទូលថា ការបើកប្រជុំជាទៀតទាត់របស់រដ្ឋសភា ជាកិច្ចការដ៏សំខាន់ រួមចំណែកក្នុងការពង្រឹងនីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះមហាក្សត្រ បានកោតសរសើរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលបានខិតខំយកអស់កម្លំាងកាយចិត្តក្នុងការបំពេញតួនាទីស្នូលរបស់ខ្លួន ក្នុងនោះ ការពិនិត្យសិក្សា និងអនុម័ត ច្បាប់នានា គ្របដណ្តប់ លើវិស័យសំខាន់ៗ សម្រាប់កសាងនិងអភិវឌ្ឍជាតិ ក៏ដូចជាការជម្រុញនិងលើកកម្ពស់ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងអន្តរជាតិ។ ព្រះមហាក្សត្រទ្រង់បានមានព្រះរាជបន្ទូលបន្ថែមថា ច្បាប់ទំាងឡាយដែលរដ្ឋសភា បានអនុម័ត គឺជាមាគ៌ាដ៍សំខាន់ចំាបាច់សម្រាប់ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ ប្រើប្រាស់ជាឧត្តមប្រយោជន៍ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមសភាពការណ៍ជាក់ស្តែង និងសកលភាវូបនីយកម្ម។ ព្រះករុណជាអម្ចាស់ បានកោតសរសើរយ៉ាងក្រៃលែងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាមគ្គទេសក៍ ដឹកនាំប្រទេសជាតិប្រកបដោយភាពឈ្លាសវៃ ប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិដ៏ត្រឹមត្រូវ ដោយធានាស្ថិរភាព ឯករាជ្យនិងអធិបតេយេ្យភាពជាតិ ព្រមទាំងទប់ស្កាត់បាននូវអតិផរណា ដែលជាឌឿនសេដ្ឋកិច្ចដ៏រឹងមាំ សម្រេចបាននូវសមិទ្ធផលល្អៗជាច្រើន ជូនប្រជាពលរដ្ឋ បានរស់នៅប្រកបដោយសេចក្តីសុខសន្តិភាព និងសុខដុមរមនា។ […]
ចាប់ខ្លួនជនម្នាក់ដែលយកកាំបិតកាប់នាយនគរបាលប៉ុស្តិ៍រដ្ឋបាលបណ្តាលឱ្យរបួស
មណ្ឌលគិរីៈសមត្ថកិច្ចនគរបាលបានចាប់ខ្លួនជនម្នាក់ដែលយកកាំបិតកាប់នាយនគរបាលប៉ុស្តិ៍រដ្ឋបាលបណ្តាលឱ្យរបួស។លោកផេងសាវននាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុមបានរងនូវរបួសដៃផ្នែកខាងឆ្វេងបន្ទាប់ពីចុះបង្ក្រាបករណីហឹង្សាមួយក្នុងស្រុកកែវសីមាក្នុងភូមិអូរអាមឃុំស្រែខ្ទុមស្រុកខេត្តមណ្ឌលគិរីកាលពីរសៀលថ្ងៃទី២ខែតុលាឆ្នាំ២០២០។ យោងតាមការសាកសួរក្នុងករណីនេះនៅវេលាម៉ោង៣និង៤១នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុមបានទទួលបណ្តឹងពីឈ្មោះភីចិន្តាភេទស្រីត្រូវជាប្អូនថ្លៃជនសង្ស័យបានរាយការណ៍មកសមត្ថកិច្ចថាមានករណីហឹង្សាបម្រុងដុតផ្ទះខ្លួនឯង។ក្រោយពីទទួលព័ត៌មានរួចលោកមេប៉ុស្តិ៍បានដឹកនាំកម្លាំងចុះទៅដល់គោលដៅកើតហេតុឃើញជនសង្ស័យចាក់សាំងចោលវិញ។ លោកមេប៉ុស្តិ៍បានបន្តថាៈភ្លាមនោះជនសង្ស័យបម្រុងគេចខ្លួនកម្លាំងនគរបាលក៏បានសួរនាំស្រាប់តែជនសង្ស័យបានទាញកន្ត្រៃចេញពីហោប៉ាវរួចជ្រុះគ្រឿងញៀន១កញ្ចប់តូច។ឃើញដូចនោះកម្លាំងបានឃាត់ខ្លួនតែជនសង្ស័យបានរត់ទៅផ្ទះអ្នកជិតខាងទាញយកកាំបិតផ្គាក់រួចក៏យកមកដេញកាប់សមត្ថកិច្ចបណ្ដាលឱ្យលោកនាយប៉ុស្តិ៍រងរបួសនៅដៃផ្នែកខាងឆ្វេង។ពេលនោះក៏បានប្រតាយប្រតប់គ្នាបណ្តាលឱ្យជនសង្ស័យបែកក្បាលទើបបានសមត្ថកិច្ចឃាត់ខ្លួនបាន។ ជនសង្ស័យឈ្មោះ សំចំរើនផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ មានស្រុកកំណើតភូមិកំពង់ក្របីឃុំស្វាយប៉ោស្រុកបាត់ដំបងខេត្តបាត់ដំបង។បច្ចុប្បន្ននៅភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។ក្រោយចាប់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាងរួមមាន: ១/សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច។២/ កាំបិតផ្គាក់ចំនួនមួយ,៣/ទូរស័ព្ទដៃចំនួន២គ្រឿង(អិនចុចពិល)និងកំពុងឃុំខ្លួនក្នុងប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុម ដើម្បីបន្តនីតិវិធី៕
សាលាចំនួន២០ ក្នុងចំណោមសាលា១០១ របស់ខេត្តព្រះសីហនុត្រូវបានជ្រើសរើសធ្វើការប្រឡងប្រណាំងសាលាគំរូ និងសាលាមេត្រីបរិស្ថាន
ខេត្តព្រះសីហនុ ៖ លោកជំទាវ ឃួន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីផ្សព្វផ្សាយស្តីពីសាលាគំរូ និងសាលាមេត្រីបរិស្ថានក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ លោកនាយក នាយិកា និងលោកគ្រូ អ្នកគ្រូនៅព្រឹកថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានឱ្យដឹងថា ខេត្តមានសាលាចំនួន១០១ មត្តេយ្យ១ បឋមសិក្សា៧២ អនុវិទ្យាល័យ១៨ វិទ្យាល័យ៩ និងសាលាគរុកោសល និងវិក្រឹតការ១។ គោលបំណងនៃសាលាគំរូ សាលាមេត្រីបរិស្ថានត្រូវបានធ្វើការផ្សព្វផ្សាយឆ្លើយតបទៅនឹងចតុស្តម្ភនៃការអប់រំរបស់ក្រសួងឱ្យសិស្សមានចំណេះដឹងចំណេះធ្វើមានឥរិយាបថល្អ ចេះយោគយល់អធ្យាស្រ័យគ្នាប្រកបដោយសេចក្ដីសុខ និងមានការអភិវឌ្ឍផ្នែកចំណេះដឹង។ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា គោលដៅសាលារៀនគំរូ សាលាមេត្រីបរិស្ថានត្រូវបានកំណត់ដោយសួចនាករដើម្បីធ្វើការប្រកួតប្រជែងជាមួយថ្នាក់ជាតិ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]