ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ មានជនអនាមិកបង្កើត Telegram ដោយប្រើរូបថត ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក្នុងបំណងទុច្ចរិត

  ភ្នំពេញ ៖ ថ្មីៗនេះ មានជនអនាមិកបានបង្កើតគណនេយ្យ និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធ Telegram ដោយប្រើប្រាស់រូបថត ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានធ្វើការទំនាក់ទំនងទៅអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្នុងគោលបំណងទុច្ចរិតធ្វើឲ្យមានការភ័ន្តច្រឡំ បំផុសបំផុល នាំឲ្យមានចលនាក្នុងជួរកងកម្លាំងប្រដាប់អាវុធ។ នេះបើយោងតាមសេចក្តីព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពុំធ្លាប់បង្កើតគណនេយ្យ ឬជាម្ចាស់ ឬជា Admin. ក្រុមការងារណាមួយ តាមប្រព័ន្ធ Telegram ដើម្បីធ្វើការទំនាក់ទំនងការងារ ឬបញ្ជាដឹកនាំដល់អង្គភាពចំណុះអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិឡើយ។ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការច្រានចោលទាំងស្រុងនូវរាល់ព័ត៌មានដែលពាក់ព័ន្ធដល់ការប្រើប្រាស់គណនេយ្យដែលមានប្រើរូបថត និងឈ្មោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន តាមប្រព័ន្ធ Telegram ក្នុងការបញ្ជាដឹកនាំ ឬដោះស្រាយការងារផ្សេងៗពាក់ព័ន្ធដល់យុត្តាធិការនៃកងយោធពលខេមរភូមិន្ទ។ អាស្រ័យដូចបានជម្រាបជូនខាងលើ […]

ព័ត៌មានជាតិ

ចិនធ្វើតេស្តរកវីរុសកូវីដ-១៩​ លើមនុស្សជាង២៥ម៉ឺននាក់ ​បន្ទាប់ពីមានករណីឆ្លងជាចង្កោមថ្មីលេចឡើង

ចិន ៖ ប្រទេសចិនបានធ្វើតេស្តរកវីរុសកូវីដ-១៩​ លើមនុស្សជាង២៥ម៉ឺននាក់​ បន្ទាប់ពីករណីឆ្លងថ្មីមួយចំនួនត្រូវបានរកឃើញនៅទីក្រុងឆេងឌូ​ ស្ថិតនៅភាគខាងត្បូងប្រទេសចិន។ ក្រុមមន្ត្រីសុខាភិបាលមូលដ្ឋានបាននិយាយថា គូស្វាមីភរិយាវ័យចំណាស់មួយគូត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩​ នៅដើមសប្ដាហ៍នេះ​ ហើយអាជ្ញាធរកំពុងតាមរកអ្នកដែលបានប៉ះពាល់ពួកគេ​ និងកំពុងធ្វើតេស្តសំណាកដែលយកចេញពីចំណីអាហារ។ ក្រុមមន្ត្រីថា​ ដានវីរុសកូវីដ-១៩​ ត្រូវបានរកឃើញនៅលើម្ហូបអាហារដែលទុកនៅក្នុងទូរទឹកកករបស់គូស្វាមីភរិយាចំណាស់នោះ​ និងនៅលើជ្រញ់នៅក្នុងផ្ទះល្វែងរបស់ពួកគេ។ គណៈកម្មការសុខាភិបាលក្រុងឆេងឌូ​ បានប្រកាសថា​ គិតត្រឹមថ្ងៃអង្គារ​ អ្នកស្រុកចំនួន​ ២៥៥.២០០នាក់នៅក្នុងទីក្រុងនេះត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩​ ដោយមានករណីវិជ្ជមានចំនួន៦នាក់​។ យោងតាមអាជ្ញាធរមូលដ្ឋាន​សាលារៀន​ និងថ្នាក់មតេយ្យក្នុងសង្កាត់ពិឌូ​ (Pidu) ជាកន្លែងដែលករណីឆ្លងបានលេចឡើងនោះ​ ត្រូវបានបិទ​ ហើយសិស្ស​ និងគ្រូបង្រៀន​ត្រូវបានដាក់ឲ្យនៅក្រោមវិធានការចត្តាឡីស័ក​ និងធ្វើតេស្តរកវីរុសនេះ។ អង្គការសុខភាពពិភពលោកបានប្រកាសថា​ បច្ចុប្បន្ននេះមិនមានព័ស្ដុតាងណាមួយដែលបញ្ជាក់ថា​ មនុស្សអាចឆ្លងវីរុសកូវីដ-១៩ ពីចំណីអាហារ​ ឬកញ្ចប់ម្ហូបអាហារឡើយ៕  

ព័ត៌មានជាតិ

ដកហូត​ម៉ូតូ​២០​គ្រឿងក្នុង​ប្រ​ត្តិ​ប​ត្តិ​ការឆែកឆេរ​កន្លែង​បញ្ចាំ​ចំនួន​បី​ទីតាំង​

សៀមរាប​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កាលពី​រសៀល​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០២០​នេះ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ឆែកឆេរ​ទីតាំង​បញ្ចាំ​គ្មាន​ច្បាប់​ចំនួន​៣​កន្លែង​ដកហូត​ម៉ូតូ​មិនមាន​លិខិត​សម្គាល់​ចំនួន​២០​គ្រឿង​។ ​ ​លោក​វរសេនីយ៍ឯក​ហង្ស​សូផាត​ភី​រម្យ​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យដឹងថា ការបង្ក្រាប​នេះ​គឺ មានការ​សហករណ៍​ជាមួយ អធិការនគរបាល​ក្រុង ប៉ុស្តិ៍នគរបាល សង្កាត់​ទឹក​វិល និង​ប៉ុស្តិ៍នគរបាល​សង្កាត់​គោកចក​។​    ក្នុងនោះ​សង្កាត់​ទឹក​វិល​ចំនួន​ពីរ​ទីតាំង​ដែល​គ្មាន​ច្បាប់​និង​អ​ញ្ញា​ប័ណ្ណ​ទទួល​បញ្ចាំ ។ ទីតាំង ទីមួយ ម្ចាស់ ឈ្មោះ ទែន សុ​ភិន ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ និង​ប្ដី ឈ្មោះ​ដួង​ហេង​អាយុ ៤៨​ឆ្នាំ ស្ថិតនៅ​ភូមិ ប្រិ​យ៍​ចាស់ សង្កាត់ ទឹក​វិល ក្រុង​សៀមរាប ដកហូត​ម៉ូតូ បាន​ចំនួន ៧​គ្រឿង​ដែល ខុស ប្រក្រតី​។   ​ទីតាំង ទី​២​ម្ចាស់ ឈ្មោះ ស៊ីម ប៊ុន​ណាត ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ មាន​ទីតាំង នៅ​ភូមិ​ជ័យ សង្កាត់ ទឹក​វិល ក្រុង​សៀមរាប ដក ហូត ម៉ូតូ ខុស ប្រក្រតី ចំនួន ៣​គ្រឿង​។ ឯ​ទីតាំង ទី​៣​មាន​ម្ចាស់ ឈ្មោះ ស៊ឹង […]

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល បញ្ជាឲ្យផ្អាកដំណើរការបណ្ដោះអាសន្នផ្សារបឹងខ្យាង ​​

ខេត្តកណ្តាល ៖ អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យអាជ្ញាធរផ្អាកដំណើរការផ្សារបឹងខ្យាង និង វត្តវិហារត្រាញ់ ជាបណ្ដោះអាសន្ន ដើម្បីធានាថា ប្រជាពលរដ្ឋទាំងអស់មិនមានឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមផេក របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបង្ហោះសារនៅយប់ថ្ងៃទី០៨ ខែធ្នូ នេះ។ ការបិទដំណើរការផ្សារខាងលើនេះ ក្រោយពីអភិបាលខេត្តកណ្ដាល ប្រធានមន្ទីរសុខាភិបាលខេត្ត និងក្រុមការងារ បានចុះត្រួតពិនិត្យ និងបញ្ជារឲ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រី​ អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅមណ្ឌលចត្តាឡីស័ក ស្រុកកណ្ដាលស្ទឹង។ យោងរបាយការណ៍របស់ក្រុមគ្រូពេទ្យ អ្នកពាក់ព័ន្ធដោយផ្ទាល់មានចំនួន០៧នាក់ និងដោយប្រយោលចំនួន៣៧នាក់ ពួកគាត់បានទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលរដ្ឋបាលខេត្តបានរៀបចំ បានយ៉ាងត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល រួចហើយ។ ចំពោះទីកន្លែងដែលជាប់ពាក់ព័ន្ធ ក្រុមគ្រូពេទ្យបានបាញ់ថ្នាំសំលាប់មេរោគ និងបានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមអញ្ជើញទៅធ្វើតេស្ត និងមិនត្រូវមានការភ័យខ្លាចជ្រុល ឬជ្រួលច្របល់ឡើយ៕

ព័ត៌មានជាតិ

ពលរដ្ឋ​ព្រួយបារម្ភ​ពី​ការបាក់​ស្ពានឈើ​ដែល​រថយន្ត​ធំៗ​ឆ្លងកាត់​ផ្ទុក​លើស​ទម្ងន់​

សឹ្ទ​ង​ត្រែងៈ​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចម្ការលើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​មានការ​ព្រួយបារម្ភ​ពី​ការបាក់​ស្ពាន​ដោយ​មើលឃើញថា​មាន​រថយន្ត​ខ្នាត​ធំ​ដឹកជញ្ជូន​ដំឡូង​មី​ស្រស់​ឆ្លងកាត់​ស្ពានឈើ​មួយកន្លែង​ជា​រៀងរាល់ថ្ងៃ​។​ រថយន្ត​ទាំងនោះ​ផ្ទុក​លើស​ទម្ងន់​ហួស​ពី​ទម្រ​ស្ពានឈើ​ដែល​សាងសង់​នៅក្នុង​ឃុំ​។​ក្រៅពី​ស្ពានឈើ​មួយ​នោះ​ក៏​នៅមាន​ស្ពានឈើ​មួយទៀត​បាក់ស្រុត​ហើយ​ជួសជុល​ស្ទើរ​រាល់​ឆ្នាំ​។ ​ ​ប្រជាពលរដ្ឋ​បាន​អ​ត្អូញត្អែរ​ថាៈបើ​នៅតែ​បណ្ដែតបណ្ដោយ​ឱ្យ​រថយន្ត​ដឹកជញ្ជូន​ដំឡូង​មី​ផ្ទុក​លើស​ទម្ងន់​ឆ្លងកាត់​មិនមាន​ដាក់​របាំង​ហាម​ឆ្លងកាត់​ទេនោះ​វា​នឹង​អាចធ្វើឱ្យ​ស្ពាន​បាក់ស្រុត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ជាពុំខាន​។​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យដឹងថា​ស្ពានឈើ​តូចធំ​មួយចំនួន​នៅក្នុង​ឃុំ​ចម្ការលើ​នៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ពេល​មាន​រថយន្ត​ដឹក​ធ្ងន់​បើក​ឆ្លងកាត់​ធ្វើឱ្យ​ញ័រ​រញ្ជួយ​ដែល​អាច​ឈានដល់​ការខូចខាត​ឬ​អាច​នឹង​បាក់ស្រុត​។​ក្នុងនោះ​ថែមទាំង​ធ្វើឱ្យ​ផ្លូវ​ប្រព័ន្ធ​លូ​រង​ការខូចខាត​ជាច្រើន​កន្លែង​។​ គេ​សង្កេតឃើញ​មានការ​ជួសជុល​រាល់​ឆ្នាំ​ដោយសារតែ​ការខូចខាត​ស្ពាន​ដែល​បណ្ដាលមកពី​រថយន្ត​ធំៗ​ដឹក​ឆ្លងកាត់​ផ្លូវ​ក្នុង​ឃុំ​ចម្ការលើ​។​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជាពិសេស​លោក​អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ចាន់​វិធានការ​ទប់ស្កាត់​រថយន្ត​ប្រភេទ​ធ្ងន់​បើក​ឆ្លងកាត់​ភូមិសាស្ត្រ​ផ្លូវ​លូ​ស្ពាន​ឃុំ​ចម្ការលើ​ផង​។ ​បើ​ពុំនោះ​ទេវា​នឹង​អាចធ្វើឱ្យ​ខូច​ផ្លូវ​ខូច​ប្រព័ន្ធ​លូ​បាក់ស្រុត​ស្ពាន​នាំឱ្យ​ខាតបង់​ប្រាក់​ជាពុំខាន​ឡើយ​។​ប្រជាពលរដ្ឋ​ដែល​រស់​ក្បែរ​ស្ពាន​បាន​បញ្ជាក់ថា​ស្ពានឈើ​មួយចំនួន​ជា​ថវិកា​ឃុំ​និង​សប្បុរសជន​ព្រមទាំង​អ្នកភូមិ​អ្នកស្រុក​បាន​ចូលរួម​បដិភាគ​គ្នា​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​កសាង​ស្ពានឈើ​នេះ​សម្រាប់​ការធ្វើដំណើរ​និង​ជញ្ជូន​ផលដំណាំ​ផ្សេងៗ​តាម​គោយន្ត​តូចៗ​ប៉ុណ្ណោះ​។​តែ​ឈ្មួញ​ដែល​ទៅ​ប្រមូល​ទិញ​ដំឡូង​មី​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​ធំ​ទៅ​ធ្វើឱ្យប៉ះពាល់​ដល់​ផ្លូវ​លូ​និង​ស្ពាន​។ ​ ​បើ​មិនមាន​វិធានការ​ទប់ស្កាត់​កាត់​នៅតែ​បណ្តែតបណ្តោយ​បន្តទៀត​មិនយូរ​ទេ​ស្ពានឈើ​ទាំងនោះ​និង​បាក់ស្រុត​រង​ការខូចខាត​អស់​ជាក់​ជាពុំខាន​។​លោក​ព្រះ​ហែម​មេឃុំ​ចម្ការលើ​បាន​ប្រាប់​ឱ្យដឹងថា​បញ្ហា​រថយន្ត​ដឹកជញ្ជូន​ដំឡូង​មី​ធុន​ធំ​បើកបរ​ឆ្លងកាត់​លើ​ស្ពានឈើ​របស់​ឃុំ​លោក​នឹង​កោះហៅ​មេភូមិ​និង​រដ្ឋបាល​ប៉ុស្តិ៍​ប្រជុំ​ដើម្បី​ទប់ស្កាត់​រឿងនេះ​។​ ​លោក​មេឃុំ​ចម្ការលើ​បានបញ្ជាក់​ប្រាប់ទៀតថា​អាជ្ញា​ធរមាន​គម្រោង​រៀបចំ​ធ្វើ​ខ្លោងទ្វារ​នៅតាម​ក្បាលស្ពាន​នីមួយៗ​ដើម្បី​កុំឱ្យ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណ​:​បច្ចេកទេស​ដឹកជញ្ជូន​ដំឡូង​មី​ឆ្លងកាត់​លើ​ស្ពាន​បាន ៕

ព័ត៌មានជាតិ

ឧកញ៉ា​ឡេង​ណា​វ៉ា​ត់​ត្រា​នឹង​បរិច្ចាគ​ប្រាក់​ចំនួន​១​លាន​ដុល្លារ​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩

ភ្នំពេញ​៖ ដើម្បី​ចូលរួម​ការពារ​និង​ទប់ស្កាត់​ជំងឺ​រាតត្បាត ដ៏​កាច​សារ​ហាវ​កូ​វីដ​១៩​លោក​ឧកញ៉ា ឡេង​ណា​វ៉ា​ត់​ត្រា​ម្ចាស់​បុរី​ឡេង​ណា​វ៉ា​ត់​ត្រា​និង​ជា​ម្ចាស់​ផលិតកម្ម​”​ឡេង​ណា​វ៉ា​ត់​ត្រា​”​បានប្រកាស​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជូន​សម្ដេច​តេ​ជោ​ហ៊ុនសែន​ចំនួន​១​លាន​ដុល្លារ​ដើម្បី​សម្រាប់​ទិញ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ ចាក់​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​។​នេះ​បើ​យោងតាម ផេ​ក​ផ្លូវការ​របស់លោក​ឧកញ៉ា​ឡេង​ណា​វ៉ា​ត់​ត្រា បាន​post​នៅ​យប់​ទី​៧​ខែធ្នូ​ឆ្នាំ​២០២០​។​ ​លោក​ឧកញ៉ា​បាន​លើកឡើងថា​៖”​ខ្ញុំបាទ​និង​ក្រុមគ្រួសារ​ត្រៀម​បរិច្ចាគ​ថវិកា​ជូន​សម្ដេច​តេ​ជោ​ហ៊ុនសែន ចំនួន​១​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​សូមឱ្យ​ប្រទេស​យើង​ឆ្លង​ផុត​នៅ​ទុក្ខលំបាក​នេះ​”៕  

ព័ត៌មានជាតិ

ដំណឹង​ល្អ​៖​កម្ពុជា​ត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ឥតគិតថ្លៃ​

ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ណែ​នាំឱ្យ​ក្រសួងសុខាភិបាល​និង​ក្រសួង​សេដ្ឋកិច្ច​ត្រៀម​ថវិកា ដើម្បី​ទិញ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​ ​នេះ​បើ​យោងតាម​សម្តេច​តេ​ជោ​ហ៊ុនសែន​បានបញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​កនៅ​ល្ងាច​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២០​នេះ​ថា​៖”​កន្លងមក​ជាមួយនិង​ការតាមដាន​នូវ​ដំណើរ​ការផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​របស់​ប្រទេស​នានា​ខ្ញុំ​បាន​ណែនាំ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ឱ្យ​ត្រៀម​បម្រុង​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​នេះ​យកមក​ចាក់​ជូន​ប្រជាជន​យើង​ដោយ​ឥតគិតថ្លៃ​ជា​ជំហាន​ដំបូង​”​។​ ​សម្តេច​តេ​ជោ​៖”​ពេលនេះ​ប្រទេស​មួយចំនួន​ផលិត​បាន​និង​ដាក់ឱ្យ​ប្រើប្រាស់​ហើយ​និង​កំពុង​បញ្ចេញ​លក់​ឱ្យ​ប្រទេស​នានា​ផងដែរ​។​ល្ងាច​នេះ​ខ្ញុំ​បាន​ណែ​នាំឱ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ពិសេស​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​កំណត់ថា​តើ​យើង​គួរ​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ណា​?” ​សម្តេច​តេ​ជោ​ក៏បាន​បញ្ជាក់ថា​៖​សម្តេច​បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ត្រៀម​ថវិកា​សម្រាប់​ការទិញ​១​លាន​ដូ​ស​ក្នុងដំណាក់កាល​ដំបូង​ដើម្បី​ចាក់​ជូន​ចំពោះ​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់​និង​អ្នក​ដែលមាន​ហានិភ័យ​។​មួយ​លាន​ដូ​ស​ចាក់​បានត្រឹមតែ​មនុស្ស​៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ​ព្រោះ​ម្នាក់​ត្រូវ​ការចាក់​២​ដង​។​ក្នុងពេល​យើង​មាន​ប្រជាជន​១៦​លាន​នាក់​ទាំងចាស់ទាំងក្មេង​ដែល​ក្នុងនោះ​អាចមាន​មនុស្ស​ប្រមាណ​១០​លាន​នាក់​ត្រូវ​ការចាក់​វ៉ាក់សាំង​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖​ក្នុងស្ថានភាព​ដែល​កម្ពុជា​នៅ​ក្រ​ខ្វះ​ថវិកា​សម្រាប់​ទិញ​បន្ថែម សម្តេច​បាន​ណែនាំ​រដ្ឋមន្ត្រី​ទាំង​២​រូប​ឱ្យ​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី​ទាំង​ពហុភាគី ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម​មកជួយ​ដល់​ប្រជាជន​។​ ​សម្តេច​តេ​ជោ​៖​សង្ឃឹមថា​ដៃគូ​អភិវឌ្ឍន៍​នឹង​ផ្តល់ជំនួយ​ដល់​ប្រជាជន​ឬ​យ៉ាងហោច​លក់​ក្នុង​តម្លៃថោក​សមរម្យ​។​ក្នុងនោះ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ត្រៀម​ថវិកា​សម្រាប់​២​ទៅ​៣​លាន​ដូ​ស​ថែមទៀត​សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​នេះ​៕

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​ពន្យល់​ថា​៖​ចំពោះ​ជំងឺ​កូ​វីដ​១៩​គឺអាច​ឆ្លងតាម​ក្រដាសប្រាក់​យ៉ាង​លឿន​បំផុត​

ភ្នំពេញ​៖​​លោកស្រី​ឱ​វណ្ឌ​ឌី​ន​អ្នកនាំពាក្យ​ក្រសួងសុខាភិបាលកាលពី​រសៀល​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០២០​បានចេញ​ពន្យល់​ជាថ្មី​ម្ដង​ទៀតថា​៖​ជំងឺ​កូ​វីដ​-១៩​ក៏​អាច​ឆ្លងតាម​ក្រដាសប្រាក់​បានដែ​រហើយ​ការឆ្លង​នេះ​គឺ​លឿន​ជាទីបំផុត​។​ ​លោកស្រី​ឱ​វណ្ឌ​ឌី​ន​បាន​អះអាងថា​៖​ប្រសិនបើ​អ្នកជំងឺ​កូ​វីដ​-១៩​កាន់​ក្រដាសប្រាក់​នោះ​រួច​ហុច​បន្ដទៅ​អ្នក​ដ៏ទៃទៀត​។​នៅពេល​អ្នកនោះ​ចាប់​កាន់​លុយ​និង​ដៃ​មក​ប៉ះ​ច្រមុះ​មាត់​ឬ​ភ្នែក​ជាដើម​នឹងធ្វើ​ឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ជាក់​ជាមិនខាន​។​លោកស្រី​បាន​បន្តថាៈ​ការឆ្លង​នេះ​តាមរយៈ​ទឹករំអិល​ផ្លូវដង្ហើម​ដូចជា​សំបោរ​ឬ​ស្លេស​ទឹកមាត់​។​ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖​ប្រសិនបើ​បុគ្គល​ដែលមាន​វីរុស​កូ​វីដ​-១៩ យកដៃ​គាត់​ជូត​ទឹករំអិល​ផ្លូវដង្ហើម ដូចជា​សំបោរ ឬ​ស្លេស​ទឹកមាត់ ឬ​យកដៃ​ខ្ទប់មាត់​ពេល​ក្អក​កណ្តាស់ ។​យើង​មិនបាន​លាងដៃ​នឹង​សាប៊ូ​ឬ​អាល់កុល​ឬ​ទឹក​ជែ​ល​សម្រាប់​លាងដៃ​ភ្លាមៗ​ទេនោះ​រួច​យកដៃ​នោះមក​កាន់​ក្រដាសប្រាក់​គឺ​វីរុស​កូ​វីដ​-១៩​នឹង​តោង​លើ​ក្រដាសប្រាក់​។​ ​ក្រដាសប្រាក់​នោះបាន​ហុច​បន្តទៅ​បុគ្គល​ម្នាក់ទៀត នៅពេលដែល​បុគ្គល​នោះ ចាប់​កាន់​ក្រដាសប្រាក់ វីរុស​កូ​វីដ​-១៩ នឹង​តោង​មក​ដៃ​បុគ្គល​នោះ​ហើយ​បុគ្គល​នោះ​យកដៃ​ដែល​កាន់​ក្រដាសប្រាក់​មាន​វីរុស​នេះ មក​ប៉ះ​ច្រមុះ​មាត់​ភ្នែក​ជាដើម​។​ធ្វើឱ្យមាន​ការចម្លង​បាន​លឿន​ជាទីបំផុត​បន្ទាប់មក​ក៏មាន​ការចម្លង​បន្តៗ​គ្នា ប្រសិនបើ​មិនបាន​លាងដៃ ពាក់​ម៉ាស់ និង​មាន​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​។​ ​ក្រសួងសុខាភិបាល​ក៏បាន​បញ្ចេញ​វីដេអូ​ចំនួន​៥​ឃ្លី​ប​បង្ហាញ​ពី​ការ​ការចម្លង​វីរុស​កូ​វីដ​-១៩​។​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​កាន់តែច្បាស់​ហើយ​ការពារ​បាន​ត្រឹមត្រូវ​និង​បាន​គ្រប់ៗ​គ្នា​។​ដើម្បី​បញ្ចៀស​បាន​នូវ​ការចម្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​និង​កាត់ផ្តាច់​ខ្សែចម្លង​បន្ត​គ្នា​នៅក្នុងពេល​បច្ចុប្បន្ននេះ​បាន​ផងដែរ​។​ ​សូម​រំលឹកថា​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ដល់​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០២០​ក្រសួង​បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​ចំនួន ១០.៧៧២​សំណាក​។​ក្នុង​ចំនួន​នេះ មាន​អ្នកជំងឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​៣០​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​។ ​ ​ម្យ៉ាងវិញទៀត​សូមអ្នក​ដែល​ប៉ះពាល់​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ទាំងអស់​អញ្ជើញ​មក​ធ្វើតេស្ត​លេក​ទី​២ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ។​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សុ​រប​ចំនួន ៣៤៦​នាក់​។ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ៣០៦​នាក់ និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន​៤០​នាក់​៕​

ព័ត៌មានជាតិ

កម្លាំង​អាវុធហត្ថ​ចាប់​រថយន្ត​ដឹកឈើ​៥​គ្រឿង​ចេញពី​ខេត្តស្ទឹងត្រែង​

ស្ទឹងត្រែង​៖​កាលពី​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០២០​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សហការ​ជាមួយ​អាវុធហត្ថ​ខេត្តក្រចេះ​ដែល​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង​។​ប្រភពព័ត៌មាន​ពី​ខេត្តក្រចេះ​បានឱ្យដឹងថា​៖​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​៥​គ្រឿង​ចេញពី​ខេត្តស្ទឹងត្រែង​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់បាន​នៅត្រង់​អូរ​ព្រះ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​លើ​ដង​ផ្លូវជាតិ​លេខ​៧​។​   ក្រោយពី​ចាប់បាន​ភ្លាម​ខាង​កម្លាំង​អាវុធហត្ថ​ប្រគល់ជូន​ឱ្យ​រដ្ឋ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ការចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​សមត្ថកិច្ច​ដែល​ចុះបង្ក្រាប​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា​៖​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ដឹក​គ្រឿង​សង្ហា​រឹម​ចំនួន​៥​គ្រឿង​នេះ​តែងតែ​ដឹកជញ្ជូន​អនុផល​ព្រៃឈើ​កែច្នៃ​ចេញពី​រោង​សិប្បកម្ម​មួយកន្លែង​ឈ្មោះ​ហ្វឿ​ង​នៅ​ភូមិ​ព្រែក​សង្កាត់​ស្ទឹងត្រែង​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​។​   ប្រភព​បាន​បន្តថាៈ​ម្ចាស់​និង​រោង​សិប្បកម្ម​ដ៏​ធំ​នៅក្នុង​ក្រុង​ស្ទឹងត្រែង​ដែល​សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង​មិន​ហ៊ាន​ប៉ះពាល់​សង្ស័យ​ពាក់ព័ន្ធ​ផលប្រយោជន៍​។​ចំពោះ​ការដឹកជញ្ជូន​ឈើ​ដែល​ប្រមូល​ទិញ​ពី​ប្រភព​ខុសច្បាប់​រថយន្ត​តូច​,​ម៉ូតូ​រ៉ឺម៉ក​,​ដឹក​ពី​ភូមិសាស្ត្រ​ផ្សេងៗ​ចូលទៅ​កែច្នៃ​ក្នុង​សិប្បកម្ម​ធ្វើ​ពាក់កណ្ដាល​សម្រេច​រួចហើយ​ដាក់​រថយន្ត​បន្តទៅ​លក់​នៅ​ក្រុងភ្នំពេញ​៕​

ព័ត៌មានជាតិ

សមត្ថកិច្ច​ចុះបង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​ឃាត់ខ្លួន​៦​នាក់​មាន​ចិន​៥​នាក់

ភ្នំពេញ​៖​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ផ្នែក​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​ដោយ​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ចំនួន​៦​នាក់​។​ករណីនេះ​បានធ្វើ​ឡើង​នៅក្នុង​ផ្ទះជួល​លេខ​F១០២​ផ្លូវ​បេតុង​ភូមិ​ទ្រុងមាន់​សង្កាត់​អូរ​បែកក្អម​ខណ្ឌ​សែន​សុខ​កាលពី​ម៉ោង​១១​យប់​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០២០​។ ​លោកវរសេនីយ៍ឯកហួរម៉េងវ៉ាងអធិការនគរបាលខណ្ឌបានឱ្យដឹងថា៖ការចុះបង្ក្រាបករណីនេះជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៦​នាក់ក្នុងនោះជនជាតិចិន៥​នាក់,វៀតណាមម្នាក់។លោកបានបន្តថាៈ​ជនសង្ស័យ​ទាំង​៦​នាក់​៖​ឈ្មោះ សៀ អ៊ី​រុងភេទ​ស្រីអាយុ​៤៧​ឆ្នាំ​ជនជាតិ​ចិន​ជា​មេការ​ហាង​ម៉ាស្សា ។​ ​ ឈ្មោះ ជាំ​ង ហ៊ុយ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន​ជា​ស្រី​ម៉ាស្សា​,​ឈ្មោះ ប៉ាក ផា​សៀ​លី ភេទ​ស្រី អាយុ​២៦​ឆ្នាំ​ជនជាតិ​ចិន​ជា​ស្រី​ម៉ាស្សា​។​ឈ្មោះ​ជិន​ឈី​ង​ហ៊ាន​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​ជនជាតិ​ចិន​អ្នកលក់ដូរ​,​ឈ្មោះ ចូ ស៊ូ​ឈាន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន​អ្នកលក់ដូរ​,​និង​ឈ្មោះ ង្វៀង ធី​តុ​គុប ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម​ជា​ស្រី​ម៉ាស្សា​ពួកគេ​ស្នាក់នៅ​កន្លែង​ឃាត់ខ្លួន​៕​