កំពង់ចាម៖កម្លាំងប្រឆាំងគ្រឿងញៀនខេត្តបានចុះធ្វើរដ្ឋបាលរកឃើញករណីជួញដូររក្សាទុកនិងប្រើប្រាស់ នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ១០នាក់ក្នុងនោះមានស្រី៦នាក់នៅភូមិស្ពឺ(ក)ឃុំជយោស្រុកចម្ការលើ ខេត្តកំពង់ចាមកាលពីយប់ថ្ងៃទី២៤ខែមករា ឆ្នាំ២០២១ ។ លោកឧត្តមសេនីយ៍ត្រី ជីវសេងរស់ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានឱ្យដឹងថា ជនសង្ស័យរួមមាន ៖១-ឈ្មោះ អីទ្រេះ វ៉ារី ភេទប្រុស អាយុ ៣១ឆ្នាំ។២-ឈ្មោះ ឌឹក រ៉ែន ភេទស្រី អាយុ ២២ឆ្នាំ ។៣-ឈ្មោះ ស៊ីម ផល្លី ភេទប្រុស អាយុ ៣១ឆ្នាំ។៤-ឈ្មោះ អូន ស៊ីណា ហៅស្រីមុំ ភេទស្រី អាយុ ២៨ឆ្នាំ ។៥-ឈ្មោះ ឌឹក ស្រីនួន ភេទស្រី អាយុ ២៨ឆ្នាំ។ ៦-ឈ្មោះ អុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ ។៧-ឈ្មោះ រ៉េត បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ។៨-ឈ្មោះ លី តូច ហៅស្រីលីន ភេទស្រី អាយុ ២២ឆ្នាំ។៩-ឈ្មោះ […]
Month: January 2021
ជិះម៉ូតូបុកជាមួយរថយន្តបណ្តាលឱ្យស្លាប់សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ
ព្រះសីហនុ៖នៅយប់ថ្ងៃទី២២ខែមករាឆ្នាំ២០២១គ្រោះថ្នាក់ចរាចរមួយបានកើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់រវាងអ្នកជិះម៉ូតូបុកជាមួយរថយន្តកុងតឺន័រលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៩៤/១៩៥ក្នុងភូមិអូរចំណារឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះជិះម៉ូតូម៉ាកសុយហ្ស៊ុយគីនិចពណ៌ក្រហមគ្មានផ្លាកលេខមានទិសដៅចេញពីខេត្តព្រះសីហនុ។អ្នកបើកម៉ូតូបានវ៉ាជែងមកខាងឆ្វេងដៃចូលរថយន្តដឹកកុងតឺន័រម៉ាកហីយ៉ានពាក់ផ្លាកលេខព្រះសីហនុ3A6610ទិសដៅផ្ទុយគ្នាបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់។ សមត្ថកិច្ចបានបន្តថា៖ជនរងគ្រោះមិនស្គាល់អត្តសញ្គាណនៅឡើយទេខណៈកម្លាំងកំពុងស្រាវជ្រាវរកសាច់ញាតិ។ចំណែកអ្នកបើកបររថយន្តក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕
ព្រះសង្ឃនិងពុទ្ធបរិស័ទត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ
ព្រះវិហារ៖នាយឧត្តមសេនីយ៍មាសសុភាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារបានអំពាវនាវដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ”ត្រូវថែរក្សាសុខសន្តិភាពឱ្យនៅគង់វង្សយូរអង្វែងដើម្បីវិស័យពុទ្ធចក្រនិងអាណាចក្រកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត”។ ថ្លែងក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាឆាន់ក្នុងវត្តពោធិសិលារាមហៅវត្តគីឡូលេខ៨ស្ថិតក្នុងភូមិមហាផសង្កាត់ប៉ាលហាលក្រុងព្រះវិហារខេត្តព្រះវិហារកាលពីល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២១។ លោកទេសរដ្ឋមន្ត្រីមាសសុភាបានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ លោកទេសរដ្ឋមន្ត្រីមាសសុភាក៏បានសម្តែងនូវក្តីមោទនភាពក្រៃលែងដែលប្រទេសយើងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនទទួលបានចំណាត់ថ្នាក់ល្អក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩រហូតមកដល់ថ្ងៃនេះមិនមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិតទេ។ ក្នុងនោះក៏បានប្រគេនបច្ច័យចំនួន៤លានរៀលសម្រាប់ចូលរួមសាងសង់សាលាឆាន់និងបានចែកក្រណាត់សព្រមទាំងថវិកា២ម៉ឺនរៀលដល់លោកយាយលោកតាផងដែរ៕
សមត្ថកិច្ចចុះចាប់ទីតាំងម៉ាស៊ីនអារឈើអត់ច្បាប់ដ៏ធំមួយនៅស្រុកក្រគ
ខេត្តពោធិ៍សាត់៖កម្លាំងកងរាជអាវុធហត្ថខេត្តកាលពីរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០២១បានចុះចាប់ទីតាំងម៉ាស៊ីនអារឈើអត់ច្បាប់ដ៏ធំមួយនៅភូមិបំណក់ឃុំឈើតុំស្រុកក្រគខេត្តពោធិសាត់ដោយរឹបអូសឧបករណ៍ពាក់ព័ន្ធនិងវត្ថុតាងជាច្រើន។ សមត្ថកិច្ចក្នុងការចុះបង្ក្រាបបានឱ្យដឹងថា៖ជាលទ្ធផលកម្លាំងបានដកហូតឈើមូល១៣កំណាត់,ឈើអារចម្រុះ៩០សន្លឹក,ផ្លែរណាចំនួន៦ខ្សែ,ម៉ាស៊ីនម៉ាកនីសាន់៣០សេស១គ្រឿង,ម៉ូទ័របូមទឹក២គ្រឿង,កង់យោងម៉ាស៊ីន២គ្រឿង,អាគុយចំនួន២គ្រឿង,ជើងម៉ែត្រ១គ្រឿងនិងកៅឡាក់១កំប្លេ។ចំណែកក្រុមជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់តែកំពុងស្រាវជ្រាវតាមចាប់ខ្លួន។ សមត្ថកិច្ចបានបន្តថា៖រាល់វត្ថុតាងទាំងអស់ទាំងនោះបានប្រគល់ទៅមន្រ្តីដែនជម្រកសត្វព្រៃឈើតុំយករក្សាទុករង់ចាំបន្តនីតិវិធី៕
ស្រ្តីម្នាក់ត្រូវម៉ូទ័រម៉ាស៊ីនទាញចូលកកៀបស្លាប់ក្នុងរោងចក្រកិនកៅស៊ូ
ក្រចេះ៖ស្រ្តីម្នាក់ធ្វើការនៅរោងចក្រកិនកៅស៊ូមួយបានលូកដៃបិទទឹកម៉ាស៊ីនត្រូវម៉ូទ័រទាញចូលកិនស្លាប់។ទីកន្លែងកើតហេតុនៅរោងចក្រកិនកៅស៊ូក្នុងក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្រចេះស្ថិតក្នុងភូមិអូរព្រះឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះកាលពីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២១។ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖សពស្រ្តីរងគ្រោះឈ្មោះម៉ាក់សុផសអាយុ៥០ឆ្នាំជាកម្មការិនីរោងចក្រក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្រចេះ។មន្ត្រីដដែលបានបន្តថា៖មូលហេតុជនរងគ្រោះលូកដៃចូលបិទទឹកម៉ាស៊ីនហើយត្រូវបានរុំកន្សែងជាប់និងកអូសចូលម៉ាស៊ីនបណ្តាលឱ្យម៉ូទ័រទាញដៃស្តាំជនរងគ្រោះចូលកៀបនិងមីញ៉ុងម៉ាស៊ីនរហូតស្លាប់តែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំងដោយបានបញ្ជាក់ថា៖ស្រ្តីរងគ្រោះពិតជាស្លាប់ដោយសារករណីឧបទ្ទវហេតុកៀបនិងមីញ៉ុងម៉ាស៊ីនមែន៕
ចាប់ជនម្នាក់ករណីលួចរថយន្តសេរីទំនើបនៅខេត្តតាកែវ
តាកែវ៖កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានចាប់ជនម្នាក់ដែលលួចរថយន្តសេរីទំនើបម៉ាកតូយូតាHILUXVIGOមួយគ្រឿងសេរីឆ្នាំ២០២០ពាក់ផ្លាកលេខភ្នំពេញ2BB7471ហើយក៏បើកចេញពីសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅកាលពីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២១។សមត្ថកិច្ចស្ទាក់ចាប់បាននៅយប់ថ្ងៃដដែលលើផ្លូវជាតិលេខ២ស្ថិតនៅភូមិរូងឃុំលំចង់ ស្រុកសំរោងខេត្តតាកែវ ។ លោវរសេនីយ៍ត្រីប៉ិនតារ៉ាវុឌ្ឍនាយការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តតាកែវបានឱ្យដឹងថា៖ជនសង្ស័យបានលួចរថយន្តពីសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅសំដៅចូលខេត្តតាកែវ។ជនសង្ស័យបានបើករថយន្តឈប់ទិញដូងផឹកនិងទិញបារី។ក្រោយឃាត់ខ្លួនកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យនិងរថយន្តមកសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ លោវរសេនីយ៍ត្រីបានបន្តថា៖ជនសង្ស័យឈ្មោះយ៉ាសម្បត្តិហៅសំបូរអាយុ៣១ឆ្នាំរស់នៅភូមិចុងព្រែកសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យមានផ្ទះក្បែរនិងផ្ទះម្ចាស់រថយន្តដោយជនសង្ស័យធ្លាប់ចូលមណ្ឌលកែប្រែ៣ដងមកហើយព្រោះញៀនថ្នាំ៕
អាជ្ញាធរចុះទៅដល់ទីតាំងដីដែលគេចោទថាមានពលរដ្ឋកាប់រុករានគម្របព្រៃឈើ
ព្រះវិហារ៖ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២១បានចុះទៅដល់ទីតាំងដីដែលគេចោទថាមានពលរដ្ឋកាប់រុករានគម្របព្រៃឈើដឹកនាំដោយលោកវង្សពិសិតនាយផ្នែករដ្ឋបាលព្រៃឈើក្រុងព្រះវិហារនិងនាយសង្កាត់ស្រយ៉ង់,អាជ្ញាធរភូមិ,ឃុំនិងម្ចាស់ដី។ លោកវង្សពិសិតនាយផ្នែករដ្ឋបាលព្រៃឈើក្រុងព្រះវិហារបានឱ្យដឹងថា៖អាជ្ញាធរបានចុះទៅដល់ទីតាំងដីដែលគេចោទថាម្ចាស់ដីឈ្មោះឈួនសារីមានទីលំនៅភូមិក្តាក់ឃុំត្បែង២ស្រុកគូលែនខេត្តព្រះវិហារចោទថាពួកគាត់កាប់រុករានគម្របព្រៃឈើមួយកន្លែងប្រមាណជាង៧ហិកតាស្ថិតក្នុងចំណុចស្រែច្រកភូមិសាស្រ្តភូមិក្តាក់ឃុំត្បែង២ស្រុកគូលែន។ ឈ្មោះឃួនសារីម្ចាស់ដីខាងលើបានបញ្ជាក់ប្រាប់ជំនាញនិងអាជ្ញាធរឱ្យដឹងថា៖ដីនេះពួកគាត់បានកាន់កាបតាំងពីរឆ្នាំ១៩៧៩មកទល់បច្ចុប្បន្ននេះដីដែលបានធ្វើស្រែនិងមានកញ្រាំងដុះនៅពេញស្រែ។ចំពោះម្ចាស់គ្រឿងចក្រដែលចូលទៅឈូសឆាយដីនេះមានឈ្មោះព្រៃមាននៅបច្ចុប្បន្នរស់នៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារ។ឈូសឆាយតាំងពីខែ១២ឆ្នាំ២០២០កន្លងមកមិនមែនឈូសឆាយខែ មករាឆ្នាំ២០២១នេះ។ លោកវង្សពិសិតនាយផ្នែកក្រុងព្រះវិហារបានបញ្ជាក់ថាពេលត្រឡប់ទៅវិញលោកនិងធ្វើរបាយការណ៏ជូនថ្នាក់ដឹកនាំឱ្យដឹងថាដីនេះជាដីស្រែពិតតែរឿងយ៉ាងណានោះទុកឱ្យថ្នាក់ដឹកនាំសម្រេច៕
កម្ពុជាមានវត្តនៅសេសសត្វក្រពើភ្នំច្រើនជាងគេលើពិភពលោក ខណៈមន្រ្តីបង្ហាញពីការខិតខំអភិរក្សនិងស្តារពូជបន្ថែមទៀត
ខេត្តមណ្ឌលគិរី ៖ មន្រ្តីនៃអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF) បានថ្លែងថា នាពេលបច្ចុប្បន្ននេះកម្ពុជានៅសេសសល់ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកចំនួនប្រមាណ២០០-៣០០ក្បាល ហើយក្នុងចំណោមនេះស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញទឹកដីខេត្តកោះកុង និងមួយចំនួនទៀតស្ថិតនៅតាមតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរី។ នៅក្នុងអំឡុងដំណើរទស្សនកិច្ចសារព័ត៌មានដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅដែនជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាននិងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការWWFបានឱ្យដឹងថា៖ នៅដងទន្លេស្រែពកនិងភ្នំព្រេចខេត្តមណ្ឌលគិរីគេបានប្រទះឃើញដានវត្តមានសត្វក្រពើភ្នំ។ កញ្ញាបានបន្តថា សត្វក្រពើភ្នំជាប្រភេទសត្វដែលអៀនច្រើន ហេតុនេះគេកម្រឃើញវាដោយផ្ទាល់ភ្នែកណាស់។ដោយហេតុនេះដើម្បីដឹងថាវាពិតជាមានវត្តមាននៅកម្ពុជានោះគេចាំបាច់ត្រូវតាមដានពីដានជើង,រូងរបស់វារស់នៅឬក៏លាមករបស់សត្វប្រភេទនេះជាចាំបាច់។យ៉ាងណាក្តីសម្រាប់ស្លាកស្នាមនិងអត្តសញ្ញាណដែលគេដឹងថាសត្វប្រភេទនេះពិតជាមានវត្តមានពិតឬក៏អត់នោះមានភាពងាយស្រួលដោយសារស្លាកស្នាមរបស់វាមានភាពច្បាស់លាស់និងងាយស្រួលចំណាំផង។ កញ្ញា MILOU Groenenbrg បានថ្លែងដែរថា នៅឆ្នាំ២០១៩ គេបានធ្វើការសិក្សាស្រាវជ្រាវពីសត្វក្រពើភ្នំម្តងមកហើយ។ ចំណែកក្នុងឆ្នាំ២០២១នេះគេនឹងធ្វើការ សិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយជាងឆ្នាំកន្លងមក។ចំពោះការសិក្សាស្រាវជ្រាវនេះដែរគឺប្រយោជន៍ដើម្បីអភិរក្សក៏ដូចជាស្តារនូវពូជសត្វប្រភេទនេះឱ្យកាន់តែមានច្រើននៅកម្ពុជា។ ចំពោះការសិក្សានាឆ្នាំ២០២១នេះដែរដើម្បីឱ្យបានដឹងច្បាស់លាស់ថាសត្វប្រភេទនេះមានប៉ុន្មានក្បាលហើយវាមានវត្តមាននៅទីណាខ្លះនៅកម្ពុជា។ជាមួយគ្នាក្នុងឆ្នាំនេះដែរអង្គការរបស់WWFនឹងសិក្សាទៅលើកត្តាគំរាមកំហែងរបស់វាផងដែរ។ ទាក់ទិនក្នុងរឿងនេះ កញ្ញា MILOU Groenenbrg បានគូសបញ្ជាក់ថា នៅតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរីគឺជាទីកន្លែងល្អនៃជម្រករបស់វាដោយសារមិនទាន់មានមនុស្សចូលទៅរំខានវាដល់ទីនោះនៅឡើយទេ។ កញ្ញាបានបន្តឱ្យដឹងថាចំពោះការប្រឈមនៃសត្វក្រពើភ្នំមានដូចជាការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់ ,ការនេសាទដោយខ្សែភ្លើងឆក់និងការរកពងក្រពើភ្នំពីសំណាក់ពលរដ្ឋអ្នកស្រុកជាដើម។ក្រៅពីការបាត់បង់ទីជម្រក ការដែលសត្វក្រពើប្រភេទនេះបង្កាត់ពូជជាមួយសត្វក្រពើដទៃទៀតដែលធ្វើឱ្យពូជរបស់វាលែងសុទ្ធដូចកាលពីមុន។ ជុំវិញបញ្ហាការស្តារសត្វក្រពើភ្នំឡើងវិញនេះដែរ កញ្ញា MILOU Groenenbrg បានបញ្ជាក់ថាបើសិនករណីសត្វប្រភេទនេះស្ថិតនៅក្នុងកម្រិតមួយប្រឈមនឹងការគំរាមកំហែងខ្លាំងនិងពិសេសការឈានដល់បាត់បង់ពូជនោះគេនឹងធ្វើការបង្កាត់ពូជវា រួចហើយយកកូនក្រពើភ្នំទាំងនោះទៅពន្លែងក្នុងតំបន់សុវត្តិភាពដែលវារស់នៅ។ ទាក់ទិនទៅនឹងការស្តារឡើងវិញនៃសត្វប្រភេទនេះដែរគេនឹងធ្វើការជជែកជាមួយថ្នាក់គ្រប់គ្រងអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្រ្តីពាក់ព័ន្ធដើម្បីរកភាពច្បាស់លាស់មួយ។សម្រាប់ នៅតំបន់ដងទន្លេស្រែពកគឺជាទីកន្លែងល្អមួយក្នុងការស្តារសត្វប្រភេទនេះ ដោយសារតែវាជាទីតាំងតំបន់ស្នូលដែលជាកន្លែងអភិរក្សដ៏សំខាន់ ហើយក៏ស្ថិតនៅឆ្ងាយពីសហគមន៍ដែលពលរដ្ឋរស់នៅ។ ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែកពកខេត្តមណ្ឌលគិរីបានថ្លែងថា […]
ពិនិត្យស្តីពីលទ្ធផលការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូន
ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២១លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបើកកិច្ចប្រជុំស្តីពីលទ្ធផលការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប្រចាំខែមករាឆ្នាំ២០២១និងទិសដៅការងារសម្រាប់ខែកុម្ភៈឆ្នាំ២០២១ក្រោយពេលស្ថានភាពជំងឺកូវីដ១៩មានការធូរស្រាល។ លោកប្រធានមន្ទីរបានប្រគល់ប័ណ្ណសរសើរជូនមន្ត្រីឆ្នើមប្រចាំខែធ្នូនិងប្រចាំឆ្នាំ២០២០។ក្នុងនោះមានលោកអនុប្រធានមន្ទីរទាំង៣រូបនិងអនុប្រធានការិយាល័យមួយរូបព្រមទាំងបានប្រកាសសុពលភាព អនុប្រធានការិយាល័យ ចំនួនពីររូបដែលទើបត្រូវបានតែងតាំងថ្មី។ លោកប្រធានមន្ទីរបានលើកទឹកចិត្តនិងដាស់តឿនក្រើនរំលឹកដល់មន្ត្រីគ្រប់រូបបន្ដខិតខំយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ចដែលបានប្រគល់ជូន។ជាមួយនោះអភិវឌ្ឍខ្លួនឱ្យមានភាពរីកចម្រើនដែលអាចឆ្លើយតបទៅនឹងគុណសម្បតិ្តមន្ត្រីរាជការទាំង៤គឺឆន្ទៈម្ចាស់ការ,ភក្ដីភាពមនសិកា,វិជ្ជាជីវៈនិងវប្បធម៌សេវាសាធារណៈ៕
គណៈកម្មការទី៧រដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យដំណើរការសិក្សា និងស្ថានភាពទូទៅ នាឱកាលការបើកបវេសនកាលថ្មី
ភ្នំពេញ ៖ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃ១៨ ខែមករា ឆ្នាំ២០២១ បានចុះពិនិត្យដំណើរការសិក្សា និងស្ថានភាពទូទៅ នាឱកាលការបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធលើវិស័យអប់រំទាំងអស់ ចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការសហការ និងចូលរួមអនុវត្តការងារស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងមក។ ឯកឧត្តមបន្តថា បើទោះជាការអនុវត្តផែនការដែលក្រសួងបានដាក់ចេញអាចជួបការលំបាក ប៉ុន្តែគណៈកម្មការទី៧ សូមលើកទឹកចិត្តឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់បន្តការយោគយល់ និងសហការយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលការណ៍ប្រតិបត្តិស្តង់ដារ «SOP» របស់ក្រសួង និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីធានាបានថា ដំណើរការសិក្សាឆ្នាំថ្មី ២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សានានាទូទាំងប្រទេសអាចប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ទាំងអស់គ្នា។ […]