ភ្នំពេញ ៖ នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ បង្កើនកិច្ចសហការជាមួយគ្នា ក្នុងគោលបំណងគ្រប់គ្រងទេសចរណ៍ធម្មជាតិឱ្យកាន់តែប្រល្អប្រសើរ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញអំពីតំបន់ដែលមានសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិនានានៅប្រទេសកម្ពុជា ដែលអាចរៀបចំឱ្យភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត។ ក្នុងនោះផងដែរ សមាគម និងក្រុមមគ្គុទ្ទេសក៍ ត្រូវស្វែងយល់ផងដែរអំពីតំបន់មួយចំនួននៅតាមតំបន់ការពារធម្មជាតិ ដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សជីវៈចម្រុះ និងមួយចំនួនមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់នៅឡើយ ដែលត្រូវការសហការគ្នារៀបដំណើរទេសចរណ៍ឱ្យបានល្អទាំងសុវត្ថិភាព សុខភាព និងអនាម័យបរិស្ថាន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាការរីកចម្រើនទេសចរណ៍ធម្មជាតិ ជានិនាការថ្មីរបស់សង្គមកម្ពុជានិងជួយកសាងសេដ្ឋកិច្ចមូលដ្ឋាន។ ក្រសួងបរិស្ថាននឹងយកចិត្តទុកដាក់បន្ថែមសុខសុវត្ថិភាព សុខភាព ការសង្រ្គោះបន្ទាន់ ការគ្រប់គ្រងអនាម័យ និងសំអាតបរិស្ថានឱ្យបានល្អនៅតាមតំបន់ការពារធម្មជាតិ ដើម្បីជាប្រយោជន៍យូរអង្វែងដល់កូនចៅតជំនាន់។ ឯកឧត្តមរដ្ឋមន្រ្តី បានស្តាប់នូវសំណូមពរដែលបានលើកឡើង ពីសំណាក់សមាគម និងក្រុមមគ្គុទ្ទេសក៍ ដើម្បីស្វែងយល់ពីតម្រូវការ និងភាពចាំបាច់ សំដៅរួមគ្នារៀបចំទេសចរណ៍ធម្មជាតិឱ្យបានល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា កន្លងទៅប្រជាជនកម្ពុជាបានផ្លាស់ប្តូរផ្នត់គំនិតស្រឡាញ់បរិស្ថានច្រើនជាងមុន តាមរយៈការធ្វើដំណើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិកាន់តែច្រើន។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងផងដែរថា […]
Month: January 2021
អាជ្ញាធរខេត្តស្នើក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរណ៍ត្រូវមានឆន្ទៈសហការជាមួយរដ្ឋបាលខេត្តក្នុងការប្រមូលថវិកាទ្រទ្រង់ និងអភិរក្សធនធានតំបន់ឆ្នេរ
ខេត្តព្រះសីហនុ ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំប្រមូល និងគ្រប់គ្រងថវិកា ដែលទទួលបានពីភ្ញៀវទេសចរទៅកម្សាន្តតាមកោះសម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង និងអភិរក្សធនធានតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រធានសមាគមន៍ទូកទេសចរណ៍ និងម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរណ៍នៅរសៀលថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ តំណាងក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរណ៍បានលើកឡើងពីផលពិបាកនៃការអាក់ខានបង់ថ្លៃសំបុត្រជូនរដ្ឋបាលខេត្តព្រះសីហនុ ដោយសារតែផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ គ្មានភ្ញៀវទេសចរទៅលេងកម្សាន្តតាមកោះក្នុងខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមន៍ទូកទេសចរណ៍ប្រចាំខេត្តព្រះសីហនុទទួលយកសំណើរបស់រដ្ឋបាលខេត្ត និងធ្វើការប្រជុំពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរ ដើម្បីពន្លឿនការប្រមូលថវិកាសម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង និងអភិធនធានតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា ក្រុមហ៊ុនត្រូវមានឆន្ទៈការទទួលខុសត្រូវសហការចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការប្រមូលថវិកាចំនួន២ដុល្លារពីលើតម្លៃសំបុត្ររបស់ភ្ញៀវទេសចរក្នុងម្នាក់ៗ ហើយការប្រមូលថវិកានេះ គឺបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីស្ថានភាពគ្រប់គ្រង និងការធ្វើអាជីវកម្មទូកទេសចរណ៍នៅខេត្តព្រះសីហនុ។ ទន្ទឹមនោះ លោកក៏បានស្នើសុំឱ្យលោកប្រធានសមាគមន៍ រៀបចំបោះសំបុត្រទូកឯកភាពមួយ ដោយមានឡូហ្គោក្រុមហ៊ុន និងឡូហ្គោប្រធានសមាគមន៍ ដើម្បីយើងមានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រមូលថវិកាជូនរដ្ឋបាលខេត្តព្រះសីហនុ។ លោកអភិបាលរងខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកែលម្អឆ្នេរសមុទ្រជាលំហសាធារណៈដ៏វែង ក្នុងការទាក់ទាញប្រជាពលរដ្ឋនៅទូទាំងប្រទេសមកទស្សនាកម្សន្តនៅខេត្តព្រះសីហនុ […]
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិននៃបញ្ជាការដ្ឋានទ័ពពិសេសក្នុងការប្រឹងប្រែងកសាងពង្រីកអង្គភាព
ខេត្តកំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានទ័ពពិសេស ក្នុងការខិតខំប្រឹងប្រែងប្រែក្លាយទីនេះឲ្យទៅជាកន្លែងហ្វឹកហ្វឺនក្នុងការលោតឆត្រដែលជាមូលដ្ឋានរឹងមាំ ដើម្បីកសាងនូវទីតាំងយូរអង្វែង ហើយស្របពេលដែល អង្គភាព៩១១ បានប្រែក្លាយខ្លួនពីកងពលតូចទៅជាបញ្ជាការដ្ឋានទ័ពពិសេស ដោយបង្កើននូវវិសាលភាពតួនាទី និងភារកិច្ចកាន់តែធំជាងមុន។ ទីតាំងនេះ នឹងជាមូលដ្ឋានសម្រាប់ជួយពង្រឹងជំនាញទ័ពពិសេសសម្រាប់គ្រប់អង្គភាពចំណុះ ក៏ដូចជាគ្រប់បណ្តាកងកម្លាំងប្រដាប់អាវុធជាតិទាំងអស់។ ម្យ៉ាងវិញទៀត បញ្ជាការដ្ឋានទ័ពពិសេសមានវិសាលភាពធំធេងក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដោយហេតុថាជំនាញទ័ពពិសេសនេះគឺជាតម្រូវការចំាបាច់សម្រាប់បរិបទថ្មីនៃសង្រ្គាមបែបមិនប្រពៃណីដូចជា គ្រោះមហន្តរាយធម្មជាតិ និងអំពើភេរវកម្ម ជាដើម។ កាលើកឡើងទាំងនេះ ស្ថិតក្នុងពេលដែល ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សំណង់បចេ្ចកទេសលោតឆត្រយោង សម្ពោធសមិទ្ធផលនានា និងបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឪរ៉ាល់ នៅថ្ងៃព្រឹកទី១៤ ខែមករា ឆ្នាំ២០២១នេះ ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដែលជានិច្ចកាល តែងគិតគូរអំពីសុខទុក្ខ ហើយយកចិត្តទុកដាក់ចំពោះយោធិនទាំងអស់ព្រមទាំងក្រុមគ្រួសារ […]
សម្តេចនរោត្តម យុវនាថ យាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា
ភ្នំពេញ ៖ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី។ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕
ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តក្រចេះសូមគោរពជូនពរសម្តេច ស ខេង ក្នុងឱកាសខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ
ខេត្តក្រចេះ ៖ ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនៃឱកាសខួបកំណើតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តក្រចេះទាំងអស់ សូមគោរពជូនពរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមជួយប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រលាញ់ និងសូមបួងសួងឱ្យសម្តេចក្រឡាហោមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ(EliSeeDer)ចំនួន១០គ្រឿងជូនដល់សហគមន៍កសិកម្
នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ខែមករាឆ្នាំ២០២១អគ្គនាយកដ្ឋានកសិកម្មសហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបានរៀបចំពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន១០គ្រឿងជូនដល់សហគមន៍កសិកម្មដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៉ន សុភី អភិបាលរងនៃគណអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ភ្ញៀវជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន មន្រ្តី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ជាបឋម លោកជំទាវអភិបាលរងខេត្ត មានចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍វិស័យកសិកម្ម នៅទូទាំងខេត្ត និងជាពិសេសដំណាំស្រូវ និងគ្រោះធម្មជាតិទឹកជំនន់កន្លងមក។ ទទួលបានការជួយឧបត្ថម្ភជាគ្រាប់ពូជស្រូវដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]
ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកើនឡើង ៣០ភាគរយ ក្នុងឆ្នាំ២០២០
ភ្នំពេញ ៖ ក្រសួងបរិស្ថានបង្ហាញនូវមោទកភាពចំពោះមន្ត្រីឧទ្យានុរក្ស សមា ជិកនៃសហគមន៍តំបន់ ការពារធម្មជាតិនិងអង្គការដៃគូទាំងអស់ដែល បានចូលរួមការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងឆ្នាំ២០២០ កន្លងមកនេះជាពិសេសក្នុងការអនុវត្តច្បាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានបទល្មើសដែលបង្ក្រាប បាននៅឆ្នាំ២០២០ មានកំណើនចំនួន ៣៤៤២ករណី ឬកើនឡើងប្រមាណ ៣០%។ នេះបើតាមការឲ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ឯកឧត្តមបានឱ្យដឹងថា នៅពេញមួយឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សទាំង ១២០០ នាក់នៃក្រសួងបរិស្ថានបានចុះល្បាតសរុបចំនួន ២៧ ៥៨៨ លើក ខណៈនៅការចុះល្បាតនៅឆ្នាំ ២០១៩ មានចំនួន ២៤.០៤៨ លើក ពោលគឺមានការចុះល្បាតមានការកើនឡើងចំនួន ៣ ៥៤០ លើក។ ក្នុងការចុះល្បាតនេះ មន្ត្រី ឧទ្យានុរក្សដែលជាមន្ត្រីនគរបាលយុត្តិធម៌បានបង្ក្រាបបទល្មើសបានចំនួន ៨ ៩១៧ ករណី ខណៈឆ្នាំ ២០១៩ បង្ក្រាបបានបទល្មើសធនធានធម្មជាតិចំនួន ៥ ៤៧៥ ករណីគឺមានការកើនឡើងចំនួន ៣ ៤៤២ […]
ស្វែងយល់ពីយន្ដហោះ Boeing 737-500 ដែលធ្លាក់ចូលក្នុងសមុទ្រ នៅឥណ្ឌូណេស៊ី
អន្តរជាតិ(ហ្សាការតា)៖សោកនាដកម្មយន្ដហោះផ្ទុកមនុស្ស៦២នាក់ធ្លាក់ចូលក្នុងសមុទ្រនៅឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ បានកើតឡើងនៅចំពេលដែល ក្រុមហ៊ុន Boeing កំពុងហែលឆ្លងពេលវេលាដ៏លំបាកដោយមុខមាត់និងកិត្តិយសក្រុមហ៊ុនផលិតយន្ដហោះលំដាប់ពិភពលោក របស់សហរដ្ឋអាមេរិកមួយនេះបានញំញីដោយសារតែការស៊ើបអង្កេតលើករណីធ្លាក់យន្ដហោះ ជាបន្តបន្ទាប់កាលពីប៉ុន្មានឆ្នាំមុន។ ខណៈអាជា្ញធរឥណ្ឌូណេស៊ីកំពុងបន្តការស៊ើបអង្កេតរកមូលហេតុយន្ដហោះដែលបានធ្លាក់ចូលសមុទ្រក្បែររដ្ឋធានីហ្សាការតា គឺជាយន្តហោះប្រភេទ Boeing 737-500 មានអាយុកាល ២៦ឆ្នាំហើយមក និងប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ីស្រ៊ីវីចាយ៉ា(Sriwijaya)ព្រមទាំងមានកំណត់ត្រាហោះហើរប្រកបដោយសុវត្ថិភាពគ្រោះថ្នាក់ធ្លាក់យន្ដហោះមួយទៀតនេះកំពុងស្ថិតនៅត្រង់ចំចំណុចកណ្ដាល នៃវិបត្តិរបស់ក្រុមហ៊ុន Boeing ចាប់តាំងពីការធ្លាក់យន្ដហោះម៉ាក Boeing 737 Max ដល់ទៅ ០២គ្រឿងនៅឥណ្ឌូណេស៊ី និងនៅប្រទេសអេត្យូពី។ តើអ្វីទៅជាមូលហេតុចម្បងដែលបានបង្កឱ្យយន្ដហោះBoeingធ្លាក់នៅឥណ្ឌូណេស៊ី?មកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ីនៅមិនទាន់អាចកំណត់មូលហេតុធ្លាក់នៃយន្ដហោះមានជើងហោះហើរលេខ SJY182របស់អាកាសចរណ៍ឥណ្ឌូណេស៊ីស្រ៊ីវីចាយ៉ា(Sriwijaya)បាននៅឡើយទេស្របពេលពួកគេកំពុងព្យាយាមស្រង់យកប្រអប់ខ្មៅនៃយន្ដហោះនេះ។ ជើងហោះហើរSJY182របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា ដែលដឹកអ្នកដំណើរ ៥០នាក់ និងក្រុមការងារលើយន្តហោះ ១២នាក់ (សរុប ៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ប៉ុនទាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។ ទិន្នន័យពីវែបសាយFlightradar24បានបង្ហាញថានៅរយៈពេល៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតាទាំងមានភ្លៀងធ្លាក់ខ្លាំងយន្តហោះរបស់អាកាសចរណ៍Sriwijayaបានបាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់ ១នាទីឡើយមុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដា។ ការចាកចេញដំណើររបស់យន្ដហោះនេះធ្វើឡើងអំឡុងពេលឥណ្ឌូណេស៊ីកំពុងរងគ្រោះដោយសារតែភ្លៀងធ្លាក់ខ្លាំង នៃរដូវភ្លៀងមូសុង។ *តើយន្តហោះត្រកូលBoeing737500និងត្រកូលBoeing737Maxខុសគ្នាត្រង់ណា?យន្ដហោះដែលធ្លាក់នៅឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ គឺជាប្រភេទយន្ដហោះ Boeing […]
អភិបាលខេត្តកំពង់ធំ អំពាវនាវដល់សិស្សានុសិស្សទាំងអស់សូមរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យជាប់ជានិច្
ខេត្តកំពង់ធំ ៖ ថ្លែងនៅក្នុងពិធីថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២១ នៅវិទ្យាល័យហ៊ុនសែនបល្ល័ង្ក ស្ថិតនៅក្នុងក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យឱ្យបានជាប់ជានិច្ច ដើម្បីជៀសវាងនូវការឆ្លងនូវជំងឺកូវីដ១៩ នៅគ្រប់ទីកន្លែង ដែលធ្វើឲ្យប៉ះពាល់ការសិក្សា និងសេដ្ឋកិច្ចជាតិទាំងមូល។ ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ព្រមទាំងមានប្រសាសន៍បន្ថែមទៀតថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្រោមម្លប់សន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។ ឯកឧត្តមបន្តទៀតថា កន្លងមកអត្រាកំណើនសិស្សនៃការប្រឡងជាប់បាក់ឌុប និងសិស្សពូកែ ពីមួយឆ្នាំទៅមួយឆ្នាំគឺមានការកើនឡើង ហើយសង្ឃឹមថា ថ្នាក់ទី១២ ឆ្នាំនេះនឹងមានសិស្សប្រឡងជាប់បានច្រើន នឹងទទួលបាននិទ្ទេសល្អថែមទៀត។ ដូច្នេះសូមក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ […]
ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង និងវិថីក្រមួនស
ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង និងវិថីក្រមួនសដោយផ្ទាល់។ ដោយដើមឈើទាំងនោះមានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថីនេះ ឯកឧត្ដមអភិបាលរាជធានីភំ្នពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន ថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕