ព័ត៌មានជាតិ

ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ នៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការ អញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត និង លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ជាច្រើនរូប។ គួបញ្ជាក់ថាថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះ ជាកាលកំណត់នៃការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ពេលវេលានៃការបើកបវេសនកាលនៅឆ្នាំនេះ ត្រូវបានពន្យារពេលមកដល់ខែមករា ព្រោះតែការរាតត្បាតនៃជំងឺកូវីដ.១៩។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអានសារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញសារអបអរសាទរ និងបើកបវេសនកាលថ្មី ២០២០-២០២១ ។ ក្នុងសារបើកបវេសនកាលនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីចំណាប់អារម្មណ៍ចំពោះការសិក្សានៅកម្ពុជាក្នុងយុគសម័យកូវីដ១៩ […]

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យនាំអំណោយសម្តេចតេជោជូនបងប្អូនពលករធ្វើចត្តាឡីស័កប្រមាណ ៣៧៥៤នាក់

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈគម្មាការខេត្តប្រយុទ្ធជំងឺកូវីដ១៩ខេត្ត បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត ក្រុងចុះចែកអំណោយឧបត្ថម្ភ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដល់បងប្អូនពលករមកពីប្រទេសថៃដែលបាននឹងកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះនៅមណ្ឌលចត្តាឡីស័កកម្រិត២ថ្នាក់ខេត្ត នៅកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន៥៨២នាក់។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការឧបត្ថម្ភដល់បងប្អូនពលករធ្វើចត្តាឡីស័ក ក្នុងមួយនាក់ៗអាហារ បីពេលក្នុងមួយថ្ងៃ ឃីត ១កញ្ចប់ ,មី ៦កញ្ចប់ និងទឹកបរិសុទ្ធវីតាល់ ១.៥លីត្រ ៦ដប ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ បានឲ្យដឹងថា គិតមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្នុងខេត្តមានបងប្អូនពលករត្រឡប់មកប្រទេសថៃកំពុងធ្វើចត្តាឡីស័កចំនួន ៣៧៥៤នាក់ ស្រី១៦០២នាក់ ហើយក្នុងនោះមាន វិជ្ជមានកូវីដ១៩ ចំនួន៨នាក់ ស្រី៦នាក់ ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ […]

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប

ខេត្តសៀមរាប ៖ ថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប ខេត្តសៀមរាបដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់មន្ត្រីបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញ បញ្ហា និងសំណូមពររបស់ក្រុមទទួលបន្ទុកនីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឱ្យការសាងសង់ផ្លូវទាំង៣៨ខែ្សនេះមានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងទាំងអស់គ្នាជិះទូកតែមួយរួមគ្នា គឺទូករាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចនេះយើងត្រូវសហការគ្នាឱ្យបានរឹងមាំ មានឆន្ទៈខ្ពស់និងមុតស្រួច ដោយធ្វើអ្វីៗធ្វើម្ដងឱ្យហើយ ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានគុណភាពខ្ពស់។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានប្រកាសសមាសភាពថ្នាក់ដឹកនាំក្រសួង ក្នុងមុខតំណែងជាអនុរដ្ឋលេខាធិការចំនួនបួនរូបដែលទើបទទួលការតែងតាំងពីព្រះមហាក្សត្រ ដែលថ្នាក់ដឹកនាំទាំងបួនរូបនោះគឺជាអតីតមន្ត្រីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានចំណេះដឹង បទពិសោធន៍ និងស្នាដៃខ្ពស់ក្នុងការងារសាធារណការ ដើម្បីរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាបឲ្យកាន់តែមានគុណភាពខ្ពស់ និងសម្រេចតាមផែនការដែលបានគ្រោងទុក។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះអង្គភាពទាំងអស់ដែលបានខិតខំបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងមានទំនួនខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឱ្យភាគីពាក់ព័ន្ធទាំងអស់សហការ […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមបារម្ភការប្រើប្រាស់គ្រឿងញៀនឈានដល់ក្នុងចង្កោមកសិករនៅជនបទ

កំពង់ចាម៖លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានសម្តែងការបារម្ភលើអ្នកប្រើប្រាស់គ្រឿងញៀនបានឈានចូលដល់ក្នុងសហគមន៍គឺការប្រើប្រាស់បានទៅដល់ចង្កោមកសិករកម្មករនៅទីជនបទដាច់ស្រយាល។ផ្ទុយកាលពីអតីតកាលអ្នកប្រើប្រាស់គ្រឿងញៀនភាគច្រើននៅទីប្រជុំជនឬនៅទីក្រុង។ ពិសេសពួកគាត់ជាអ្នកប្រើប្រាស់ទាំងនោះបានក្លាយខ្លួនជាអ្នកជួញដូរចែកចាយដែលជាចំណុចត្រូវកត់សម្គាល់និងត្រូវមើលបន្ថែមទៀតគឺជំរុញគ្រប់វិធានការនានារបស់អគ្គស្នងការនគរបាលជាតិបានណែនាំកន្លងមក។ លោកអភិបាលខេត្តកំពង់ចាមបានសម្តែងការព្រួយបារម្ភនិងជំរុញឱ្យសមត្ថកិច្ចបង្កើនការចាត់វិធានការបន្តបង្រ្កាបបែបនេះ នៅចំពោះមុខលោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ប្រធានសាលាដំបូងខេត្តកំពង់ចាម និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះ ។ដើម្បីបើកវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំអន្តរាគមន៍តម្រួតបទបញ្ជាចរាចរណ៍ដល់មន្រ្តីនគរបាលចំនួន១១៧នាក់នៅក្នុងស្នងការនគរបាលខេត្តកំពង់ចាមនៅថ្ងៃទី៨ខែមករាឆ្នាំ២០២១។ លោកអ៊ុនចាន់ដាបានថ្លែងថា៖ដោយបន្តអនុវត្តវិធានការបង្រ្កាបគ្រឿងញៀនបើទោះជាការបង្រ្កាបរបស់យើងកន្លងមកបានច្រើនក្តីគឺចាត់វិធានការតាមការរណែនាំរបស់អគ្គស្នងការនគរបាលជាតិកន្លងមក។ ក្នុងនោះមានវិធានការអប់រំ,វិធានការផ្សព្វផ្សាយ,វិធានការរដ្ឋបាល,វិធានការច្បាប់,វិធានការស្តារនីតិសមប្បទា,វិធានការសហប្រតិបត្តិការខេត្តជាប់ព្រំប្រទល់គ្នា,និងវិធានការធ្វើកិច្ចសន្យាជាមួយម្ចាស់សប្បាយដ្ឋាន។   លោកបានបន្តថាបញ្ហាធ្វើកិច្ចសន្យាជាមួយម្ចាស់សប្បាយដ្ឋានមានផ្ទះសំណាក់សណ្ឋាគារជាដើមនេះ យើងបានអនុវត្តរួចហើយកន្លងមក។ប៉ុន្តែត្រូវខិតខំបន្តទៀតគឺពង្រឹងការអនុវត្តឱ្យបានម៉ត់ចត់។ដោយធានាថា៖ម្ចាស់សប្បាយដ្ឋានពិតជាបានគោរពតាមកិច្ចសន្យាពិតប្រាកដ។ករណីម្ចាស់សប្បាយដ្ឋានល្មើសនឹងកិច្ចសន្យា គឺសមត្ថកិច្ចនឹងបិទទីតាំងអាជីកម្មនោះ។ គួរបញ្ជាក់ថា នៅឆ្នាំ២០២០ កន្លងទៅខេត្តកំពង់ចាមកើតមានបទល្មើសគ្រឿងញៀនចំនួន ២៥៤ លើក កើនឡើងលើសឆ្នាំ២០១៩ចំនួន ៦៩ លើកស្មើនឹង ៤៦ ភាគរយ។ ក្នុងនោះករណីជួញដូរចំនួន ២៣៣ លើក និងករណីប្រើប្រាស់ចំនួន ២១លើក។ ដោយឃាត់ខ្លួនមនុស្សចំនួន ៩៨២ នាក់ ខណ:ឆ្នាំ២០១៩ឃាត់ខ្លួនមនុស្សចំនួន ៥១២នាក់៕  

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងកសិកម្មបានអញ្ជើញចុះពិនិត្យទី​តាំងការដ្ឋាន​សាងសង់មន្ទីរពេ​ទ្យបង្អែកស្រុ​កតំបែរ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំកុរ ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១ ឯកឧត្តមវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យទីតាំងការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរ ។ សូមបញ្ចាកថា ដោយកន្លងមកមន្ទីរពេទ្យស្រុកតំបែរមានការខ្វះខាតទីតាំងទទួលពិនិត្យព្យាបាលអ្នកជំងឺ ហេតុនេះ ឯកឧត្តមប្រធាន និងក្រុមការងារបានជួយឧបត្ថម្ភដល់ការសាងសង់អគារចំនួនមួយខ្នង កម្ពស់បីជាន់ (គិតទាំងជាន់ផ្ទាល់ដី) ដែលមានទំហំ ៣៦មx១៥ម ចំនួន៣៥បន្ទប់។ បច្ចុប្បន្នអគារនេះ បានធ្វើការសាងសង់រួចរាល់ប្រមាណ៤០%ហើយហើយនឹងត្រូវគ្រោងបញ្ចប់ក្នុងរយះបួនខែខាងមុខទៀត៕

ព័ត៌មានជាតិ

អភិបាលខេត្តព្រះវិហារ៖”ថ្ងៃ៧មករា១៩៧៩គឺជាថ្ងៃកំណើតទី២នៃប្រជាពលរដ្ឋខ្មែរ”

ខេត្តព្រះវិហារ៖លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានលើកឡើងថា”ទិវាជ័យជម្នះថ្ងៃ៧មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២នៃប្រជាពលរដ្ឋខ្មែរ។ដូច្នេះសូមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារ សុខសន្តិភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ”។ លោករំលឹកថា៖បើក្រឡេកមើលរយៈពេល៤២ឆ្នាំមុនប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជួបបានប្រទះហើយគឺមហាសែនលំបាកវេទនាខ្លោចផ្សារណាស់ពីកាប់សម្លាប់យ៉ាងព្រៃផ្សៃពីសំណាក់ក្រុមរបបវាលពិឃាតប៉ុលពតរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ។ ការលើកឡើងបែបនេះក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលមានជីវភាពខ្វះខាតរួមមាន ស្ត្រីមេម៉ាយ ក្មេងកំព្រាជនពិការចាស់ជរាគ្មានទីពឹងនៅឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារនៅព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២១នេះ។ លោកប្រាក់សុវណ្ណក៏បន្តដឹកនាំក្រុមការងារខេត្តស្រុកនិងសមត្ថកិច្ចពាក់ព័ន្ធអញ្ជើញទៅធ្វើពិធីបួងសួងនៅមុខរួបសំណាកលោកតាឌីនៅលើកំពុលភ្នំប្រាសាទព្រះវិហារដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនដល់ថ្នាក់ដឹកនាំប្រទេសនិងបងប្អូនប្រជាពលរដ្ឋខ្មែរ។ក្នុងនោះបានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធយុទ្ធជនយុទ្ធនារីក្លាហានដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុរំដោះប្រទេសជាតិឱ្យរួចផុតពីរបបខ្មៅងងឹតមកទល់បច្ចុប្បន្ននេះ៕

ព័ត៌មានជាតិ

ឈ្មួញ​មួយក្រុម​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​តដៃ​ពេល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​

ក្រចេះ​៖​រថយន្ត​សាំ​យ៉ុង​ច្នៃ​ដឹកឈើ​ប្រភេទ​គ្រឿងផ្ទះ​ប្រមាណ​ជាង​២០​ម៉ែត្រគូប​ចេញពី​តំបន់​ព្រៃ​ឡង់​ឆ្លងតាម​ខេត្តក្រចេះ​ឆ្ពោះទៅ​ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​។​ប៉ុន្តែ​បែរជា​ឈ្មួញ​ខាងលើ​នាំគ្នា​តតាំង​ប្រឆាំង​ទៅលើ​សមត្ថកិច្ច​វិញ​។​ករណីនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២១​។​ ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​៖​ឈ្មួញ​មួយក្រុម​ដឹកឈើ​គ្មាន​ច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់​ក្នុងស្រុក​សំបូរ​ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​បន្ត​ឆ្លងកាត់​ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ទៅ​លក់​នៅ​ទីផ្សារ​គោលដៅ​។​ អ្នកសារព័ត៌មាន​មួយក្រុម​បាន​ចុះទៅ​ផ្ដិត​រូបភាព​នៅ​ភូមិសាស្ត្រ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចុះទៅ​បង្ក្រាប​រថយន្ត​ច្នៃ​ដឹកឈើ​ទាំងពីរ​គ្រឿង​នោះ​។​ក៏ប៉ុន្តែ​ឈ្មួញ​លើកគ្នា​ជាច្រើន​នាក់មក​ជេរប្រមាថ​គំរាម​ទៅលើ​សមត្ថកិច្ច​។​ឃើញ​ស្ថាន​ភាពមិន​ស្រួល​សមត្ថកិច្ច​និង​អ្នកសារព័ត៌មាន​ក៏បាន​ដកថយ​ទៅវិញ​។​ ប្រភព​រាយការណ៍​បានឱ្យដឹង​ទៀតថា​៖​ឈ្មួញ​មួយក្រុម​ទាំង​នោះបាន​ប្រើ​អំណាច​អ្នកធំ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​មក​ជេរប្រមាថ​គំរាម​ដោយ​ពាក្យសំដី​បន្លាច​សមត្ថកិច្ច​ពេល​ចុះទៅ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​៕​

ព័ត៌មានជាតិ

កវី​ទសវត្សរ៍​៦០​ស្កាត់​ពី​ភ្នំពេញ​មក​អួលដើមក​នៅ​ដែន​អភិរក្ស​បឹង​៣​ត​ខេត្តបាត់ដំបង

បាត់ដំបង​៖​កវី​ជំនាន់​ដើម​អំឡុង​ទសវត្សរ៍​ទី​៦០​និង​៧០​ស្កាត់​ពី​ទីក្រុង​ភ្នំពេញ​មក​អួលដើមក​ស្រក់​ទឹកភ្នែក​នៅ​តំបន់​អភិរក្ស​ត្រី​បឹង​៣​ត​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​។​ ​កាលពី​កន្លងមក​ថ្មីៗ​នេះ​ក្នុង​ដំណើរ​មកដល់​សហគម​ន៍​នេសាទ​រហាល​សួង​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​ក្នុង​គោលបំណង​និពន្ធ​បទ​ភ្លេង​និង​បទ​ចម្រៀង​ដែល​ទាក់ទង​ទៅនឹង​ជីវិត​រស់នៅ​របស់​ប្រជា​នេសាទ​នា​ដែនទឹក​ដើម្បី​លើក​ការរៀបរាប់​ពី​សម្រស់​ធម្មជាតិ​ពិសេស​តំបន់​ព្រៃរនាម​។​ ​លោកគ្រូ​អ៊ុក​សំអាត​ហៅ​ថុល​ម្ចាស់​បទ​ចម្រៀង​ផ្កា​រីក​ក្នុង​ចិត្ត​”​ច្រៀង​ដោយ​លោក​ស៊ីន​ស៊ី​សាមុត​ដែល​ផ្ទុះ​ភាព​ល្បី​សុសសាយ​ក្នុង​ទសវត្សរ៍​ទី​៦០​និង​៧០​មកដល់​បច្ចុប្បន្ន​បាន​ថ្លែង​រៀបរាប់​ទាំង​ក្តី​រអាក់រអួល​និង​សម្រក់​ទឹកភ្នែក​។​គ្រា​ដែល​លោក​ថ្លែង​ព័ណ៌​នាពី​ការបាត់បង់​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​មច្ឆជាតិ​និង​ហ្វូង​សត្វ​គ្រប់​ប្រភេទ​ជាច្រើន​ទៀត​បណ្តាលឱ្យ​រេចរឹល​ផុត​ពូជ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដោយសារ​ភ្លើង​ឆាបឆេះ​ស្ទើរ​អស់​នៅ​រដូវប្រាំង​។ ​ ​លោកគ្រូ​អ៊ុក​សំអាត​បានបង្ហាញ​អារម្មណ៍​ពិត​បន្តថា​៖​ទិដ្ឋភាព​ដែល​ធ្វើឱ្យ​លោក​ខ្សឹកខ្សួល​ប្រេះស្រាំ​ដក់​ក្នុង​ចិត្ត​រហូត​ទប់ទឹក​ភ្នែក​លែង​ជាប់​នៅពេលដែល​លោក​បានឃើញ​រូបភាព​របស់​គ្រួសារ​សត្វ​ស្វា​ត្រូវ​ភ្លើង​ឆេះ​ព្រៃ​មេបា​រត់រ​កកូន​និង​កូន​ស្វារ​ត់រក​មេបា​ហើយ​ឱប​គ្នា​ដោយ​ភាព​ភ័យរន្ធត់​ក្រោម​អណ្តាតភ្លើង​រាល​ឆាប​រហូត​ឆេះ​រោល​ស្លាប់​លែង​សល់​ពូជ​។   ​តាមរយ​:​រូបភាព​ដ៏​ស​ង្វែ​ក​នៃ​ការបាត់បង់​ព្រៃ​លិច​ទឹក​រាប់សិប​ហិកតា​ពិសេស​ស​សោកនាដកម្ម​ការ​ចលាចល​របស់​គ្រួសារ​សត្វ​ស្វា​មុនពេល​ងាប់​បាន​បង្ខំ​ឱ្យ​រូបលោក​និពន្ធ​តាក់តែង​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​”​បេះដូង​អ្នក​រនាម​”​។​ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​រួម​នៃ​ការបាត់បង់​ធនធានធម្មជាតិ​ដោយសារ​កត្តា​មនុស្ស​បំផ្លាញ​ពិសេស​ក្នុង​ដែន​អភិរក្ស​បឹង​៣​ត​លើ​ទឹកដី​ក្នុងភូមិ​ស្តី​ក្រោម​ឃុំ​ព្រែក​ហ្លួង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​   ​ជាមួយគ្នា​លោក​ម៉ៃ​វ​ឌ្ឍ​នា​ក្នុងនាម​កវី​ជនបទ​ជំនាន់​ក្រោយ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ប្រជា​នេសាទ​ទាំងអស់​នៅក្នុង​មូលដ្ឋាន​ឱ្យចូល​រួមរក្សា​ការពារ​ជៀសវាង​ការដុត​រាន​ព្រៃរបស់​រដ្ឋ​ដែលជា​ជម្រក​សត្វ​ផ្សេងៗ និង​ជម្រក​ត្រី​ពង​កូន​ឱ្យ​គង់វង្ស​។​ពុំ​នោះទេ​ធនធានធម្មជាតិ​ដូចជា ព្រៃ​លិច​ទឹក សត្វ​ស្វា​ពូជ​កម្រ​ផល​មច្ឆជាតិ​និង​សត្វ​ស្លាប​គ្រប់​ប្រភេទ​កាន់តែ​រេចរឹល​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​និង​ឈានទៅ​វិនាស​អស់​ជាមិនខាន​៕​

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួង​កសិកម្មអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន​​០២កន្លែងស្ថិតនៅ​ខណ្ឌព្រែកព្នៅរា​ជធានីភ្នំពេ​ញ

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន ០២កន្លែង ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។កសិដ្ឋានទី០១៖ កសិដ្ឋានលោក សឿ ម៉ៅ និងលោក លីម សុខហេង (លេខទំនាក់ទំនង ០៦៩ ៨៩២ ២២២) ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ១៨ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន ១៥ស្រះ ទំហំចាប់ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ សមត្ថភាពផលិតត្រីប្រាបាន ២ ០០០តោន/ឆ្នាំ ដោយប្រើចំណីផលិតដោយខ្លួនឯងផង និងក្រុមហ៊ុនផង។ ម្ចាស់កសិដ្ឋានបានបន្ថែមថា កសិដ្ឋានបាននិងកំពុងរៀបចំប្តូរទីតាំងទៅចិញ្ចឹមនៅខេត្តកំពង់ឆ្នាំងវិញលើផ្ទៃដីជាង១០ហិកតា ដោយសារតំបន់បច្ចុប្បន្ននេះកំពុងមានការអភិវឌ្ឍ និងមិនអំណោយផលក្នុងការចិញ្ចឹមទៀតទេ។ កសិដ្ឋានទី០២៖ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថាន ៖ យើងចង់ឃើញប្រជាពលរដ្ឋមានចំណូលខ្ពស់ ហើយចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមវេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរៀបចំឡើងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ​ ភូមិអូពោធិ៍​ ឃុំរមណីយ៍​ ស្រុករវៀង​ ខេត្តព្រះវិហារ​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន​ ឯកឧត្តម​​សមាជិកគណៈកម្មាការទី៣នៃព្រឹទ្ធសភា​ និងរដ្ឋសភា អាជ្ញាធរខេត្តព្រះវិហារ​ និងខេត្តសៀមរាប​ មន្ទីរពាក់ព័ន្ធ​ កងកម្លាំងទាំងបី​។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំ​ និងពន្យល់បកស្រាយជូនដល់ប្រជាពលរដ្ឋសូមកុំបន្តមានទំនាស់ដីធ្លីកើតឡើងបន្តទៀត គឺត្រូវចូលរួមការពារ​ និងអភិរក្សព្រៃឈើ សត្វព្រៃដែលមាននៅក្នុងតំបន់នោះទាំងអស់គ្នា។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឱ្យប្រជាលរដ្ឋផ្លាស់ប្តូរមុខរបរដែលធ្លាប់បរបាញ់សត្វមកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់​ប្រឈមនឹងទោសទណ្ឌចំពោះមុខច្បាប់។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជម្រើសជូនប្រជាពលរដ្ឋក្នុងការចិញ្ចឹមសត្វយកសាច់ដូចជាគោ ក្របី ហើយជាពិសេសនោះគឺសត្វចៀម និងពពែ ជាសត្វដែលចិញ្ចឹមក្នុងព្រៃសហគមន៍បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច ចំណេញច្រើន។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាព ធូរធារ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋមានបាន នោះនឹងមានការចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន។ ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលបានមកចូលរួម បានសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រី សូមធ្វើការដោះដូរដីដែលបច្ចុប្បន្នពួកគាត់បានកំពុងអាស្រ័យផលលើដីសហគមន៍ និងខ្លះទៀតជាប់ដីសហគមន៍ ដោយមានសត្វព្រៃបំផ្លាញដំណាំរបស់ពួកគាត់។ ក្រោយពីពិភាក្សារួចមក […]