កំពង់ចាម៖លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានស្នើដល់អាជ្ញាធរស្រុកស្រីសន្ធរសហការជាមួយមន្ត្រីជំនាញចុះសិក្សាច្រាំងទន្លេមេគង្គដែលបានបាក់ស្រុតកន្លងមកចំនួនពីរទីតាំងដើម្បីលើកផែនការជួសជុលឱ្យបានទាន់ពេលវេលា។ លោកស៊ឹមគង់អភិបាលស្រុកស្រីសន្ធរដែលបានអមដំណើរលោកលោកអភិបាលខេត្តនិងសហការីចុះពិនិត្យច្រាំងទន្លេបាក់នៅភូមិគគីរឃុំកោះអណ្តែតកាលពីព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០២១បានឱ្យដឹងថានៅក្នុងដំណើរចុះត្រួតពិនិត្យលោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានប្រាប់ឱ្យខាងលោកជាអាជ្ញាធរស្រុកចុះសហការសិក្សាជាមួយមន្ត្រីធនធានទឹកនិងឧតុនិយមទីតាំងច្រាំងទន្លេដែលបានបាក់កន្លងមកដើម្បីលើកគម្រោងជួសជុលទប់ស្កាត់ការពារបាក់ស្រុតបន្តទៀត។ លោកអភិបាលស្រុករូបនេះបានបន្តថាច្រាំងទន្លេចំនួនពីរកន្លែងដែលបានបាក់រយ:ពេលប្រមាណពីរបីឆ្នាំកន្លងទៅដែលលោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបញ្ជាឱ្យចុះសិក្សាដើម្បីលើកគម្រោងជួសជុលនោះមាននៅភូមិគគីរឃុំកោះអណ្តែតស្រុកស្រីសន្ធរមានប្រវែងជាង៦០០ម៉ែត្រនិងមួយកន្លែងទៀតនៅភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកសន្ធរមានប្រវែងជាង ១.០០០ ម៉ែត្រ។ គួរបញ្ជាក់ថានៅឆ្នាំ២០១៩និង២០២០កន្លងទៅអាជ្ញាធរខេត្តកំពង់ចាមបានសហការជាមួយក្រសួងធនធានទឹកនិងឧតុនិយមដើម្បីទប់ស្កាត់និងការពារការបាក់ស្រុតច្រាំងទន្លេមេគង្គនិងព្រែកនៅតាមបណ្តាកុំឱ្យបានបន្តទៀតមាននៅ ស្រុកស្ទឹងត្រង់ ស្រុកកំពង់សៀមក្រុងកំពង់ចាមស្រុកកោះសូទិនស្រុកកងមាស និងស្រុកស្រីសន្ធរ៕
Month: January 2021
គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តចុះដោះស្រាយបញ្ចប់វិវាទដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនការម៉ាដេណូវេនឈ័រ ខេមបូឌា នៅស្រុកសំបូរ
ខេត្តក្រចេះ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះដោះស្រាយជំលោះដីធ្លីថ្នាក់ខេត្ត ហេីយមានការសម្របសម្រួលពីព្រះរាជ្ញារងនៃសាលាដំបូងខេត្តក្រចេះ បានដឹក នាំកម្លាំងរួមមាន មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងមន្ទីរ អង្គភាពពាក់ព័ន្ធ អជ្ញាធរដែនដីភូមិ ឃុំ ប៉ុស្តិ៍រដ្ឋបាល និងក្រុមការងារចុះទៅអនុវត្តវិធានការជាក់ស្ដែងដល់ទីតាំងដែលជនខិលខូចចូលទន្រ្ទានកាន់កាប់ដីរបស់រដ្ឋដែលបានផ្ដល់សិទ្ធសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនការម៉ាដេនូ វេនឈ័រ ខេមបូឌា លីមីធីត និងក្រុមហ៊ុនអេហ្គ្រីន អ៊ិនខេ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសំបូរ។ មុនចុះប្រតិបត្តិការមានកិច្ចប្រជុំនៅសាលាស្រុកសំបូរដើម្បីដាក់ វិធានការ ដោយឯកឧត្តម គង់ គឹមនី បានបញ្ជាក់ឲ្យដឹងថានៅក្នុងប្រតិបត្តិការចុះបង្ក្រាប ទប់ស្កាត់នៃការចូលទន្រ្ទានកាន់កាប់ដីរបស់រដ្ឋដែលបានផ្ដល់សិទ្ធសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុននេះ។ មិនមែនជាការបំរើផល ប្រយោជន៏ឲ្យទៅក្រុមហ៊ុនណាមួយនោះទេ គឺជាវិធានការនៃការគ្រប់គ្រង ថែរក្សាមិនឲ្យបាត់បង់អចលនវត្ថុដែលជាកម្មសិទ្ធិរបស់រដ្ឋ ។ជាការគ្រប់គ្រងឲ្យបាននូវផ្ទៃដីរបស់រដ្ឋ និងជាការពិនិត្យ ស្រាវជ្រាវទីតាំងដីដែលប្រជាពលរដ្ឋបានចូលទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ព្រមទាំងជាការទប់ស្កាត់ និងបង្ក្រាប វែកមុខរកជនខិលខូចដែលញុះញង់ឲ្យប្រជាពលរដ្ឋចូល រំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋទាំងបំពានច្បាប់ ដើម្បីនាំខ្លួនទៅអនុវត្តន៍តាមច្បាប់ ដោយមិនត្រូវលើកលែងឲ្យជនទាំងនោះជាដាច់ខាត។ ឯកឧត្ដមបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យមើល ប្រសិនបើប្រជាពលរដ្ឋ ខ្វះដីពិតប្រាកដ ត្រូវដាក់ពាក្យ ស្នើសុំដីសម្បទានសង្គមកិច្ច ជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងឃុំ-ស្រុក។ ម៉្យាងវិញទៀតអាជ្ញាធរភូមិ ឃុំ […]
លទ្ធផលសម្រេចបានលើផ្នែកដំណាំស្រូវនិងអង្ករក្នុងវិស័យកសិកម្មក្នុងឆ្នាំ២០២០
១. ផលិតផលសរុបនិងស្ថានភាពស្បៀង៖ – ផ្ទៃដីដាំដុះចំនួន ៣ ៤០៤ ១៣១ ហិកតា – ផ្ទៃដីប្រមូលផលចំនួន ៣ ២៦៨ ៩៦៨ ហិកតា – ទិន្នផលមធ្យមចំនួន ៣,៣៤៥ តោន/ហិកតា – បរិមាណផលសរុបចំនួន ១០ ៩៣៥ ៦១៨ តោន – អតិរេកស្បៀងសរុប (គិតជាស្រូវ) ចំនួន ៥ ៩២២ ១៣៨ តោន – អតិរេកស្បៀងសរុប (គិតជាអង្ករ) ចំនួន ៣ ៧៩០ ១៦៨ តោន – តម្លៃផលិតផលលសរុបស្រូវនិងអង្ករ ចំនួន ៣ ៨២៣ ៤៣៤ ០៨០ ដុល្លារអាមេរិក ២. ការនាំចេញ៖ – បរិមាណនាំចេញអង្ករសរុប ចំនួន ៦៩០ ៨២៩ […]