ព័ត៌មានជាតិ

តំណាងក្រសួងពាក់ព័ន្ធចុះវាយតម្លៃទំហំខូចខាតនិងបង្ហាញកំហុសនិងកង្វះខាត របស់ ក្រុមហ៊ុនមួយនៅស្រុករតនមណ្ឌលដែលធ្លាយទឹកកខ្វក់ចូលស្ទឹងសង្កែ

បាត់ដំបង៖ តំណាងអន្តរក្រសួងនិងមន្ទីរពាក់ព័ន្ធចំនួន៥មាន៖ បរិស្ថាន ,កសិកម្ម ,ធនធានទឹក ,សង្គមកិច្ចនិង អតីតយុទ្ធជន ,និង ឧស្សាហកម្មវិទ្យាសាស្ត្រ និងនវា នុវត្តន៍ បានចុះវាយតម្លៃផលប៉ះពាល់ និង ចង្អុលបង្ហាញនូវកំហុសឆ្គង និង កង្វះខាត របស់ក្រុមហ៊ុនអឺកាងខេមបូឌៀគ្រុប មានទីតាំងនៅស្រុករតនមណ្ឌល ខេត្ត បាត់ដំបង ដែលបានធ្លាយ សារធាតុកខ្វក់ចូលស្ទឹងសង្កែនាពេលកន្លងមក។ លោក កត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះបានធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុនផ្ទាល់នៅស្រុករតនមណ្ឌល តាំងពីម៉ោង៩ព្រឹកដល់ ម៉ោងជាង២ រសៀលថ្ងៃទី១៧ ខែមិថុនា ។ លោកបញ្ជាក់ថាអន្តរក្រសួងចុះមកនេះដើម្បីបង្ហាញពីផលប៉ះពាល់ និង កំហុសឆ្គង និងកង្វះខាតឲ្យក្រុមហ៊ុនទទួលស្គាល់ ដើម្បីឲ្យកែលម្អ ហើយបន្តឈានទៅពិន័យនិងចាត់ការតាមផ្លូវច្បាប់។ លោក កត បូរាណបានបង្ហាញពីកំហុសរបស់ក្រុមហ៊ុន អឺកាងខេមបូឌៀគ្រុប ដែលមានក្រុមហ៊ុនតូចៗ ចំនួនបួន កំពុងដំណើរការនោះ គឺកំហុសទី១ មិនទាន់មានច្បាប់អនុញ្ញាត នៅឡើយ តែដំណើរការមុន ទី២ ក្រុមហ៊ុនខាងលើបានពង្រីក សាខាបួនក្រុមហ៊ុនតូចៗ ដែល ក្រសួងពាក់ព័ន្ធទើបចុះវាយតម្លៃផលប៉ះពាល់នានា ទើបតែបានមួយក្រុមហ៊ុនប៉ុណ្ណោះ […]

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ ទទួលជួបឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូត ស៊ុយអែត

ភ្នំពេញ : ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិ ស្ថាន នៅថ្ងៃ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជា ចូលជួបជម្រាបលា និងពិភាក្សាការងារ។ ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងឱកាសជម្រាបលានោះ ឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតនៃស្ថានទូតស៊ុយអែត ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវការថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលកន្លងមកបានបង្កើតនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយស៊ុយអែតលើការងារ climate change ការកាត់បន្ថយប្លាស្ទិក និងមានការសោកស្តាយ ដែលបេសកកម្មការទូតរបស់ឯកឧត្តមត្រូវបានបញ្ចប់ នឹងត្រូវបន្តនៅ បណ្តាប្រទេសផ្សេងទៀត ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រទេសស៊ុយអែត នៅតែបន្តកិច្ចសហប្រតិបត្តិការល្អទាំងទ្វេភាគី ពហុភាគី និងនៅលើឆាកអន្តរជាតិ ជាមួយកម្ពុជា ជាពិសេសការបន្តផ្តល់ជូននូវអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៅប្រទេសស៊ុយអែត ។ ជាមួយគ្នានោះឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី ដើម្បីចូលរូមកិច្ចប្រជុំអង្គការសហប្រជាជាតិ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ៣៩នាក់

  ​សៀមរាប​៖ ក្រុមការងារ​ទទួល និង​ដឹកជញ្ជូន​ប្រជា​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ នេះ បាន​រាយការណ៍​ឱ្យដឹងថា មាន​ប្រជា​ពលករ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ គិត​ត្រឹម​ម៉ោង ០៦៖០០​នាទី​ល្ងាច ដែល​ចូលមក​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​, ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​, ច្រក​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ច្រក​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង សម្រាប់​ខេត្តសៀមរាប សរុប​ចំនួន ៣៩​នាក់ ស្រី ២១​នាក់ ក្នុងនោះ​កុមារា ៣​នាក់ កុមារី ២​នាក់ មាន​ដូចខាងក្រោម​៖ 1- សម្រាប់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​៖ ចំនួន ១​នាក់ ស្រី ១​នាក់ កុមារា ០០​នាក់ កុមារី ០០​នាក់​។ 2- សម្រាប់​ច្រករបៀង​អូរ​បី​ជាន់​៖ ចំនួន ១០​នាក់ ស្រី ៥​នាក់ កុមារា ១​នាក់ កុមារី ២​នាក់​។ […]

ព័ត៌មានជាតិ

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ

បាត់ដំបង: ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅថ្ងៃ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានធ្វើការព្រមានដល់មន្ត្រីជំនាញ និង អាជ្ញាធរដែនដី សហគមន៍ និង សមត្ថកិច្ច ពាក់ព័ន្ធ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ និង បទល្មើស នៃការកាប់ព្រៃលិចទឹក បំផ្លាញជីវៈចម្រុះ អ្នកប្រព្រឹត្តិត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនលើកលែងឡើយ។ លោក សឿម ប៊ុនរិទ្ធិ ធ្វើការព្រមានបែបនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២១ ដល់មន្ត្រីជំនាញ អាជ្ញាធរដែនដី និងតំណាងប្រជានេសាទ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ លោកបន្តថា រដូវបិទនេសាទសម្រាប់ការនេសាទ នៅក្នុងដែននេសាទទឹកសាប ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ទើបបើកការនេសាទឡើងវិញ។ តែក៏មិនអាចនេសាទដោយសេរីក្នុងតំបន់ហាមឃាត់ឬតំបន់ ដែលរដ្ឋបានធ្វើការអភិរក្សជីវៈចម្រុះនោះទេ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ: ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសាងស្នាដៃប្រកបដោយការទទួលស្គាល់ ពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស គាំទ្រ ចំពោះការរៀបរយសណ្ដាប់ធ្នាប់ ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេ នៃភូមិសាស្ត្ររាជធានីភ្នំពេញ ។ ជាក់ស្តែងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបា ល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបន្តដឹកនាំកម្លាំងចម្រុះ ចុះតាមដងទន្លេក្នុងភូមិសាស្ត្រខណ្ឌ ធ្វើការណែនាំ ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្រខណ្ឌ។ ដោយឡែក លោក ឃ្លាំង ហួត អភិបាលនៃគណ:អភិបាលខណ្ឌជ្រោយចង្វារចង្វារ បានថ្លែងថា , យើងចូលរួមការពារបរិស្ថានទន្លេទាំងអស់គ្នា លាមក(អាចម៍) នោម ជារបស់កខ្វក់ក្នុងទន្លេ គឺបំផ្លាញសុខភាពខ្លួនយើង គ្រួសារយើង ប្រជាជនយើង ។ លោក ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌប្ញស្សីកែវ […]

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង រយៈពេល៦ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩

ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ផ្អាកសកម្មភាពអាជីវកម្ម/ផលិតកម្មរបស់សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង ដែមានទីតាំងស្ថិតនៅភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រយៈពេល ៦ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១១ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថាសកម្មភាពអាជីវកម្ម/ផលិតកម្មរបស់សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់នេះ ត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ព័ត៌មានសន្តិសុខសង្គម

ខេត្តព្រះសីហនុ បន្ដផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១១-២៤ ខែមិថុន

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំស្ដីពី ការបន្ដផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។ ក្នុងសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ លោក គួច ចំរើន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្នុងខេត្តព្រះសីហនុ នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយទេ ហើយកំពុងមានការឆ្លងរាលដាលជាបន្ដបន្ទាប់ទៀត ដូច្នេះការបន្ដផ្អាកលក់គ្រឿងស្រវឹងនេះ ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សង្គម។ រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដូចខាងក្រោម៖ * បន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ * គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ * គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ […]