ព័ត៌មានជាតិ

អាជ្ញាធរខេត្តប្រាប់អាជីវករឲ្យរុះរើសំណង់តាមបណ្តោយឆ្នេរកែប

ខេត្តកែប ៖ អាជ្ញាធរខេត្តកែបបានសម្រេចដាក់ឱសានវាទដល់អាជីវករដែលសង់សំណង់រំលោភលើដីសាធារណៈ តាមបណ្តោយឆ្នេរកែបត្រូវតែរុះរើចេញជាកំហិតឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវសម្អាតទីតាំងនោះឲ្យបានស្អាតដូចដើម ហើយបើមិនរុះរើទេនោះ អាជ្ញាធរនឹងចុះរុះរើហើយមិនធានានូវ ការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូននោះឡើយ។

សូមជម្រាបថា ការប្រើវិធានការក្តៅនោះគឺក្រោយពីអាជីវករមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ជាច្រើនលើកច្រើនសា មកហើយតែនៅតែមិនព្រមរុះរើ ។

ការដាក់ចេញនូវឱសាទវាទនេះ ក្រោយមានកិច្ចប្រជុំធំមួយរបស់ អាជ្ញាធរខេត្តកែប និងអាជីវករដែលមានទីតាំង លក់ដូរតាមបណ្តោយឆ្នេរកែប ដោយដឹកនាំដោយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរបានទុកពេលឱ្យអាជីវករ អាចរក្សាទីតាំងទាំងនោះសម្រាប់លក់ដូរ នៅថ្ងៃឈប់ សម្រាកក្នុងព្រះពិធីគ្រប់គ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ពោលគឺការរុះរើបន្ទាប់ពីបញ្ចប់ពិធីបុណ្យធំទាំងពីរនេះ។

សាធារណៈជនបានកត់សម្គាល់ថា អាជីវករលក់ដូរនៅតំបន់ឆ្នេរខេត្តកែបតែងតែបង្កបញ្ហារួមទាំងការថ្នាំងថ្នាក់ពីសំណាក់ ភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅតំបន់នោះ សំខាន់ការកំណត់ថ្លៃម្ហូបអាហារនិងកន្លែងអង្គុយថ្លៃហូសហេតុដែល មិនអាចទទួលយកបានហើយបញ្ហានោះកើតមានយូរឆ្នាំហើយដែរ ប៉ុន្តែអាជ្ញាធរហាក់ធ្វើមិនដឹងមិនឮ ហើយបណ្តោយឲ្យអាជីវករទាំងនោះធ្វើតាមអំពើចិត្ត៕

pda

Leave a Reply

Your email address will not be published. Required fields are marked *