ព័ត៌មានជាតិ

មេខ្លោងគ្រឿងញៀនដែលផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន

ខេត្តកណ្ដាល ៖ សមត្ថកិច្ចនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ថា សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ដែលផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ចបានហើយ នៅម៉ោង១ និង៥៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមជម្រាបថា ជនសង្ស័យចែកចាយគ្រឿងញៀនរូបនេះ បានផ្ទុះអាវុធបាញ់មកលើសមត្ថកិច្ចខេត្តកណ្តាលជាច្រើនគ្រាប់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅល្ងាចថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យបានបើកការបាញ់ប្រហារ ១គ្រាប់សំដៅមកសមត្ថកិច្ចមុន។ បន្ទាប់មករយៈពេលប្រមាណជាង ១ម៉ោង ជនសង្ស័យបានបន្តបាញ់សំដៅមកលើសមត្ថកិច្ចចំនួន ២គ្រាប់បន្ថែមទៀត ដើម្បីគំរាមសមត្ថកិច្ចដើម្បីព្យាយាមរំដោះគេចខ្លួន៕

pda

Leave a Reply

Your email address will not be published. Required fields are marked *