ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​

ខេត្តក្រចេះ​៖​កម្លាំង​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត​ក្រោម​បញ្ជា​ពី​លោក​លន់​សុផាត​ស្នងការ​នគរបាល​ខេត្ត​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅត្រង់​រមណីយដ្ឋាន​ថ្មបាំង​ស្ថិតនៅ​ភូមិ​បន្ទាយ​ឃុំ​គោ​លាប់​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ក្រុង​ក្រចេះ បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ដៀង​វ៉ាន់​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ ភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​និង​អំពើ​លួច ប្រ​ព្រិ​ត្ត​នៅ​ថ្ងៃទី​៣០ ខែសីហា ស្ថិតនៅ​បន្ទុប​ជួល ស្ថិតក្នុង​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​ខេត្តក្រចេះ ។​

​មន្ត្រី​ដដែល​បាន​បន្តថាៈ​នៅ​ថ្ងៃទី​៣០​ខែសីហា​វេលា​ទៀបភ្លឺ​ឈ្មោះ​ហួត​ដា​បាន​ជិះ​ម៉ូតូ​ទៅ​រៀបចំ​ឥ​វ៉ាន់​ឱ្យ​ប្រពន្ធ​លក់ដូរ​នៅ​ផ្សារ​ក្រចេះ​។​ពេល​ត្រឡប់​មកដល់​បន្ទប់​វិញ​ខ្លួន​បាន​យក​ម៉ូតូ​ទុក​នៅមុខ​បន្ទប់​និង​ទុក​កូនសោរ​ឱ្យ​ប្រពន្ធ​សម្រាប់​ជិះ​ទៅ​លក់​ឥ​វ៉ាន់​នៅ​ផ្សា​រហើយ​ខ្លួន​ក៏​ជិះ​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​មក​កន្លែងធ្វើការ រហូតដល់​ម៉ោង​៧​ព្រឹក​ប្រពន្ធ​ខ្លួន​ចេញមក​យក​ម៉ូតូ​ទើប​ដឹងថា​បាត់​ម៉ូតូ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​កម្លាំង​នគរ​ក្រុង​ក្រចេះ សហការ​ជាមួយ​នគរបាល​ចិត្រ​បុរី និង​នគរបាល​ជំនាញ​ខេត្ត​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​និង​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​ខណៈដែល​ជនសង្ស័យ​រូបនេះ​ព្យាយាម​រត់គេច​ពី​សមត្ថកិច្ច​មក​សម្ងំ​លាក់ខ្លួន​ចំណែក​បក្ខពួក​ម្នាក់ទៀត​បាន​រត់​គេចខ្លួនបាត់​។​

​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង​មធ្យោបាយ​របស់​ជនសង្ស័យ​១​គ្រឿង​និង​ម៉ូតូ​ជនរងគ្រោះ​១​គ្រឿង​និង​ឧបករណ៍​កាច់​សោរ​ម៉ូតូ​១​សម្រាប់​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕
  

pda

Leave a Reply

Your email address will not be published. Required fields are marked *