ព័ត៌មានជាតិ

ជំនួយ​ប្រទេស​ចិន​Detection Reagent​ជំងឺ​វីរុស​ខូ​វីដ​១៩​សម្រាប់ ​២.០០០​នាក់​នឹង​មកដល់​កម្ពុជា​យប់​នេះ​

ភ្នំពេញ​៖​ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បានបញ្ជាក់​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា​តាម​ការប៉ាន់ស្មាន​ទុក​មុន នា​រាត្រី​ថ្ងៃទី​១៧ ខែមីនា សារធាតុ​Detection Reagent​ជំងឺ​វីរុស​ខូ​វីដ​១៩(COVID-19)​សម្រាប់​២.០០០​នាក់​ដែលជា​ជំនួយ ​របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា​នឹង​មកដល់​រាជធានី​ភ្នំពេញ​តាម ជើងហោះហើរ​។​ ជំនួយ​សារធាតុ​ទាំងនេះ​នឹងត្រូវ​បានទទួល​ដោយ​ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា​។​ ​ប្រភព​ដដែល​បន្តថា​ប្រទេស​ចិន ​នឹង​បន្ត​ផ្តល់ជំនួយ​ជា​សម្លៀកបំពាក់​ការពារ ម៉ាស់​វេជ្ជសាស្ត្រ និង​សម្ភារ​ផ្សេងទៀត​ជា​បន្តបន្ទាប់ និង​ព្រមទាំង​ខិតខំ​ផ្តល់​ជា​កម្លាំង​ជំរុញ​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស ជូន​ចំពោះ​ភាគី​កម្ពុជា​៕

ព័ត៌មានជាតិ

Microsoft បញ្ចេញផែនទីបង្ហាញពីចំនួនឆ្លងនៃវីរុសកូរ៉ូណា ដើម្បីឲ្យយើងងាយស្រួលតាមដាន​

ស្របនឹងពេលដែលវីរុសកូរ៉ូណា (COVID-19) កំពុងតែរីករាលដាលជុំវិញពិភពលោក នោះយើងក៏ចាប់អារម្មណ៍ឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាតូចធំទាំងឡាយ បានខិតខំព្យាយាមបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកវិធីយ៉ាងណា ដើម្បីទប់ស្ដាត់កុំឲ្យបន្ដកើតមានការចម្លង ពីមនុស្សម្នាក់ទៅម្នាក់ទៀត ។ ចំណែកឯដំណោះស្រាយមួយក្នុងចំណោមនោះ គឺជាផែនទីដែលដាក់បង្ហាញឲ្យឃើញពី ចំនួនករណីឆ្លងវីរុសកូរ៉ូណា តាមបណ្ដាប្រទេសនីមួយៗ ទូទាំងពិភពលោកតែម្ដង។ ក្រុមហ៊ុន Microsoft ក៏បានធ្វើការបញ្ចេញផែនទីតាមដានវីរុស COVID-19 នៅលើវេបសាយ Bing របស់ខ្លួន សម្រាប់យើងទាំងអស់គ្នា កាលពីពេលថ្មីៗនេះ ផងដែរ។ ទិន្នន័យដែលដាក់បង្ហាញនៅលើផែនទីនេះ ត្រូវបានក្រុមការងាររបស់ Microsoft ដកស្រង់ចេញពី មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC), អង្គការសុខភាពពិភពលោក (WHO), មជ្ឈមណ្ឌលអឺរ៉ុប សម្រាប់ការការពារនិងគ្រប់គ្រងជំងឺ (ECDC) និងវេបសាយវិគីភីឌា ជាដើម ដោយសុទ្ធតែអាចជឿជាក់បាន។ ហាក់បីដូចជាផែនទីតាមដានករណីឆ្លងវីរុសកូរ៉ូណាដទៃទៀតដែរ ដោយនៅលើវេបសាយ Bing នេះ គឺវាដាក់បង្ហាញឲ្យឃើញពីចំនួនសរុបទូទាំងពិភពលោក និងតាមប្រទេសនីមួយៗដាច់ពីគ្នា។ នៅលើវេបសាយតាមដាននេះ វាក៏មានបញ្ជាក់នូវចំនួនករណីដែលបានរកឃើញក្នុងពេលឥឡូវ (Active Cases), ចំនួនជាសះស្បើយឡើងវិញ (Recovered Cases), ចំនួនដែលបានស្លាប់ពីវីរុសនេះ (Fatal […]

ព័ត៌មានជាតិ

សម្ដេចតេជោហ៊ុន សែនអញ្ជើញជួបពិភាក្សា​ការងារ ជាមួយប្រធា​នសមាគមជប៉ុន​-កម្ពុជា

នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម តាកាហាស៊ី ហ្វ៊ូមីអាគី(Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា។ក្នុងជំនួបនោះ ឯកឧត្តម តាកាហាស៊ី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យនាវា Westerdam បានចូលចតនៅក្រុងព្រះសីហនុ កាលពីពេលកន្លងទៅនេះ ដែលនៅលើនាវានោះ ក៏មានជនជាតិជប៉ុនផងដែរ ហើយជនជាតិជប៉ុនទាំងនោះក៏បានវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញដោយសេចក្ដីសុខ។ជាមួយនេះ ឯកឧត្តម តាកាហាស៊ី ក៏បានគោរពជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងជំងឺកូវីដ១៩នៅប្រទេសជប៉ុន រួមទាំងករណីជំងឺកូវីដ១៩នៅលើកប៉ាល់ Diamond princess ហើយឯកឧត្តមក៏បានជម្រាបជូនសម្ដេចផងដែរថា ប្រតិភូដែលឯកឧត្តមនាំមកកម្ពុជាពេលនេះ គឺជាប្រតិភូ អ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាងមមាញឹកនៅក្នុងការវិនិយោគនៅក្នុងកម្ពុជា ដែលទី១លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការប្រើប្រាស់សារធាតុរកឃើញថ្មីដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច, ទី២ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាតកាយ, ទី៣ គឺការជំរុញការវិនិយោគពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានភាពសកម្មឡើងថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តម តាកាហាស៊ី ដែល […]

ព័ត៌មានជាតិ

ក្រសួងធនធានជូនដំណឹងឲ្យប្រជាពលរដ្ឋបង្កើន​ការ ប្រុងប្រយ័ត្ន!ចំ​ពោះបាតុភូត​ផ្គររន្ទះខ្យល់​កន្ត្រាក់

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាចាប់ពីថ្ងៃទី១៧ខែមីនា ដល់ថ្ងៃទី២៣ខែមីនាណែនាំឲ្យប្រជាពលរដ្ឋតាមបណ្តាលខេត្តទំនាបកណ្ដាលត្រូវបង្កើនការប្រុងប្រយ័ត្ន!ចំពោះបាតុភូត ផ្គររន្ទះខ្យល់កន្ត្រាក់ពិសេសការកើនឡើងនៃកម្ដៅក្នុងរយៈពេលមួយសប្តាហ៍នេះដើម្បីការពារថែរក្សាសុខភាពឲ្យបានល្អកុំអោយរងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។ បើតាមសេចក្តីប្រកាសព័ត៌មានកម្ពុជានឹងទទួលរងកម្រិតសម្ពាធទាបលើផ្ទៃដីនិងសម្ពាធខ្ពស់នៅរយះកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជាដែលធ្វើអោយមានបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសគឺកើនឡើងកម្តៅ។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសបន្តក្ដៅនៅតាមបណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី ២៦ដល់ ២៨អង្សារសេ , សីតុណ្ហភាពអតិបរមាមានពី ៣៧ដល់៣៩ អង្សាសេ ,អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ។ ដោយឡែកនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ,បន្ទាយមានជ័យ,សៀមរាប,ប៉ៃលិនបាត់ដំបង,និងខេត្តព្រះវិហារ និងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះបណ្ដាខេត្តនៅខ្ពង់រាបឥសាន្ត សីតុណ្ហភាពអប្បបរមាមានពី ២៦ ដល់ ២៨ អង្សារសេ សីតុណ្ហភាពអតិបរមាមានពី ៣៤ ដល់ ៣៦ អង្សាសេ និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី២៦ ដល់ ២៨ អង្សារសេ,សីតុណ្ហភាពអតិបរមា មានពី ៣៥ដល់ ៣៧អង្សារសេ។ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមីនា នឹងអាចមានភ្លៀងខ្សោយដោយឡែកខេត្តកោះកុង និងមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម។ ដូច្នេះ […]

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនបានអនុញ្ញាតឲ្យលោកអគ្គនាយកថ្មីនៃផ្នែកងារ KOTRA ប្រចាំកម្ពុជាដើ​ម្បីសម្តែងការគួរសមនិ​ងណែ​នាំខ្លួន

ភ្នំពេញៈ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀល ថ្ងៃអង្គារ ២រោច ខែផល្គុន ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Jongsoo Shin អគ្គនាយកថ្មីនៃផ្នែកងារ Korean Trade-Investment Promotion Agency (KOTRA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងណែនាំខ្លួនចំពោះឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះលោក Jongsoo Shin ដែលទទួលបានការគាំទ្រ និងត្រូវបានតែងតាំងជាអគ្គនាយកថ្មីនៃផ្នែកងារ KOTRA ហើយតាមរយៈលោក ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ និងប្រជាជនកូរ៉េ ដែលជានិច្ចជាកាលតែងតែផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អមកកម្ពុជា តាមរយៈជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានដល់កម្មវិធី និងគម្រោងជាច្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដែលថ្មីៗ នេះភាគីកូរ៉េបានអនុញ្ញាតឲ្យកម្ពុជា នាំចេញស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ទីផ្សារកូរ៉េ។ចំពោះជំនួបនារសៀលនេះ […]

ព័ត៌មានជាតិ

ក្រសួង​យុត្តិធម៌ដាក់ ​ប​ទ​បញ្ជា​ឲ្យ​តំណាង​អយ្យការ​ ទូទាំង​ប្រទេស​ធ្វើ​ការ​ពង្រឹងនិ​ង​រឹត​បន្តឹងក្នុង​ការ​អនុ​វត្ត​វិធាន ​ការ​ច្បាប់​ចំពោះ​ការ​ផ្សព្វ​ផ្សាយឬ​ប​ង្កើត​ព័ត៌មាន​ មិន​ពិ​ត​ពាក់​ព័ន្ធ​​នឹង​កូរ៉ូណា​​វីរុស​

ភ្នំពេញៈ ខណៈ​ពេល​ប្រមុខ​រដ្ឋា​ភិបាល​ព្រមាន​ចាប់​ខ្លួន​អ្នក​បំផុស​ព័ត៌មាន​ក្លែង​ក្លាយ​ពី​កូវីដ១៩​។ក្រសួង​យុត្តិធម៌​បាន​ដាក់​បទ​បញ្ជា​ឲ្យ​តំណាង​អយ្យការ​ទូទាំង​ប្រទេសធ្វើ​ការ​ពង្រឹងនិង​រឹត​បន្តឹងក្នុង​ការ​អនុ​វត្ត​វិធាន​ការ​ច្បាប់​ចំពោះ​ការ​ផ្សព្វ​ផ្សាយឬ​បង្កើត​ព័ត៌មាន​មិន​ពិត​ពាក់​ព័ន្ធ​នឹង​កូរ៉ូណា​វីរុស​។នៅ​ថ្ងៃ​នេះ​ដែរបុរស​ម្នាក់​ក៏​ត្រូវ​បាន​នគរបាល​ក្រុង​បញ្ជូន​ទៅ​កាន់​តុលាការ ក្រោម​ការ​ចោទ​ប្រកាន់​ថា​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​។បន្ទាប់ពីមា​នមានអ្នកប្រើ​ប្រាស់បណ្តាញសង្គមមួ​យចំនួន​បានធ្វើការផ្សព្វ​ផ្សាយព័ត៌មា​នមិនពិតពាក់ព័ន្ធនឹងកូវីដ១៩ ដែលបង្កើតឲ្យ​មានការភិតភ័យដល់ប្រជាពលរដ្ឋ ក្រសួ​ងយុត្តិធម៌បានដា​ក់បទបញ្ជា​ឲ្យតំណាង អយ្យការទូទាំងប្រទេស ធ្វើការព​ង្រឹង និងរឹតបន្តឹងក្នុងការអនុវត្ត​វិធានការច្បា​ប់ចំពោះការផ្ស​ព្វផ្សាយឬបង្កើតព័​ត៌មានមិនពិត។ នេះបើតា​មលោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំ​ពាក្យក្រ​សួងយុត្តិធម៌ ដែលបា​នអះអាងប្រាប់​វិទ្យុបារាំ​ងអន្តរជាតិនៅ​ថ្ងៃទី១០ ខែមីនា​។លោក គឹម សន្តិភាព បន្តថា សកម្មភាពរប​ស់ក្រសួងយុត្តិធ​ម៌ពេលនេះ គឺជា​ការចូលរួម​ទប់ស្កាត់ភា​ពភ័យខ្លាចរបស់​ប្រជាពលរដ្ឋ​តាមរយៈការផ្សព្វផ្សា​យព័ត៌មានមិនពិ​ត ដែលប៉ះពាល់​សង្គមជាតិ និងសេ​ដ្ឋកិច្ចផង​ដែរ។ លោកថាបើមិនអ​នុវត្តច្បាប់​តឹងរឹងទេ អ្នកប្រព្រឹត្តិនឹ​ងមិនមា​នការខ្លាច​រអាឡើយ។ កាលពីថ្ងៃទី៩ ខែមីនា បុរសអាយុ៣​៨ឆ្នាំម្នាក់ ដែល​បង្ហោះវីដេអូ​ឃ្លីបមួយ នៅលើ​គណនីហ្វេសប៊ុក​ឈ្មោះ «Tep Visal» ត្រូវបា​នសមត្ថកិច្ចក្រុ​ងចាប់ខ្លួន ហើយ​បញ្ជូនខ្លួនទៅ​កាន់តុលាកា​រនៅថ្ងៃទី១០ ខែមីនា ក្រោ​មការចោទប្រកាន់ថាបុ​រសរូបនេះបានផ្ស​ព្វផ្សាយនិងប​ង្កើតនូវព័ត៌មា​នមិនពិត តាមបណ្តាញ​សង្គមហ្វេស​ប៊ុក ពាក់ព័ន្ធក​រណីជំងឺកូវីដ១៩។ នេះបើតា​មស្នងការន​គរបាលក្រុងភ្នំពេ​ញ លោក ស ថេត ប្រាប់វិទ្យុបារាំ​ងអន្ត​រជាតិនៅរសៀ​លថ្ងៃទី១០​ ខែមីនា។លោក ស ថេត អះអាងទៀតថា កន្លងមក​អ្នកចែករំលែ​ក(Share)ព័ត៌មា​នមិនពិ​តពីកូវីដ១៩ត្រូវ​បានអា​ជ្ញាធរហៅមកធ្វើ​អប់រំណែនាំ។ ប៉ុន្តែបើ​អ្នកផ្សព្វផ្សាយឬបង្កើ​តព័ត៌មា​នមិនពិតអាច​នឹងត្រូវជាប់​ពន្ធ​នាគារពី១ឆ្នាំទៅ២ឆ្នាំ។បើតា​មលោក គឹម សន្តិភាព ការអនុវត្តច្បា​ប់តឹងរឹងលើអ្នក​ផ្សព្វផ្សាយព័ត៌មាន​មិនពិត គឺមិនពា​ក់ព័ន្ធនឹ​ងសេរីភាពនោះទេ ដោយ​លោកអះអា​ងថាមនុ​ស្សម្នាក់ៗមានសេរីភាព។ ប៉ុន្តែមិន​ត្រូវអនុវត្តសេរី​ភាពនោះឲ្យ​ប៉ះពាល់ដល់អ្នកដទៃសន្តិសុខសណ្តាប់​ធ្នាប់ របស់​ប្រទេស​ជាតិឡើយ​៕

ព័ត៌មានជាតិ

សារសម្តេចហ៊ុនសែ​ន នាយករដ្ឋមន្រ្តី​នៃកម្ពុជា

ភ្នំពេញៈ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំសូមកោតរសើរចំពោះបងប្អូនជនរួមជាតិដែលយកចិត្តទុកដាក់មានការប្រុងប្រយ័ត្ន!ខ្ពស់ចំពោះសុខភាពអនាម័យផ្ទាល់ខ្លូនជាពិសេស​ក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩. និងជំងឺឆ្លងផ្សេងៗទៀត។ប៉ុន្តែទន្ទឹមនឹងនេះ​ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍​អោយបានខ្ជាប់ខ្ជួនបំផុតដែរគឺត្រូវពាក់មួកសុវត្ថិភាព​ និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបរគ្រប់ពេលជានិច្ច។ព្រោះគ្រោះថ្នាក់ចរាចរណ៍កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃច្រើនជាងជំងឺឆ្លងទៅទៀត។សូមជូនពរបងប្អូនមានសុខភាល្អ​ និងមានសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរជិតឆ្ងាយនៅទូទាំងប្រទេស។អរគុណ​សន្តិភាព