សម្ដេចតេជោ ហ៊ុន សែន បានសម្រេច នៅយប់នេះ ដោយបញ្ជាទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ត្រូវចេញសេចក្ដីប្រកាស ព័ត៌មានមួយ ហាមមិនអោយជនជាតិ វៀតណាមចូល មកកម្ពុជា ចាប់ពីម៉ោង សូន្យ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០ តទៅ និង ហាមមិនអោយ ប្រជាជនកម្ពុជា ទៅវៀតណាមដែរ ដេីម្បី ទប់ស្កាត់ការឆ្លងកូវីដ ១៩ ។ បំរាមនេះ នឹងលេីកពេលនៅពេលដែលខាងវៀតណាមលេីកពេលដែរ ៕
ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ប្រកាសផ្អាកការទស្សនាសារមន្ទីរទាំងបីរបស់ខ្លួននៅខេត្តសៀមរាបបណ្ដោះអាសន្ន
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងអំពីការផ្អាកដំណើរការ និងការចូលទស្សនានៅតាមសារមន្ទីរទាំងបីជាបណ្ដោះអាសន្ន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ ខែមីនានេះ រហូតដល់ស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាលឡើងវិញ និងរហូតដល់មានការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា។ សារមន្ទីរទាំងបីនោះរួមមាន៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរឡតានី និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៉ី។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា៖
រឿងបង្កហឹង្សារហូតអ្នកព័ត៍មានម្នាក់ដេកស្តូកកណ្តាលថ្នល់ អ្នកនាំពាក្យសុំមិនឆ្លើយ
លោកចាងហ្វាងគេហទំព័រអេអិនហតញ៉ូ ដែលមានស្នាក់ការនៅខេត្តបាត់ដំបង បន្ថែមថា ចំពោះការដែលក្រុម របស់លោកចូលទៅដោយមិនបានពាក់កាតសម្គាល់ខ្លួនពីព្រោះ ដំបូងគិតថា ចូលទៅស្វាគមន៍ និងជូនពរប្រធានស្ថានីយ៍ថ្លឹងរថយន្តដែលទើបឡើងកាន់តំតែងថ្មីប៉ុណ្ណះ។ តែត្រូវគេដេញចេញ ដោយចោទថាទៅសុំលុយ។ លោកបញ្ជាក់ចុងក្រោយថា ថ្វីត្បិតតែរូបលោកមិនប្តឹងតបតចំពោះអំពើហឹង្សានេះ តែក៍ស្នើអោយប្រធានស្ថានីយ៍ ដួយដោះស្រាយរឿងកាមេរ៉ា ដែលរងការខូចខាតនោះដែរ។ ជុំវិញការផ្ទុះហឹង្សានេះ អនុប្រធាននិងជាអ្នកនាំ ពាក្យមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាបលោកខៀវ ប្រសើ បញ្ជាក់តាមទូរសព្ទ័ថា លោកសុំមិនឆ្លើយនោះទេ។ តែបើចង់ដឹង សុំចាំមើលការបង្ហោះព័ត៍មានតាមផេកលោកចុះ។ លោកខៀវ ប្រសើ បញ្ជាក់បែបនេះ ហាក់មានរឿងអាថ៍កំបាំងនៅពីក្រោយអំពើហឹង្សានេះ និងហាក់មិនចង់អោយសាធារណៈជនដឹងថា ប្រធានស្ថានីយ៍ថ្លឹងរថយន្តដែលទើបកាន់តំណែងថ្មី ជានណា មកពីណាហើយឈ្មោះអ្វី?អីយ៉ាងចឹង។ ទោះជាបែបនេះ ក្លឹបវីដេអូ ក្នុងហេតុការណ៍ ត្រូវបានបង្ហោះជាធារណៈ ដោយលាតត្រដាងគ្រប់សកម្មភាព របស់គូភាគីយ៉ាងច្បាស់។ អ្នកឃើញហេតុការណ៍ បានលើកឡើងថា ជម្លោះនេះអាចផ្តើមចេញពីផល ប្រយោជន៍ ពីព្រោះគូភាគីក្នុងពេលឈ្លោះ គឺស្រែកដាក់គ្នាតែរឿងលុយ។ ជាមួយគ្នានោះ មហាជនក្នុងខេត្តសៀមរាប បានបង្ហាញក្តីសង្ឃឹម ដោយរឹពឹងថា ប្រធានស្ថានីយ៍ថ្លឹងរថយន្តទាំងពីរកន្លែងក្នុងខេត្តនេះ នឹងមិនទទួល សំណូកក្រោមតុ ហើយសម្ងំអោយរថយន្តផ្ទុកលើសទម្ងន់ បើកបំផ្លាញផ្លូវ ដែលកំពុងស្ថាបនា និងទើបស្ថាបនារួច។ ត្បិតប្រធានស្ថានីយ៍មុន […]
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងវិស័យឌីជីថល កាន់តែរីកចម្រើនឡើង ហើយយើងនឹងឈានទៅអនុវត្តន៍នូវរដ្ឋាភិបាលឌីជីថល ជំរុញនូវសេដ្ឋកិច្ចឌីជីថល ការប្រើប្រាស់នូវអុីនធឺណិតនៃវត្ថុ (IoT)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីស្ថានភាពយន្តការឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (Cambodia Computer Emergency Response Team – CAMCERT) និងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Cybersecurity) ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងវិស័យឌីជីថល កាន់តែរីកចម្រើនឡើង ហើយយើងនឹងឈានទៅអនុវត្តន៍នូវរដ្ឋាភិបាលឌីជីថល ជំរុញនូវសេដ្ឋកិច្ចឌីជីថល ការប្រើប្រាស់នូវអុីនធឺណិតនៃវត្ថុ (IoT) និងការចូលរួមប្រើប្រាស់នូវបច្ចេកវិទ្យាដែលជំរុញនូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ។ ដូច្នេះ សន្តិសុខព័ត៌មាន គឺជាបញ្ហាមួយដ៏មានសារៈសំខាន់ណាស់ ប្រសិនបើយើងមិនម្ចាស់ការលើបញ្ហានេះបានទេ ការជំរុញរដ្ឋាភិបាលឌីជីថល និង សេដ្ឋកិច្ចឌីជីថល គឺប្រាកដជាជួបនូវបញ្ហាប្រឈមជាមិនខាន។ លើសពីនេះទៅទៀត សេដ្ឋកិច្ចឌីជីថល ពិសេសពាណិជ្ជកម្មអេឡិកត្រូនិក និងការទូទាត់អនឡាញ ពុំទាន់បានដំណើរការទៅដោយរលូននៅឡើយ ដែលអាចបណ្តាលមកពីការព្រួយបារម្មណ៍ខ្លាចមានការវាយប្រហារពីអុីនធឺណិត និងការជ្រៀតចូលលួចយកព័ត៌មានជាដើម ដែលជាហេតុធ្វើឱ្យសកម្មភាពពាណិជ្ជកម្មអេឡិកត្រូនិកនៅមានទំហំតូចនៅឡើយ។ […]
ជំនួយប្រទេសចិនDetection Reagentជំងឺវីរុសខូវីដ១៩សម្រាប់ ២.០០០នាក់នឹងមកដល់កម្ពុជាយប់នេះ
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួននៅព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២០នេះថាតាមការប៉ាន់ស្មានទុកមុន នារាត្រីថ្ងៃទី១៧ ខែមីនា សារធាតុDetection Reagentជំងឺវីរុសខូវីដ១៩(COVID-19)សម្រាប់២.០០០នាក់ដែលជាជំនួយ របស់ភាគីចិនជូនចំពោះភាគីកម្ពុជានឹងមកដល់រាជធានីភ្នំពេញតាម ជើងហោះហើរ។ ជំនួយសារធាតុទាំងនេះនឹងត្រូវបានទទួលដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។ ប្រភពដដែលបន្តថាប្រទេសចិន នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាស់វេជ្ជសាស្ត្រ និងសម្ភារផ្សេងទៀតជាបន្តបន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុស ជូនចំពោះភាគីកម្ពុជា៕
Microsoft បញ្ចេញផែនទីបង្ហាញពីចំនួនឆ្លងនៃវីរុសកូរ៉ូណា ដើម្បីឲ្យយើងងាយស្រួលតាមដាន
ស្របនឹងពេលដែលវីរុសកូរ៉ូណា (COVID-19) កំពុងតែរីករាលដាលជុំវិញពិភពលោក នោះយើងក៏ចាប់អារម្មណ៍ឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាតូចធំទាំងឡាយ បានខិតខំព្យាយាមបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកវិធីយ៉ាងណា ដើម្បីទប់ស្ដាត់កុំឲ្យបន្ដកើតមានការចម្លង ពីមនុស្សម្នាក់ទៅម្នាក់ទៀត ។ ចំណែកឯដំណោះស្រាយមួយក្នុងចំណោមនោះ គឺជាផែនទីដែលដាក់បង្ហាញឲ្យឃើញពី ចំនួនករណីឆ្លងវីរុសកូរ៉ូណា តាមបណ្ដាប្រទេសនីមួយៗ ទូទាំងពិភពលោកតែម្ដង។ ក្រុមហ៊ុន Microsoft ក៏បានធ្វើការបញ្ចេញផែនទីតាមដានវីរុស COVID-19 នៅលើវេបសាយ Bing របស់ខ្លួន សម្រាប់យើងទាំងអស់គ្នា កាលពីពេលថ្មីៗនេះ ផងដែរ។ ទិន្នន័យដែលដាក់បង្ហាញនៅលើផែនទីនេះ ត្រូវបានក្រុមការងាររបស់ Microsoft ដកស្រង់ចេញពី មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC), អង្គការសុខភាពពិភពលោក (WHO), មជ្ឈមណ្ឌលអឺរ៉ុប សម្រាប់ការការពារនិងគ្រប់គ្រងជំងឺ (ECDC) និងវេបសាយវិគីភីឌា ជាដើម ដោយសុទ្ធតែអាចជឿជាក់បាន។ ហាក់បីដូចជាផែនទីតាមដានករណីឆ្លងវីរុសកូរ៉ូណាដទៃទៀតដែរ ដោយនៅលើវេបសាយ Bing នេះ គឺវាដាក់បង្ហាញឲ្យឃើញពីចំនួនសរុបទូទាំងពិភពលោក និងតាមប្រទេសនីមួយៗដាច់ពីគ្នា។ នៅលើវេបសាយតាមដាននេះ វាក៏មានបញ្ជាក់នូវចំនួនករណីដែលបានរកឃើញក្នុងពេលឥឡូវ (Active Cases), ចំនួនជាសះស្បើយឡើងវិញ (Recovered Cases), ចំនួនដែលបានស្លាប់ពីវីរុសនេះ (Fatal […]
សម្ដេចតេជោហ៊ុន សែនអញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានសមាគមជប៉ុន-កម្ពុជា
នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម តាកាហាស៊ី ហ្វ៊ូមីអាគី(Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា។ក្នុងជំនួបនោះ ឯកឧត្តម តាកាហាស៊ី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យនាវា Westerdam បានចូលចតនៅក្រុងព្រះសីហនុ កាលពីពេលកន្លងទៅនេះ ដែលនៅលើនាវានោះ ក៏មានជនជាតិជប៉ុនផងដែរ ហើយជនជាតិជប៉ុនទាំងនោះក៏បានវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញដោយសេចក្ដីសុខ។ជាមួយនេះ ឯកឧត្តម តាកាហាស៊ី ក៏បានគោរពជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងជំងឺកូវីដ១៩នៅប្រទេសជប៉ុន រួមទាំងករណីជំងឺកូវីដ១៩នៅលើកប៉ាល់ Diamond princess ហើយឯកឧត្តមក៏បានជម្រាបជូនសម្ដេចផងដែរថា ប្រតិភូដែលឯកឧត្តមនាំមកកម្ពុជាពេលនេះ គឺជាប្រតិភូ អ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាងមមាញឹកនៅក្នុងការវិនិយោគនៅក្នុងកម្ពុជា ដែលទី១លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការប្រើប្រាស់សារធាតុរកឃើញថ្មីដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច, ទី២ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាតកាយ, ទី៣ គឺការជំរុញការវិនិយោគពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានភាពសកម្មឡើងថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តម តាកាហាស៊ី ដែល […]
ក្រសួងធនធានជូនដំណឹងឲ្យប្រជាពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្ន!ចំពោះបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាចាប់ពីថ្ងៃទី១៧ខែមីនា ដល់ថ្ងៃទី២៣ខែមីនាណែនាំឲ្យប្រជាពលរដ្ឋតាមបណ្តាលខេត្តទំនាបកណ្ដាលត្រូវបង្កើនការប្រុងប្រយ័ត្ន!ចំពោះបាតុភូត ផ្គររន្ទះខ្យល់កន្ត្រាក់ពិសេសការកើនឡើងនៃកម្ដៅក្នុងរយៈពេលមួយសប្តាហ៍នេះដើម្បីការពារថែរក្សាសុខភាពឲ្យបានល្អកុំអោយរងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។ បើតាមសេចក្តីប្រកាសព័ត៌មានកម្ពុជានឹងទទួលរងកម្រិតសម្ពាធទាបលើផ្ទៃដីនិងសម្ពាធខ្ពស់នៅរយះកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជាដែលធ្វើអោយមានបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសគឺកើនឡើងកម្តៅ។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសបន្តក្ដៅនៅតាមបណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី ២៦ដល់ ២៨អង្សារសេ , សីតុណ្ហភាពអតិបរមាមានពី ៣៧ដល់៣៩ អង្សាសេ ,អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ។ ដោយឡែកនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ,បន្ទាយមានជ័យ,សៀមរាប,ប៉ៃលិនបាត់ដំបង,និងខេត្តព្រះវិហារ និងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះបណ្ដាខេត្តនៅខ្ពង់រាបឥសាន្ត សីតុណ្ហភាពអប្បបរមាមានពី ២៦ ដល់ ២៨ អង្សារសេ សីតុណ្ហភាពអតិបរមាមានពី ៣៤ ដល់ ៣៦ អង្សាសេ និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី២៦ ដល់ ២៨ អង្សារសេ,សីតុណ្ហភាពអតិបរមា មានពី ៣៥ដល់ ៣៧អង្សារសេ។ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមីនា នឹងអាចមានភ្លៀងខ្សោយដោយឡែកខេត្តកោះកុង និងមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម។ ដូច្នេះ […]
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនបានអនុញ្ញាតឲ្យលោកអគ្គនាយកថ្មីនៃផ្នែកងារ KOTRA ប្រចាំកម្ពុជាដើម្បីសម្តែងការគួរសមនិងណែនាំខ្លួន
ភ្នំពេញៈ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀល ថ្ងៃអង្គារ ២រោច ខែផល្គុន ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Jongsoo Shin អគ្គនាយកថ្មីនៃផ្នែកងារ Korean Trade-Investment Promotion Agency (KOTRA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងណែនាំខ្លួនចំពោះឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះលោក Jongsoo Shin ដែលទទួលបានការគាំទ្រ និងត្រូវបានតែងតាំងជាអគ្គនាយកថ្មីនៃផ្នែកងារ KOTRA ហើយតាមរយៈលោក ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ និងប្រជាជនកូរ៉េ ដែលជានិច្ចជាកាលតែងតែផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អមកកម្ពុជា តាមរយៈជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានដល់កម្មវិធី និងគម្រោងជាច្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដែលថ្មីៗ នេះភាគីកូរ៉េបានអនុញ្ញាតឲ្យកម្ពុជា នាំចេញស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ទីផ្សារកូរ៉េ។ចំពោះជំនួបនារសៀលនេះ […]
ក្រសួងយុត្តិធម៌ដាក់ បទបញ្ជាឲ្យតំណាងអយ្យការ ទូទាំងប្រទេសធ្វើការពង្រឹងនិងរឹតបន្តឹងក្នុងការអនុវត្តវិធាន ការច្បាប់ចំពោះការផ្សព្វផ្សាយឬបង្កើតព័ត៌មាន មិនពិតពាក់ព័ន្ធនឹងកូរ៉ូណាវីរុស
ភ្នំពេញៈ ខណៈពេលប្រមុខរដ្ឋាភិបាលព្រមានចាប់ខ្លួនអ្នកបំផុសព័ត៌មានក្លែងក្លាយពីកូវីដ១៩។ក្រសួងយុត្តិធម៌បានដាក់បទបញ្ជាឲ្យតំណាងអយ្យការទូទាំងប្រទេសធ្វើការពង្រឹងនិងរឹតបន្តឹងក្នុងការអនុវត្តវិធានការច្បាប់ចំពោះការផ្សព្វផ្សាយឬបង្កើតព័ត៌មានមិនពិតពាក់ព័ន្ធនឹងកូរ៉ូណាវីរុស។នៅថ្ងៃនេះដែរបុរសម្នាក់ក៏ត្រូវបាននគរបាលក្រុងបញ្ជូនទៅកាន់តុលាការ ក្រោមការចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងករណីនេះ។បន្ទាប់ពីមានមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងកូវីដ១៩ ដែលបង្កើតឲ្យមានការភិតភ័យដល់ប្រជាពលរដ្ឋ ក្រសួងយុត្តិធម៌បានដាក់បទបញ្ជាឲ្យតំណាង អយ្យការទូទាំងប្រទេស ធ្វើការពង្រឹង និងរឹតបន្តឹងក្នុងការអនុវត្តវិធានការច្បាប់ចំពោះការផ្សព្វផ្សាយឬបង្កើតព័ត៌មានមិនពិត។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១០ ខែមីនា។លោក គឹម សន្តិភាព បន្តថា សកម្មភាពរបស់ក្រសួងយុត្តិធម៌ពេលនេះ គឺជាការចូលរួមទប់ស្កាត់ភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋតាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលប៉ះពាល់សង្គមជាតិ និងសេដ្ឋកិច្ចផងដែរ។ លោកថាបើមិនអនុវត្តច្បាប់តឹងរឹងទេ អ្នកប្រព្រឹត្តិនឹងមិនមានការខ្លាចរអាឡើយ។ កាលពីថ្ងៃទី៩ ខែមីនា បុរសអាយុ៣៨ឆ្នាំម្នាក់ ដែលបង្ហោះវីដេអូឃ្លីបមួយ នៅលើគណនីហ្វេសប៊ុកឈ្មោះ «Tep Visal» ត្រូវបានសមត្ថកិច្ចក្រុងចាប់ខ្លួន ហើយបញ្ជូនខ្លួនទៅកាន់តុលាការនៅថ្ងៃទី១០ ខែមីនា ក្រោមការចោទប្រកាន់ថាបុរសរូបនេះបានផ្សព្វផ្សាយនិងបង្កើតនូវព័ត៌មានមិនពិត តាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធករណីជំងឺកូវីដ១៩។ នេះបើតាមស្នងការនគរបាលក្រុងភ្នំពេញ លោក ស ថេត ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី១០ ខែមីនា។លោក ស ថេត អះអាងទៀតថា កន្លងមកអ្នកចែករំលែក(Share)ព័ត៌មានមិនពិតពីកូវីដ១៩ត្រូវបានអាជ្ញាធរហៅមកធ្វើអប់រំណែនាំ។ ប៉ុន្តែបើអ្នកផ្សព្វផ្សាយឬបង្កើតព័ត៌មានមិនពិតអាចនឹងត្រូវជាប់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំ។បើតាមលោក គឹម សន្តិភាព ការអនុវត្តច្បាប់តឹងរឹងលើអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត គឺមិនពាក់ព័ន្ធនឹងសេរីភាពនោះទេ ដោយលោកអះអាងថាមនុស្សម្នាក់ៗមានសេរីភាព។ ប៉ុន្តែមិនត្រូវអនុវត្តសេរីភាពនោះឲ្យប៉ះពាល់ដល់អ្នកដទៃសន្តិសុខសណ្តាប់ធ្នាប់ របស់ប្រទេសជាតិឡើយ៕