បាត់ដំបង៖នៅក្នុងរមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយស្ថិតក្នុងភូមិស្រែជីពៅឃុំមានជ័យស្រុកសំឡូតកាលពីព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០មានការភ្ញាក់ផ្អើលដោយមានយុវជនម្នាក់បានលង់ទឹកស្លាប់។ មន្ត្រីនគរបាលស្រុកសំឡូតបានឱ្យដឹងថាៈជនរងគ្រោះឈ្មោះយឿតម៉េងហួរភេទប្រុសអាយុ១៧ឆ្នាំនៅភូមិឃុំជ្រៃស្រុកថ្មគោល។មន្ត្រីដដែលបានដកស្រង់សម្តីរបស់ក្រុមគ្រួសារមកបញ្ជាក់ថាៈកូនគាត់បានចុះហែលលេងនៅកន្លែងទឹកជ្រៅដោយគ្មានអាវពោងសម្រាប់ពាក់ការពារនោះទេហើយទឹកកួចខ្លាំងផងទើបទើបបណ្ដាលឱ្យលង់ស្លាប់។ គួរបញ្ជាក់ថានៅកន្លែងដែលមានទឹកជ្រៅនៅរមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយត្រូវ បាន ម្ចាស់ ដាក់ស្លាកសញ្ញា ដើដើម្បីហាមឃាត់ដែរ។ប៉ុន្តែមានអ្នកខ្លះអាងថាខ្លួនចេះហែលទឹកមិនព្រមពាក់អាវការពារទេហើយមិនគោរពតាមការណែនាំដែរដោយមានមនុស្សច្រើនទើបម្ចាស់មិនអាចមើលអស់។សាកសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅលំនៅស្ថានវិញ៕
Month: September 2020
ក្នុងខេត្តកំពង់ឆ្នាំងតំបន់មួយចំនួនក៏ទទួលឥទ្ធិពលចំហាយព្យុះទី១១”នូល”ខ្លះដែរ
កំពង់ឆ្នាំង៖ចំហាយនៃឥទ្ធិពលខ្យល់ព្យុះទី១១ឈ្មោះ”នូល”កុំពង់បោកបក់មកលើខ្ពងរាបនៃប្រទេសបណ្តាលឱ្យផ្ទៃមេឃមានពពកខ្មៅស្រទុំនិងបង្កឱ្យមានភ្លៀងធ្លាក់ប៉ះចំស្រុកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង។ឥទ្ធិពលនៃចំហាយព្យុះទី១១នេះចុះខ្សោយមិនបណ្ដាលឱ្យមានខ្យល់បក់បោកខ្លាំងលាយឡំជាមួយនឹងភ្លៀងដែលមិនបានបង្កឱ្យមានផលប៉ះពាល់ដល់ផ្ទះប្រជាពរដ្ឋនោះឡើយ ។ លោកដោកប៊ុនថុនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានឱ្យដឹងកាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០ថាៈសីតុណ្ហភាពថ្ងៃមានMax.35.5.cនិងMin25.c។ដោយឡែកស្ថានភាពកម្ពស់ទឹកទន្លេនៃស្ថានីយ៍ជលសាស្ត្រផ្សារក្រោមខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៨ខែកញ្ញាទឹកទន្លេមានកម្ពស់ពស់៤,២៩ម៉ែត្រ បើធៀបនឹងឆ្នាំ២០១៩ទឹកទន្លេនៅខេត្តកំពង់ឆ្នាំងមានកម្ពស់៨,២២ម៉ែត្រ ។ដោយឡែកស្ថានភាពទឹកភ្លៀងនៅខេត្តកំពង់ឆ្នាំងទទួលបាន៦ស្រុកដែលមានកម្រិត៤,២០.៤៨មីលីម៉ែត្រ៕
អ្នកស្រុករើសបានគ្រាប់មីនមិនទាន់ផ្ទុះចេញពីក្នុងស្រែយកជូនសមត្ថកិច្ចជំនាញ
បាត់ដំបងៈប្រជាពលរដ្ឋ២នាក់ជាម្ចាស់ស្រែរស់នៅចំណុចហុងទី៥ស្ថិតក្នុងភូមិឃុំព្រែកជីកស្រុករុក្ខគីរីកាលពីថ្ងៃទី១៥ខែកញ្ញា២០២០ឆ្នាំបានរើសគ្រាប់មីនចំនួន២លើកសរុបចំនួន២៥គ្រាប់ជាប្រភេទមីនសញ្ញាលេខបូក។ក្នុងនោ:មាន៦គ្រាប់ខូចគុណភាពក្រៅពីនោះនៅមានគុណភាព១០០ភាគរយហើយបានប្រគល់ជូនអង្គភាពជំនាញយកទៅរក្សាទុកជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។ មន្ត្រីនគរបាលស្រុករុក្ខគីរីបានឱ្យដឹងថាកាលពីលើកទី១នៅព្រឹកថ្ងៃទី ៦ខែកញ្ញាឆ្នាំ ២០២០កន្លង ទៅ ពលរដ្ឋមួយរូបរស់នៅក្នុងភូមិព្រែកជីកឃុំព្រែកជីកស្រុករុក្ខគិរីបានបានប្រទះឃើញគ្រាប់មីនលេខបូកចំនួន២០គ្រាប់ផលិតនៅប្រទេសសូវៀត។គ្រាប់មីនទាំងនេះបានប្រគល់ឱ្យមន្ត្រីជំនាញយកទៅរក្សាទុកក្នុងនោះខូចគុណភាព៦គ្រាប់។ លើកទី២នៅព្រឹកថ្ងៃទី១៥ខែកញ្ញាមានពលរដ្ឋម្នាក់ឈ្មោះឡាប ជាប់ភេទ ប្រុសអាយុ៥៥ឆ្នាំរស់នៅភូមិ ព្រែកជីកបានរើសគ្រាប់មីនចំនួន៥គ្រាប់ទៀតជាប្រភេទមីនសញ្ញាលេខបូកមានគុណភាព១០០ភាគរយហើយប្រគល់ឱ្យអង្គភាព ជំនាញយកទៅរក្សាទុក។ ប្រភពដដែលបានបញ្ជាក់ថាក្រោយពេលទទួលបានគ្រាប់មីនសញ្ញាលេខបូកចំនួន២៥គ្រាប់រួចមកលោកបានរាយការណ៍ទៅអង្គភាពស៊ីម៉ាក់ប្រចាំស្រុកមោងឬស្សីមកទទួលយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពដើម្បីកម្ទេចចោលនៅពេលក្រោយ៕
ស្ត្រីម្នាក់ស្កាត់ជួបប្រុសស្នេហ៍លួចលាក់ក្នុងផ្ទះសំណាក់ត្រូវប្តីតាមទាន់បង្កភ្ញាក់ផ្អើល
ភ្នំពេញ:បុរសស្ត្រី២នាក់នាំគ្នាចូលផ្ទះសំណាក់មួយកន្លែងខណ:កំពុងល្អូកល្អិនជាមួយគ្នាស្រាប់តែត្រូវបុរសម្នាក់ទៀតអះអាងថាជាប្ដីចូលទៅទាន់ផ្អើលតែម្ដង។ករណីនេះបានកើតឡើងនៅក្នុងផ្ទះសំណាក់មួយកន្លែងស្ថិតតាមបណ្ដោយផ្លូវលេខ៦៣សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០។ ប្រភពពីបុរសជាប្ដី បានឱ្យដឹងថា ប្រពន្ធគាត់ បានលួចទាក់ទងជាមួយប្រុសផ្សេងច្រើនខែមកហើយ ។ប៉ុន្តែគាត់ចាប់ភស្ដុតាងជាក់ស្ដែងមិនទាន់បាន។បុរសជាប្ដីបានបន្តថាៈនៅថ្ងៃកើតហេតុប្រពន្ធគាត់យកលេសមកមើលម្ដាយឈឺនៅឯភ្នំពេញហើយបាននាំកូនស្រីតូចអាយុ៤ឆ្នាំមកជាមួយផងដែរ។ ដោយឱកាសហុចឱ្យក៏ឆ្លៀតណាត់ជួបសហាយស្មន់តែម្ដង។ពាក់ព័ន្ធនឹងករណីនេះភាគីខាងស្រីនូវតែប្រកែកយ៉ាងដាច់អហង្ការថាមិនមានទំនាក់ទំនងជាមួយបុរសដូចប្ដីអះអាងនោះទេគ្រាន់តែរាប់អានគ្នាធម្មតាប៉ុណ្ណោះ៕
សេចក្តីជូនដំណឹងស្តីពីអាកាសធាតុចាប់ពីថ្ងៃទី១៦-២២ខែកញ្ញា
សេចក្តីជូនដំណឹងក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០ស្ដីពីស្ថានភាពធាតុអាកាសធាតុបានឲ្យដឹងថាសូមបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្ន!ចំពោះជំនន់ទឹកភ្លៀងនិងរលកសមុទ្រចាប់ពីថ្ងៃទី១៦-២២ខែកញ្ញាភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន។បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងតាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថាខ្យល់មូសុងនិរតីបង្កើនល្បឿនបក់មកលើកម្ពុជា ។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិកនិងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំប្រទល់ភាគខាងជើង។ នៅថ្ងៃទី១៦-១៨ ខែកញ្ញានឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។អាស្រ័យហេតុនេះអ្នកដំណើរ និងអ្នកនេសាទសមុទ្រសូមប្រយ័ត្ន!ភ្លៀងខ្យល់ រលកសមុទ្រ ដែលអាចមានកម្ពស់ពិសេសចាប់ពីថ្ងៃទី១៨ ដល់ ២១ ខែកញ្ញាឆ្នាំ២០២០នេះ៕
ក្រសួងការងារ និង ILO រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិសម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមជំនួយថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលកាណាដា រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ (13th AFML) ស្តីពីការគាំទ្រពលករទេសន្តរប្រវេសន៍ក្នុងពេលជំងឺរាតត្បាត COVID-19 សម្រាប់សហគមន៍អាស៊ានដែលមានការរួបរួម និងឆ្លើយតបទាន់ពេល ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣នេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ហ៊ូ វុឌ្ឍី មានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ រាជរដ្ឋាភិបាលកម្ពុជា ត្រូវរៀបចំគណៈប្រតិភូត្រីភាគីជាតិ សម្រាប់ចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២០ខាងមុខ។ បន្ទាប់មកកិច្ចប្រជុំ 13th AFML នឹងធ្វើការបូកសរុបអំពីភាពជឿនលឿនក្នុងការអនុវត្តអនុសាសន៍ បានផ្តល់ដោយវេទិកាអាស៊ានលើកទី១២ នាឆ្នាំកន្លងមក […]
សួនច្បារមាត់ទន្លេក្រុងកំពង់ចាមបាក់ស្រុត, អាជ្ញាធរនឹងជួសជុលស្តារឡើងវិញនៅថ្ងៃទី២១ ខែកញ្ញា
ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញ មន្ទីរ-អង្គភាព ជុំវិញខេត្ត ចុះពិនិត្យច្រាំងទន្លេ ដែលរងការខូចខាត នៅចំណុចសួនច្បារមាត់ទន្លេ ស្ថិតភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយសារភ្លៀងធ្លាក់មួយមេធំនោះ។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាមបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះក្រុមមន្ត្រីជំនាញចុះធ្វើការជួសជុលស្តារឡើងវិញ ដោយរុករកម៉ូតូដែលធ្លាក់ចូលក្នុងទឹក និងធ្វើការជួសជុលកែលម្អឡើងវិញ។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យជំនាញចុះពិនិត្យសិក្សា និងធ្វើការជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ ជៀសវាងបង្កគ្រោះថ្នាក់ និងការខូចខាតបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតំបន់ក្បែរនោះបន្ថែមទៀត។ សូមរំលឹកថា សួនច្បារនៅមាត់ ទន្លេក្នុងក្រុងកំពង់ចាម បានបាក់ស្រុត នៅវេលាម៉ោងប្រមាណជាង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយការបាក់ស្រុតនេះ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ៕
ប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី និងមន្ទីរទេសចរណ៍ខេត្ត សហការជាមួយអង្គការស្វីសខន់ថាក់ រៀបចំពិធីប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ក្រោមអធិបតី ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី និង លោក Christian Volker lde ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃអង្គការស្វីសខន់ថាក់ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ខេត្តទាំង០៥ រួមមាន: ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និង ខេត្តមណ្ឌលគីរី ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំផ្ទះសំណាក់ពេជ្រាដា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ឲ្យដឹងថា ពិធីប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤នេះ ក្នុងគោលបំណងចំបងធំៗ ចំនួន០២ ទី១.គាំទ្រប្រពន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឲ្យកាន់តែមានប្រសិទ្ធភាព ទី២. បង្កើតឱកាសការងារ […]
ឯកឧត្តម អ៊ិត សំហេង ណែនាំដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកងអនុវត្តឲ្យបានត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួន
ភ្នំពេញ ៖ នាឱកាសអញ្ជើញប្រកាសក្រុមការងារយុវជនខណ្ឌ និងសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង ដែលទើបបានតែងតាំងថ្មី ដោយត្រូវខិតខំដឹកនាំក្រើនរំលឹកដល់យុវជនគណបក្ស ដែលត្រូវបានប្រគល់ភារកិច្ចឲ្យទទួលបន្ទុកការងារនៅតាមមូលដ្ឋាន និងអង្គភាពនានាដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌ អនុវត្តឲ្យបានល្អត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួន ព្រមទាំងយកចិត្តទុកដាក់អនុវត្តការងារគណបក្សឲ្យបានខ្ជាប់ខ្ជួន និងពង្រឹងពង្រីកប្រជាប្រិយភាពរបស់ គណបក្សនៅមូលដ្ឋាន ព្រមទាំងខិតខំថែរក្សា និងចូលរួមពង្រីកសមិទ្ធផលនានារបស់គណបក្ស ដែលបានកសាងនៅមូលដ្ឋានប្រើប្រាស់ជាផលប្រយោជន៍រួម។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យសង្គម និងសេដ្ឋកិច្ចជាតិ មានការរីកចម្រើន លូតលាស់ ជាលំដាប់ក្នុងរយៈពេលជាងមួយទសវត្សន៍ចុងក្រោយនេះ ហើយប្រែក្លាយកម្ពុជាពីប្រទេសដែល មានចំណូលកំរិតទាប ទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប។ ឯកឧត្តមបន្តថា ក្នុងនីតិកាលទី៦នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និង ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងនោះការពង្រឹងអភិបាលកិច្ចល្អ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់រដ្ឋបាលសាធារណៈគឺជាផ្នែកមួយសម្រាប់ […]
រដ្ឋមន្រ្តីកសិកម្មបន្តនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមចែកជូនកសិករចំនួន ៦៣គ្រួសារក្នុងស្រុកព្រៃនប់
ខេត្តព្រះសីហនុ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានបន្តអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតចែកជូនកសិករចំនួន ៦៣គ្រួសារ នៅភូមិតាអោកធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាខេត្តចុងក្រោយនៃដំណើរបេសកកម្ម។ ពិធីនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលដោយបានពាំ នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិតមកជូនប្រជាពលរដ្ឋ ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។ ឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនអង្គពិធីផងដែរអំពីការងារបង្កបង្កើន ផល (ស្រូវ បន្លែ ដំណាំ មាន់ ទា ជ្រូក ត្រី […]