ព័ត៌មានជាតិ

លោកស្រីឱវណ្ណឌីន៖ក្រសួងសុខាភិបាលកម្ពុជាបានប្រកាន់យកនូវគោលការណ៍យុទ្ធសាស្ត្រចំនួន៥​យ៉ាងនៃការ​ទប់ស្កាត់ចម្លងវីរុសជំងឺ​កូវីដ១៩

លោកស្រីឱ វណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកស្រីបានថ្លែងឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថាអំពីយុទ្ធសាស្ត្រនៃការទប់ស្កាត់ចម្លងវីរុសជំងឺកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺសូមជម្រាបជូនដល់បណ្ដាលសារព័ត៌មាននិងសាធារណៈជនទាំងអស់អោយបានជ្រាបថាក្រសួងសុខាភិបាលកម្ពុជាបានប្រកាន់យកនូវគោលការណ៍យុទ្ធសាស្ត្រចំនួន៥យ៉ាងដែលយើងហៅថា ហ្វាយអ៊ីឬក៏អ៊ី៥អឺ៥ជាភាសាអង់គ្លេសនិងជាភាសាបារាំង។ លោកស្រីបន្តថាយុទ្ធសាស្ត្រទាំង៥នេះមានដូចតទៅ៖ ទី១ -យើងត្រូវតែរុករកស្រាវជ្រាវឲ្យបានទាន់ពេលវេលានូវអ្នកដែលវិជ្ជមានវីរុសកូវីដ១៩ ទី២ -យើងត្រូវតែតាមស្រាវជ្រាវជាបន្តទៀតនូវអ្នកដែលសង្ស័យរកបណ្ដាញនៃការចម្លងបន្តនូវវីរុសកូវីដ១៩ តាមរយៈក្រុមណាមួយឬទីតាំងណាមួយកន្លែងណាមួយមានការសង្ស័យដែលអាចមានការចម្លង ពីបុគ្គលមួយទៅបុគ្គលមួយគឺត្រូវធ្វើឲ្យបានលឿនជាទីបំផុត ទី៣ -នៅពេលដែលយើងរកឃើញឬក៏សង្ស័យឆ្លងកូវីដ១៩គឺយើងត្រូវដាក់បុគ្គលទាំងនោះ ឱ្យមនុស្សដាច់ដោយឡែកភ្លាមមិនឱ្យទុកពេលយូរដាច់ខាតគឺត្រូវធ្វើភ្លាមៗតែម្ដង ទី៤ -ប្រសិនបើរកឃើញអ្នកដែលមានវិជ្ជមានវីរុសកូវីដ១៩ទៅទទួលការព្យាបាល ទៅមន្ទីរពេទ្យរដ្ឋរបស់យើងឲ្យបានលឿនជាទីបំផុតដោយមិនរង់ចាំទុកយូរ មានន័យថាបើរកឃើញថាមានភ្លាមគឺមិនរង់ចាំយូរត្រូវបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យរដ្ឋ ដើម្បីព្យាបាលឲ្យបានលឿនជាទីបំផុតដែលអាចធ្វើទៅបាន ទី៥ -យើងត្រូវតែអនុវត្តវិធានការការពារប្រសើរជាងព្យាបាលឲ្យបានលឿន បើបុគ្គលណាមួយនោះឬក៏ក្រុមមនុស្សមួយណានោះមានការចម្លងនូវវីរុសកូវីដ១៩ការការពារនិងការចម្លងវីរុសកូវីដ១៩។ លោកស្រីបន្តថាត្រង់ចំណុចទី៥នេះគឺសំខាន់មែនទែន ។ បច្ចុប្បន្ននេះយើងនៅតែអនុវត្តយុទ្ធសាស្ត្រទី៥នេះនៅឡើយទេមានន័យថាក្រសួងសុខាភិបាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅតែអំពាវនាវហើយអំពាវនាវម្ដងទៀតដល់បងប្អូនជនជាតិជាប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តនូវវិធានការការពារកុំឱ្យមានការចម្លងនូវវីរុសកូវីដ១៩។ នេះគឺជាវិធានការមួយដែលយើងកំពុងតែអនុវត្តហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋ របស់យើងឲ្យបានចូលរួមគ្រប់គ្នា ដើម្បីការពារកុំឲ្យមានការចម្លងមកបុគ្គលចម្លងមកក្រុមគ្រួសារនិងចម្លងចូលទៅក្នុងសហគមន៍។ នេះគឺជាយុទ្ធសាស្ត្រទាំង៥យ៉ាង នៃព្រះរាជាណាចក្រកម្ពុជារបស់យើងប្រកាន់យកដើម្បីធ្វើការឆ្លើយតប ទប់ស្កាត់នីកាចម្លងវីរុសកូវីដ១៩ ។ ដោយឡែកយើងមិនអាចបំភ្លេចបានទេនៅចំណុចសំខាន់ ចាំបាច់បំផុតមួយទៀតនោះក្រោមការដឹកនាំប្រកបដោយ ភាពឆ្លាតវៃ ឈ្លៀសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលលោកតែងតែគិតគូរខ្ពស់ណាស់ ហើយក៏ដាក់ចេញនូវវិធានការបានទាន់ពេលវេលានៅក្នុងការទប់ស្កាត់ ការចម្លងនូវជំងឺវីរុសកូវីដ១៩។ ចំណុចនេះគឺជាចំណុចពិសេសធំណាស់។ប្រសិនបើគ្មានការដឹកនាំដ៏ឈ្លាសវៃ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើងនេះទេការទប់ស្កាត់ចម្លងជំងឺវីរុសកូវីដ១៩ ក៏ប្រហែលជាមិនមានលទ្ធផលដូចថ្ងៃនេះដែរ។ លោកស្រីបានបន្តទៀតថាក្នុងនាមជាពលរដ្ឋមួយរូប ក្នុងនាមជាមន្ត្រីដឹកនាំក្រសួងសុខាភិបាលខ្ញុំសូមសម្ដែងនិងគោរពដ៏ជ្រាលជ្រៅជាទីបំផុតរកអ្វីមកប្រៀបពុំបានទេ នូវការយកចិត្តទុកដាក់និងការចង្អុលបង្ហាញនានារបស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកស្រីឲ្យដឹងទៀតថាសម្តេចមានទឹកចិត្តមនុស្សធម៌ទូលំទូលាយបានធ្វើអោយព្រះរាជាណាចក្រកម្ពុជារបស់យើងនេះរួចចាកផុតពី…ពីការរាតត្បាតក្នុងលក្ខណៈធំធេងនៅក្នុងប្រទេសរបស់យើង៕សហការី លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បានរំលឹកផងដែរ […]

ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​ម្នាក់​ក្រោយពី​លួច​ម៉ូតូ​ពលរដ្ឋ​ហើយ​គេចខ្លួន​

ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយពី​លួច​ម៉ូតូ​ពលរដ្ឋ​ហើយ​គេចខ្លួន​បាន​មួយថ្ងៃ​។​ករណីនេះ​បានធ្វើ​ឡើង​នៅ​ចំណុច​សួន​មាត់ទន្លេ ផ្លូវ​ព្រះស៊ីសុវត្ថិ​កែង​ផ្លូវ​១៣០​ភូមិ​៣ សង្កាត់​ផ្សារកណ្តាល​១​ខណ្ឌដូនពេញ​កាលពី​ព្រលប់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ជនសង្ស័យ​ឈ្មោះ សុខ ពេជ្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ ។ វត្ថុតាង​ចាប់យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​HOMDA Click ពណ៌​ខ្មៅ​ស ពាក់​ដ្លា​ក​លេខ​1X2631​លេខ​តួ​3501D5104693​លេខ​មា​ស៊ីន​0104693​បាន​ប្រគល់ឱ្យ​ជនរងគ្រោះ​យកទៅ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ សូ ភឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង ស្នាក់នៅ​ផ្ទះជួល ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​ ​ក្រោយពី​សាកសួរ​ជនសង្ស័យ​ឈ្មោះ សុខ ពេជ្រ បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្ម ភាព​លួច​ម៉ូតូ ប្រាកដ​មែន​។​ឆ្លងតាម​ការធ្វើ​តេស​ស្វែងរក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​ឈ្មោះ​សុខ ពេជ្រ​ជា​លទ្ធផល​គឺមាន​សារធាតុ​ញៀន​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ជនសង្ស័យ​ទៅ​តុលាកា​ដើម្បី​ចាត់ការ​បន្ត​៕​   

ព័ត៌មានជាតិ

ប្រាក់ឈ្នួល​កម្មករ​​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ត្រូវបានដំឡើងដល់១៩២ដុល្លារសម្រាប់​ឆ្នាំ២០២១​

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេច​ចុងក្រោយ ដោយ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌកាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើងដល់១៩២ដុល្លារ សម្រាប់​ឆ្នាំ២០២១ ខាងមុខនេះ ខណៈដែលការសម្រេចនេះធ្វើឡើងនៅ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពី​បើក​ការចរចា​អស់​រយៈពេល​ច្រើន​ខែមកនេះ។ ក្នុង​កិច្ចប្រជុំ​សម្រេច​ចុងក្រោយ​នៅ​ព្រឹក​ថ្ងៃទី១០ ខែកញ្ញា ភាគី​ទាំងអស់​បាន​ឯកភាព​គាំទ្រ​ដល់​តួលេខ១៩០ដុល្លារ ពោល​គឺ​ចង់​រក្សា​ចំនួន​ប្រាក់ឈ្នួល​កម្មករ​ឲ្យ​នៅ​ដូច​ឆ្នាំ២០២០ដដែល ដោយសារតែ​វិបត្តិ​កូ​វីដ១៩ និង​វិបត្តិសេដ្ឋកិច្ច ប៉ុន្តែ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា បានសម្រេច​ផ្តល់២ដុល្លារ​បន្ថែម​ទៀត​លើ​តួលេខ១៩០ដុល្លារ​នេះ ដែល​ធ្វើឲ្យ​ប្រាក់ឈ្នួល​របស់ កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​កើន​ដល់១៩២ដុល្លារ សម្រាប់​ឆ្នាំ២០២១។ សូមជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ជា​រៀងរាល់​ឆ្នាំ ពោល​គឺ​ចាប់ពី​ឆ្នាំ១៩៩៧ ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​មាន​ចំនួន​តែ ៤០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ រហូតដល់​ឆ្នាំ២០២០នេះ ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​និយោជិត​នៅ​កម្ពុជា​មាន​ចំនួន ១៩០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​៕

ព័ត៌មានជាតិ

សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ នេះជាប្រវត្តិសាស្រ្តដែលមហាសន្និបាត AIPA បានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ ក្នុងខណៈប្រទេសវៀតណាមធ្វើជាម្ចាស់ ដោយសារការរាតត្បាតនៃជំងឺរាតត្បាតកូវីដ១៩។ ទោះបីជាជួបនឹងវិបត្តិជំងឺកូវីដ១៩ ក៏មិនអាចធ្វើឲ្យតំណាងប្រជាពលរដ្ឋ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះខកខានក្នុងការជួបប្រជុំគ្នាជាប្រចំាឆ្នាំនោះឡើយ។ អាយប៉ាដែលមានរដ្ឋសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ រួមគ្នាពុះពារជម្នះរាល់ឧបសគ្គដើម្បីរៀបចំមហាសន្និបាត តាមប្រព័ន្ធវីដេអូ ដោយបានប្រព្រឹត្តិទៅដោយរលូន នៅក្នុងរយៈពេលបីថ្ងៃមកនេះ។ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា មហាសន្និបាតអាយប៉ា បានរៀបចំកិច្ចប្រជុំពេញអង្គចំនួនពីរលើក និងកិច្ចប្រជុំរបស់គណៈកម្មាធិការជំនាញរបស់ខ្លួន រួមមាន គណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA) គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំមិនផ្លូវការរបស់សមាជិកសភាវ័យក្មេងអាយប៉ា។ គណៈប្រតិភូចូលរួមបានផ្លាស់ប្តូរទស្សនៈយោបល់គ្នាលើសេចក្តីសម្រេច ដើម្បីជាធាតុចូល ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ ដូចជាការទប់ស្កាត់ជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនេះបញ្ចប់ទៅ។ អង្គមហាសន្និបាតមានសេចក្តីព្រាងសេចក្តីសម្រេចសំខាន់ៗមួយចំនួនត្រូវបានពិភាក្សា និងអនុម័ត ដូចជា សេចក្តីសម្រេចស្តីពី “តួនាទីរបស់សមាជិកសភាជាស្រ្តីក្នុងការធានាការងារ និងប្រាក់ ចំណូលដល់កម្មករ និយោជិតជាស្រ្តី” […]

ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ស្លាប់​ដោយសារ​ឡានធំ​ដាច់​ហ្វ្រាំង​បុក​រះ​ឡាន​,​ម៉ូតូ​និង​ហាង​កាហ្វេ

កំពត​៖​រថយន្ត​ធុន​ធំ​ដឹក​ស៊ីម៉ង់ត៍​មួយគ្រឿង​បាន​ដាច់​ហ្វ្រាំង​បន្ត​បុក​រះ​រថយន្ត​,​ម៉ូតូ​និង​ហាង​លក់​កាហ្វេ​បណ្តាលឱ្យ​ស្ត្រី​ចំណាស់​ម្នាក់​បែកក្បាល​ស្លាប់​ភ្លាមៗ​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ភូមិ​ផ្សារ​ត្រាំសសរ​ឃុំ​សំរោង​លើ​ឃុំ​បន្ទាយមាស ខេត្តកំពត​កាលពី​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០២០​។​ ​ប្រជាពលរដ្ឋ បាន​អះអាងថាៈ ករណីនេះ ជាបឋម បណ្តាលឱ្យ​រថយន្ត​ខូច អស់​ចំនួន ៤ គ្រឿង ម៉ូតូ​ខូច​អស់​ចំនួន​៣​គ្រឿងផ្ទះ​ហាង​លក់​កាហ្វេ​ខូច​ផ្ទះមួយ​ខ្នង​ដែក​និង​បណ្តាលឱ្យ​ស្ត្រី​ចំណាស់​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​។​ទោះបីយ៉ាងណា​ពេលនេះ​សមត្ថកិច្ច​កំពុង​ស្ថិតនៅ​កន្លែងកើតហេតុ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​៕​       

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងកសិកម្មលោកជំទាវអញ្ជើញ​ចូលរួមកាន់បិណ្ឌវេនទី​៧នៅវត្តមង្គលសិរី​កៀនឃ្លាំង

នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ម៉ក់ ស៊ីថា និងបុត្រា-បុត្រី ព្រមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមទីប្រឹក្សាក្រសួង ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង លោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទ បានមូលមតិគ្នាជាឯកច្ឆន្ទអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានប្រណិប័តន៍តាមប្រពៃណីទំនៀមទម្លាប់ ប្រារព្វពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។ លោកបានបួងសួងទេវតាសុំសេចក្តីសុខ សេចក្តីចម្រើន ជូនសម្តេច ទ្រង់ ឯកឧត្តម […]

ព័ត៌មានជាតិ

វេនកាន់បិណ្ឌទី៦ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញវេរ និងប្រគេនភត្តហាដល់ព្រះសង្ឃចំនួន៥វត្

ខេត្តកណ្តាល ៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ រួមជាមួយ ឧកញ៉ា ភរិយាថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីរាជការក្រោមឱវាទ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមពិធីរាប់បាត្រ ដាឆ្លងបុណ្យកាន់បិណ្ឌវេណទី៦ និងបាននាំយកទេយ្យវត្ថុ និងថវិកាទៅប្រគេនដល់ព្រះសង្ឃ នៅវត្តចំនួន ៥ គឺ វត្តមុន្នីប្រសិទ្ធិវង្ស វត្តអង្គសិរីសួស្តី វត្តច័ន្ទបុរីវង្ស វត្តសុវណ្ណវារី និងវត្តមហា នន្ទិយនេរញ្ចរារាមនិវេទ ឬ (វត្តព្រែកប្រាំង) ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ នៃខេត្តកណ្តាល និងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បានបួងសួង បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារណែនាំដល់ក្រុមនិស្សិតដែលត្រៀមទៅសិក្សាបន្តនៅក្រៅប្រទេសត្រូវខិតខំបំពេញចំណេះវិជ្ជាដោយរក្សាស្មារតីជាតិជាធំ

ភ្នំពេញ ៖ ក្នុងកិច្ចសំណេះសំណាលជាមួយក្រុមនិស្សិតដែលត្រៀមចេញដំណើរទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើដល់ពួកគេថាឲ្យប្រឹងប្រែងសិក្សារៀនសូត្របំពេញចំណេះវិជ្ជារបស់ខ្លួន ដើម្បីយកវាមកជួយអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាវិញ ក្រោមស្មារតីខិតខំដើម្បីជាតិជាធំ។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដែលមានក្រុមនិស្សិតចូលរួមចំនួន ២៧នាក់ ដឹកនាំដោយលោក ទៀប សុត្ថា បច្ចុប្បន្នជាមន្រ្តីនៃអាជ្ញាធរសវនកម្មជាតិ។ លោក ទៀប សុត្ថា បានឲ្យដឹងថា ជយលាភីសរុបចំនួន ២៧នាក់ (ស្រី ១១នាក់) ក្នុងនោះមាននិស្សិតជាមន្រ្តីរាជការតាមស្ថាប័នរដ្ឋសរុប ១៦នាក់ ក្នុងនោះមានមន្រ្តី NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១នាក់ និងមានបុគ្គលិកឯកជនចំនួន ១១នាក់។ លោកបញ្ជាក់ថា ការសិក្សានៅប្រទេសទាំងពីរនេះមានរយៈពេល២ឆ្នាំ ហើយក្រោយពេលបញ្ចប់ការសិក្សា និស្សិតមិនអាចបម្រើការងារនៅប្រទេសផ្សេងក្រៅពីកម្ពុជាមាតុភូមិរបស់ខ្លួន រយៈពេល២ឆ្នាំ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានឲ្យដឹងថា ប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់មានបទពិសោធន៍លើការបណ្តុះបណ្តាលធនធានមនុស្ស និងតែងជួយបណ្តុះបណ្តាលដល់និស្សិតរបស់កម្ពុជាជាដរាបមក។ កម្ពុជាមានកិច្ចសហការជាមួយអូស្ត្រាលីលើវិស័យជាច្រើន ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស។ ការទៅសិក្សារៀនសូត្រនៅទីនោះមានកម្មវិធីសិក្សាល្អ បច្ចេកវិទ្យាមានការរីកចម្រើនខ្ពស់ […]

ព័ត៌មានជាតិ

បិណ្ឌទី៤ឯកឧត្តម​វេងសាខុននិងលោ​កជំទាវរួមសមាជិកសមាជិកាក្រុមការងារចុះមូលដ្ឋានទូទាំងស្រុកកំពង់សៀមបាន​មូលមតិគ្នាជាឯ​ក​ច្ឆន្ទរៀបចំចង្ហាន់​នៅវត្តចំនួ​ន០៣

នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ដែលត្រូវនឹងវេនកាន់បិណ្ឌទី៤ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានទូទាំងស្រុកកំពង់សៀមបានមូលមតិគ្នាជាឯកច្ឆន្ទរៀបចំចង្ហាន់មកកាន់បិណ្ឌនៅវត្តចំនួន០៣ ក្នុងស្រុកកំពង់សៀម គឺវត្តរំចេក ក្នុងភូមិរំចេក ឃុំរំចេក វត្តភ្នំជ័យគីរី (ហាន់ជ័យ) ឃុំហាន់ជ័យ និងចុងក្រោយនៅវត្តតាម៉ៅ ភូមិតាម៉ៅ ឃុំស្រក។ឯកឧត្តមប្រធានក្រុមការងារ លោកជំទាវ និងសហការី ព្រមទាំងពុទ្ធបរិស័ទបានប្រារព្វពិធីបង្សុ កូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧ សន្តាន ឧបុព្វការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀង ទៅ បន្ទាប់មកលោកបានរាប់បាត្រ វេរប្រគេនបច្ច័យ ទេយ្យវត្ថុ និងទេយ្យទាន។ ក្នុងរដូវភ្ជុំបិណ្ឌនេះ លោកប្រធានបានឧទ្ទិសបុណ្យកុសល និងបួងសួងទេវតាសុំសេចក្តីសុខ […]

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជាបាទដឹកនាំអំណោយផ្ដល់ទៅគ្រួសារចំនួន១៤៦ដោយរងគ្រោះនូវខ្យល់កន្ត្រាក់ក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមជាមួយប្រតិភូអមដំណើរបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋជួបរងគ្រោះក្នុងហេតុការណ៍ ខ្យល់កន្ត្រាក់ នៅស្រុករមាសហែក នៃខេត្តស្វាយរៀង សរុបចំនួន១៤៦គ្រួសារ នាព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ សូមបញ្ជាក់ថា ក្នុងហេតុការណ៍ ខ្យល់កន្ត្រាក់នេះ បានកើតឡើងនៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ៣៥៧គ្រួសារ ក្នុងនោះបានកើតឡើងនៅស្រុករមាសហែក (២ឃុំ គឺ ឃុំម្រាម និងឃុំចន្ត្រី) ចំនួន៣៥១គ្រួសារ និងស្រុកស្វាយជ្រំ នៅឃុំក្រោលគោ ចំនួន ៦គ្រួសារ ដែលបណ្តាលឲ្យខូចខាតផ្ទះធ្ងន់ និងស្រាល និងបណ្តាលឲ្យរងរបួស៣នាក់ (របួសធ្ងន់១នាក់ និងស្រាល ២នាក់) […]