ព័ត៌មានជាតិ

មន្រ្ដី ៖ ក្រសួងសង្គមកិច្ចសម្រេចនូវសមិទ្ធផលជាច្រើនក្នុងកិច្ចការ​ពារ​ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកសាងគោលនយោបាយ

ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា ការទទួលអាណត្តិពីរាជរដ្ឋាភិបាលក្នុងការការពារ និងការផ្ដល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការ ពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើតភាពជាដៃគូ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា ក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ និងការអនុវត្ត​គោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញ​ដូរមនុស្ស នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំ​ប្រឹង​ប្រែង បង្កើតរៀបចំចងក្រងផ្សព្វផ្សាយ និងអនុវត្តន៍ គោលនយោបាយយុទ្ធសាស្ត្រ​ផែនការ​កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានា សំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយ​ឱ្យបានជាអតិបរមា នូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្សទាំងក្នុងក្រប​ខ័ណ្ឌ​ជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ទោះបី​ក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយក៏ការការពារជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅមិនទាន់បានឆ្លើយតបទាំងស្រុងនៅឡើយទេជាពិសេសការផ្ដល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅមានកម្រិតនៅឡើយ។ ឯកឧត្ដមបានបន្ដថា បន្ទាប់ពីក្រសួង សង្គមកិច្ច បានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការ​ពារសិទ្ធិ របស់ ជនរងគ្រោះដោយអំពើជួញដូរមនុស្សឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វ​ផ្សាយ […]

ព័ត៌មានជាតិ

ប្រធានក្រុមការងារចុះខេត្តកំពង់ស្ពឺជំរុញឲ្យក្រុមការងារបន្តយកចិត្តទុកដាក់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានស្នើឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជារដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការផ្ទុះឡើងវិញនៅរលកទី២។ ការស្នើបែបនេះរបស់ឯកឧត្តមធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។ កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមលោកជំទាវសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិកសមាជិកាជាច្រើនរូបទៀត ។ ជាមួយគ្នានោះ ឯកឧត្តម​រដ្ឋមន្រ្តី ក៏បានណែនំា និងផ្តល់អនុសាសន៍ មួយចំនួន​ដើម្បីក្រុមការងារទាំងអស់យកទៅអនុវត្តបន្ត ក្នុងនោះ ក្រុមការងារទាំងអស់ត្រូវបន្តការងារចុះធ្វើវេទិកាសាធារណៈ នៅតាមមូលដ្ឋានរបស់ខ្លួន និងព្យាយាមបន្តដោះស្រាយបញ្ហា និងកង្វល់ ក៏ដូចជាសំណូមពរ របស់ប្រជាពលរដ្ឋដែលនៅសេសសល់។ បន្តពង្រឹង និងប្រកាន់ភ្ជាប់តួនាទី ភារកិច្ចរបស់អង្គភាពខ្លួន ដើម្បី​ដោះស្រាយបញ្ហាប្រឈមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍនៅមូលដ្ឋាន​មាន​ប្រសិទ្ឋ​ភាព […]

ព័ត៌មានជាតិ

ឯកឧត្តម ម៉ុម សារឿន នាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនពលរដ្ឋក្រីក្រចំនួន២០៦ គ្រួសារ ក្នុងស្រុកសេសាន

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តចែកជូនប្រជាពលរដ្ឋក្រីក្រជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា និងជនងាយរងគ្រោះ ដោយគ្រោះធម្មជាតិចំនួន ២០៦គ្រួសារ មកពីឃុំចំនួន២ គឺឃុំសាមឃួយ និងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ១បេ ស្មើនឹង២៥ គីឡូក្រាម ភួយ១ មី១កេស ត្រីទឹកត្រី១យួរ និងត្រីខ១យួរ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុកសេសាន កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរអង្គភាព […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងឃុំគោលាប់ ស្រុកចិត្របុរីចំនួន៩៩១បណ្

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានអញ្ជើញចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំគោលាប់ ស្រុកចិត្របុរីចំនួន៩៩១បណ្ណដែលវត្ថុដ៏មានតម្លៃបំផុត និងជាឯកសារភស្តុតាងយ៉ាងរឹងមាំធានាចំពោះមុខច្បាប់ និងឈានទៅដើម្បីបញ្ចប់ទំនាស់។ ក្នុងពធីនេះក៏មានការអញ្ជើញរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្តក្រចេះ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតផងដែរ។ ក្នុងពិធីនោះដែរ លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរីបានឡើងធ្វើរបាយការណ៏សង្ខេប ពីសភាពការណ៏ទូទៅ និងការអភិវឌ្ឍន៏នៅក្នុងស្រុករយៈពេលកន្លងមក ជូនឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងជូនអង្គពិធីទាំងមូល។ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តបានផ្តាំផ្ញើសូមបងប្អូនត្រូវចេះថែរក្សាទុកដាក់ឲ្យបានគង់វង្ស កុំឲ្យកណ្តៀរកោ កណ្តរកាត់នាំមឲ្យមានផលលំបាកដល់មន្រ្តីជំនាញយើង។ ហើយដើម្បីធានានូវសុវត្ថិភាពដីធ្លីរបស់ខ្លួន និងយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ និងចំគោលដៅក្នុងការដាក់ធានា ឬបញ្ចាំនៅតាមស្ថាប័នឥណទានផ្សេងៗ ដែលបងប្អូនត្រូវការ។ ពិសេសដើម្បីយកទុនមកធ្វើអាជីវកម្ម ជួយលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យបានកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់មន្ទីរជំនាញចេញបណ្ណកម្មសិទ្ធិដីធ្លីបន្ថែមទៀត ដោយរៀបចំផែនការឱ្យបានច្បាស់លាស់ដើម្បីធានាក្នុងការចេញបណ្ណឲ្យបានលឿន សម្រាប់តម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋយើង។ លើសពីនេះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំអស់គ្នាបន្តការប្រុងប្រយ័ត្នខ្ពស់ ថែរក្សា សុខភាព និងចូលរួមធ្វើអនាម័យឲ្យបានល្អត្រូវឧស្សាហ៍ លាងដៃនឹងសាប៊ូ […]