ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញប្រជុំពិភាក្សាការងារជាមួយម្ចាស់ដីឡូត៍ និងម្ចាស់សំណង់ផ្ទះល្វែង នៅក្រុងកំពង់ចាម និងស្រុកកំពង់សៀម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយរងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពន្ធដាខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងលោក លោកស្រីម្ចាស់ដីឡូត៍ និងម្ចាស់សំណង់ផ្ទះល្វែង ដែលមានទីតាំងនៅក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម។ បន្ទាប់ពីបទបង្ហាញស្តីអំពីប្រកាសលេខ០៨៧ ដ.ន.ស ប្រក/នីក. របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការអភិវឌ្ឍដី និងប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់របស់សមាជិកនៃអង្គប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរដល់មន្ត្រីជំនាញពាក់ព័ន្ធ ដែលបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានឆន្ទៈក្នុងការបម្រើសេវាគ្រប់រូបភាពជូនប្រជាពលរដ្ឋ។ […]
Month: November 2020
ផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុងទាំងព្រឹក ពេលម្ចាស់មិននៅផ្ទះ
ខេត្តបាត់ដំបង ៖ អគ្គិភ័យបានឆេះផ្ទះ១ខ្នងទាំងព្រឹកមិនដឹងមូលហេតុ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ វេលាម៉ោង៧ និង៤៥ នាទី មានអគ្គិភ័យមួយបាបកើតឡើងនៅចំណុចត្រង់ខាង ត្បូងឆៀងខាងលិចផ្សារថ្មីស្ថិតក្នុភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ អគ្គិភ័យនេះឆាបឆេះផ្ទះ១ខ្នង ធ្វើពីថ្មក្រោម ឈើលើ ជាផ្ទះរបស់ស្រ្តីវ័យចំណាស់ម្នាក់នៅជាមួយចៅ ដោយម្ចាស់ផ្ទះរវល់ទៅប៉ោយប៉ែត ចៅប្រុសម្នាក់នៅចាំផ្ទះ ហើយបានចេញទៅរៀនបាត់។ អគ្គិភ័យនេះបានត្រូវបានរត់ទៅវិញទាំស្រុងនៅវេលាម៉ោង៨ និង៣០នាទី ត្រូវបានប្រើប្រាស់រថយន្តទឹកពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តអស់ចំនួន៥រថយន្ត។ មកទល់ពេលនេះគេពុំទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយ៕
លទ្ធផលសំណាកលើកទី៤របស់សម្ដេចតេជោ,ភរិយារួមនិងអ្នកនៅជាមួយគឺអវិជ្ជមានកូវីដ១៩
ភ្នំពេញ៖នៅមុននេះបន្តិចនាព្រឹកទី១៨ខែវិច្ឆិកាឆ្នាំ២០២០សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរនៅផេកផ្លូវការបញ្ជាក់អំពីលទ្ធផលសំណាករបស់សម្ដេច,រួមនិងក្រុមគ្រួសារគឺអវិជ្ជមានកូវីដ១៩។ សម្ដេចបានលើកឡើងយ៉ាងដូច្នេះថា៖”លទ្ធផលនៃការធ្វើតេស្តលើកទី៤ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ។ដូចនេះចាប់ពីថ្ងៃស្អែក១៩វិច្ឆកា២០២០ខ្ញុំនឹងចេញទៅធ្វើការឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤វិច្ឆិកាឡើងវិញ។តែខ្ញុំនៅតែមិនទាន់ឱ្យកូននិងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀតដើម្បីធានាឱ្យប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះ ឡើយ”។ “នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀតខ្ញុំអាចប្រកាសជូនជ្រាបថាព្រឹត្តិការណ៍៣វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម”៖ ១.សម្រាប់ថ្ងៃ១៩វិច្ឆិកា២០២០មានរាជធានីភ្នំពេញចំនួន១.៥៦៩នាក់(មានជនជាតិហុងគ្រីចំនួន៥នាក់)ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់។ក្នុងនោះជាសះស្បើយម្នាក់និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ខេត្តកណ្តាលចំនួន៦៧នាក់ខេត្តពោធិសាត់ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។ ២.សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។៣.សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់។ សូមរំលឹកចំពោះអាជ្ញាធរមូលដ្ឋានដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័កដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ត្រូវណែនាំឱ្យបងប្អូនឱ្យបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវបើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។ ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត១.៨០២នាក់ នៅតាមរាជធានីខេត្តចំនួន១១។ដែលមានការពាក់ព័ន្ធការធ្វើតេស្តនិងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃដែលបញ្ហានេះខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។ ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកាពិតជាធំធេងនឹងស្មុគ្រស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធព្រោះវាទាក់ទងដល់មនុស្សច្រើននឹងរាជធានីខេត្តស្រុកខ័ណ្ឌក្រុងឃុំសង្កាត់និងភូមិជាច្រើនដែលលំបាកដល់ការស្វែងរក។ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវមានការខិតខំមានសាមគ្គីភាពនិងសហការណ៍ល្អយើងអាចធ្វើបានដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដានដែលជាមូលហេតុឆ្លងចូលសហគមន៍បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។ បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះក៏ដូចជាពេលកន្លងមកគឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ទាន់ពេលនឹងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោលយកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ឆ្លៀតយកឱកាសនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធពិសេសក្រុមគ្រូពេទ្យជួរមុខដែលហ៊ានប្រឈមចំពោះជំងឺឆ្លងដ៏កាចសាហាវធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់។ខ្ញុំសូមផ្ញើជូននូវការគោរពនិងថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាវិទ្យាស្ថានជាតិសុខភាពសាធារណដែលបានខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់នឹងការទទួលខុសត្រូវខ្ពស់។ខ្ញុំក៏សូមអរគុណផងដែរដល់បងប្អូនដែលជាប់ពាក់ព័ន្ធទាំងដោយផ្ទាល់និងដោយប្រយោលដែលបានអត់ធ្មត់រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមលក្ខខណ្ឌតម្រូវនៃការធ្វើចត្តាឡីសក័។ បងប្អូនជនរួមជាតិជាទីគោរព៖ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាមិនមែនមានន័យថាយើងបញ្ចប់ការខិតខំដើម្បីប្រយុទ្ធជាមួយកូវីដ១៩នោះទេផ្ទុយទៅវិញយើងត្រូវខិតខំច្រើនជាងមុនដើម្បីទប់ស្កាត់ឃាតកលាក់មុខដែលយើងមើលមិនឃើញតាមរយៈការពាក់ម៉ាស់ការលាងដៃការរក្សាគម្លាតសុវត្ថិភាព។ល។ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ត្រូវចងចាំថាប្រជាជនក្នុងលោកនិយាយជារួមនឹងប្រជាជនកម្ពុជានិយាយដោយឡែកស្អប់កូវីដ១៩ខ្លាំងណាស់។តែកូវីដ១៩មិនត្រឹមតែមិនស្អប់យើងវិញនោះទេតែវាថែមទាំងស្រឡាញ់យើងទៀតផងដែលការស្រឡាញ់របស់វាមកលើយើងនឹងធ្វើឱ្យយើងស្លាប់ឬខូចខាតសុខភាពតែប៉ុណ្ណោះ។ ត្រូវចងចាំថាការដែលកម្ពុជាមានមនុស្សឆ្លងតិចនឹងមិនមានមនុស្សស្លាប់មិនមែនមកពីយើងមានឈាមជាខ្មែរអង្គរដែលមានឈាមក្រហមពិសេសអាចប្រឆាំងជាមួយកូវីដ១៩បានដូចមនុស្សខ្លះបានអះអាងនោះទេ”។ខ្ញុំសង្ឃឹមថាអ្នកអះអាងបែបនេះនឹងមានសេចក្តីក្លាហានពិតប្រាកដចូលទៅបម្រើអ្នកកើតកូវីដ១៩ដោយមិនមានសម្ភារការពារខ្លួនតើឆ្លងឬមិនឆ្លង? ដើម្បីបានជាប្រយោជន៍សម្រាប់ការស្រាវជ្រាវវិទ្យាស្ត្រផងនឹងដើម្បីកូនខ្មែរដែលមានឈាមក្រហមពិសេសមិនបាច់ការពារខ្លួនដូចសព្វថ្ងៃផង។ប្រសិនជាអាចធ្វើបានមែនអង្គការសុខភាពពិភពលោកប្រាកដជាប្រកាសទទួលស្គាល់អ្នកថាជាអ្នកវិទ្យាសាស្ត្រដ៏កំពូលគ្មានពីរក្នុងលោក។ឬបានមកពីការកត្តាអាកាសធាតុដែលធ្វើឱយកូវីដ១៩ មិនអាចឆ្លង ចូលបាននោះដែរ។ ជោគជ័យរបស់យើងបានមកពីការខិតខំរួមគ្នាទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិស្ថាប័ននីតិប្រតិបត្តិដែលមានក្រសួងសុខាភិបាលពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏មានប្រសិទ្ធភាពនឹងសំខាន់ជាងទៀត។គឺប្រជាជនកម្ពុជាគ្រប់រូបចូលរួមអនុវត្តន៍នូវវិធានការណ៍ដែលដាក់ចេញដោយរាជរដ្ឋាភិបាលដោយក្រសួងសុខាភិបាលដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់។ដែលខ្ញុំសុំយកឱកាសនេះសំដែងនូវអំណរគុណចំពោះជនរួមជាតិគ្រប់រូបនឹងថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំងសប្បុរសជនដែលបានចូលរួមជួយជាថវិកាសំភារៈដើម្បីប្រយុទ្ធជាមួយជម្ងឺដ៏កាចសាហាវនេះ។ យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាសំដៅឱយក្រសួងអប់រំយុវជននិងកីឡាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀននិងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញព្រមទាំងធ្វើឱ្យសភាពការគ្រប់ផ្នែកគ្រប់វិស័យវឹលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆកាឡើងវិញ។តែការប្រយុទ្ធជាមួយកូវីត-១៩នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល។ ព្រឹត្តិការណ៍៣វិច្ឆកាបានបង្រៀនយើងបានរំលឹកយើងបានដាស់តឿនយើងនិងបានណែនាំយើងឱយមានការប្រុងប្រយ័ត្នជានិច្ចទើបអាចយកឈ្នះលើកូវីដ១៩បាន។ត្រូវម្ចាស់ការទប់ស្កាត់ជាមុនតាមវិធីការពារប្រសើរជាងការព្យាបាល។សម្ដេចក៏បានសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើនផងដែរ៕
ប្រជាកសិករខេត្តសៀមរាបរីករាយក្នុងការប្រមូលផលស្រូវវស្សា ទោះបីជាមានជំនន់ទឹកភ្លៀងបន្តិចបន្តួចក្តី
ខេត្តសៀមរាប ៖ ដោយស្ថានភាពការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅចុងរដូវឆ្នាំ២០២០នេះ បានទទួលរងគ្រោះជំនន់ ទឹកភ្លៀង ធ្វើឲ្យផលស្រូវរបស់បងប្អូនប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តសៀមរាប បានទទួលរងការ លិចលង់ ដែលបណ្តាលឲ្យរងការខូចខាតមួយចំនួន តែចំពោះភោគផលស្រូវក៏នៅទទួលបានផលល្អផងដែរ។ លោក ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានឲ្យដឹងថា ដោយសារអំណោយផលពីធម្មជាតិដែលមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ពីដើមរដូវធ្វើឲ្យស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការបង្កបង្កើនផលដំណាំស្រូវវស្សា ឆ្នាំ២០២០ ត្រូវបានបញ្ចប់ ដោយឆ្នាំនេះបង្ករបង្កើផលបានចំនួនសរុប ១៨៩ពាន់៣០០ហិកតា ស្មើនឹង១០១,៤៧% លើផែនការ១៨៦ពាន់៥៦០ហិកតា ក្នុងនោះស្រូវស្រាល ចំនួន៤០ពាន់២៤០ហិកតា ស្រូវកណ្តាល ចំនួន១០៥ពាន់៤៦០ហិកតា (សន្ទូង៩៨០ហិចតា) ស្រូវធ្ងន់ ចំនួន៣៥ពាន់ ៥៦០ហិកតា (ស្ទូង១៦៥ហិកតា) ស្រូវ ចំការ ១ពាន់៦៩០ហិកតា និងស្រូវឡើងទឹក ៦ពាន់៣៥០ហិកតាក។ លោកបានបន្តទៀតថា ចំពោះការងារប្រមូលផលស្រូវវស្សាដល់ថ្ងៃទី១៦ វិច្ឆិកានេះ មានចំនួនសរុប ៦២ពាន់៩៧០ហិចតា ក្នុងនោះស្រូវស្រាល ៤០ពាន់២៤០ហិកតា ស្មើ១០០% ទទួលបានទិន្នផលជាមធ្យម ២,៧៨៤តោនក្នុង១ហិចតា , ស្រូវកណ្តាល ចំនួន ២១ពាន់៦១០ ហិកតា ស្មើ ២០,៤៩% ទទួលបានទិន្នផលជាមធ្យម ២,៤៣៤តោនក្នុង១ហិកតា និងស្រូវចំការចំនួន១ពាន់១២០ហិកតា […]
ព័ត៌មានជាតិ អំណោយម៉ាសចំនួន២លាន១សែននិងបរិក្ខារពេទ្យសរុបចំនួន១២មុខរបស់កម្ពុជាត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីឡាវ
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអមដំណើរដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ព្រមទាំងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បាននាំនូវអំណោយ របស់រាជរដ្ឋាភិបាលដែលមាន ម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ត្រូវបានប្រគល់ជូន ឯកឧត្តម ថនលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរួចហើយ ដើម្បីចូលរួមជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។សម្តេចពិជ័យសេនា បានបញ្ជាក់ថា កម្ពុជា និងឡាវមានចំណងមិត្តភាព ជាបងប្អូនដ៏យូរអង្វែង ដែលថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរកំពុងបន្តពូនជ្រុំ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតជារៀងរាល់ថ្ងៃ។ ប្រជាជនយើងទាំងពីរបានកៀកស្មាគ្នា តស៊ូប្រយុទ្ធប្រឆាំងនឹងរបបអាណានិគមនិយម និងចក្រពត្តិនិយម ដើម្បីទទួលបានឯករាជ្យ អធិបតេយ្យភាពជាតិ សេរីភាព និងសិទ្ធិស្វ័យសម្រេចរៀងៗខ្លួន។ បច្ចុប្បន្ន កម្ពុជា និងឡាវក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍ទៅ វិញទៅមកនៃប្រជាជាតិយើងទាំងពីរ។ សម្តេចពិជ័យសេនា បានជឿជាក់ថា […]
សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីចាប់ផ្តើមកម្រើកឡើងទៀតហើយ!
ខេត្តមណ្ឌលគិរី ៖ បទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីចាប់កម្រើកឡើងទៀតហើយ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានមេឈ្មួញធំរកស៊ីឈើដុះស្លែនៅក្នុងភូមិ១០៥ ទឹកដីខេត្តក្រចេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតរកស៊ីយ៉ាងអនាធិបតេយ្យ ខណៈដែលប្រជាពលរដ្ឋលើកឡើងថា អ្នកឃុបឃិតបានបើកដៃ គឺជាមន្ត្រីប៉េអឹមមួយរូប។ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមឈ្មួញទាំងនោះបានធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យចេញពីដែនជម្របសត្វព្រៃភ្នំព្រិច តាមច្រកភូមិខ្លុល ក្នុងទឹកដីខេត្តមណ្ឌលគិរី ដែលរួមមាន ៖ ទី១-ឈ្មោះរាម, ទី២-ឈ្មោះញ៉ក់ និងទី៣-ឈ្មោះ អ៊ិម ដោយអ្នកឃុបឃិតបានបើកដៃ គឺជាមន្ត្រីប៉េអឹមឈ្មោះជា វណ្ណៈ ឲ្យបទល្មើចេញយ៉ាងរលូន។ បើតាមការបកស្រាយពីប្រជាពលរដ្ឋរស់នៅភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះបានឲ្យដឹងថា ឈ្មោះ រាម ជាអ្នកកាងឈើចេញពី ដែនជម្របសត្វព្រៃភ្នំព្រិច តាមច្រកភូមិខ្លុល ក្នុងទឹកដីខេត្តមណ្ឌលគិរី ដោយបានបង្គាប់ឲ្យម្ចាស់ម៉ាស៊ីនត្រង់សឺន័រអារឈើបង់លុយក្នុងមួយគ្រឿងចំនួនជាង៣ លានរៀល យកទៅឲ្យឈ្មោះ ជា វណ្ណៈប៉េអឹមខេត្តមណ្ឌលគីរី ដែលកំពុងឈរជើង ដកតុងក្នុងដីក្រុមហ៊ុនម៉ូវីបាយ ត្រង់ចំណុចផ្លូវចូលទៅភូមិសណ្តាយ។ ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋសូមឯកឧត្តមស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី មេត្តាចំណាត់លើមន្រ្តីបរិស្ថានខេត្តផងទាន៕
បុគ្គលិកធនាគារឯកជនម្នាក់បាត់ខ្លួន៥ថ្ងៃ ប្រទះឃើញសពហើមស្អុយក្នុងព្រៃជាប់ដងផ្លូវជាតិលេខ១ ក្នុងស្រុកស្វាយទាប
ខេត្តស្វាយរៀង ៖ សាកសពបុរសម្នាក់ដែលគេស្គាល់ជាបុគ្គលិកធនាគារឯកជនហត្ថាកសិករត្រូវបានប្រទះឃើញស្លាប់ហើមរលួយស្អុយជាមួយនិងម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿងពណ៌ខ្មៅ នៅក្នុងព្រៃដើមដង្ហិត ជាប់ដងផ្លូវជាតិលេខ១។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២ និង៤៥នាទី។ ក្រោយកម្លាំងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្វាយទាប ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យដល់កន្លែងកើតហេតុឃើញថា សាកសពមានឈ្មោះ សុត ធួក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកធនាគារហត្ថាកសិករមានទីតាំងក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។សាកសព មានទីលំនៅភូមិក្តីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាកសព មានសភាពហើមរលួយស្អុយមានដង្កូវចុះ និងមានស្នាមរលាត់ស្បែកក្បាលផ្នែកខាងក្រោយ (បាក់ក) ព្រមទាំងមានស្នាមរលាត់នៅឆ្អឹងជំនីផ្នែកឆ្វេង។ សំភាររបស់សាកសពមាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿងសេរីឆ្នាំ២០១៤ ផ្លាកលេខស្វាយរៀង១H.៦២៨១ ទូរស័ព្ទដៃពីរគ្រឿង នាឡិកាដៃមួយគ្រឿង និងប្រាក់ចំនួន១៧០០០រៀល។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបញ្ជាក់ថា:ឪ សាកសពឈ្មោះសុត ធួក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូខ្លួនឯង។ បច្ចុប្បន្នសាកសពសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅឈ្មោះ ងិន សុត ភេទប្រុស អាយុ៦៩ឆ្នាំត្រូវជាជីតាបង្កើតរបស់សពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
រយៈពេល១០ខែ ឆ្នាំនេះ កម្ពុជានាំចេញអង្ករទៅអូស្ត្រាលីបានជាង២.៥ម៉ឺនតោន កើនឡើង៥៣%
ខេត្តកំពង់ធំ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេស អូស្ត្រាលី ដែលជាទីផ្សារមានសក្តានុពលផងដែរនោះបានចំនួន ២៥ ៩៩៤ តោន កើនឡើង៥៣% បើប្រៀបធៀបរយៈពេល១០ខែដូចគ្នា ឆ្នាំ២០១៩ ដែលមានបរិមាណត្រឹមតែ ១៧ ០២៣តោន។ សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល១០ខែមកនេះ កម្ពុជាបាននាំអង្ករចេញទៅប្រទេសអូស្រ្តាលីក្នុងបរិមាណ ការកើនឡើងនៃទីផ្សារប្រទេសអូស្រ្តាលីនេះ គឺជាការកើនឡើងមួយដ៏គួរឱ្យកត់សម្គាល់ ជាពិសេសទៅលើប្រភេទអង្ករសរីរាង្គ និងនិរន្តរភាព (SRP)។ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯឃ្លាំងស្តុកស្រូវ ឡសម្ងួតស្រូវ និង រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនអេមរុរ៉ាយស៍ ខេត្តកំពង់ធំ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសហការីនៃអគ្គលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលជួបស្វាគមន៍ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោក Gary Ellem ប្រធានក្រុមការងារ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (កាវ៉ាក់) និងសហការី ដែលបានអញ្ជើញមកទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ឧកញ៉ាប្រធានសហព័ន្ធបានជំរាបជូនឯកឧត្តមឯកអគ្គរាជទូតអំពីដំណើរការនៃខ្សែសង្វាក់ផលិតកម្មកិនកែច្នៃស្រូវអង្កររបស់អេមរុរ៉ាយស៍ តាមប្រព័ន្ធទំនើបកម្ម និងស្របតាមស្តង់ដារអន្តរជាតិ។ […]
សម្តេចហ៊ុនសែន៖ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣ ជាលទ្ធផលទាំងខ្ញុំនិងភរិយាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់
នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់។ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមានទាំងខ្ញុំនិងភរិយា ព្រមទាំងបងប្អូនប្រមាណ៩០០នាក់ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបារម្ភអំពីសុខភាពនិងជូនពរដល់ខ្ញុំនិងភរិយា៕