ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣

ខេត្តមណ្ឌលគិរី ៖ ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ និងស្វែងយល់ពីតម្រូវការនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំវេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាល អភិបាលរង ក្រុមប្រឹក្សា មេឃុំ និងមន្ត្រីសាលាស្រុកអូររាំង ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ វេទិកានេះធ្វើឡើងនៅវិទ្យាល័យអូររាំង ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ឯកឧត្តម ម៉ែន ង៉ុយ បានឲ្យប្រជាពលរដ្ឋចេញមតិពីទុក្ខលំបាកពុកម៉ែបងប្អូនកូនក្មួយ នៅក្នុងស្រុកអូររាំង លោកស្រីឈ្មោះ សារឿ ស៊ីយេន បានសូមសំណូមពរដល់ឯកឧត្តមជួយរកដំណោះស្រាយដីចំនួន ៣៥ ហិតា ដែលឧកញ៉ាបានធ្វើប្លង់កម្មសិទ្ធិនៅលើដីរបស់ពួកគាត់ ។ ឯកឧត្តមបន្តថា បើមានការដោះដូរដី តើយល់ព្រមដែរឬទេ លោកស្រីបានបន្តថា មិនយល់ព្រមឯកភាពទេ ឯកឧត្តមបានបន្តថា បើបងប្អូនមិនយល់ព្រមទេ […]

ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំជួយពលរដ្ឋចេះដាំបន្លែតាមបែបទំនើប ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងសំខាន់គឺដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាចេះបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ដើម្បីទទួលបានកសិផលដែលមានគុណភាព-សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅប្រទេសជប៉ុន។ អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ជាមួយលោក ណាបេស៉ីម៉ា កាតស៊ូហ៉ីតុ (Nabeshima Katsuhito) ប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។ អនុស្សរណៈនេះផ្តោតលើគោលដៅបួនចំណុច រួមមានក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ឧស្សាហកម្មទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ។ ឯកឧត្តម​ ថោង រដ្ឋស័ក្តិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គោលបំណងនៃការចុះអនុស្សរណៈនេះគឺដើម្បីគាំទ្រលក្ខណៈបច្ចេកទេសដាំបន្លែដែលមានគុណភាព សុវត្ថិភាពខ្ពស់ (គ្មានជាតិគីមី) សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការម្ហូបអាហារនៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេស និងអាចនាំចេញទៅលក់នៅប្រទេសជប៉ុនថែមទៀតផង។ កិច្ចការនេះក៏ជំរុញការយល់ដឹងទៅដល់ប្រជាកសិករកម្ពុជាឱ្យចេះដាំដុះ និងថែទាំបន្លែក្នុងផ្ទះកញ្ចក់ (Green House) តាមលក្ខណៈបច្ចេកទេសថ្មីដែលធានាបាននូវស្ដង់ដាគុណភាព […]

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថាមិនមានកា​របិទប្រទេសឬរាជធា​នីខេត្តឬតំបន់ណា​មួយនោះទេ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេសឬរាជធានីខេត្តឬតំបន់ណាមួយនោះទេ។ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសការពាក់ម៉ាសការលាងដៃការមិនជួបជុំប្រមូលផ្តុំការរក្សាគម្លាតសុវត្ថិភាព។ល។សម្រាប់ការពាក់ម៉ាសដែលកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាសជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ជិះម៉ូតូដែលមិនបានពាក់ម៉ាស។សូមបងប្អូនពាក់ម៉ាសទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឱយបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆិកា២០២០វិញ។សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឱ្យបានហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕

ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់ សុខុន ប្រាប់ពីស្ថានភាពសុខភាពអំឡុងធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ

ភ្នំពេញ ៖ ឯកឧត្តម ​ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស ដែល​ជាប់​ពាក់ព័ន្ធ​ដោយ​ ផ្ទាល់នឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកបាន​បង្ហោះ​សារលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ប្រាប់​ពី​កិច្ចការងារ និង​ស្ថានភាព​សុខភាព​របស់​លោ​ក​ក្នុងអំឡុង​ពេលធ្វើ​ចត្តាឡីស័ករយៈពេល១០ថ្ងៃ​នៅ​ក្នុង​គេហដ្ឋាន។ តាមរយៈសារនោះ ឯកឧត្តម ប្រាក់ សាខុន បានសរសេរថា « សួស្តី សហសេវិក សហការីមិត្តភក្តិ បងប្អូនទាំងអស់ ថ្ងៃទី ១២ ខែវិច្ឆិកា នេះគឺចូលដល់ថ្ងៃទី១០ហើយ បើរាប់ពីថ្ងៃដែលខ្ញុំបានទទួលជួបប្រាស្រ័យការងារជាមួយលោក រដ្ឋមន្ត្រីការ បរទេសហុងគ្រី Péter Szijjártó ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជារៀងរាល់ថ្ងៃ មានអ្នកសួរសុខទុក្ខខ្ញុំជាហូរហែថា តើខ្ញុំយ៉ាងម៉េចហើយ? មានបញ្ហាអីទេ? មានប្រែប្រួលក្នុងខ្លួនដែរឬអត់? ភាគច្រើនគឺជាមិត្តភ័ក្តិ អ្នកស្រឡាញ់រាប់អានគ្នា បារម្ភពីសុខភាពខ្ញុំ ហើយគេជូនពរឱ្យខ្ញុំចៀសផុតគ្រោះទាំងឡាយ ហើយបានឆាប់ត្រឡប់មកកាន់ជីវភាពធម្មតាឡើងវិញ។ អ្នកខ្លះក៏ភិតភ័យខ្លាចខ្ញុំទទួលការចម្លងមេរោគពីលោករដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលអាចនាំឱ្យរាលដាលដល់អ្នកផ្សេង ទៀត ពិសេសក្រោយពេលមន្ត្រីនគរបាលយើងម្នាក់ដែលបំរើការជាអង្គរក្សជូនលោករដ្ឋមន្ត្រី ព្រមទាំងទូតហុងគ្រី និងមន្ត្រីជាន់ខ្ពស់របស់យើង២នាក់ទៀត រកឃើញថាមានមេរោគ Covid-19 ។ តែក៏មានអ្នករាប់អានពីឆ្ងាយៗផ្ញើការ […]

ព័ត៌មានជាតិ

មេខ្លោងគ្រឿងញៀនដែលផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន

ខេត្តកណ្ដាល ៖ សមត្ថកិច្ចនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ថា សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ដែលផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ចបានហើយ នៅម៉ោង១ និង៥៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមជម្រាបថា ជនសង្ស័យចែកចាយគ្រឿងញៀនរូបនេះ បានផ្ទុះអាវុធបាញ់មកលើសមត្ថកិច្ចខេត្តកណ្តាលជាច្រើនគ្រាប់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅល្ងាចថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យបានបើកការបាញ់ប្រហារ ១គ្រាប់សំដៅមកសមត្ថកិច្ចមុន។ បន្ទាប់មករយៈពេលប្រមាណជាង ១ម៉ោង ជនសង្ស័យបានបន្តបាញ់សំដៅមកលើសមត្ថកិច្ចចំនួន ២គ្រាប់បន្ថែមទៀត ដើម្បីគំរាមសមត្ថកិច្ចដើម្បីព្យាយាមរំដោះគេចខ្លួន៕

ព័ត៌មានជាតិ

ខេត្ត២ ដែលចុះត្រជាក់ខ្លាំងជាងគេនៅព្រឹកនេះ ដែល​មាន​សីតុណ្ហភាពអប្បបរមា១៩អង្សារសេ

ភ្នំពេញ ៖ ខេត្តដែលចុះត្រជាក់​ខ្លាំងជាងគេនៅព្រឹកថ្ងៃទី១១វិច្ឆិកានេះ គឺខេត្ត​រតនគិរី និងមណ្ឌលគិរី ដែល​មាន​សីតុណ្ហភាពអប្បបរមា ១៩អង្សារសេ។ នេះបើយោងតាមការព្យាកររបស់​ក្រសួងធនធានទឹក និងឧតុនិយម។ បន្ទាប់មកគឺមានខេត្ត ឧត្តរមានជ័យ, សៀមរាប, ព្រះវិហារ, ស្ទឹងត្រែង, និង​ក្រចេះ ដែល​មានសីតុណ្ហភាព​អប្បបរមា ២២អង្សារសេ។ ដោយឡែក​រាជធានីភ្នំពេញ មានសីតុណ្ហភាពអប្បបរមា២៤អង្សារសេ។ យោងតាមសេចក្តីជូនដំណឹងរបស់​ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីអាកាសធាតុកម្ពុជាពីថ្ងៃទី១១ ដល់ ១៧វិច្ឆិកា ឱ្យដឹងថា ព្យុះ​ទី២២ ឈ្មោះ វ៉ាមកូ (VAMCO) នឹង​វិវត្តខ្លួនទៅជាព្យុះទីហ្វុង ហើយវានឹងធ្វើដំណើរ​ចូល​ដល់​ភាគ​កណ្តាល​វៀតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយ​ឥទ្ធិពល​មកជាវិសម្ពាធ​ទាប មុននឹង​ថមថយ​មកជាសម្ពាធទាប​នៅលើភាគឦសាន​ប្រទេស​កម្ពុជា៕  

ព័ត៌មានជាតិ

អាជ្ញាធរខេត្តរៀបចំពូជស្រូវដែលជាអំណោយរបស់សម្តេចតេជោត្រៀមចែកជូនពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅថ្ងៃស្អែក

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃពុធ១១រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញដឹកនាំកងកម្លាំងទាំង៣ មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ និងយុវជន សសយក.ខេត្ត ចូលរួមរៀបចំពូជស្រូវដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីត្រៀមចែកជូនដល់ប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ស្ថិតទីតាំងមាត់ទន្លេវ៉ែគោ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ សូមជម្រាបជូនថា អំណោយជាពូជស្រូវសែនក្រអូបរបស់សម្តេចតេជោដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនាន់ទឹកភ្លៀងមាន៖  ស្រុករមាសហែក ៣៩០ គ្រួសារ,ស្រុកស្វាយជ្រំ ២០៥ គ្រួសារ,ស្រុកកំពង់រោទិ័ ២៥៣ គ្រួសារ,ស្រុកចន្រ្ទា ៨៦គ្រួសារ,ក្រុងស្វាយរៀង៨០គ្រួសារ ក្នុងនោះ ១គ្រួសារទទួលបានពូជស្រូវ ១០០គីឡូក្រាម៕

ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧​ទិវា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​និង​កំណើត​កង​យោពល​ខេមរភូមិន្ទ​

កំពង់ឆ្នាំងៈ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បាន​ប្រារព្ធ​ខួប​លើក​ទី​៦៧​នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ​៩​វិឆ្ឆិកា​១៩៥៣_៩​វិឆ្ឆិកា​២០២០​និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​ដែល​បាន​តស៊ូ​ក្នុងការ​រំដោះទឹកដី​ចេញ​ផុតពី​នឹម​ត្រួតត្រា​នៃ​អាណានិគមនិយម​បារាំង​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​។   ​ទិវា​នេះ​ដោយ​វត្តមាន​លោក​ឡុង​ឈុន​ឡៃ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​និង​លោកស្រី​ឈឹម​ស្រីមុំ​និង​មានការ​និមន្ត​ចូលរួម​ពី​ព្រះ​មេគណ​,​មន្ត្រី​ព្រះសង្ឃ​,​និង​ចូលរួម​ពី​លោក​ប្រធាន​សាលាដំបូង​ខេត្ត​,​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​ក្នុងនោះ​រួមមាន​មន្ត្រី​មន្ទីរ​,​អង្គភាព​ជុំវិញ​ខេត្ត​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​,​លោកគ្រូ​,​អ្នកគ្រូ​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ជាច្រើន​កុះករ​។​   ​លោក ឈួ​ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​អាន​សន្ទរកថា​ស្តីពី​ប្រវត្តិ​សង្ខេប​ព្រះរាជ​បូ​ជនី​កិច្ច ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថាៈ ខួប​លើក​ទី​៦៧​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ២០២០​នេះ ដើម្បី រំលឹក​នូវ​ព្រះរាជ​បេសកកម្ម នៃ​ការដឹកនាំ របស់​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះ​រាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ​។​   ​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​ក៏បាន​អំពាវនាវ​ដល់​សមាជិក​សមាជិកា​អង្គ​មិ​ទិ្ទ​ញ​ទាំងអស់​ក្នុង​ទិវា​ខួប​លើក​ទី​៦៧​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​ប្រែក្លាយជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដ៏​ខ្លាំងក្លា​ដើម្បី​រក្សាបាន​សុខសន្តិភាព​អោយបាន​គង់វង្ស​ចូលរួមចំណែក​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​កាន់តែ​ទទួលបាន​សមិទ្ធផល​ថ្មីៗ​ថែមទៀត ៕​    

ព័ត៌មានជាតិ

សម្ដេចស​ខេង​​បានអញ្ជើញ​ចូលរួមដង្ហែរព្រះម​ហាក្សត្រព្រះ​អង្គស្ដេចយាងប្រា​រព្ធព្រះរា​ជពិធីប្រទាន​ភ្លើងទៀនជ័យបុណ្យខួប​​អនុស្សាវរីយ៍​ជា​តិលើកទី​៦៧​នៃទិវាឯករា​ជ្យជា​តិ

នៅព្រឹកថ្ងៃចន្ទ ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមដង្ហែរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងប្រារព្ធព្រះរាជពិធីប្រទានភ្លើងទៀនជ័យ បុណ្យខួបអនុស្សាវរីយ៍ជាតិ លើកទី៦៧ នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកានិងទិវាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជពីធីនេះមានអញ្ចើញចូលរួមពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, ព្រះញាតិវង្សានុវង្ស, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា, មន្រ្តីរាជការ, កងកម្លាំង, និងប្រជាពលរដ្ឋជាមហាជនជាច្រើនរូបទៀត។ សូមបញ្ជាក់ថាក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះបិតាឯករាជ្យជាតិ ព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យយ៉ាងពេញលេញបរិបូណ៌ពីសាធារណរដ្ឋបារាំង នៅថ្ងៃទី៩ […]

ព័ត៌មានជាតិ

កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាប់​ជនសង្ស័យ​៨​នាក់​ជាមួយ​គ្រឿងញៀន​មួយចំនួន​

ខេត្តកំពង់ឆ្នាំង​:​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៨​នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​៧​កញ្ចប់​នៅ​២​ទីតាំង​ផ្សេងគ្នា​។​ការឃាត់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ​ស្រុក​កំពង់ត្រឡាច​និង​ក្រុង​កំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​ ​មន្ត្រីនគរបាល​បានឱ្យដឹងថាៈ​ករណី​ទី​១​បង្ក្រាប​ការជួញដូរ​,​ចែកចាយ​និង​ផ្ដល់​ទីតាំង​ឱ្យប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ក្នុងភូមិ​ច្រក​រមៀត​ឃុំ​អូរ​ឬ​ស្សី​ស្រុក​កំពង់ត្រឡាច​ឃាត់ខ្លួន​បាន​៦​នាក់​រួម​និង​ម្សៅ​ក្រាម​ពណ៌​ស​ដែល​សង្ស័យ​ជា​សា​ធាតុ​ញៀន​ចំនួន​៥​កញ្ចប់​។​ ​មន្ត្រី​ដដែល​បាន​បន្តថាៈ​ជនសង្ស័យ​១​ឈ្មោះ​សុះ​ខ​សំភេទ​ស្រី​អាយុ​៣២​ឆ្នាំ​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ផ្ដល់​ទីតាំង​។​២​ឈ្មោះ​លី​ឃា​ក់​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​,៣​ឈ្មោះ​ស៊ូ​ម៉ូ​សា​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​។​៤​ឈ្មោះ​សុះ​ស្មា​ឯល​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​,៥​ឈ្មោះ​សុះ​ហាសាន់​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​៦,​ឈ្មោះ​កៃ​យូ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​។​ ​ទាំង​៦​នាក់​នៅ​ភូមិ​ស្រែ​ព្រៃ​ឃុំ​អូរ​ឫស្សីស្រុក​កំពង់ត្រាច​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​ការឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ដែល​សង្ស័យថា​ជា​សារធាតុ​ញៀន​ចំនួន​៥​កញ្ចប់​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ទូរស័ព្ទដៃ​២​គ្រឿង​រួម​និង​សម្ភារ​វេច​ខ្ចប់​ឧបករណ៍​បម្រើ​ដល់​ការជក់​មួយចំនួន ។​ ​មន្ត្រី​បាន​បន្តថាៈ​ករណី​ទី​២​នៅ​ថ្ងៃ​ដដែល​កម្លាំង​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ប្អេ​រ​បាន​ចុះ​ធ្វើ​រដ្ឋបាល​ឃាត់ខ្លួន​មនុស្ស​២​នាក់​ទៀត​។​១​ឈ្មោះ​នាង​ធឿន​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ទី​២​ឈ្មោះ​ពៅ​មករា​អាយុ​២៦​ឆ្នាំ​អ្នក​ទាំងពីរ​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​នូវ​សារធាតុ​ញៀន​។   ​ករណី​ទី​២​នេះ​សមត្ថកិច្ច​ដកហូត​នៅ​វត្ថុតាង​ពណ៌​ស​ដែល​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់​រួម​និង​ឧបករណ៍​បម្រើ​ដល់​ការជក់​មួយចំនួន​។​​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៨​នាក់​រួម​និង​វត្ថុតាង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕