ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមគន្លងថ្មី និងប្រុងប្រយ័ត្នខ្ពស់ក្នុងករណីលេចចេញនូវជំងឺកូវីដ ១៩ទម្រង់ថ្មី

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈម្មាធិការកណ្ដាល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តភារកិច្ចរបស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តឆ្នាំបន្ត នៅមន្ទីរគណបក្សខេត្តស្វាយរៀង នាថ្ងៃព្រហស្បត្តិ៍ ២កើត ខែបុស្ស ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសម្ដែងនូវការអបអរសាទរ និងជូនពរជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយ ឈ្នះ ឈ្នះ ដែលទទួលបានតំណក់ប្រេងលើកដំបូង។ សូមអរគុណសន្តិភាព និងគោរពដឹងគុណបិតាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ ហើយសូមយកឱកាសដ៏វិសេសវិសាលនេះ ប្រកាសគាំទ្រឥតងាករេចំពោះបេក្ខភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗអាណត្តិជារៀងរហូត ។ លោកជំទាវ ម៉ែន សំអន បន្តថា តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ […]

ព័ត៌មានជាតិ

អ្នកក្រុង​កំពត​ត្រៀម​ជួបជុំ​ឆ្លង​ឆ្នាំ​សកល​ទោះ​រដ្ឋបាលខេត្ត​ព្រួយបារម្ភ​ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ក្តី

ខេត្តកំពត​៖​ទោះបី​រដ្ឋបាលខេត្ត​បាន​ក្រើនរំលឹក​ថ្នាក់​នាំ​មន្ទីរ​អង្គភាព​អាជ្ញាធរ​ក្រុង​ស្រុក​ឱ្យ​បង្កើន​ការណែនាំ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បញ្ចៀស​ពី​ការជួបជុំ​ទ្រង់ទ្រាយ​ធំក្តី​។​តែ​ការត្រៀម​លក្ខណៈ​របស់​អ្នកក្រុង​កំពត​នៅ​បរិវេណ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​សម្រាប់​ការរាប់​វិនាទី​ថយក្រោយ​នៃ​ឆ្នាំ​ចាស់​ហាក់​មាន​ភាពប្រក្រតី​។ ​លោក​វ៉ិ​ត​វ​ឌ្ឍ​នា​នាយក​រដ្ឋបាល​សាលា​ខេត្តកំពត​បានបញ្ជាក់​ថា​៖​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ​រដ្ឋបាលខេត្ត​មិនមាន​កម្មវិធី​បង្កើត​ភាពសប្បាយ​រីករាយ​ជូន​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​នៅ​បរិវេណ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​និង​ទីសាធារណៈ​នានា​ក្នុង​ក្រុង​កំពត​ដូច​ឆ្នាំមុន​ទេ​។ ​កិច្ចប្រជុំ​មួយ​ដែល​បាន​ធ្វើឡើង​នាពេល​ថ្មីៗ​នេះ​លោក​អភិបាលខេត្ត​បាន​រំលឹក​ថ្នាក់​នាំ​មន្ទីរ​អង្គភាព​អាជ្ញាធរ​ក្រុង​ស្រុក​បង្កើន​ការណែនាំ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បញ្ចៀស​ពី​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​ឱ្យបាន​ដាច់ខាត​។​និយាយ​រួម​គឺ​មិន​អនុញ្ញាតឱ្យ​មា​ការប្រមូលផ្តុំ​ដើម្បី​ធ្វើ​ពិធី​រាប់​វិនាទី​ថយក្រោយ​(CountDown)​នោះឡើយ​។ ​លោកនាយក​រដ្ឋបាល​បាន​បន្តថា​ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​មកជួបជុំ​ជា​លក្ខណៈ​គ្រួសារ​នៅតាម​សួនច្បារ​ឬ​ទីសាធារណៈ​នានា​នោះ​មន្ត្រី​ក្នុង​ដែន​សមត្ថកិច្ច​ត្រូវ​ចុះ​ណែនាំ​បងប្អូន​អនុវត្ត​ឱ្យបាន​នូវ​ចំណាត់​ការដែល​បានដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​ក៏ដូចជា​វិធានការ​របស់​ក្រសួងសុខាភិបាល​ដូចជា​ការលាង​សម្អាត​ដៃ ពាក់​ម៉ាស់​ការពារ និង​រក្សា​គម្លាត​បុគ្គល​ជាដើម​។​ ​ទោះជា​បែប​នោះ​ក្តី​គេ​សង្កេតឃើញថា​ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃទី​៣១​ខែធ្នូ​នេះ​សកម្មភាព​នៃ​ការ​ក្រាលកន្ទេល​ឬ​កំណាត់​តង់​នៅ​បរិវេណ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​សម្រាប់​ការជួបជុំ​បានធ្វើ​ឡើងជា​ប្រក្រតី​ដូច​បណ្តា​ឆ្នាំមុនៗ​ដដែល​។ ដោយឡែក​នៅតាម​ដងផ្លូវ​ដែល​ធ្លាប់​កកស្ទះ​ពេល​ពិធី​បុណ្យទាន​ផ្សេងៗ ក៏មាន​ការបង្កើន​កម្លាំង​សមត្ថកិច្ច​និង​រៀបចំ​កំណត់​ផ្លូវ​សម្រាប់​យានយន្ត​ដើម្បី​សម្រួលការ​ធ្វើចរាចរ​ផងដែរ​។​ ​សូម​រំលឹកថា រយៈពេល​មួយថ្ងៃ​ដោយ​គិត​ចាប់ពី​ព្រឹក​ព្រលឹម​រហូតដល់​រំលងអធ្រាត្រ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​បានមក​កម្សាន្ត​សប្បាយ​នៅ​ខេត្តកំពត ពិសេស​រមណីយដ្ឋាន​បូកគោ និង​ក្នុង​ក្រុង​កំពត​មាន​ប្រមាណ​ជិត​១៣​ម៉ឺន​នាក់​៕​

ព័ត៌មានជាតិ

​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​រក្សា​សុច្ច​រឹត​ភាព​កុំ​ពាក់ព័ន្ធ​បទល្មើស​នានា

ខេត្តព្រះវិហារ​៖​រដ្ឋបាលខេត្ត​ព្រះវិហារ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​,​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០២០​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​សាលាខេត្ត​។​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​មន្ត្រី​ចំណុះ​រដ្ឋបាលខេត្ត​ជាច្រើនរូប​។ ​ ​លោក​ឡុង​សុវណ្ណ​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីក្រោមឱវាទ​ត្រូវ​បន្ត​ខិតខំ​បំពេញការងារ​ស្នូល​របស់ខ្លួន​បន្ថែមទៀត​។​ជាពិសេស​ត្រូវ​បន្ត​ចុះជួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​បានល្អ​បន្ថែមទៀត​ដែល​ទាំងនេះ​ពិតជា​បាន​ស្តែង​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​ខេត្ត ។​ ​លោក​ប្រាក់ សុវណ្ណ អភិបាលខេត្ត​បាន​ថ្លែង​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក​,​លោកស្រី​និង មន្ត្រី​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ស្រឡាញ់​ការងារ​ចេញពី​បេះដូង​ប្រកបដោយ​សុ​ឆន្ទៈ​មនសិការ​និង​ឧត្ដមគតិ​ជាតិ​សម្រាប់​ខេត្តព្រះវិហារ​។​ ដោយ​ទទួលបាន​ជោគជ័យ នា​រយៈពេល​កន្លងមក​លទ្ធផល និង​សមិទ្ធផល​នានា​ដែល​ខេត្តព្រះវិហារ​សម្រេចបាន​រហូតដល់​ពេលនេះ​គឺ​ប្រាកដ​ណាស់​ថា​មិនអាច​កាត់ផ្ដាច់​ចេញពី​ការចូលរួមចំណែក​រប​ស់​មន្ត្រី​ទាំងអស់​ដែលមាន​វត្តមាន​នាឱកាស​នេះ​បានទេ​។ ​ ​លើសពីនេះ​អភិបាលខេត្ត​បាន​ផ្តាំផ្ញើរ​ដល់​មន្ត្រីក្រោមឱវាទ​ត្រូវ​បន្ត​រក្សា​សុច្ច​រឹត​ភាព​កុំ​ពាក់ព័ន្ធ​បទល្មើស​នានា ត្រូវ​រក្សា​តម្លៃ​ថ្លៃថ្នូរ​នៃ​មន្ត្រី​សាធារណៈ និង​រក្សា​តម្លៃ របស់ អង្គភាព ព្រោះ អ្នក​ទាំងអស់គ្នា សម្រាប់ ជាតិ​មាតុភូមិ​៕​

ព័ត៌មានជាតិ

អភិបាលខេត្ត​នាំយក​អំណោយ​សម្តេច​តេ​ជោ​ជូន​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន​៥០​គ្រួសារ​

ខេត្តព្រះវិហារ​៖​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ដឹកនាំ​ក្រុមការងារ​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​មក​ជូន​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន​៥០​គ្រួសារ នៅ​ភូមិ​ថ្កែ​ង ឃុំ​រហ័ស ស្រុក​រវៀង ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០២០​។​ ​លោក​ប្រាក់​សុវណ្ណ​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែលជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិតគូរ​នូវ​សុខទុក្ខ​និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​។​ នាឱកាស​នោះដែរ​លោក​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ជម្រុញ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។​ក្នុងនោះ​បទល្មើស​ធនធានធម្មជាតិ​មាន​៖​ការរុករក​រ៉ែ​ដោយ​ខុសច្បាប់​,​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​,​និង​ការកាប់​រានទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់​ជាដើម​។​   ​អភិបាលខេត្ត​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ភូមិ​ឃុំ​កុំឱ្យ​ធ្វេសប្រហែស​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​ម្ងឺ​កូ​វីដ​-១៩​។​ថ្វីត្បិតតែ​ក្នុងប្រទេស​របស់​យើង​មានការ​ព្យាបាល​ជាសះស្បើយ​ជាច្រើន​រួចហើយ​នៅក្នុង​ភូមិ​ឃុំ​ស្រុក​យើង​មិនមាន​អ្នក​កើត​ជំងឺ​នេះ​ក៏ដោយ​។​តែ​យើង​មិនត្រូវ​មើលស្រាល​ចំពោះ​ជំងឺ​នេះ​ទេ​។​ ​អំណោយ​ដែល​បានប្រគល់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន​៥០​គ្រួសារ​ដោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន​៖ អង្ករ​,​ទឹកដោះគោ​, ប៊ីចេង​, ស្ករសរ និង​ថវិកា​មួយចំនួន​៕

ព័ត៌មានជាតិ

“​អ្នកសារព័ត៌មាន​ត្រូវគោរព​វិជ្ជាជីវៈ​,​ក្រមសីលធម៌​តាម​មាត្រា​១០​នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​”

ភ្នំពេញ​៖​លោក​ផុស​សុវណ្ណ​អគ្គនាយក​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០២០​បាន​ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន​ថា​៖”​ត្រូវ​ប្រកាន់ខ្ជាប់​តាម​វិជ្ជាជីវៈ​ក្រមសីលធម៌​ចៀសវៀង​ការសរសេរ​គ្មាន​ការពិត​ធ្វើឱ្យប៉ះពាល់​សិទ្ធិ​និង​សេចក្តីថ្លៃថ្នូរ​ដល់​អ្នកដទៃ​”​។​ ​នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ចេញ​សេចក្ដីជូនដំណឹង​និង​ការណែនាំ​ដល់​អ្នកសារព័ត៌មាន​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិជ្ជាជីវៈ​សរសេរ​អ្វី​ជាការ​ពិត​។​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖​សង្កេតឃើញថា ក្នុងអំឡុង​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​វិធានការ​នានា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ។​អ្នកសារព័ត៌មាន​មួយចំនួន​តូច​មិនបាន​បំពេញ​តួនាទី​ស្របតាម​វិជ្ជាជីវៈ​របស់ខ្លួន​ធ្វើជា​ស្ពាន​ចម្លង​ក្នុងការ​ផ្តល់ព័ត៌មាន​ពី​ពលរដ្ឋ​មកកាន់​រដ្ឋាភិបាល​ពីរ​ដ្ឋា​ភិ​បាល​ទៅកាន់​ប្រជាពលរដ្ឋ​នោះទេ​។​ ​តែ​បែរជា​ឆ្លៀតឱកាស​ប្រើ​វិជ្ជាជីវៈ​ប្រាស់ចាក​ក្រមសីលធម៌​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ក្លែងបន្លំ​នាំឱ្យ​សាធារណជន​យល់​ខុស​និង​មានការ​សង្ស័យ​លើ​ការអនុវត្ត​ការងារ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្កឱ្យមាន​ភាពភ័យខ្លាច​ច្របូកច្របល់​រំខាន​ដល់​ការអនុវត្ត​តួនាទី​របស់​អាជ្ញាធរ មាន​សមត្ថកិច្ច​។​ ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ការប្រកប​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​។​ការទទួលយក​សំណូក​ឬ​ជំរិត​ទារប្រាក់​ជា​ថ្នូរ​នឹង​ការមិន​ផ្សព្វផ្សាយ​ឬ​លុប​ព័ត៌មាន​ដែលជា​ប្រការ​មួយ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ខាង​ផ្នែក​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​ដែល​មិនអាច​ទទួលយកបាន​។​ដើម្បី​លុបបំបាត់​ភាព​អសកម្ម​របស់​ក្រុម​អ្នកសារព័ត៌មាន​មួយចំនួន​តូច ដែល​គ្មាន​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន ​សូមបញ្ជាក់​ជូន​សាធារណជន​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជ្រាបថា​៖​ក្នុងករណី​បុគ្គល​ណា​ដែល​រង​ផលប៉ះពាល់​ពី​បញ្ហា​ដូច​មាន​ជម្រាបជូន​ខាងលើ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន គាំទ្រ​ឱ្យ​បុគ្គល​នោះ​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ជាមួយ​នោះ​ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ច្បាប់​ដោយ​មិនបាច់​ជូនដំណឹង​មក​ក្រសួង​ព័ត៌មាន​ជាមុន​ឡើយ​។​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​សូម​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ស្ថាប័ន​សារព័ត៌មាន​និង​អ្នកសារព័ត៌មាន​ភាគច្រើន​លើសលប់​ដែល​បាន​ខិតខំ​បំពេញការងារ​របស់ខ្លួន​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​។​ ក្នុង​ការយក​ព័ត៌មាន​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជូន​សាធារណជន​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ដើម្បី​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។​ ​លោក ផុស សុវណ្ណ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បាន​រំលឹកថា​៖ មាត្រា​១០ នៃ​ច្បាប់​របប​សារព័ត៌មាន​ជនណាម្នាក់​ដែល​យល់ថា​អត្ថបទ​ណាមួយ​ទោះជា​សរសេរ​បញ្ឆិតបញ្ឆៀង​ក៏ដោយ ។​រូបគំនូរ​ឬ​រូបថត​ណាមួយ​នៃ​សារ​ព័​ត៌‌​មាន​ណាមួយ​ដែលមាន​លក្ខណៈ​ខុសពី​ការពិត​ធ្វើឱ្យ​ខូចខាត​ដល់​កិត្តិយស និង​សេចក្តី​ថៃ្ល​ថ្នូរ​របស់ខ្លួន មាន​សិ​ទិ្ធ​ទាមទារ​ឱ្យ​សារ​ព័​ត៌‌​មាន​នោះ​ធ្វើការ​កែតម្រូវ ឬ​មាន​សិ​ទិ្ធ​ឆ្លើយតប និង​ធើ្វ​បណ្តឹង ពីបទ​បរិហា​កេ​រិ៍្ត ពីបទ​មួលបង្កាច់ ឬ​ពីបទ​ជេរប្រមាថ ចំពោះ​ការប៉ះពាល់​កិ​តិ្ត​យស និង​សេចក្តី​ថៃ្ល​ថ្នូរ​របស់ខ្លួន​។​ ​ចម្លើយ​កែតម្រូវ ឬ​ឆ្លើយតប ត្រូវ​ចុះផ្សាយ​ក្នុង​រយៈពេល​ប្រាំពីរ​ថៃ្ង​យ៉ាងយូរ ឬ​នៅ​លេខ​បន្ទាប់ ក្រោយពី​បានទទួល​ការទាមទារ​ឱ្យ​កែតម្រូវ ឬ​ឆ្លើយតប​។​ចំពោះ​ករណី​ដែល​ពាក់ព័ន្ធ​ដល់​បុគ្គល​សាធារណ គ្រប់ការ​ពោល​អះអាង​ឬ​ការ​ទម្លាក់កំហុស​ដែល​អ្នក​សារ​ព័​ត៌‌​មាន​យកមក​ចុះផ្សាយ​ដោយផ្ទាល់​ឬក៏​យកមក​ចុះផ្សាយ​បន្ត​ខុសពី​ការពិត ក្នុង​បំណង​បំផ្លាញ​បុគ្គល​សារ​ណ​នោះ​គឺជា​ការ​មួលបង្កាច់​ដែល​ច្បាប់​ហាមឃាត់​។​ ​បើ​តុលាការ​រកឃើញថា ការផ្សាយ​ណា​មាន​លក្ខណៈ​ខុសពី​ការពិត តាម​បណ្តឹង​របស់​ដើម​បណ្តឹងរដ្ឋប្បវេណី តុលាការ​អាច​បង្គាប់​ឱ្យ​សារ​ព័​ត៌‌​មាន​នោះ ចុះផ្សាយ​នូវ​ការកែតម្រូវ​ឬ​សងជំងឺចិត្ត​ឬ​ចុះផ្សាយ​នូវ​ការកែតម្រូវ​ផង និង​បង់ប្រាក់​សងជំងឺចិត្ត​ផង​។​ ​អត្ថបទ​កែតម្រូវ​ដែល​អ្នក​សារ​ព័​ត៌‌​មាន​មាន​កាតព្វកិច្ច​ផ្សាយ​ត្រូវ​ចុះផ្សាយ​នៅ​ទំព័រ​ដូចគ្នា​និង​មាន​ទំហំ​អក្សរ​ប៉ុនគ្នា និង​អត្ថបទ​ដែល​បាន​ចាត់ទុកថា […]

ព័ត៌មានជាតិ

ចាប់​រថយន្ត​ធំ​មួយគ្រឿង​បន្លំ​ដឹកឈើ​ថ្មី​ដាក់​ឈើ​ចាស់​តិចតួច​ខាងលើ​

ខេត្តព្រះវិហារ​៖​កាលពី​យប់​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០២០​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ឃាត់​រថយន្ត​ធំ​ប្រភេទ​វ៉េ​អង​១​គ្រឿង​ពាក់​ផ្លាកលេខ​កំពង​ចាម​3A.3927​បន្លំ​ដឹកឈើ​ថ្មី​និង​ដាក់​ឈើ​ចាស់​តិចតួច​ខាងលើ​ចេញពី​តំបន់​អូរ​ជុ​ញ​ក្នុង​ទឹកដី​នៃ​ស្រុក​ជាំ​ក្សាន្ត​បម្រុង​ឆ្ពោះទៅ​លក់​បន្ត​នៅឯ​ខេត្តតាកែវ​។​ ​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​៖​រថយន្ត​ដឹកឈើ​នេះ​មកដល់​ភូមិ​ភារកិច្ច​សង្កាត់​ប៉ាល​ហាល​ក្រុង​/​ខេត្តព្រះវិហារ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ឃាត់ទុក​។​ក្រោយ​សមត្ថកិច្ច​ឃាត់​រថយន្ត​ធំ​ដឹកឈើ​នេះ​ភ្លាម​ក៏មាន​ស្ត្រី​ម្នាក់​ជា​ឈ្មួញ​ឈើ​ក៏​ជា​ម្ចាស់​រថយន្ត​ដែរនោះ​បាន​អះអាងថា​ជា​ឈើ​ផ្ទះ​ចាស់​ហើយ​ថែមទាំង​មាន​អាជ្ញាធរ​ភូមិ​,​ឃុំ​ជាពិសេស​លោក​វុ​ធ​តា​រ៉ា​អភិបាលរង​ស្រុក​ជាំ​ក្សាន្ត​ជា​អ្នក​ស៊ី​ញ៉េ​ប្រថាប់ត្រា​ឱ្យ​ពួកគាត់​ទៀតផង​។​   ​មន្ត្រី​ដដែល​បាន​បន្តថា​៖​តែ​កា​អះអាង​របស់​ក្រុម​ឈ្មួញ​នេះ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឱ្យ​ម្ចាស់​រថយន្ត​ដឹកឈើ​នេះ​បើក​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​ដើម្បី​រើ​ទម្លាក់​ចុះ​ពីលើ​រថយន្ត​ត្រួតពិនិត្យ​។​ ​លោក​វង់​ពិសិដ្ឋ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០២០​ថា​៖​ចំនួន​ឈើ​ដែល​ផ្ទុក​នៅលើ​រថយន្ត​នោះ​គឺ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​បាន​បំពេញ​សំណុំរឿង​ទៅ​ថ្នាក់លើ​អស់ហើយ​គឺ​តម្រូវឱ្យ​ម្ចាស់​រថយន្ត​បង់​ផាកពិន័យ​អន្តរកាល​ទៅតាម​នៃ​ច្បាប់រដ្ឋបាល​ព្រៃឈើ​។​លោក​បាន​បន្តថា​មិនទាន់​បានដឹង​ពី​ចំនួន​ឈើ​ទាំងអស់​ដែល​ផ្ទុក​នៅលើ​រថយន្ត​នោះ​មាន​ថ្មី​ឬក៏​ចាស់​ប៉ុន្មាន​ម៉ែត្រគូប​នៅឡើយ​ទេ​៕​​  

ព័ត៌មានជាតិ

ទីតាំង​ហ្គែ​ម​បាញ់​ត្រី​ខុសច្បាប់​មួយកន្លែង​ត្រូវ​អាជ្ញាធរ​ឱ្យ​ផ្អាក​លើក​ទី​១​មិនឱ្យ​មាន​ជា​លើក​ទី​២​ឡើយ

ព្រះសីហនុ​៖​កាលពី​រសៀល​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០២០​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចុះទៅ​ព្រមាន​ជា​លើក​ទី​១​ឱ្យ​ផ្អាក​សកម្ម​ភាពជា​បណ្តោះអាសន្ន​ដោយ​មិនទាន់​ដកហូតយក​នៅឡើយ​ទេ​ចំពោះ​ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ដ៏​ធំ​មួយ​នេះ​។​ទីតាំង​ល្បែង​ហ្គេម​នោះ​នៅមុខ​ផ្សារ​ឃ្លាំង​លើ​ក្នុង​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​។​   ​លោក​សុំ​ឃ​ន​តំណាង​លោក​អ៊ី​សុខ​ឡេង​អភិបាលក្រុង​ព្រះសីហនុ​បានឱ្យដឹងថា​៖​ជំ​ហ៊ាន​ទី​១​ដោយ​មិនទាន់​ដកហូត​សម្ភារ​ទូ​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​នោះ​នៅ​ឡោះ​យ​ទេ​។​បើសិនជា​ទីតាំង​នេះ​នៅតែ​បន្ត​បើក​ដោយ​មិនមាន​ច្បាប់​នឹងធ្វើ​ខុសពី​ការណែនាំ​របស់​រដ្ឋបាល​ក្រុងព្រះសីហនុ​នោះអាជ្ញាធរ​នឹង​ចុះ​ទៅជា​លើក​ទី​២​ដកហូត​សម្ភារ​ទូ​ហ្គែ​ម​បាញ់​ត្រី​នេះ​តែម្ដង​៕​   

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ណែនាំក្រុមហ៊ុនអ៊ុតបេទីមផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុធ្វើតាមលក្ខណៈបច្ចេកទេស

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរជំនាញ អញ្ជើញពិនិត្យមើលសកម្មភាពអ៊ុតបេទីមនៅផ្លូវ ២៨មិថុនា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ  បន្តពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងសង្កាត់លេខ៣ បន្តពិនិត្យអ៊ុតបេទីមផ្លូវពូឡូវ៉ៃ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបន្តទៅពិនិត្យសកម្មភាពអ៊ុតបេទីមផ្លូវរាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការណែនាំដល់ក្រុមហ៊ុនអ៊ុតបេទីម របស់ក្រុមហ៊ុនហ៊ុន TCM ត្រូវអ៊ុតតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវធានា បានគុណភាព សោភ័ណភាព ដើម្បីការប្រើប្រាស់បានយូរអង្វែង។ បន្ទាប់មកទៅពិនិត្យការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងការដ្ឋានស្ថាបនាបុកគ្រឹះក្បាលស្ពានភូមិអុង ឃុំរាម ស្រុកព្រៃនប់ដែលមានដីស្អុយជ្រៅ ត្រូវធ្វើការកាយចេញ និងបុកគ្រឹះផ្លូវ ដើម្បីចាក់បេតុង […]

ព័ត៌មានជាតិ

មហាសេដ្ឋីឆ្នើម​នៅឆ្នាំ២​០២០

លោក Jeff Bezos មានទ្រព្យជាង២០០ពាន់លានដុល្លារលោក Stephane Bancel រកចំណូលបានរាប់ពាន់លានដុល្លារបន្ថែមទៀតជាមួយវ៉ាក់សាំងCovid-19 ស្របពេលដែលលោក Jack Ma មានបញ្ហាជាមួយមន្ត្រីចិន។ Elon Musk(សហរដ្ឋអាមេរិក) ឆ្នាំ២០២០គឺជាឆ្នាំដែលគួរឱ្យចងចាំបំផុតសម្រាប់ElonMuskនៅពេលដែលក្រុមហ៊ុនដែលលោកបើកដំណើរការមានចំនួនច្រើនហើយលោកMuskខ្លួនឯងបានឃើញទ្រព្យសម្បត្តិផ្ទាល់ខ្លួនខ្ពស់។នៅឆ្នាំនេះក្រុមហ៊ុន SpaceX បានបើកដំណើរការការហោះហើរពាណិជ្ជកម្មជាលើកដំបូងទៅកាន់អវកាសដោយជោគជ័យ។ រោងចក្រសៀងហៃរបស់ក្រុមហ៊ុនTeslaក៏បានចាប់ផ្តើមផ្តល់រថយន្តដល់អតិថិជនចិនផងដែរ។ដោយសម្គាល់នូវជំហានឆ្ពោះទៅមុខរបស់ Musk ឈានមុខគេក្នុងការគ្របដណ្តប់ទីផ្សាររថយន្តអគ្គិសនីពិភពលោក។ ការរំពឹងទុករបស់វិនិយោគិនសម្រាប់អនាគតរថយន្តអគ្គិសនីបានជួយស្តុកភាគហ៊ុនរបស់ក្រុមហ៊ុនTesla កើនឡើងលើសឈ្មោះជាច្រើនក្លាយជាក្រុមហ៊ុនរថយន្តដែលមានតម្លៃបំផុតនៅលើពិភពលោក។ក្រុមហ៊ុន Teslaក៏បានបង្កើតកំណត់ត្រាជាច្រើននៅឆ្នាំនេះសម្រាប់ការលក់រថយន្តនិងប្រាក់ចំណេញប្រចាំត្រីមាសហើយត្រូវបានបញ្ចូលក្នុងសន្ទស្សន៍S&P 500 ។សូមអរគុណដល់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ Elon Musk កើនឡើងជិត ១៣០ ពាន់លានដុល្លារ។ បច្ចុប្បន្ននេះលោកគឺជាអ្នកមានបំផុតនៅលើពិភពលោកដែលមានទឹកប្រាក់១៥៧ពាន់លានដុល្លារ។ 2. Jeff Bezos(សហរដ្ឋអាមេរិក) រោគរាតត្បាតធ្វើឱ្យមនុស្សនៅផ្ទះនិងពឹងផ្អែកលើការទិញទំនិញតាមអ៊ីនធឺណេតដែលធ្វើឱ្យក្រុមហ៊ុន Amazon នៅឆ្នាំនេះបង្កើតកំណត់ត្រាថ្មីជាបន្តបន្ទាប់។ ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជិតទ្វេដងនៅឆ្នាំនេះដែលជួយឱ្យទ្រព្យសម្បត្តិរបស់ Bezos នៅចំណុចមួយលើសពី 200 ពាន់លានដុល្លារដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោកទំនើប។ឥឡូវ Bezos មានទ្រព្យត្រឹមតែ១៨៨ ពាន់លានដុល្លារតែនៅតែជាអ្នកមានបំផុតនៅលើភពផែនដី។ បច្ចុប្បន្ននេះលោកកាន់កាប់ភាគហ៊ុន១១,១%នៅក្នុងក្រុមហ៊ុនAmazonដែលជាក្រុមហ៊ុនមួយដែលមានចំណែកទីផ្សារច្រើនជាង១.៥០០ពាន់លានដុល្លារ។Bezosក៏សកម្មខ្លាំងណាស់នៅឆ្នាំនេះចំពោះសប្បុរសធម៌។កាលពីខែកុម្ភៈលោកបានសន្យាចំណាយ១០ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោកក៏បានបរិច្ចាគថវិកាជិត ៨០០លានដុល្លារដល់អង្គការបរិស្ថានកាលពីខែវិច្ឆិកា។ 3.Jack Ma(ចិន) សហស្ថាបនិកក្រុមហ៊ុន Alibaba […]

ព័ត៌មានជាតិ

អនុប្រធាន​គណបក្ស​មួយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ក្រឡាញ់​

សៀមរាប​៖​លោក​កង​គឹម​ហាក់​អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ជិត​ផ្លូវបំបែក​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០២០​។ ​ ​ប្រភពព័ត៌មាន​បានដឹង​ថា​៖​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បង្កឡើង​ដោយ​រថយន្ត​ធំ​បើក​វ៉ា​ជែង​គ្នា​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​ប៉ះ​ជាមួយ​ម៉ូតូ​រួច​ក៏​ជ្រុល​មក​បុក​ជាមួយ​រថយន្ត​លោក​កង​គឹម​ហាក់​តែម្ដង​។​ក្រោយ​កើតហេតុ​ជនបង្ក​បើករថយន្ត​ធំ​បាន​រត់​គេចខ្លួនបាត់​ពេលនេះ​រថយន្ត​សង្គ្រោះបន្ទាន់​កំពុង​ដឹក​អ្នករងរបួស​ទៅ​មន្ទីរពេទ្យ​។​ ​ប្រភព​ដដែល​បាន​បញ្ជាក់ថា​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​លោក​កង​គឹម​ហាក់​បាន​រង​របួល​ស្រាល​តែមាន​ម្នាក់​រងរបួស​ធ្ងន់​ដោយ​ក្នុង​រថយន្ត​ជិះ​គ្នា​៥​នាក់​ក្នុង​ដំណើរ​ចុះ​បំពេញ​បេសកម្ម​ការងារ​នៅ​ស្រុក​ស្រីស្នំ​ខេត្តសៀមរាប​៕​