ព័ត៌មានជាតិ

កម្លាំង​នគរបាល​ស្រុក​វាលវែង​ព័ទ្ធចាប់​ក្រុមអ្នកលេង​ល្បែងស៊ីសង​បាន​១០​នាក់​

ខេត្តពោធិសាត់​៖​សមត្ថកិច្ច​នគរបាល​ស្រុក​វាលវែង​បាន​ព័ទ្ធចាប់​ក្រុមអ្នកលេង​ល្បែងស៊ីសង​បៀ​និង​អាប៉ោង​បាន​១០​នាក់​។​ការចុះ​ចាប់​ក្រុមអ្នកលេង​ល្បែងស៊ីសង​នេះ​បានធ្វើ​ឡើង​នៅ​ភូមិ​អូរ​១៧​និង​ភូមិ​ដីក្រហម​ឃុំ​អន្លង់​រាបស្រុក​វាលវែង​ខេត្តពោធិសាត់​កាលពី​រសៀល​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០២០​។​   ​មន្ត្រីនគរបាល​ស្រុក​វាលវែង​បានឱ្យដឹងថាៈ​ជន​ដែល​ឃាត់ខ្លួន​ចំនួន​១០​នាក់​នេះ​មានឈ្មោះ​១.​ម៉ម​ភារៈ​អាយុ​៣៨​ឆ្នាំ​ជា​ម្ចាស់​ទីតាំង​និង​ជា​យក​តុង​ល្បែង​អាប៉ោង​។​ឈ្មោះ​កង​វឿន​អាយុ​៤២​ឆ្នាំ​,​ឈ្មោះ​ទាន​ផល​អាយុ​៥២​ឆ្នាំ​,​ឈ្មោះ​ទិ​ត្យ​ធី​អាយុ​២៣​ឆ្នាំ​,​ឈ្មោះ​ឈឹម​វណ្ណៈ​ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ​,​ឈ្មោះ​ឡុ​ញ​ភ័ស្ស​៣៣​ឆ្នាំ​,​ឈ្មោះ​ឆេង​សារុន​អាយុ​៥០​ឆ្នាំឈ្មោះ​,​ម៉ា​ផាត​អាយុ​៦៣​ឆ្នាំឈ្មោះ​,​ផា​សា​នុ​ភេទ​ស្រី​៣៧​ឆ្នាំឈ្មោះ​,​សុខ​ធី​អាយុ​៥៩​ឆ្នាំ​។​ទាំង​១០​នាក់​រស់នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាងត្បូង​ឃុំ​អន្លង់​រាបស្រុក​វាលវែង​៕​​

ព័ត៌មានជាតិ

លទ្ធផលនៃការនាំ​ចេញស្វាយស្រស់​ពីកម្ពុជា​ទៅកាន់ប្រទេ​សចិន

យោងតាមសេចក្តីរាយការណ៍ពីក្រុមហ៊ុននាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងពីលទ្ធផលនៃការនាំចេញស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនបន្ថែមថា៖ 1) ក្រុមហ៊ុនបាននាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិនមួយ Container ដំបូង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដែលមានចំនួន ៩៩៥ កន្រ្តក ដែលមានទម្ងន់សរុប ២៩,៨៥ តោន ហើយសង្ឃឹមថាបានទៅដល់ប្រទេសចិន នាថ្ងៃនេះ ។ 2) ការដឹកជញ្ជូនស្វាយស្រស់សម្រាប់ Container ទី២បានចេញដំណើរនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០ ដែលបានផ្ទុកស្វាយស្រស់ចំនួន ៩៦០ កន្ត្រក ដែលមានទម្ងន់សរុបចំនួន ២៨,៨ តោន នឹងអាចទៅដល់ប្រទេសចិន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ។ 3) សម្រាប់ Container ទី៣ បានចេញដំណើរ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះ ។ ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា៖ ក្នុងការរៀបចំកិច្ចដំណើរការ ប្រមូលផលស្វាយ ការរៀបចំលៀងសំអាត ការបែងចែកចំណាត់ថ្នាក់ស្វាយ ការសម្លាប់សមាសភាពចង្រៃ ការវេចខ្ចប់ […]

ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិ​បាលកម្ពុជាអំពាវនាវ​ដល់​​ប្រទេស​នា​នាកុំ​ឱ្យ​យក​បញ្ហា​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​កូវីដ-១៩​ធ្វើ​ជា​របៀប​វារៈ​ភូមិ​សាស្ដ្រ​នយោបា​យ​របស់​ខ្លួន

ថ្លែង​សុន្ទរកថា​តាម​រយៈ​វីដេអូ​សម្តេចនាយក​រដ្ឋមន្រ្តី​ហ៊ុន សែននៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះនៅ​ក្នុង​សម័យ​ប្រជុំ​ពិសេស​លើក​ទី​៣១របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិស្ដី​ពី«ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩» ។ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាតនេះសម្តេចហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រទេស​នា​នាកុំ​ឱ្យ​យក​បញ្ហា​នេះ​ធ្វើ​ជា​របៀប​វារៈ​ភូមិសាស្ដ្រ​នយោបាយ​របស់​ខ្លួន។«កម្ពុជា​យល់​ឃើញ​ថាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ មិន​គួរ​ត្រូវ​បាន​ប្រទេស​ណា​មួយ​ឆ្លៀត​យក​មក​អនុវត្ត​ជា​របៀប​វារៈ​ភូមិសាស្រ្ត​នយោបាយ​របស់​ខ្លួន​ឡើយ»។សម្តេច​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ទៅ​កាន់​សម័យ​ប្រជុំ​ពិសេស​លើក​ទី​៣១ របស់​អង្គការសហប្រជាជាតិ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជាការ​ធ្វើ​នយោបាយ​របស់​ប្រទេស​ណាមួយ​លើ​បញ្ហា​សុខភាព​សាធារណៈ​និង​បរិហារ​ប្រទេស​នោះ​លើ​សមត្ថភាព​គ្រប់​គ្រង​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លងមិន​មាន​ប្រយោជន៍​អ្វី​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នេះ​ឡើយ​។ ផ្ទុយ​មក​វិញ សម្តេច​បញ្ជាក់​ថា គឺ​សាមគ្គីភាព និង ឯកភាព​គ្នា​ក្នុង​តំបន់ និង​ជា​សាកល​ឯណោះ​ទេ ដែល​ជា​ធាតុ​សកម្ម​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ​១៩​នេះ​។សម្តេចហ៊ុនសែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ គឺ​ទាមទារ​នូវ​ការ​សម្រេច​ចិត្ត​រួម​គ្នា​ប្រកប​ដោយ​ភាព​ហ្មត់ចត់​ក្រោម​យន្តការ​ពហុភាគី​និយម និង​ការ​គោរព​ច្បាប់​អន្តរជាតិគោរព​អធិបតេយ្យ​ភាព​របស់​រដ្ឋ​នីមួយ​ៗ ហើយ​យក​អង្គការ​សហប្រជាជាតិ​និង​អង្គការ​សុខភាព​ពិភព​លោក​ជា​ស្នូល។ សម្តេចក៏​បាន​ឆ្លៀត​ឱកាស​នេះ​បញ្ជាក់​អំពី​សារៈ​សំខាន់​និង​ភាព​ចាំ​បាច់​បំផុត​សម្រាប់​ការ​ធានា​ថា វ៉ាក់សាំង​ដែល​ត្រូវ​បាន​រក​ឃើញ គឺ​ជា​ទំនិញ​សាធារណៈ​និង​មាន​ចរិត​សកល ដែល​នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​និង​ចែកចាយ​ក្នុង​ស្មារតី​មនុស្ស​ធម៌ទៅ​ដល់​គ្រប់​ប្រទេស​ទាំង​អស់ ជា​ពិសេស​ចំពោះ​ប្រទេស​ដែល​ងាយ​រង​គ្រោះ​៕

ព័ត៌មានជាតិ

ពលរដ្ឋ​ចាប់​ជនសង្ស័យ​ពីរ​នាក់​ប្រគល់ឱ្យ​សមត្ថកិច្ច​ករណី​ប៉ុនប៉ង​ប្លន់​

ភ្នំពេញ​៖​ប្រជាពលរដ្ឋ​បាន​ចាប់​ជនសង្ស័យ​ពីរ​នាក់​ប្រគល់ឱ្យ​សមត្ថកិច្ច​ករណី​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​នៅត្រង់ចំណុច​ដី​វាល​ក្នុងភូមិ​ត្រពាំង​ល្វា​សង្កាត់​ចោមចៅ​ទី​២​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ចូល​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២០​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនសង្ស័យ​ទី​១​មានឈ្មោះ​តេង​បុ​ន្ធី​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ម្តុំ​បុរី​សន្តិភាព​២​។​ជនសង្ស័យ​ទី​២​មានឈ្មោះ​ឆេង​លឹប​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ជិត​បុរី​សន្តិភាព​២​មាន​ស្រុកកំណើត​នៅ​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​។​    ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ការ​ស៊ី​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ធ្វើ​សំណង់​រស់នៅ​សង្កាត់​ចោមចៅ​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ជិះ​ម៉ូតូ​ម៉ាក​មី​អូរ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AC.9079​ជិះ​ឌុប​គ្នា​២​នាក់​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕

ព័ត៌មានជាតិ

អាជ្ញាធរ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ដើម្បី​លើក​គម្រោង​ស្តារ​និង​ជួសជុល​ក្រោយ​ប៉ះពាល់​ដោយ​ទឹកជំនន់​

បាត់ដំបង​៖​អាជ្ញាធរខេត្ត​បាត់ដំបង​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​តំបន់​ជនបទ​ដើម្បី​ដាក់បញ្ចូល​ក្នុង​គម្រោង​ស្តារ​និង​ជួសជុល​ឡើងវិញ​ក្រោយ​ខូចខាត​ដោយ​ទឹកជំនន់​កន្លងមក​។​ ​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០២០​បាន​ប្រាប់​ឱ្យដឹងថា​៖​ការចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​ក្នុង​មូលដ្ឋាន​ជាច្រើន​ខ្សែ​នេះ​ក្នុង​គោលបំណង​ដាក់បញ្ចូល​លើ​គម្រោង​ស្នើ​ថវិកាជាតិ​ដើម្បី​ជួសជុល​និង​ស្ដារឡើងវិញ​នូវ​កំណាត់​ផ្លូវ​ក្នុងភូមិ​មួយចំនួន​។​ផ្លូវ​ទាំងនេះ​បាន​រង​ខូចខាត​ដោយសារ​អាយុកាល​ផង​និង​រង​បំផ្លាញ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ផង​កាលពី​ថ្មីៗ​កន្លងមកនេះ​។ ​គម្រោង​ខាងលើ​ក៏ត្រូវ​បានដាក់​បញ្ចូល​ក​សាង​ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ​DBST​ផងដែរ​សំដៅ​លើកកម្ពស់​សោភ័ណភាព​ផ្លូវ​ក្នុង​ក្រុង​រួមទាំង​តំបន់​ជនបទ​ថែមទៀត​ឱ្យ​មាន​លក្ខ​ណៈល្អប្រសើរ​ឡើងវិញ​។ដើម្បីងាយស្រួល​ដល់​ការធ្វើដំណើរ​ដឹកជញ្ជូន​កសិផល​ឬ​ទំនិញ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​និង​ម្យ៉ាងទៀត​ជា​ប្រយោជន៍​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ចូលមក​ទស្សនា​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​ឱ្យកាន់តែច្រើន​ទ្វេ​ឡើង​។ ​ លោក​ងួន​រតនៈ​បាន​បន្តថា​៖​គម្រោង​ស្ដារ​ជួសជុល​និង​ស្ថាបនា​ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ​DBST​ជំហាន​បន្ត​នេះ​មាន​ប្រវែង​សរុប​:១២.០៩២​ម៉ែត្រ​។​ផ្លូវ​នោះ​ស្ថិតនៅ​ចំណុច​ខាងលិច​ផ្សារ​បឹងរាំង​ត​ភ្ជាប់​ពី​ភូមិ​បឹងរាំង​ទៅកាន់​ភូមិ​ដាក់​សសរ​ក្នុង​សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​។​ទីតាំង​២​កំណាត់​ផ្លូវ​ស្ថិតនៅ​ក្នុងភូមិ​ខ្សាច់​ពោ​យ​និង​ភូមិប​ល្ល័​ង្គ​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​។​ ​ចំណែកឯ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​DBST១​ខ្សែ​ទៀត​មាន​ប្រវែង​១.៥១២​ម៉ែត្រ​ចាប់ពី​ផ្លូវជាតិ​លេខ​៥៧ ដល់​ផ្លូវ​វាង​ក្រុង​ដែល​ទើប​សាងសង់​រួច​ប្រវែង​២.៨៤៥​ម៉ែត្រ​ស្ថិតនៅក្នុង​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​៕​

ព័ត៌មានជាតិ

សារលិខិតសម្ដេចតេជោហ៊ុន សែនក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើ​កទី២២​និងទិវាជនមានពិការភា​ពអន្តរជាតិលើកទី​៣៨

សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។  

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​រ៉ែ​ចុះ​ទស្សនកិច្ច​ស្ថានីយ៍​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ក្នុង​ខេត្តកំពង់ឆ្នាំង​

ខេត្តកំពង់ឆ្នាំងៈ​កាលពី​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០២០​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​បាន​អញ្ជើញ​ចុះ​ទស្សនកិច្ច​ស្ថានីយ៍​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​អនុភាព​៦០​មេ​ហ្កា​វ៉ាត​ស្ថិត​ក្នុងភូមិ​រមាស​ឃុំ​តាំងក្រសាំង​ស្រុក​ទឺ​ក​ផុស​ខេ​ត្កំ​ពង់​ឆ្នាំង​។​ លោក​ស៊ុយ​សែម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​អមដំណើរ​ដោយ​លោក​ស៊ីវ​រ៉ុ​ន​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​ព្រមទាំង​ប្រតិភូ​ជាច្រើនរូប​ទៀត​។​។​ ​លោក​អ៊ុក​រស​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថាៈ​ខេត្តកំពង់ឆ្នាំង​មាន​អនុ​ស្ថានីយ៍​ចែក​ថាមពល​អគ្គិសនី​១​កន្លែង​នៅ​ស្រុក​ទឹកផុស​និង​ស្ថានីយ​ផលិត​ឋា​ម​ពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​។ ​ស្ថានីយ៍​ដែលមាន​អនុភាព​៦០​មេ​ហ្កា​វ៉ាត​ដែល​សាងសង់​រួចរាល់​និង​កំពុងដំណើរការ​រៀងរាល់ថ្ងៃ​លើ​ផ្ទៃដី​៨០​ហិកតា​និង​កំពុង​សិក្សា​ស្រាវជ្រាវ​ទីតាំង​ស្ថានីយ៍​មួយកន្លែង​ទៀត​ដែល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​តាម​ទិសដៅ​និង​ផែនការ​សកម្មភាព​រប​ស់​អគ្គិសនី​កម្ពុជា​៕​  

ព័ត៌មានជាតិ

ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នឹង​បង្កើន​ការទិញ​ស្រូវ​ឱ្យបាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ​

កំពង់ស្ពឺ​៖​លោក​ហ៊ីម​ប៉ៅ​ហឿង​អគ្គនាយក​ក្រុមហ៊ុន​ព្រី​ម្លិះ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ឃុំ​ក្សេមក្សាន្ត​ស្រុក​ឧ​ត្តុ​ង្គ​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០២០​បានឱ្យដឹងថា​នា​រដូវ​ច្រូតកាត់​របស់​ប្រជាកសិករ​នេះ ក្នុង​មួយថ្ងៃៗ​ក្រុមហ៊ុន បាន​ទិញ​ចូល​នៅ​ស្រូវ​ប្រមាណ​ជា​១.០០០​តោន​។​ ​លោក​អគ្គនាយក​ក្រុមហ៊ុន​ព្រី​ម្លិះ​បាន​បន្តថាៈ​ក្រុមហ៊ុន​ក៏បាន​ទិញស្រូវ​របស់​ប្រជាកសិករ​ក្នុង​ខេត្តកំពង់ស្ពឺ​ប្រមាណ​ជា​៣០០​តោន​ពី​កសិករ​ក្នុង​ខេត្តហើយ​ក្រុមហ៊ុន​ព្រី​ម្លិះ​នឹង​បង្កើន​សង្វាក់​ផលិតកម្ម​ចំនួន​២​កន្លែង​បន្ថែមទៀត​ក្នុង​ឆ្នាំ​២០២១​។​ដើម្បី​បង្កើន​ការនាំចេញ​ស្របតាម​ផែនការ​គោលដៅ​ដែល​បាន​រំពឹងទុក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ ​ក្នុងនោះ​ព្រមទាំង​បាន​បង្កើន​ការងារ​និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ខេត្ត​និង​ក្រៅពី​ខេត្តកំពង់ស្ពឺ​ផងដែរ​។​លោកនាយក​ក្រុមហ៊ុន​ឱ្យដឹងទៀតថា​៖​នេះ​ជា​រដូវប្រាំង​ក្រុមហ៊ុន​បាន​បង្កើន​ម៉ោង​ផលិត​របស់ខ្លួន​លើសពី​៨​ម៉ោង​តាម​ការបញ្ជាទិញ​ពី​ប្រទេស​បារាំង​-​អាហ្វ្រិក​និង​ប្រទេស​ចិន​។ ​សមត្ថភាព​ផលិត​របស់​ក្រុមហ៊ុន ក្នុង​មួយ​ម៉ោង​អាច​ផលិត​បាន​ចំនួន ១០០ តោន​។​ឆ្នាំក្រោយ​ក្រុមហ៊ុន នឹង​ផលិត​កើនឡើង​ទ្វេដង ដើម្បី​ឆ្លើយតប​ទៅ នឹង​តម្រូវការ​ទីផ្សារ​អន្តរជាតិ​។​បើ​នៅក្នុង​រដូវ វស្សា​វិញ ក្រុមហ៊ុន​តម្រូវឱ្យ​កម្មករ​ធ្វើការ​តែ​៨​ម៉ោង ដោយ​ក្នុង​មួយ​ម៉ោង​ក្រុមហ៊ុន​អាច​ផលិត​បាន នូវ​អង្ករ​ចំនួន​១០០​តោន​តែប៉ុណ្ណោះ​។ ​ ​លោកនាយក​បាន​បន្តថាៈ​ទីតាំង​ក្រុមហ៊ុន​ជា​កន្លែង​មាន​ភាព​ធំ​ទូលាយ ជាប់​ផ្លូវជាតិ​លេខ ៥១ ងាយស្រួល​ក្នុងការ​ទិញស្រូវ​ចូល​ហើយ​ព្រមទាំង​ងាយស្រួល​ក្នុងការ​នាំនូវ​អង្ករ​ចេញទៅ​តាម​កំពុងផែ​អន្តរជាតិ​។​ត្បិត​អី​ក្រុមហ៊ុន​នៅជាប់​នឹង​ចំណត​ផ្លូវ​រថភ្លើង​បាត់ដឹង​ហើយ​ក្រុមហ៊ុន​បាន​បំពាក់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ទំនើបៗ ដើម្បី​ផលិត​អង្ករ តាម​សង្វាក់ ស្តង់ដារ​អន្តរជាតិ​៕

ព័ត៌មានជាតិ

ថ្ងៃទី​១២​ធ្នូ​នឹង​យក​សំណាក​រក​វីរុស​កូ​វីដ​១៩​លើក​ទី​២​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​និង​អ្នក​ឆ្លង

បន្ទាយមានជ័យ​៖​ថ្ងៃទី​១២​ធ្នូ​នឹង​យក​វត្ថុ​សំណាក​រក​វីរុស​កូ​វីដ​១៩​លើក​ទី​២​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​និង​អ្នក​ឆ្លង​កូ​វីដ​។​នេះ​បើ​យោង​លោក​វេជ្ជបណ្ឌិត​ឡេ​ច័ន្ទ​សង្វាត​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹង​កាលពី​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០២០​។​ ​លោក​បាន​ថ្លែងថា​៖​លទ្ធផល​ពី​ការយក​វត្ថុ​សំណាក​លើក​ទី​១ ទៅ​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដែលមាន​៖​ថ្ងៃទី​១​គឺ​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​លើ​អ្នក​សង្ស័យ​ចំនួន​២៩៣​នាក់​/​ស្រី​៩៧​នាក់​។​ថ្ងៃទី​៣០​ខែវិច្ឆិកា​នៅ​ថ្ងៃទី​២​លើ​អ្នក​សង្ស័យ​ចំនួន​៨០​នាក់​/​ស្រី​២០​នាក់​។​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់​។​ ​លោកឡេច័ន្ទសង្វាតបានបន្តថា៖”ហេតុនេះមន្ទីរសូមជម្រាបជូនដំណឹងដល់ទូទាំងខេត្តបន្ទាយមានជ័យ​ជ្រាបថា​៖​សូម​លោក​លោកស្រី​ដែល​បាន​យក​វត្ថុ​សំណាក​ទាំងអស់​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃជា​បន្តទៀត”។​ចំពោះ​ការយក​វត្ថុ​សំណាក​រក​មេរោគ​កូ​វីដ​១៩លើក​ទី​២​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ត្រូវធ្វើ​នៅ​ថ្ងៃទី​១២​ខែធ្នូឆ្នាំ​២០២០​ខាងមុខ​៕

ព័ត៌មានជាតិ

សម្តេចហ៊ុ​នសែន៖០​២ខែធ្នូឆ្នាំ២០២០នេះគឺជាខួប៤២ឆ្នាំនៃថ្ងៃកំណើតចលនារំ​ដោះជាតិនិងជីវិត​ប្រជាព​ល​​រដ្ឋកម្ពុ​ជា

ថ្ងៃទី០២ខែធ្នូឆ្នាំ២០២០នេះគឺជាខួប៤២ឆ្នាំនៃថ្ងៃកំណើតចលនារំដោះជាតិនិងជីវិតប្រជាពលរដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា«រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជន កម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួលខេត្ដក្រចេះ។ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ […]