ព្រះវិហារ៖ចៅក្រមស៊ើបសួរនៃតុលាការខេត្តព្រះវិហារបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទម្នាក់ពីបទកាប់រុករានទន្ទ្រាដីរដ្ឋជាកម្មសិទ្ធិដាក់ក្នុងពន្ធនាគារខេត្តកាលពីរសៀលថ្ងៃទី២៥ខែកុម្ភៈ។ ក្រោយការចាប់ខ្លួនដោយមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តនៅក្នុងដែនព្រៃការពារធម្មជាតិនៅប្រាសាទតាម៉ៅក្នុងភូមិរលំឡែងឃុំរណសិរ្សស្រុកសង្គមថ្មីកាលពីរំលងអាធ្រាត្រចូលថ្ងៃទី២៥កុម្ភៈឆ្នាំ២០២១។ លោកមាសញឹមអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឱ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃ២៦កុម្ភៈនេះថា៖ការកាប់រានដីព្រៃរដ្ឋនោះក៏ត្រូវគេសង្ស័យថាជនជាប់ចោទមានគូកនច្រើននាក់ទៀតនិងមានទាំងអ្នកមានអំណាចនិងលុយកាក់នៅពីក្រោយនៃការទន្ទ្រានដីព្រៃរដ្ឋនោះ។ លោកអនុប្រធានមន្ទីរបរិស្ថានបានបន្តថា៖នៅល្ងាចថ្ងៃទី២៥កុម្ភៈលោកទីវគឹមពិសាលចៅក្រមស៊ើបសួរបានបញ្ចប់ការសាកសួរនិងបានចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នជនជាប់ចោទម្នាក់ឈ្មោះឆុងផាន់ភេទប្រុសអាយុ១៩ឆ្នាំ។ជននេះត្រូវបានចោទតាមមាត្រា៦២ពីបទកាប់រុករានទន្ទ្រានយកដីព្រៃរដ្ឋដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕
Month: February 2021
ពីថ្ងៃទី១០ដល់ថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២១ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩(SiNopharm Beijing INstitutE Of Biological Products)
ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform the public as the following: ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ ៖ (Number of people voluntary for Covid-19 vaccination (Sinopharm Beijing Institute of Biological Products) from 10 – 25 February 2021): ១. សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១៦០៤៥នាក់ (ស្រី ៥៥៩៩នាក់) ។ […]
មន្ត្រីមន្ទីរសុខាភិបាលយកមនុស្ស១០នាក់មកធ្វើចត្តាឡីស័ក
កំពង់ឆ្នាំង៖ក្រុមមន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងរួមនិងអាជ្ញាធរកាលពីយប់ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ បានចុះស្រឡាងដើម្បីតាមយកមនុស្សចំនួន១០នាក់ ពីស្រុកកំពង់លែង៣គ្រួសារ ចំនួន៨នាក់ និងស្រុកបរិបូណ៌ចំនួន២នាក់ដើម្បីយកពួកគាត់មកធ្វើចត្តាឡីស័ក។ពួកគាត់បានចាកចេញពីភ្នំពេញក្នុងព្រឹត្តិការណ៍ ២០កុម្ភៈពាក់ព័ន្ធទៅនឹងទីកន្លែងដែលមានករណីផ្ទុះកូវីដ-១៩។ លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ ករណីនាំយកមនុស្សទាំង១០ រូបយកមកធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុសដើម្បីព្យាបាល។ពេលនេះក្រុមគ្រូពេទ្យកំពុងធ្វើតេស្តពីព្រោះពួកគាត់ទាំងនោះមានពាក់ព័ន្ធជាមួយនឹងទីតាំងហេតុការណ៍ ២០កុម្ភៈនៅទីក្រុងភ្នំពេញ ។ពួកគាត់បានធ្វើដំណើរចូលមកកាន់ខេត្តកំពង់ឆ្នាំងដើម្បីបន្តដំណើរទៅលំនៅស្ថានរបស់ពួកគាត់ទាំង២កន្លែង ។ ប្រធានមន្ទីរសុខាភិបាលខេត្តក៏បានអំពាវនាវចំពោះអ្នកដែលមានការពាក់ព័ន្ធទៅនឹងទីតាំង ៤៦កន្លែងនៅក្នុងសហគមន៍២០កុម្ភៈសូមមកពិនិត្យសំណាក និងធ្វើចតាឡីស័កឱ្យបានត្រឹមត្រូវ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់៕
ចាប់ជនម្នាក់ករណីយកកន្ថោរទឹកនោមចាក់ស្រោចលើម្ដាយរួចយកកាំបិតកាប់ក្បាលឪពុកឱ្យរបួស
កណ្ដាល៖កម្លាំងនគរបាលស្រុកស្អាងបានចាប់ជនសង្ស័យម្នាក់ករណីបានយកកន្ថោរទឹកនោមចាក់ស្រោចលើម្ដាយរួចយកកាំបិតផ្គាក់កាប់ក្បាលឪពុកខ្លួនឯងឱ្យរងរបួសធ្ងន់នៅផ្ទះជនរងគ្រោះក្នុងភូមិរកាលើ ឃុំខ្ពបស្រុកស្អាង ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១។ មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ អ៊ុក ម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ ជាឪពុកបង្កើត។ ចំណែកជនសង្ស័យជាកូនឈ្មោះ ម៉ាប់ ប៊ុនលី ហៅ ប៊ឹប ភេទប្រុស អាយុ៣០ឆ្នាំ ។វត្ថុតាងចាប់បានមាន កាំបិតដងឬស្សី១មានប្រវែង ៣៦ស.ម ។ មន្ត្រីដដែលបានបន្តថា៖មូលហេតុមកពីជនសង្ស័យកាន់កន្ថោរទឹកនោម ចាក់ស្រោចលើម្ដាយ។ ភ្លាមនោះ ឪពុកក៏ទះកំផ្លៀងជនសង្ស័យមួយដៃ រួចជនសង្ស័យបានរត់ទៅយកកាំបិត កាប់ទៅលើឪពុក ចំក្បាលនិងដាល់មួយដៃចំថ្គាម បណ្ដាលឱ្យរងរបួស។ ជនសង្ស័យបានរត់គេចខ្លួន តែកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលខ្ពបបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យមកប៉ុស្ដិ៍ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី៕
បុរសម្នាក់គេអះអាងថាជានគរបាលដើរនិយាយប៉ោឡែតាមទីសាធារណអាចបែកថ្នាំ
ភ្នំពញ៖បុរសម្នាក់ស្លៀកពាក់ឯកសណ្ឋាន ជានគរបាលមកឈរនិយាយរវើរវាយប៉ោឡែតាម ទីសាធារណបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ចខណ្ឌដូនពេញ។ករណីនេះបានកើតឡើងនៅ តាមបណ្ដោយផ្លូវព្រះនរោត្ដមកែង និង ផ្លូវ១៣៦សង្កាត់ ផ្សារកណ្ដាល ២ខណ្ឌដូនពេញ កាលពីព្រឹក ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១។ សមត្ថកិច្ច ខណ្ឌដូនពេញ បានឱ្យដឹងថា៖ បុរស ម្នាក់ ពាក់ ឯកសណ្ឋាន ជា មន្ត្រីនគរបាល ជិះ ម៉ូតូ ម៉ាក ឌ្រី ម សង់ ២០១៥ ពណ៌ ខ្មៅ ពាក់ ផ្លាកលេខ ភ្នំពេញ 1DD-0954 បានមក ឈប់ ចត លើ ចិញ្ចើមផ្លូវ។បន្ទាប់មកក៏លុតជង្គុង សំពះ ការដ្ឋាន សំណង់ ដែល កំពុង សាងសង់ រួច ឈរ ដូច គោរព ទង់ជាតិ ហើយ និយាយ រវើរវាយ […]
អាជ្ញាធរអំពាវនាវឱ្យអ្នករកស៊ីដឹកភ្ញៀវនៅ២៣ទីតាំងក្នុងរាជធានីទៅធ្វើតេស្តរកកូវីដ-១៩
ភ្នំពេញ៖ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញបានអំពាវនាវឱ្យអ្នករត់រថយន្តតាក់ស៊ីនិងម៉ូតូកង់បី ដែលធ្លាប់បានដឹកភ្ញៀវនៅតាម ២៣ទីតាំងក្នុងរាជធានី ឱ្យទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅស្តាតអូឡាំពិក នារសៀលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១នេះ។ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១បានឱ្យដឹងថា៖ អ្នកចេញចូលទីតាំង ដែលរកឃើញឆ្លងកូវីដ-១៩ ចំនួន ២៣កន្លែង និងអ្នកដឹងខ្លួនថា៖បានប៉ះពាល់ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ ន័យក្នុងសេចក្តីប្រកាសបានបន្តថា៖ “បុគ្គលដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ ។ ក្នុងនោះធ្វើតេស្តយកវត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រៃ ហើយដាក់ខ្លួននៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាព ជារៀងរាល់ថ្ងៃ”។ សូមបញ្ជាក់ថា ទីតាំងទាំង២៣ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ រួមមាន ៖– ក្លិប N8 សង្កាត់ទួលស្វាយព្រៃ– Casa By […]
ក្រសួងអប់រំជូនដំណឹងផ្អាកដំណើរការសាលាជាបណ្តោះអាសន្នចំនួន៥ទៀតនៅភ្នំពេញនិងខេត្តកណ្ដាលទាំងរដ្ឋនិងឯកជន
ក្រសួងអប់រំយុវជននិងកីឡាបានជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នគឺបិទសាលាផ្អាកដំណើរការជាបណ្តោះអាសន្នចំនួន៥ទៀតនៅភ្នំពេញនិងខេត្តកណ្ដាលទាំងរដ្ឋនិងឯកជន។ក្នុងនោះរួមមាន: អនុវិទ្យាល័យឫស្សីជ្រោយ,សាលាបឋមសិក្សាហ៊ុន សែនឫស្សីជ្រោយ ស្រុកស្អាង, អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល, សាលាបឋមសិក្សាកូលាបទី១, និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ។ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀននិងរីករាលដាលក្នុងសហគមន៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។គ្រឹះស្ថានសិក្សានេះត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។
សម្តេចតេជោហ៊ុន សែនអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩ឆ្លងសហគមន៍២០កុម្ភៈ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចតេជោបានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ហើយក្រសួងបានរកឃើញឆ្លងសហគមន៍រហូតដល់៣២ករណី។ សម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងចូលសហគមន៍ រហូតដល់ចំនួន៣២ករណី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញកូវីដ១៩ថ្មីនេះ ជាព្រឹត្តិការណ៍អាក្រក់និងធ្ងន់ធ្ងរ ដែលយើងត្រូវតែបង្កើនការការពារបន្ថែមទៀត។ ពាក់ព័ន្ធទៅនឹងការឮឆ្លងចូលសហគមន៍ ២០កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជា និងអំពាវនាវឱ្យពលរដ្ឋខ្មែរចំនួន៦ចំណុចដូចតទៅ៖ ១-សម្តេចតេជោស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្តN8 និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់ ដោយមិនអនុញ្ញាតអោយចេញ-ចូល លើកលែងតែអ្នកដែលជាម្ចាស់ផ្ទះក្នុងតំបន់នោះ គឺអោយចូល តែមិនអនុញ្ញាតអោយចេញ ។ ២- បន្តយកសំណាកធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ ហើយបន្ទាប់ពីធ្វើតេស្តហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដែលចំនួននៃការធ្វើតេស្តអាចនឹងមានចំនួនច្រើន។ ៣- អាជ្ញាធរត្រូវបន្តស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប N8 ទោះទៅដល់ទីណាក៏ដោយ ដើម្បីស្វែងរកមកធ្វើតេស្ត នឹងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ ៤- ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់ និងត្រូវយកសំណាករបស់ពួកគាត់មកធ្វើតេស្តផងដែរ ៥- […]
ចាប់ខ្លួនមេខ្យល់២នាក់ដែលនាំពលករខ្មែរទៅប្រទេសថៃខុសច្បាប់
បន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានចាប់មេខ្យល់ប្រុសស្រី២នាក់បញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១ករណីពួកគេជាបណ្តាញនាំពលរដ្ឋខ្មែរទៅថៃ។ សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យទាំង២នាក់ឈ្មោះ វឹងវាសនា ភេទប្រុស អាយុ៤៨ឆ្នាំ និឈ្មោះ ហ៊ូនពៅ ភេទស្រី អាយុ៤៣ឆ្នាំទាំង២នាក់នេះ ជាបណ្តាញមេខ្យល់ម្នាក់ឈ្មោះចែណយឱ្យមេខ្យល់នៅប្រទេស។ មន្ត្រីដដែលបានបន្តថា៖ការងារនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ៕
ម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើដែលសមត្ថកិច្ចបង្ក្រាបព្រមទទួលបង់ពិន័យ
ព្រះវិហារ៖ម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើនិងគ្រឿងសង្ហារឹមដ៏ធំមួយនៅមុខរង្វង់មូលស្រអែមក្នុងឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារដែលសមត្ថកិច្ចចុះបង្រ្កាបកាលពីពេលថ្មីៗនោះពេលនេះបានចូលខ្លួនព្រមទទួលការបង់ពិន័យទៅតាមច្បាប់អន្តរកាលហើយ។ លោកវុធសាវីព្រះរាជអាជ្ញារងនៃតុលាការខេត្តព្រះវិហារបានថ្លែងឱ្យប្រព័ន្ធព័ត៌មានដឹងនៅរសៀលថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២១នេះថា៖ម្ចាស់ទីតាំងសិប្បកម្មកែឆ្នៃឈើនិងរោងសន្និធិលក់គ្រឿងសង្ហារឹមដោយខុសច្បាប់នៅមុខរង្វង់មូលស្រអែមដែលបង្រ្កាបកន្លងមកនោះឥឡូវបានព្រមចូលខ្លួនទៅបង់ពិន័យទៅតាមច្បាប់អន្តរកាលហើយ។ លោកព្រះរាជអាជ្ញារងបានថ្លែងបញ្ជាក់ទៀតថា៖ចំពោះថវិកាប៉ុន្មានដែលម្ចាស់ទីតាំងសិប្បកម្មព្រមបង់មិនទាន់ដឹងចំនួនច្បាស់លាស់នៅឡើយទេដោយពេលនេះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើផ្នែកជាំក្សាន្ត និងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត កំពុងធ្វើកិច្ចការនេះជាមួយគ្នា។ លោកវុធសាវីបានគូសបញ្ជាក់ទៀតថា”ទោះបីម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើនិងគ្រឿងសង្ហារឹមនេះបានយល់ព្រមបង់ប្រាក់ពិន័យទៅតាមច្បាប់អន្តរកាលក៏ដោយ ក៏ម្ចាស់ទីតាំងនេះ មិនអាចបើកទ្វារលក់ដូរ ឬកែច្នៃបានទៀតដែរបើសិនមិនបានធ្វើច្បាប់អនុញ្ញាតគ្រប់គ្រាន់”៕