ព្រះវិហារ៖កម្លាំងផ្នែករដ្ឋបាលព្រៃឈើឆែបសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកឆែប និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃ១បានចុះបង្ក្រាបទីតាំងស្តុកឈើ១កន្លែងដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ។ ការបង្ក្រាបនេះ ធ្វើឡើងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ស្ថិតនៅភូមិពោធិ៍ទាបឃុំម្លូព្រៃមួយស្រុកឆែបខេត្តព្រះវិហារ តាមការណែនាំរបស់លោកនួនសុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ។ លោកសេងលាងនាយរដ្ឋបាលព្រៃឈើឆែបបានឱ្យដឹងថា៖ប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូត នូវឈើអារ ចម្រុះ ជាច្រើន យកទៅរក្សាទុក នៅស្នាក់ការថ្នាលបណ្ដុះ កូនឈើ ផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីចាត់ការតាមនីតិវិធី៕
Month: February 2021
សម្ដេចតេជោហ៊ុន សែនអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសកម្ពុជា
នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនោះលោកជំទាវ Maria Amelita C.Aquino បានពាំនាំនូវពាក្យផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីហ្វីលីពីនជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ លោកជំទាវបានសម្តែងនូវការអបអរសាទរជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានគ្រប់គ្រងជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ។ដែលធ្វើអោយកម្ពុជាមានការរីករាលដាលឆ្លងជំងឺកូវីដ១៩នេះយ៉ាងតិចបំផុត។ លោកជំទាវ ក៏បានគោរពថ្លែងអំណរគុណ និងសំដែងនូវការរីករាយយ៉ាងខ្លាំងចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនាំកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំកន្លងមកនេះ ។ លោកជំទាវបានគោរពជម្រាបជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រីថា បេសកកម្មរបស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ចនិងវិស័យវិនិយោគ។ លោកជំទាវបានបន្ថែមទៀតថា ការពង្រីក ពង្រឹងទំនាក់ទំនង […]
សមត្ថកិច្ចចាប់ពលករ២នាក់លួចគេចពីការធ្វើចត្តាឡីស័កក្នុងរថយន្តដឹកផ្លែឈើ
បាត់ដំបង៖រថយន្តធុនធំដឹកផ្លែឈើមួយគ្រឿងបានលួចដឹកពលករមកពីប្រទេសថៃត្រូវកម្លាំងជំនាញចាប់បានចំនួន៣នាក់ក្នុងនោះមានវៀតណាមម្នាក់និងខ្មែរម្នាក់។ការឆែកឆេររកឃើញនេះគឺនៅច្រកទ្វារអន្តរជាតិដូងក្នុងស្រុកកំរៀងកាលពីថ្ងៃទី១៥ខែកុម្ភឆ្នាំ២០២១។ លោកអធិការស្តីទីស្រុកកំរៀងបានឱ្យដឹងថា៖ការឃាត់ ខ្លួនពលករឆ្លងដែន២នាក់ចូលពីប្រទេសថៃមកប្រទេសកម្ពុជាធ្វើឡើងដោយកងកម្លាំងចម្រុះ នៅច្រកទ្វារអន្តរជាតិដូងរួមនិងទាហានថៃនៅក្នុងរថយន្តដឹកផ្លែឈើ១គ្រឿងផ្លាកលេខត្បូងឃ្មុំ3 A-០549 ។ ពលករទាំងពីរនាក់ត្រូវបានយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក។ ចំណែកឯតៃកុងឡាន និងព្រូឡាន ត្រូវបញ្ជូនឱ្យអធិការដ្ឋាននគរស្រុកកំរៀង ដើម្បីដាក់ទោសទៅតាមនីតិវិធី៕
ថ្នាក់លើសម្រេចផ្អាកការងារមេនគរបាលស្រុកកំរៀងជាបណ្ដោះអាសន្ន
បាត់ដំបង៖លោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនគរបាលខេត្តបាត់ដំបង បានសម្រេចផ្អាកការងារបណ្ដោះអាសន្នចំពោះលោកវរសេនីយ៍ឯកគឹមពន្លកអធិការនគរបាលស្រុកកំរៀង ដោយមូលហេតុ អនុវត្តការងារខុសនីតិវិធី ។ មន្ត្រីបានឱ្យដឹងថា៖ការសម្រេចផ្អាកការងាររបស់លោកអធិការនគរបាលស្រុកកំរៀង ជាបណ្ដោះអាសន្នបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបង និងអគ្គស្នងការនគរបាលជាតិឱ្យ ស្រាវជ្រាវជុំវិញរឿងរ៉ាវដែលមានមន្ត្រីទាហានចាប់បានមេខ្លោងនាំមនុស្សពីថៃចូលស្រុកខ្មែរហើយនោះ បែរជាម្ត្រីនគរបាលដោះលែងវិញ ។ នៅក្នុងសារសំឡេងរបស់សម្តេចតេជោ ផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី ១៥ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចបានបញ្ជាក់ថាការ “ដូចជាយប់មិញខ្ញុំបានបញ្ជាទៅកាន់ខេត្តបាត់ដំបង និងអគ្គស្នងការនគរបាលជាតិ អំពីព័ត៌មានទាក់ទិននឹងការ ចាប់បានពួកធ្វើសកម្មភាព នាំផ្លូវយកមនុស្សឆ្លងដែនហើយបែរជាដោះលែងទៅវិញ ដែលអាចនាំទៅដល់ការដកឋានន្តរស័ក ឬបណ្តេញចេញពីជួរតែម្តង”។ សម្តេចបានបន្តថា “មន្ត្រីនគរបាលណាដែលអនុវត្ត ខុសឆ្គង ទៅនឹងវិធានការទាំងឡាយដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស ហើយការរត់ពន្ធមនុស្សនេះគឺស្ថិតក្នុងការធ្ងន់ធ្ងរដែលវាអាចនាំទៅដល់មហន្តរាយ នៃសុខភាពសាធារណៈដោយសារជំងឺឆ្លង” ។ សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា “ខ្ញុំសុំឱ្យចាប់ប្រមូលអ្នក ដែលជាប់ពាក់ព័ន្ធជាមួយនឹងការនាំមនុស្សឆ្លងកាត់ផ្លូវរបៀង ដើម្បីអនុវត្តនូវការផន្ទាទោស”ឬក៏ណែនាំពួកគេយ៉ាងណានោះ ដើម្បីឱ្យពួកគេឈប់នាំមនុស្សឆ្លងដែនទៀត” ។ សូមរំលឹកថាសម្តេចតេជោ ហ៊ុន សែន ក្នុងសារជាសំឡេង នៅយប់ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក៏បានដាក់ចេញបទបញ្ជាសាជាថ្មី ទៅកាន់អភិបាលខេត្តនៅជាប់ព្រំដែនថៃទាំងអស់ ត្រូវតែរឹតបន្តឹងតាមព្រំដែនឱ្យបានម៉ឺងម៉ាត់ជាងមុន លើការឆ្លងដែនរបស់ពលករខ្មែរមកពីថៃ ៕
មន្ត្រីអធិការកិច្ចក្រសួងសេដ្ឋកិច្ច និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចុះស្រាវជ្រាវក្រោយករណីស្លាប់មន្ត្រីយោធា
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីអធិការកិច្ចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីខាងក្រសួងការពារជាតិ និងកងទ័ពជើងគោក ព្រមទាំងរដ្ឋបាលខេត្តបន្ទាយមានជ័យផងដែរ។ បើតាមប្រភពបានបង្ហើបឲ្យដឹងថា ក្រោយមានករណីមន្ត្រីយោធាកងការពារព្រំដែនលេខ៥០៣ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន សង្ស័យមូលហេតុថា ជនរងគ្រោះរងសម្ពាធតូចចិត្តនឹងមេគយចល័តក្រសួងតំបន់៥ប្រចាំខេត្តបន្ទាយមានជ័យ ដែលបានចាប់ឡានចង្កូតស្តាំ ហើយអង្វរសុំយ៉ាងណាក៏មិនបាននោះ មកទល់ថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២១ ទើបមន្ត្រីអធិការកិច្ចក្រសួង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីខាងកងទ័ពជើគោក និងរដ្ឋបាលខេត្តបានចុះស្រាវជ្រាវករណីខាងលើនេះ។ ប្រភពបានឲ្យដឹងថា បន្ទាប់ពីមានករណីនេះកើតឡើង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាឲ្យមន្ត្រីអធិការកិច្ចក្រសួង និងគយអគ្គនាយកដ្ឋានចុះស្រាវជ្រាវបន្ទាន់ភ្លាម។ ចំណែកខាងក្រសួង ការពារជាតិបានចាត់តាំងក្រុមអធិការកិច្ចក្រសួង និងអគ្គនាយករដ្ឋានសម្ភារបច្ចេកទេស និងកងទ័ពជើងគោកក៏មានការចុះស៊ើបអង្កេតករណីនេះផងដែរ។ ដោយឡែករដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានចាត់តាំងលោក ង៉ោ ម៉េងជ្រួន អភិបាលរងឲ្យដឹកនាំគណៈកម្មការខេត្តជាម្ចាស់ដែនដីសម្រាប់ធ្វើការជាមួយប្រតិភូអធិការកិច្ចផងដែរ។ ដំណើរការនេះ ខាងគយបានចាប់ផ្តើមធ្វើពីល្ងាចថ្ងៃ១៤ និងព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ហើយបានចប់នូវការហៅមន្ត្រីគយ និងអ្នកពាក់ព័ន្ធសួរបំភ្លឺ។ ចំណែកខាងក្រុមអធិការកិច្ចក្រសួងការពារជាតិ និងអគ្គនាយក សម្ភារបច្ចេកទេសក្រសួងការពារជាតិនឹងធ្វើនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ បន្ទាប់ពីមានការចាប់រថយន្តមន្ត្រីយោធាខាងលើនេះ លោក ឈួន សោភា ប្រធានគយចល័តក្រសួង តំបន់៥បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនដែលមតិខ្លះលើកឡើងថា ឈួន សោភា ហាក់ដូចគ្មានបទល្មើសគេចពន្ធត្រូវចាប់ […]
ពលរដ្ឋថាអ្នកការពារព្រៃឈើធ្វើឱ្យបាត់ដីព្រៃជំនឿនិងធ្លាក់ទៅក្នុងដៃឈ្មួញ
ស្ទឹងត្រែង៖ព្រៃជំនឿដែលការពារដោយសហគមន៍នៅភូមិរំដេងឃុំចម្ការលើស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងកំពុងរងនូវការកាប់បំផ្លាញទន្ទ្រានយកដីពីក្រុមឈ្មួញដោយគ្មានវិធានការទប់ស្កាត់ទេ។ ប្រជាពលរដ្ឋលើកឡើងថា៖អ្នកការពារព្រៃឈើគឺជាអ្នកបើកដៃឱ្យមានការកាប់ព្រៃទន្ទ្រានយកដីលក់ឱ្យឈ្មួញហើយអាជ្ញាធរភូមិឃុំគឺជាអ្នកផ្ដល់បណ្ណកម្មសិទ្ធិ។រីឯសហគមន៍ដែលមានតួនាទីការពារនៅទីនោះបានសុំគ្រលុំគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធបណ្ដែតបណ្ដោយឱ្យមានការកាប់ទន្ទ្រានយកព្រៃសហគមន៍។ ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា៖ព្រៃដែលការពារដោយសហគមន៍ហើយអ្នកស្រុកនៅទីនោះមានជំនឿតាំងពីដូនតាមកម្ល៉េះគឺជាព្រៃការពារដោយសហគមន៍នៅភូមិរំដេង។ ពីមុនអ្នកស្រុកមានជំនឿខ្លាំងណាស់មិនហ៊ាននិយាយពាក្យអសុរោះឬនិយាយអាក្រក់ពេលដែលដើរចូលទៅក្នុងព្រៃនោះឡើយ។បើសិនជាអ្នកណានិយាយនៅក្នុងព្រៃដោយប្រើសំដីអាសអាភាសឬមានបំណងមិនល្អនិងវង្វេងមិនអាចចេញពីព្រៃបានទេ។មូលហេតុនេះហើយបានជាអ្នកស្រុកមានជំនឿតរៀងមក។ ក្រៅពីជំនឿព្រៃសហគមន៍នៅទីនោះសំបូរទៅដោយសត្វបក្សាបក្សីស្វាចតុបាទរាប់មិនអស់។លុះពេលព្រៃត្រូវរងការកាប់បំផ្លាញដោយធ្វើចម្ការលក់បន្តទៅឱ្យឈ្មួញនិងមានការបរបាញ់សត្វផងនោះ។សត្វដែលរស់នៅទីនោះបានរត់ទៅកាន់តំបន់ផ្សេងហើយមួយចំនួនត្រូវបានអ្នកស្រុកសម្លាប់។ អ្នកភូមិមិនហ៊ានរាយការណ៍ពីសកម្មភាពនៅក្នុងតំបន់នោះឡើយដោយសារត្រូវគេគំរាមបើសិនជានរណាម្នាក់ហ៊ានចេញមុខតវ៉ាប្រឆាំងទៅនឹងអ្នកពាក់ព័ន្ធកាប់ព្រៃតំបន់នោះ។លោកព្រះហែមមេឃុំចម្ការលើបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១ថាលោកពុំទាន់បានទទួលព័ត៌មានពីសកម្មភាពកាប់ព្រៃសហគមន៍នៅទីនោះព្រោះគ្មានអ្នករាយការណ៍៕
រថយន្តដឹកដីបើកទាក់ខ្សែភ្លើងបាក់បង្គោល២ដើមបណ្តាលឱ្យដាច់ភ្លើង
ភ្នំពេញ៖រថយន្តបែនដឹកដី១មួយគ្រឿងបើកទាក់ខ្សែភ្លើងបណ្តាលឱ្យបាក់បង្គោលថ្ម២ដើមនិងបង្កដាច់ភ្លើងមួយរយៈចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន។ហេតុការណ៍នេះកើតឡើងនៅសង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ កាលពីវេលា ទៀបភ្លឺថ្ងៃទី១៣ខែកុម្ភៈឆ្នាំ ២០២១។ ប្រជាពលរដ្ឋ បានឱ្យដឹងថា៖មុនពេលកើតហេតុ រថយន្តដឹកដីពាក់ផ្លាកលេខ ភ្នំពេញ3-F 0551 បើកបរ តាមបណ្តោយផ្លូវបេតុង ក្នុងល្បឿនលឿន ក៏ទាក់ខ្សែភ្លើងជាប់និងរថយន្ត បណ្តាលឱ្យបង្គោលភ្លើង២ដើម ត្រូវបានបាក់តែ មិនមានអ្នកគ្រោះថ្នាក់ទេ៕
មិនទាន់ចាប់បានជនដែលបើកគោយន្តបុកមន្ត្រីឧទ្យានុរក្សម្នាក់នោះនៅឡើយទេ
ព្រះវិហារ៖រហូតមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ចាប់បានជនជាឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើដែលបើកគោយន្តបុកប៉ងសម្លាប់មន្ត្រីឧទ្យានុរក្សម្នាក់នៅឡើយទេ។មន្ត្រីឧទ្យានុរក្សនោះប្រចាំការនៅទីស្នាក់ការពើកដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរបានធ្លាក់ខ្លួនពិការតាំងពីខែកក្កដាឆ្នាំ២០២០កន្លងទៅ។ លោកមាសញឹមប្រធានការិយាល័យនៃមន្ទីរបរិស្ថានខេត្តព្រះវិហារបានដាក់ពាក្យបណ្តឹងទៅតុលាការលើជនឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើដែលប៉ងធ្វើឃាតមន្ត្រីរបស់លោកនៅម្តុំដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរ។ ក្នុងខ្លឹមសានៃពាក្យបណ្តឹងលេខ០១៦/20បណដពឡ.បព.ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០នោះបានបញ្ជាក់ថា៖កាលពីនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០កន្លងទៅកម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំកាទីស្នាក់ការពើកចំនួន២នាក់។ក្នុងនោះមានឈ្មោះឈុនបូរិននិងឈ្មោះអ៊ូលាងអ៊ាន់បានចុះល្បាតព្រៃនៅស្រែអណ្តូងជ្រៃU.T.M.០៥.៣៣៧៥៥_14.80.16.30.ស្ថិតក្នុងឃុំរៀបរយស្រុងរវៀងខេត្តព្រះវិហារ។ លោកប្រធានបានបន្តថា៖កម្លាំងក៏បានជួបជនសង្ស័យម្នាក់ដែលគេស្គាល់ឈ្មោះធុនម៉ុលបើកគោយន្តកន្ត្រៃដឹករណាយន្ត១គ្រឿងចេញពីក្នុងព្រៃតំបន់ដែនកាពារពេលនោះមន្ត្រីឩទ្យានុរក្សក៏បានហៅម្ចាស់គោយន្តដែលជាជនសង្ស័យឱ្យឈប់ដើម្បីសួរនាំតែម្ចាស់គោយន្តនោះមិនឈប់តែបែជាបង្កើនល្បឿនបន្ថែមទៅមុខទៀត។ ភ្លាមនោះជនសង្ស័យបានបើកគោយន្តតម្រង់សំដៅបំបុកទៅលើលោកឈួនបុរិនទាំងកម្រោលបំណងសម្លាប់មន្ត្រីឧទ្យានុរក្សម្នាក់នោះតែចៃដន្យមន្ត្រីរងគ្រោះគេចមិនផុតត្រូវគោយន្តជនសង្ស័យបុកត្រូវជើងរបស់លោកខាងស្តាំបណ្តាលឱ្យបាក់ធ្លាក់ខ្លួនពិការអស់១ជីវិត។ បន្ទាប់ពីធ្វើសកម្មភាពជនសង្ស័យបានរត់ចូលព្រៃរហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយទេ៕
សម្តេចហ៊ុនសែន៖ជូនពរថ្ងៃចូលឆ្នាំចិន(Gong XI Fa Cai 2021)
ខ្ញុំនិងភរិយាសូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារដុតក្រដាសសែនធូបនិងទៀន…ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើងដោយការធ្វេសប្រហែសណាមួយដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។ ខ្ញុំនិងភរិយាសូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីក្នុងថ្ងៃចូលឆ្នាំចិន ២០២១ នេះតទៅ។ អរគុណសន្តិភាព
លោកអ៊ុនចាន់ដាឱ្យពលរដ្ឋត្រៀមទទួលវ៉ាក់សាំងបង្ការកូវីដ.១៩
កំពង់ចាម អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដាក្រោយពីចាក់វ៉ាក់សាំង របស់ក្រុមហ៊ុនចិនស៊ីណូហ្វាមបង្ការវីរុសកូវីដ.១៩ ជាលើកដំបូងរួចហើយនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត រាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១០ កុម្ភ:នោះបានប្រាប់ឱ្យប្រជាពលរដ្ឋត្រៀមអនុវត្តវិធានការសុខាភិបាលនិងទទួលវ៉ាក់សាំងបង្ការកូវីដ.១៩។ អភិបាលខេត្តកំពង់ចាមថ្លែងសារក្នុងប្រព័ន្ធតេឡេក្រាមនៅក្រោយពីលោកទទួលការចាក់វ៉ាក់សាំងថា “សូមប្រជាជនខ្មែរយើងរួមគ្នា និងត្រៀមលក្ខណ:ចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការ សុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ ។តាមផែនការលទ្ធភាពរបស់រដ្ឋាភិបាលដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាល:ទេស:ដ៏លំបាកនេះ។ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ”។ ការចាក់វ៉ាក់សាំងលើអភិបាលខេត្ត រាជធានី រដ្ឋមន្រ្តី និងឥស្សរជនមួយចំនួនជាបន្តបន្ទាប់នេះ គឺធ្វើឡើងនៅបន្ទាប់ពីមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាល ជាបន្ទាន់។ ដើម្បីឱ្យប្រជាជនមានទំនុកលើវ៉ាក់សាំងរបស់ប្រទេសចិន៕