បាត់ដំបង៖កម្លាំងនគរបាលស្រុកថ្មគោលសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរតាគីនិងប៉ុស្តិ៍គោកឃ្មុំកាលពីរសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២១បានចុះបង្ក្រាបល្បែងស៊ីសងប្រជល់មាន់មួយកន្លែងឃាត់ខ្លួន៣នាក់មាន់ជល់៥ក្បាលនិងម៉ូតូ២៣គ្រឿងនៅវាលស្រែបឹងព្រៃស្ថិតក្នុងភូមិត្រស់ឃុំអូរតាគីស្រុកថ្មគោល។ លោកវរសេនីយ៍ឯកផង់សុភាពអធិការនគរបាលស្រុកថ្មគោលបានឱ្យដឹងថាក្រុមអ្នកញៀនល្បែងជល់មាន់ទាំង៣នាក់រួមមានះ១,ឈ្មោះស៊ុបសំអឿនភេទប្រុសអាយុ៥៤ឆ្នាំ២,ឈ្មោះព្រិលបុលភេទប្រុសអាយុ៣៨ឆ្នាំនិង៣,ឈ្មោះប៊ុនលីភេទប្រុសអាយុ៥៤ឆ្នាំ។ចំណែកវត្ថុតាងដកហូតបានរួមមាន៖មាន់ជល់ចំនួន៥ក្បាលសង្វៀនជល់មាន់ចំនួន២ជញ្ជីងតូចថ្លឹងមាន់ចំនួន១គ្រឿងម៉ូតូចំនួន២៣គ្រឿងកម្រាលចំនួន២និងឆ្នាំងសម្រាប់ស្អំមាន់ចំនួន២។ ក្រោយឃាត់ខ្លួនក្រុមអ្នកញៀនលេងល្បែងស៊ីសងមាន់ជល់ទាំងបីនាក់រួមជាមួយវត្ថុត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមច្បាប់៕
Month: February 2021
សិប្បកម្មកែច្នៃឈើជាច្រើនកន្លែងនៅតំបន់បាតអាងសេសានក្រោម២គ្មានការបង្ក្រាប
ស្ទឹងត្រែង៖សិប្បកម្មកែច្នៃឈើប្រមាណជា១០កន្លែងនៅក្នុងឃុំស្រែគរស្រុកសេសានខេត្តស្ទឹងត្រែងគឺមិនមានការចុះបង្ក្រាបទេ។ប្រជាពលរដ្ឋបានឱ្យដឹងថា៖នៅក្នុងឃុំស្រែថ្មីស្រុកសេសានខេត្តស្ទឹងត្រែងមានទីតាំងសិប្បកម្មសម្រាប់កែច្នៃឈើជាច្រើនកន្លែង។ប៉ុន្តែមិនមានការចុះបង្ក្រាបទេគឺមានតែអ្នកទៅប្រមូលលុយ។ ប្រភពដដែលបានឱ្យដឹងទៀតថា៖សិប្បកម្មទាំងនោះបានកែច្នៃឈើពាក់កណ្តាលសម្រេចហើយបានដឹកតាមរថយន្តប្រភេទសាំយ៉ុងចេញពីក្នុងតំបន់វារីអគ្គិសនីសេសានក្រោម២មកទម្លាក់នៅតាមព្រៃចម្ការស្វាយចន្ទីបន្តដឹកចេញទៅក្រៅខេត្ត។ឈើដែលអាចចេញពីតំបន់បាតអាងបានគឺត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់កងរាជអាវុធហត្ថនៅតំបន់នោះ៕
ឯកឧត្តម ប៉ាន សូរស័ក្តិ កោតសរសើរចំពោះគណៈប្រតិភូដឹកនាំក្រុមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ
ខេត្តកណ្តាល ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនូវការកោតសរសើរចំពោះគណៈប្រតិភូដឹកនាំក្រុមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ តាមបណ្ដាខេត្តក្នុងភូមិភាគបឹងទន្លេសាប ដែលបានដឹកនាំកីឡាករ-កីឡាការិនី របស់ខ្លួនមកចូលរួមក្នុងការប្រកួតនេះដោយឈរលើស្មារតី មិត្តភាព សាមគ្គីភាព និងគោរពបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនៃការប្រកួត ដោយមិនគិតពីការយក ចាញ់ ឈ្នះ។ ឯកឧត្តមបានថ្លែងដូច្នេះ នៅក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូកប្រពៃណី ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ នៅវេទិកាប្រារព្ធពិធី សួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ ឯកឧត្តមបានបន្តថា កីឡាគឺធ្វើឡើងដើម្បីសុខភាព សន្តិភាព មិត្តភាពសាមគ្គីភាព និងដើម្បីបង្កើតនូវ គុណផលបច្ចេកទេស តាមទិសស្លោក កីឡាកសាងមនុស្ស-មនុស្សកសាងជាតិ ដើម្បីភាពសុខដុមរមនានៅក្នុងសង្គម។ ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកាណូ និងទូករ៉ូអ៉ឹង នៅកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងគាំទ្របណ្ដាបណ្ដាលពីបាកចិត្តចាប់តាំងពីសហព័ន្ធបានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ហើយសមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែយ៉ាងណាក៏ដោយក៏តម្រូវឲ្យគ្រប់សហព័ន្ធ […]