ព្រះវិហារ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសព្រហ្មទណ្ឌ ខេត្តព្រះវិហារសហការជាមួយ នគរបាលខេត្តកំពង់ធំនៅថ្ងៃទី៨ខែមីនាឆ្នាំ២០២១បានស្រាវជ្រាវ និងចាប់ជនសង្ស័យបានចំនួន៣នាក់ ករណីលួច ម៉ូតូ,គោ,ក្របីនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារដែលសកម្មភាពនេះប្រព្រឹត្តកាលពីថ្ងៃទី១៨ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅ។ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារបានឱ្យដឹងថា៖ កម្លាំងជំនាញប្រឆាំងបទល្មើសព្រហ្មទណ្ឌសហការជាមួយនគរបាលខេត្តកំពង់ធំ បានស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាបានចំនួន ៣នាក់ ករណីចោរកម្មលួចជាច្រើនលើកជាច្រើនសារដូចជាម៉ូតូ គោ ក្របី នៅខេត្តកំពង់ធំ និងស្រុកត្បែងមានជ័យខេត្តព្រះវិហារនាពេលកន្លងទៅ លោកស្នងការនគរបាលបានបន្តថា៖ក្រិមជននេះមានឈ្មោះលួន សាត ហៅ វីរ: ភេទប្រុស អាយុ ៣៣ ។ឈ្មោះ អួន សុឡែន ហៅខ្នើយ ភេទប្រុស អាយុ ៣០ឆ្នាំ ។ឈ្មោះ ហុល សៅ ភេទប្រុស អាយុ ៦៤ឆ្នាំ អ្នកទាំងបីរស់នៅភូមិប្រាសទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។មុខសញ្ញាទាំងបីនេះកម្លាំងខេត្តព្រះវិហារបានប្រគល់ឱ្យទៅខាងខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
Month: March 2021
តុលាការឃុំខ្លួនសន្ដិសុខដែលអនុញ្ញាតឱ្យស្ដ្រីចិនម្នាក់ចេញពីមណ្ឌលចត្តាឡីស័ក
ភ្នំពេញ៖លោកពេជ្រវិជ្ជាធរចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៨ ខែមីនាឆ្នាំ២០២១បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុរសម្នាក់ដែលជាសន្ដិសុខដែលបានអនុញ្ញាតឱ្យស្ដ្រីចិនម្នាក់លួចចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខាដាក់ពន្ធនាគារបណ្តោះអាសន្ន។ លោកចៅក្រមបានសម្រេច ចោទប្រកាន់ ឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ ៣៨ ឆ្នាំស្នាក់នៅផ្ទះជួល ផ្លូវកែវចិន្ដា ខណ្ឌជ្រោយចង្វាពីបទគ្រោះមហន្តរាយតាមបញ្ញាតិមាត្រា៤២ នៃច្បាប់ស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ ដែលច្បាប់នេះតម្រូវឱ្យដាក់ពន្ធនាគារលើជនជាប់ ចោទពី១ខែទៅ១ឆ្នាំ ៕
សមត្ថកិច្ចចុះបង្រ្កាបរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើអត់ច្បាប់
ព្រះវិហារ៖ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី៨ខែមីនាឆ្នាំ២០២១នេះបានដឹកនាំកម្លាំងសហការណ៍ រួមមានមន្ត្រីជំនាញព្រៃឈើ និងកម្លាំង នាយកដ្ឋានប្រឆាំងចារកម្ម ក្រសួងមហាផ្ទៃ។ សមត្ថកិច្ចបានចុះ បង្រ្កាបរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និង បង្កើតរោងសន្និធិលក់ចែកចាយផលអនុផលព្រៃឈើ ស្ថិតនៅភូមិ ភ្នំដែក ឃុំរមនីយ ស្រុករវៀង ខេត្តព្រះវិហារ។ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារបានថ្លែងថា ការបង្រ្គាបនេះមិនលើកលែងទេ ទោះបីមាន អន្តរាគមន៍ពីខាង ណាក៍ដោយ សំខាន់បំផុតរកស៊ីបទល្មើសព្រៃឈើគ្មានច្បាប់អនុញ្ញាត ។ពាក់ព័ន្ធក្នុងការបង្ក្រាបនេះបានដកហូតរួមមានៈ ឈើធ្នង់ ឈើបេង កកោះ ឈើកែច្នៃ ម័ទ័រកែច្នៃម៉ាស៊ីនកែច្នៃ និងសម្ភារជាច្រើនទៀត។ លោក វុធ សាវី បានបញ្ជាក់ថា វត្ថុតាងចាប់យកទាំងនោះត្រូវឱ្យមន្រ្តីជំនាញយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើ៕
រដ្ឋបាលខេត្តព្រះសីហនុជូនដំណឹងពីការប្តូរទីតាំងសម្រាប់យកសំណាកតេស្តរកវីរុសកូវីដ-១៩
ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងពីការប្តូរទីតាំងយកសំណាកតេស្តរកវីរុសកូវីដ-១៩ សូមជម្រាប ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីធានាបាននូវការរក្សាគម្លាតសុវត្ថិភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តសូមផ្លាស់ប្តូរទីកន្លែងសម្រាប់ យកសំណាកតេស្តរកវីរុសកូវីដ-១៩ ពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មកកាន់ទីតាំងថ្មី វេទិកា ៧មករា ស្ថិតនៅវិថីឯករាជ្យ (លេខ១០០) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុវិញ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ និងធុរជនដែលកំពុងរស់នៅប្រកបអាជីវកម្មនៅខេត្តព្រះសីហនុហើយមានការសង្ស័យថាធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នក វិជ្ជមានវីរុសកូវី៥-១៩សូមទៅកាន់ទីតាំងយកសំណាកថ្មី ដូចបានជម្រាបជូនខាងលើ ចាប់ពីម៉ោង ៨:០០នាទី ព្រឹក ថ្ងៃទី៨ ខែមីនាឆ្នាំ២០២១ ខាងមុខនេះតទៅ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន៕
សមត្ថកិច្ចចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវបានចាប់ជនសង្ស័យ៣នាក់ករណីជួញដូរគ្រឿង ញៀននៅផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវកាលពីយប់ទី៤ ខែមីនា ឆ្នាំ២០២១។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ រេះ សូហ្វី ភេទប្រុស អាយុ២៧ឆ្នាំ ។ឈ្មោះ សារ៉េត រូវី ភេទប្រុស អាយុ៣១ឆ្នាំទីលំនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឈ្មោះ លី រ៉ាហ្វីន ភេទប្រុស អាយុ៣១ឆ្នាំ ទាំង៣នាក់នៅក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ សម្ភារដកហូត៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់ ជារបស់ជនសង្ស័យឈ្មោះសារ៉េត រូវី។រថយន្តម៉ាកវីស្តូ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2T-3073 ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ចាត់ការបន្តតាមនីតិវិធី៕
ជនដៃដល់សម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូម្នាក់នៅក្រុងប៉ោយប៉ែតសមត្ថកិច្ចបានចាប់ខ្លួន
សៀមរាប៖ជនដៃដល់ដែលសម្លាប់ស្ដ្រីម្នាក់បុគ្គលិកកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវចាប់ខ្លួនបានហើយកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នៅខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះបានបញ្ជាក់ថាប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាបនិងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។ លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ករណីនេះជាករណីរំលោភសម្លាប់ ហើយនៅពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចក៏ដកហូតបានកាំបិតដែលជាវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយផងដែរ។បច្ចុប្បន្នជនដៃដល់ កម្លាំងជំនាញកំពុង ធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ សូមរំលឹកថា ស្ដ្រីបុគ្គលិកកាស៉ីណូម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ស្ដ្រីជនរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកកា ស៉ីណូមួយ ស្នាក់នៅបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានមានជ័យ៕
ក្រសួងរៀបចំដែនដី បញ្ជាក់ពី ការប្តូរទីតាំងថ្មីនៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្តូរទីតាំងថ្មីនៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានកិត្តិយសសូមទូលថ្វាយ គោរព និងជម្រាបជូន ដំណឹងចំពោះ សម្តេច ទ្រង់ លោក លោកស្រី អង្គទូត អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ស្ថានទូត អង្គការជាតិ -អន្តរជាតិទាំងក្នុងនិងក្រៅប្រទេស។ ក្រុមហ៊ុនរដ្ឋ និងឯកជន ព្រមទាំងសាធារណជនមេត្តាជ្រាបថា ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្តូរទីតាំងពីដី ឡូត៍លេខ ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅទីតាំងថ្មី ស្ថិតនៅដីឡូត៍លេខ ២០០៥ ផ្លូវលេខ ៣០៧ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ […]
អាជ្ញាធរខេត្តព្រះសីហនុផាកពិន័យបុរសម្នាក់ចំនួន២លានរៀល ករណីមិនអនុវត្តន៍តាមការណែនាំការដាក់ឱ្យធ្វើចត្តាឡីស័ក
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យបុរសម្នាក់ មានមុខរបរជាបុគ្គលិកធ្វើការនៅសណ្ឋាគារឯកជនមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ និងមានទីលំនៅទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ដូច្នេះព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យលើបុរសរូបនេះ ជាប្រាក់ចំនួន ២លានរៀល យោងតាមអនុក្រឹត្យលេខ២៧អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ម្យ៉ាងទៀតជាការព្រមានដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កផ្សេងទៀតកុំឱ្យយកគំរូតាម និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការពិសេស (៣.កុំ និង៣.ការពារ) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕
តុលាការសម្រេចផ្តន្ទាទោសកូនអារ កសម្លាប់ម្តាយដាក់គុក៣០ឆ្នាំ
ភ្នំពេញ៖ចៅក្រមជំនុំជម្រះសាលា ដំបូងរាជធានីភ្នំពេញលោកកុល កំពូលជាប្រធានក្រុមប្រឹក្សានិងលោក សំមឫទ្ធីវាសនា ជាតំណាងអយ្យការ កាលពីរសៀលថ្ងៃទី២ខែមិនាឆ្នាំ២០២១ បានប្រកាសសម្រេចផ្តន្ទាទោសពិរុទ្ធជនជាកូនដែលអារ កសម្លាប់ម្តាយដាក់គុក៣០ឆ្នាំ។ ជនជាប់ចោទឈ្មោះ អ៊ាម សំណាង ភេទ ប្រុសអាយុ៣២ឆ្នាំ បុគ្គលិក រោង ចក្រតំឡើងម៉ូតូហុងដា ស្ថិតនៅផ្លូវ វេងស្រេង មានទីកន្លែងកំណើត ស្រុកកោះប៉ែនខ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។តុលាការដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ.ឃាតកម្ម ដោយអំពើឃោរឃៅ ដោយកូននប្រុសមានជំងឺសសៃប្រសាទ។ គួររំលឹកថា ស្ត្រីចំណាស់ម្នាក់ត្រូវបាន កូនប្រុសចាប់អារក ដាច់ចេញពីស្មា ស្លាប់ក្នុងបន្ទប់ជួល រួចរត់គេចខ្លួនបាត់ កាលពីម៉ោង១១យប់ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២០។ ក្រោយពីឃាតកម្មកើតឡើងសមត្ថកិច្ចបើក ការស៊ើបអង្កេតទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជាកូនបង្កើតនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃ២៩។ប្រជាពលរដ្ឋឃើញជន សង្ស័យ ដើរស្រាត នៅក្រោយមន្ទីរពេទ្យសែនសុខIU ក៏បានរា យការណ៍ទៅសមត្ថកិច្ចមកមើល ទើបដឹងថាជាជនដៃដល់ពិតប្រាកដ ក៏ឃាត់ខ្លួនតែម្តង៕