ភ្នំពេញ៖សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃសខណ្ឌដង្កោពេលកំពុងល្បាតបានចាប់ជនសង្ស័យ៣នាក់ដែលលួចម៉ូតូកង់បីពីពលរដ្ឋម្នាក់ហើយបើកចេញទៅតែអស់សាំង។ករណីនេះនៅភូមិប្រកាសង្កាត់ព្រៃសខណ្ឌដង្កោកាលពីវេលាម៉ោង៣ទៀបភ្លឺចូឡថ្ងៃទី៣ ខែមីនាឆ្នាំ២០២១។ បន្ទាប់ពីបណ្តើរម៉ូតូកង់បីអស់សាំង ពេលឃាត់ខ្លួនរួចយកទៅសាកសួរ ក៏បែកធ្លាយលួចរ៉ឺម៉កម៉ូតូកង់បីចេញពីភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទើបដល់ព្រឹកឡើងក៏ទំនាក់ទំនងទៅនគរបាលខណ្ឌពោធិ៍សែនជ័យ មកយកជនសង្ស័យទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅទី១ វិញ។ សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ គ្រុយ ម៉េងលី ហៅហ៊ា ភេទប្រុស អាយុ ៣០ឆ្នាំ ឈ្មោះ ហេង តុលា ភេទប្រុស អាយុ ៣១ឆ្នាំឈ្មោះ លី មករា ភេទប្រុស អាយុ ៣៣ឆ្នាំអ្នកទាំង៣នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ួន ប៉ាវ ភេទប្រុស អាយុ ២៧ឆ្នាំ ម្ចាស់ម៉ូតូកង់បីនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯម៉ូតូកង់បីដែលជនសង្ស័យធ្វើសកម្មភាពលួច ម៉ាក ហុងដាវ៉េវ ពាក់ផ្លាកលេខ 1J-4639 សណ្តោងរ៉ឺម៉ក ត្រូវបានដកហូតយកមកវិញ៕
Month: March 2021
សពក្រុមឧក្រិដ្ឋជន៤នាក់ត្រូវបានដឹកយកទៅបូជានៅវត្តទឹកថ្លា
ភ្នំពេញ៖សពក្រុមឧក្រិដ្ឋជនចំនួន៤នាក់ដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាញ់សម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបករណីជម្រិតទារប្រាក់ ១លានដុល្លារ ពីជនរងគ្រោះម្ចាស់ភូមិគ្រឹះក្នុងបុរីអង្គរភ្នំពេញនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខនោះត្រូវបានដឹកយកទៅបូជានៅវត្តទឹកថ្លាកាលពីព្រឹកថ្ងៃទី២ខែមីនា ឆ្នាំ ២០២១នេះហើយ។ក្នុងនោះមានតែគ្រួសាររបស់សពម្នាក់មកចូលរួម រីឯសព៣នាក់ទៀតគ្មានសាច់ញាតិមកចូល រួមទេ។ សូមរំលឹកថា៖ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង AK១ដើម និងកាំភ្លើងខ្លី ២ដើមបើកការបាញ់ប្រហារមកលើកម្លាំងកងរាជអាវុធហត្ថ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតវិញ បណ្តាលឱ្យក្រុមឧក្រិដ្ឋជនទាំង៤នាក់ ស្លាប់នៅនឹងកន្លែង។ ក្នុងចំណោមឧក្រិដ្ឋជនទាំង ៤នាក់ គឺមានម្នាក់នាក់ ជាដៃកុងរថយន្តរបស់ម្ចាស់ផ្ទះផ្ទាល់។ ក្រុមឧក្រិដ្ឋជនចំនួន ៤នាក់ បានចូលប្លន់ ដោយរៀបផែនការជម្រិតយកប្រាក់ ១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូន ឈ្នួល ២នាក់ ជាក្រោយ ប៉ុន្តែមិនបានសម្រេច៕
រថយន្តបើកផ្លូវក្រោមដីគេចបាវសំរាមក៏បុកខឿនបណ្តាលក្រឡាប់
ភ្នំពេញ៖រថយន្តទំនើប១គ្រឿងបើកនៅផ្លូវក្រោមដីស្ពានអាកាសចោមចៅក្នុងខណ្ឌពោធិ៍សែនជ័យដែលគេចចេញពីបាវសំរាមក៏បុកខឿនផ្លូវបណ្តាលឱ្យក្រឡាប់ កាលពីវេលាទៀបភ្លឺចូលថ្ងៃទី២ ខែមីនាឆ្នាំ២០២១។ ក្នុងហេតុការណ៍នេះ គេឃើញមានបុរសម្នាក់ជាតៃកុង និងអ្នករួមដំណើរជាមួយ៣នាក់ នៅក្នុងរថយន្តពាក់ផ្លាកលេខភ្នំពេញ 2AU-6908។ករណីនេះ មិនបណ្តាលឱ្យនរណាម្នាក់ រងគ្រោះថ្នាក់ទេ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់៕
បញ្ជូនចោរម្នាក់ទៅតុលាការករណីឆក់កាបូបលុយនិងសម្ភារជិត២ម៉ឺនដុល្លារ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១មីនាឆ្នាំ២០២១សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការរាជធានីភ្នំពេញពាក់ព័ន្ធករណីឆក់កាបូបលុយនិងសម្ភារេជិត២ម៉ឺនដុល្លារ ក្រោយពីចាប់ប់បាននៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ខណ្ឌពោធិសែនជ័យកាលពីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ។ មន្ត្រីដដែលបានបន្តថា៖បានឱ្យដឹងថា៖ជនសង្ស័យឈ្មោះសេង វ៉ាន់ធី ហៅធីហើម ភេទប្រុសអាយុ៣១ឆ្នាំ ទី ផ្លូវបេតុងភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ។ជនរងគ្រោះឈ្មោះ ហេង ស្រីមុំ ភេទស្រីអាយុ៤៤ ឆ្នាំ ស្នាក់នៅផ្ទះលេ ខ ៤១ ផ្លូវលំភូមិព្រៃលិច សង្កាត់ព្រៃស ខណ្ឌ ដង្កោ ។ សម្ភារបាត់បង់ កាបូបចំនួន១ ,ប្រាក់ដុល្លារចំនួន ១៤.៣០០ដុល្លារអាមេរិក,ខ្សែកមួយខ្សែ ,ទូរស័ព្ទដៃម៉ាកអាយហ្វូនមួយគ្រឿង, និងសៀវភៅធនាគារ១ក្បាល។វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ1IN-0407ចំនួន២ គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព។ ម៉ូតូម៉ាកហុងដាស្កុបពីអាយ ពណ៌ស សេរីឆ្នាំ២០២០។ ជនសង្ស័យឈ្មោះសេង វ៉ាន់ធី កន្លងទៅហើយធ្លាប់ជាប់ពន្ធនាគារចំនួន៣លើកមកហើយគឺនៅក្នុឆ្នាំ២០១៣,ឆ្នាំ២០១៥និង២០១៩ ៕