ព័ត៌មានជាតិ

ថ្នាក់លើសម្រេចផ្អាកការងារមេនគរបាលស្រុកកំរៀងជាបណ្ដោះអាសន្ន

បាត់ដំបង៖លោក​ឧត្តមសេនីយ៍ទោសាតគឹ​ម​សានស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​សម្រេច​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​លោក​វរសេនីយ៍ឯកគឹ​មពន្លក​អធិការ​នគរបាលស្រុក​កំ​រៀង ដោយ​មូលហេតុ អនុវត្ត​ការងារ​ខុស​នីតិវិធី ។

មន្ត្រីបានឱ្យដឹងថា៖ការ​សម្រេច​ផ្អាក​ការងារ​របស់លោក​អធិការនគរបាល​ស្រុក​កំ​រៀង ជា​បណ្ដោះអាសន្នបន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​កម្ពុជា បាន​បញ្ជា​ដល់​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង និង​អគ្គស្នងការ​នគរបាល​ជាតិឱ្យ ស្រាវជ្រាវ​ជុំវិញ​រឿងរ៉ាវ​ដែល​មាន​មន្ត្រី​ទាហាន​ចាប់​បាន​មេ​ខ្លោ​ង​នាំ​មនុស្ស​ពី​ថៃ​ចូល​ស្រុក​ខ្មែរ​ហើយ​នោះ បែរជា​ម្ត្រី​នគរបាល​ដោះ​លែង​វិញ ។

នៅ​ក្នុង​សារ​សំឡេង​របស់​សម្តេច​តេ​ជោ ផ្សព្វផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី ១៥​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សម្តេច​បាន​បញ្ជាក់​ថា​ការ “​ដូច​ជា​យប់មិញ​ខ្ញុំ​បាន​បញ្ជា​ទៅ​កាន់​ខេត្តបាត់ដំបង និង​អគ្គស្នងការ​នគរបាល​ជាតិ អំពី​ព័ត៌មាន​ទាក់ទិន​នឹង​ការ ចាប់​បាន​ពួក​ធ្វើ​សកម្មភាព ​នាំ​ផ្លូវ​យកមនុស្សឆ្លងដែនហើយ​បែរជា​ដោះ​លែង​ទៅ​វិញ ដែល​អាច​នាំ​ទៅ​ដល់​ការ​ដក​ឋានន្តរ​ស័ក ឬ​បណ្តេញ​ចេញពី​ជួរ​តែ​ម្តង”។​

សម្តេចបានបន្តថា “មន្ត្រី​នគរបាល​ណា​ដែល​អនុវត្ត ខុសឆ្គង ទៅ​នឹង​វិធានការ​ទាំងឡាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​មនុស្ស ហើយ​ការ​រត់ពន្ធ​មនុស្ស​នេះ​គឺ​ស្ថិត​ក្នុង​ការ​ធ្ងន់ធ្ងរ​ដែល​វា​អាច​នាំ​ទៅ​ដល់​មហន្តរាយ នៃ​សុខភាព​សាធារណៈ​ដោយសារ​ជំងឺឆ្លង​” ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា “​ខ្ញុំសុំ​ឱ្យ​ចាប់​ប្រមូល​អ្នក ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការ​នាំ​មនុស្ស​ឆ្លងកាត់​ផ្លូវ​របៀង ដើម្បី​អនុវត្ត​នូវ​ការ​ផ​ន្ទា​ទោស​”ឬ​ក៏​ណែនាំ​ពួក​គេ​យ៉ាង​ណា​នោះ ដើម្បី​ឱ្យពួក​គេ​ឈប់​នាំ​មនុស្ស​ឆ្លង​ដែនទៀត” ។

សូម​រំលឹក​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​សារ​ជា​សំឡេង នៅ​យប់​ថ្ងៃអាទិត្យ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេច​ក៏​បាន​ដាក់​ចេញ​បទបញ្ជា​សា​ជា​ថ្មី ទៅ​កាន់​អភិបាលខេត្ត​នៅ​ជាប់​ព្រំដែន​ថៃ​ទាំងអស់ ត្រូវ​តែ​រឹត​បន្តឹង​តាម​ព្រំដែន​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាង​មុន លើ​ការ​ឆ្លង​ដែន​របស់​ពលករ​ខ្មែរ​មក​ពី​ថៃ ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *