ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងអញ្ជើញទទួលអំណោយសប្បុរសធម៌ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ត

ខេត្តស្វាយរៀង​ ៖ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលអំណោយ សប្បុរសធម៌ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសហការី ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគមួយចំនួន ដូចជា អង្ករ ៥តោន មីខ្លាឃ្មុំ ៥០កេស តង់១០០តង់ សាប៊ូលាងចាន ៤៣២ដប និងថវិកាចំនួន ៤លានរៀល ជូនដល់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ការងារមនុស្សធម៌ និងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានថ្លែងនូវការអគុណចំពោះប្រធានសភាពាណិជ្ជកម្មខេត្ត និងសហការី ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកាជាបន្តបន្ទាប់ដល់រដ្ឋបាលខេត្ត ទាំងនេះជាកាយវិការប្រកបដោយទឹកចិត្តសប្បុរសធម៌តាមរយៈរដ្ឋបាលខេត្តនាពេលនេះ ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារគ្រោះធម្មជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាកក្នុងបរិបទ នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង៕

pda

Leave a Reply

Your email address will not be published. Required fields are marked *