នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ម៉ក់ ស៊ីថា និងបុត្រា-បុត្រី ព្រមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមទីប្រឹក្សាក្រសួង ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង លោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទ បានមូលមតិគ្នាជាឯកច្ឆន្ទអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានប្រណិប័តន៍តាមប្រពៃណីទំនៀមទម្លាប់ ប្រារព្វពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។ លោកបានបួងសួងទេវតាសុំសេចក្តីសុខ សេចក្តីចម្រើន ជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងជនរួមជាតិទាំងនៅទីជិតទីឆ្ងាយឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ និងជាពិសេសអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីវិធានការការពារជំងឺឆ្លងកូវីដ-១៩។ ចំពោះពិធីកាន់បិណ្ឌថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីសូមឲ្យថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការក្រោមឱវាទគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទទាំងអស់ទទួលយកពរសព្វសាធុការផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន។បច្ច័យ ទេយ្យវត្ថុ និងទេយ្យទានជាច្រើនបាននាំយកមកប្រគេនព្រះចៅអធិការព្រមទាំងព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តមង្គលសិរីកៀនឃ្លាំង៕
Related Articles
អាជ្ញាធរខេត្តស្នើក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរណ៍ត្រូវមានឆន្ទៈសហការជាមួយរដ្ឋបាលខេត្តក្នុងការប្រមូលថវិកាទ្រទ្រង់ និងអភិរក្សធនធានតំបន់ឆ្នេរ
ខេត្តព្រះសីហនុ ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំប្រមូល និងគ្រប់គ្រងថវិកា ដែលទទួលបានពីភ្ញៀវទេសចរទៅកម្សាន្តតាមកោះសម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង និងអភិរក្សធនធានតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រធានសមាគមន៍ទូកទេសចរណ៍ និងម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរណ៍នៅរសៀលថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ តំណាងក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរណ៍បានលើកឡើងពីផលពិបាកនៃការអាក់ខានបង់ថ្លៃសំបុត្រជូនរដ្ឋបាលខេត្តព្រះសីហនុ ដោយសារតែផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ គ្មានភ្ញៀវទេសចរទៅលេងកម្សាន្តតាមកោះក្នុងខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមន៍ទូកទេសចរណ៍ប្រចាំខេត្តព្រះសីហនុទទួលយកសំណើរបស់រដ្ឋបាលខេត្ត និងធ្វើការប្រជុំពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរ ដើម្បីពន្លឿនការប្រមូលថវិកាសម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង និងអភិធនធានតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា ក្រុមហ៊ុនត្រូវមានឆន្ទៈការទទួលខុសត្រូវសហការចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការប្រមូលថវិកាចំនួន២ដុល្លារពីលើតម្លៃសំបុត្ររបស់ភ្ញៀវទេសចរក្នុងម្នាក់ៗ ហើយការប្រមូលថវិកានេះ គឺបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីស្ថានភាពគ្រប់គ្រង និងការធ្វើអាជីវកម្មទូកទេសចរណ៍នៅខេត្តព្រះសីហនុ។ ទន្ទឹមនោះ លោកក៏បានស្នើសុំឱ្យលោកប្រធានសមាគមន៍ រៀបចំបោះសំបុត្រទូកឯកភាពមួយ ដោយមានឡូហ្គោក្រុមហ៊ុន និងឡូហ្គោប្រធានសមាគមន៍ ដើម្បីយើងមានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រមូលថវិកាជូនរដ្ឋបាលខេត្តព្រះសីហនុ។ លោកអភិបាលរងខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកែលម្អឆ្នេរសមុទ្រជាលំហសាធារណៈដ៏វែង ក្នុងការទាក់ទាញប្រជាពលរដ្ឋនៅទូទាំងប្រទេសមកទស្សនាកម្សន្តនៅខេត្តព្រះសីហនុ […]
ស្ត្រីម្នាក់ស្កាត់ជួបប្រុសស្នេហ៍លួចលាក់ក្នុងផ្ទះសំណាក់ត្រូវប្តីតាមទាន់បង្កភ្ញាក់ផ្អើល
ភ្នំពេញ:បុរសស្ត្រី២នាក់នាំគ្នាចូលផ្ទះសំណាក់មួយកន្លែងខណ:កំពុងល្អូកល្អិនជាមួយគ្នាស្រាប់តែត្រូវបុរសម្នាក់ទៀតអះអាងថាជាប្ដីចូលទៅទាន់ផ្អើលតែម្ដង។ករណីនេះបានកើតឡើងនៅក្នុងផ្ទះសំណាក់មួយកន្លែងស្ថិតតាមបណ្ដោយផ្លូវលេខ៦៣សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០។ ប្រភពពីបុរសជាប្ដី បានឱ្យដឹងថា ប្រពន្ធគាត់ បានលួចទាក់ទងជាមួយប្រុសផ្សេងច្រើនខែមកហើយ ។ប៉ុន្តែគាត់ចាប់ភស្ដុតាងជាក់ស្ដែងមិនទាន់បាន។បុរសជាប្ដីបានបន្តថាៈនៅថ្ងៃកើតហេតុប្រពន្ធគាត់យកលេសមកមើលម្ដាយឈឺនៅឯភ្នំពេញហើយបាននាំកូនស្រីតូចអាយុ៤ឆ្នាំមកជាមួយផងដែរ។ ដោយឱកាសហុចឱ្យក៏ឆ្លៀតណាត់ជួបសហាយស្មន់តែម្ដង។ពាក់ព័ន្ធនឹងករណីនេះភាគីខាងស្រីនូវតែប្រកែកយ៉ាងដាច់អហង្ការថាមិនមានទំនាក់ទំនងជាមួយបុរសដូចប្ដីអះអាងនោះទេគ្រាន់តែរាប់អានគ្នាធម្មតាប៉ុណ្ណោះ៕
អភិបាលខេត្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំចំនួនពីរ ក្នុងស្រុកកោះញែក
ខេត្តមណ្ឌលគិរី ៖ ដើម្បីត្រៀមបង្ការ និងដោះស្រាយទាន់ពេលវេលា ក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំណង់ឃីលិក និងឃុំរយ៉ ក្នុងស្រុកកោះញែក ដើម្បីត្រៀមកម្លាំងការពារ ទុកជាមុននូវគ្រោះមហន្តរាយ ដែលអាចកើតឡើងនៅតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ដោយជាយថាហេតុដូចបណ្តាខេត្តផ្សេងៗ។ ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា ក្នុងស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នា នៅខេត្តមណ្ឌលគិរីរហូតមកដល់ពេលនេះ បានរងផលប៉ះពាល់ផ្លូវ និងផ្ទះសម្បែងមួយចំនួន នៅឃុំចំនួនបី គឺឃុំណង់ឃីលិក និងឃុំរយ៉ ក្នុងស្រុកកោះញែក និងឃុំមេម៉ង់ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី តែមិនបណ្តាលឲ្យបាតបង់ដល់អាយុជីវិត និងខូចខាតដល់លំនៅដ្ឋាន រួមទាំងដំណាំប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ ដោយឡែកស្ថានភាពទឹកដែលឡើងនៅតំបន់ទាំងនោះ គឺមានការស្រក់ចុះទៅវិញហើយ។ ឯកឧត្តមបញ្ជាក់ថា បើទោះបីជានៅតាមឃុំ/ស្រុក ដែលនៅតាមបណ្តោយអូរ ឫទន្លេ ក៏ដូចជាខេត្តទាំងមូល មិនទាន់ជួបបញ្ហាប្រឈមនូវគ្រោះទឹកជំនន់ ដូចបណ្តារាជធានីខេត្តផ្សេងៗក៏ពិតមែន តែយើងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះ អាជ្ញាធរខេត្ត […]