ព័ត៌មានជាតិ

លោកស្រីឱវណ្ណឌីន៖ក្រសួងសុខាភិបាលកម្ពុជាបានប្រកាន់យកនូវគោលការណ៍យុទ្ធសាស្ត្រចំនួន៥​យ៉ាងនៃការ​ទប់ស្កាត់ចម្លងវីរុសជំងឺ​កូវីដ១៩

លោកស្រីឱ វណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកស្រីបានថ្លែងឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថាអំពីយុទ្ធសាស្ត្រនៃការទប់ស្កាត់ចម្លងវីរុសជំងឺកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺសូមជម្រាបជូនដល់បណ្ដាលសារព័ត៌មាននិងសាធារណៈជនទាំងអស់អោយបានជ្រាបថាក្រសួងសុខាភិបាលកម្ពុជាបានប្រកាន់យកនូវគោលការណ៍យុទ្ធសាស្ត្រចំនួន៥យ៉ាងដែលយើងហៅថា ហ្វាយអ៊ីឬក៏អ៊ី៥អឺ៥ជាភាសាអង់គ្លេសនិងជាភាសាបារាំង។ លោកស្រីបន្តថាយុទ្ធសាស្ត្រទាំង៥នេះមានដូចតទៅ៖
ទី១ -យើងត្រូវតែរុករកស្រាវជ្រាវឲ្យបានទាន់ពេលវេលានូវអ្នកដែលវិជ្ជមានវីរុសកូវីដ១៩
ទី២ -យើងត្រូវតែតាមស្រាវជ្រាវជាបន្តទៀតនូវអ្នកដែលសង្ស័យរកបណ្ដាញនៃការចម្លងបន្តនូវវីរុសកូវីដ១៩ តាមរយៈក្រុមណាមួយឬទីតាំងណាមួយកន្លែងណាមួយមានការសង្ស័យដែលអាចមានការចម្លង ពីបុគ្គលមួយទៅបុគ្គលមួយគឺត្រូវធ្វើឲ្យបានលឿនជាទីបំផុត
ទី៣ -នៅពេលដែលយើងរកឃើញឬក៏សង្ស័យឆ្លងកូវីដ១៩គឺយើងត្រូវដាក់បុគ្គលទាំងនោះ ឱ្យមនុស្សដាច់ដោយឡែកភ្លាមមិនឱ្យទុកពេលយូរដាច់ខាតគឺត្រូវធ្វើភ្លាមៗតែម្ដង
ទី៤ -ប្រសិនបើរកឃើញអ្នកដែលមានវិជ្ជមានវីរុសកូវីដ១៩ទៅទទួលការព្យាបាល ទៅមន្ទីរពេទ្យរដ្ឋរបស់យើងឲ្យបានលឿនជាទីបំផុតដោយមិនរង់ចាំទុកយូរ មានន័យថាបើរកឃើញថាមានភ្លាមគឺមិនរង់ចាំយូរត្រូវបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យរដ្ឋ ដើម្បីព្យាបាលឲ្យបានលឿនជាទីបំផុតដែលអាចធ្វើទៅបាន
ទី៥ -យើងត្រូវតែអនុវត្តវិធានការការពារប្រសើរជាងព្យាបាលឲ្យបានលឿន បើបុគ្គលណាមួយនោះឬក៏ក្រុមមនុស្សមួយណានោះមានការចម្លងនូវវីរុសកូវីដ១៩ការការពារនិងការចម្លងវីរុសកូវីដ១៩។ លោកស្រីបន្តថាត្រង់ចំណុចទី៥នេះគឺសំខាន់មែនទែន ។ បច្ចុប្បន្ននេះយើងនៅតែអនុវត្តយុទ្ធសាស្ត្រទី៥នេះនៅឡើយទេមានន័យថាក្រសួងសុខាភិបាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅតែអំពាវនាវហើយអំពាវនាវម្ដងទៀតដល់បងប្អូនជនជាតិជាប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តនូវវិធានការការពារកុំឱ្យមានការចម្លងនូវវីរុសកូវីដ១៩។ នេះគឺជាវិធានការមួយដែលយើងកំពុងតែអនុវត្តហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋ របស់យើងឲ្យបានចូលរួមគ្រប់គ្នា ដើម្បីការពារកុំឲ្យមានការចម្លងមកបុគ្គលចម្លងមកក្រុមគ្រួសារនិងចម្លងចូលទៅក្នុងសហគមន៍។ នេះគឺជាយុទ្ធសាស្ត្រទាំង៥យ៉ាង នៃព្រះរាជាណាចក្រកម្ពុជារបស់យើងប្រកាន់យកដើម្បីធ្វើការឆ្លើយតប ទប់ស្កាត់នីកាចម្លងវីរុសកូវីដ១៩ ។ ដោយឡែកយើងមិនអាចបំភ្លេចបានទេនៅចំណុចសំខាន់ ចាំបាច់បំផុតមួយទៀតនោះក្រោមការដឹកនាំប្រកបដោយ ភាពឆ្លាតវៃ ឈ្លៀសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលលោកតែងតែគិតគូរខ្ពស់ណាស់ ហើយក៏ដាក់ចេញនូវវិធានការបានទាន់ពេលវេលានៅក្នុងការទប់ស្កាត់ ការចម្លងនូវជំងឺវីរុសកូវីដ១៩។ ចំណុចនេះគឺជាចំណុចពិសេសធំណាស់។ប្រសិនបើគ្មានការដឹកនាំដ៏ឈ្លាសវៃ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើងនេះទេការទប់ស្កាត់ចម្លងជំងឺវីរុសកូវីដ១៩ ក៏ប្រហែលជាមិនមានលទ្ធផលដូចថ្ងៃនេះដែរ។ លោកស្រីបានបន្តទៀតថាក្នុងនាមជាពលរដ្ឋមួយរូប ក្នុងនាមជាមន្ត្រីដឹកនាំក្រសួងសុខាភិបាលខ្ញុំសូមសម្ដែងនិងគោរពដ៏ជ្រាលជ្រៅជាទីបំផុតរកអ្វីមកប្រៀបពុំបានទេ នូវការយកចិត្តទុកដាក់និងការចង្អុលបង្ហាញនានារបស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកស្រីឲ្យដឹងទៀតថាសម្តេចមានទឹកចិត្តមនុស្សធម៌ទូលំទូលាយបានធ្វើអោយព្រះរាជាណាចក្រកម្ពុជារបស់យើងនេះរួចចាកផុតពី…ពីការរាតត្បាតក្នុងលក្ខណៈធំធេងនៅក្នុងប្រទេសរបស់យើង៕សហការី លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បានរំលឹកផងដែរ ពីការចូលរួមដ៏ស្រស្រាក់ស្រស្រាំពីបងប្អូនប្រជាពលរដ្ឋ នៅក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ទៅតាមការអំពាវនាវរបស់សម្ដេចតេជោហ៊ុន សែន ក៏ដូចជាការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះគឺជាចំណុចសំខាន់មួយទៀតដែលជាកត្តាមួយផ្ដល់នូវលទ្ធផលចូលរួមមិនឱ្យមានចម្លងនូវវីរុសកូវីដ-១៩ចូលនៅក្នុងសហគមន៍របស់យើងបានយ៉ាងល្អ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោកស្រីបានបន្តថា ៖ ចំណុចសំខាន់ដែលយើងមិនត្រូវបំភ្លេចដែរនោះ។គឺការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកបណ្ឌិតម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាលគ្រប់ជាន់ថ្នាក់ មន្ត្រីបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ។ ជាពិសេសគឺក្រុមគ្រូពេទ្យជួរមុខរបស់យើង បានខិតខំប្រឹងនូវការជួយ នូវសេវាពិនិត្យព្យាបាល ក៏ដូចជាការស្រាវជ្រាវរក អ្នកជំងឺកូវីដ-១៩ នេះគឺបានល្អប្រសើរ។ មកដល់ពេលនេះគឺយើងមិនមានអ្នកជំងឺ covid 19 នៅសេសសល់សម្រាកនៅក្នុងមន្ទីរពេទ្យរដ្ឋរបស់យើងនោះឡើយ។ និយាយរួមបើគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី ១១ខែកញ្ញា ឆ្នាំ២០២០ ព្រះរាជាណាចក្រកម្ពុជារបស់យើងនេះគឺបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយមួយរយភាគរយ ជាលើកទីពីរ។ សូមរំលឹកផងដែរថាការជាសះស្បើយអ្នកជំងឺកូវីដ-១៩ លើកទី១ ក្រសួងសុខាភិបាលបានប្រកាសនឹងជម្រាបជូនសាធារណជនរួចមកហើយកាលពីថ្ងៃទី ១៥ ខែឧសភាឆ្នាំ២០២០ គឺយើងមានករណីព្យាបាលជាសះស្បើយទី១២២នាក់៕

pda

Leave a Reply

Your email address will not be published. Required fields are marked *