ព័ត៌មានជាតិ

ជប៉ុន​ផ្ដល់​ជំនួយឥតសំណង​ជា​គ្រឿងចក្រ​ចំនួន​១៥​គ្រឿងក្នុង​តម្លៃ​ប្រមាណ​៤,៥​លាន​ដុល្លារ​

ភ្នំពេញ​៖ ប្រទេស​ជប៉ុន​បានផ្តល់​ជំនួយឥតសំណង​ជា​គ្រឿងចក្រ​ចំនួន​១៥​គ្រឿង ដែលមាន​តម្លៃ​ជាង​៥០០​លាន​យ៉េន​ជប៉ុន​ស្មើនឹង​ជាង​៤,៥​លាន​ដុលារ​អាមេរិក​សម្រាប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។​នេះ​ជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​។​


​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​គ្រឿងចក្រ​សាងសង់​កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០​ដែល​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​MIKAMIMasahiro​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​,​លោក​SUGANOYuichi​ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា តំណាង​ក្រុមហ៊ុន Marubini Protechs (TBC) ។​

​ថ្លែង​ទៅកាន់​អង្គពិធី​នាឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ជប៉ុន​ដែល​បានផ្ដល់​ជំនួយឥតសំណង ព្រមទាំង​ហិរញ្ញប្បទាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ការស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​និង​មាន​សក្ដានុពល​ជាច្រើន​ក្នុងទិសដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​អភិវឌ្ឍ​កម្ពុជា​។​


​លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖​ជំនួយ​របស់​ជប៉ុន​ស​ម្រា​ប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រួមមាន​៖ ផ្លូវជាតិ លេខ​៦ ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​១ ប្រវែង​សរុប ២៥៤,៣​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ១៨៩,១​លាន​ដុល្លារ អាមេរិក​។​ស្ពាន​គី​ហ្សូ​ណា​និង​ស្ពាន​ត្សឹ​បា​សា​ប្រវែង​សរុប ៣.៥៧៥​ម៉ែត្រ​ចំណាយ​ថវិកា​ប្រមាណ​១៨៦​លាន​ដុល្លារ​អាមេរិក​និង​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ប្រវែង​សរុប​១០៨០​ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក​។

​ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​តាមរយៈ លោក​ឯកអគ្គរាជទូត MIKAMI Masahiro ជូន​ចំពោះ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​ជប៉ុន ដែលជា​និច្ចកាល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី បច្ចេកទេស ឥណទាន​កម្ចីសម្បទាន ។

​ជំនួយឥតសំណង​ជា​បន្តបន្ទាប់​សម្រាប់​សាងសង់ ស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​-​ស្ពាន និង​កំពង់ផែ​អន្តរជាតិ សម្រាប់​ជួយ​សម្រួល​ដល់​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ទីផ្សារ​ជាតិ និង​អន្តរជាតិ​សំដៅ​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​អភិវឌ្ឍ​សង្គម​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។​

​សូម​ជម្រាបជូន​ថា​៖ គម្រោង​ផ្តល់ជំនួយ​នេះ​មាន​ឈ្មោះថា​៖ ៖ ជំនួយឥតសំណង​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​គ្រឿងចក្រ Marubini Protechs ក្នុងតម្លៃ​ទឹកប្រាក់​៥០០​លាន​យ៉េន​ជប៉ុន ស្មើនឹង​ប្រមាណ​៤,៥ លាន​ដុល្លារ​អាមេរិក ។​ដែល​រួមមាន​៖ គ្រឿងចក្រ​ចំនួន​១៥ គ្រឿង​គឺ​៖ Road Stabilizer & Accessories (3 Units), Vibratory Single Drum Roller with CANOPY Stay (3 Units), Pneumatic Tire Roller (3 Units), Vibratory Tandem Roller (3 Units), Walk-behind Roller (3 Units), និង Spare Parts & Consumables ផងដែរ​។


​គួរកត់សម្គាល់​ផងដែរ​ថា​៖ ការប្រើប្រាស់​ម៉ាស៊ីន Stabilizer​មាន​ប្រយោជន៍​យ៉ាងខ្លាំង​ក្នុងការ​កាត់បន្ថយ ចំណាយ​លើ​ការថែទាំ​ផ្លូវ​បើ​ប្រៀបធៀប​នឹង​មធ្យោបាយ​ធម្មតា​គឺ​ចំណាយពេល​ខ្លី​ក្នុង​ប្រតិបត្តិ​ការសាងសង់​ពុំ​សូវ​មានការ​បំពុលបរិស្ថាន (​ការ​ហុយធូលី​ក្នុងពេល​សាងសង់​) ផ្លូវ​អាច​ប្រើប្រាស់​បានយូ​អង្វែង បន្ទាប់ពី​ទទួលបាន​ការពង្រឹង​ដោយ​ប្រើ​ម៉ាស៊ីន Stabilizer​។

​លោក​ទេសរដ្ឋមន្ត្រី បាន​ប្តេជ្ញា​នាំយក​គ្រឿងចក្រ​ទាំងនេះ​ទៅប្រើ​ប្រាស់​ក្នុង​គម្រោង​សាងសង់​ផ្លូវ​នានា ជាពិសេស​គម្រោង​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ទើបតែ​បាន អនុម័ត​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ឱ្យសម្រេចបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ តាម គោលការណ៍ និង​ចក្ខុវិស័យ​ក្នុងការ​សាងសង់​ផ្លូវ​ឱ្យបាន​ជាប់ រឹងមាំ និង​ប្រើប្រាស់​បានយូរ​អង្វែង​។​

​លោក​ទេសរដ្ឋមន្ត្រី​បានឱ្យដឹង​ផងដែរ​ថា​៖ បច្ចុប្បន្ននេះ ជប៉ុន​កំពុង​ផ្ដល់ជំនួយ​ឥត សំណង​សម្រាប់​គម្រោង​សាងសង់​ស្ពាន​ឡើងវិញ​បន្ទាន់​នៅ​តំបន់​កំពុង​ប្រឈម​នឹង​ទឹកជំនន់​ដែល​សាងសង់​ស្ពាន​ចំនួន ៧​កន្លែង​ស្ថិតក្នុង​ខេត្តព្រៃវែង និង​ខេត្តក្រចេះ ចំណាយ​ថវិកា​ប្រមាណ ៣៥​លាន​ដុល្លារ អាមេរិក និង​ផ្លូវជាតិ​លេខ​៥ ប្រវែង​សរុប ៣៦៦​គីឡូម៉ែត្រ ក្នុង​ទំហំ​ថវិកា​ប្រមាណ​៥០០​លាន​ដុល្លារ​អាមេរិក​ផងដែរ​៕

pda

Leave a Reply

Your email address will not be published. Required fields are marked *