ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិ​បាលកម្ពុជាអំពាវនាវ​ដល់​​ប្រទេស​នា​នាកុំ​ឱ្យ​យក​បញ្ហា​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​កូវីដ-១៩​ធ្វើ​ជា​របៀប​វារៈ​ភូមិ​សាស្ដ្រ​នយោបា​យ​របស់​ខ្លួន

ថ្លែង​សុន្ទរកថា​តាម​រយៈ​វីដេអូ​សម្តេចនាយក​រដ្ឋមន្រ្តី​ហ៊ុន សែននៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះនៅ​ក្នុង​សម័យ​ប្រជុំ​ពិសេស​លើក​ទី​៣១របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិស្ដី​ពី«ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩» ។ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាតនេះសម្តេចហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រទេស​នា​នាកុំ​ឱ្យ​យក​បញ្ហា​នេះ​ធ្វើ​ជា​របៀប​វារៈ​ភូមិសាស្ដ្រ​នយោបាយ​របស់​ខ្លួន។«កម្ពុជា​យល់​ឃើញ​ថាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ មិន​គួរ​ត្រូវ​បាន​ប្រទេស​ណា​មួយ​ឆ្លៀត​យក​មក​អនុវត្ត​ជា​របៀប​វារៈ​ភូមិសាស្រ្ត​នយោបាយ​របស់​ខ្លួន​ឡើយ»។សម្តេច​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ទៅ​កាន់​សម័យ​ប្រជុំ​ពិសេស​លើក​ទី​៣១ របស់​អង្គការសហប្រជាជាតិ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជាការ​ធ្វើ​នយោបាយ​របស់​ប្រទេស​ណាមួយ​លើ​បញ្ហា​សុខភាព​សាធារណៈ​និង​បរិហារ​ប្រទេស​នោះ​លើ​សមត្ថភាព​គ្រប់​គ្រង​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លងមិន​មាន​ប្រយោជន៍​អ្វី​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នេះ​ឡើយ​។ ផ្ទុយ​មក​វិញ សម្តេច​បញ្ជាក់​ថា គឺ​សាមគ្គីភាព និង ឯកភាព​គ្នា​ក្នុង​តំបន់ និង​ជា​សាកល​ឯណោះ​ទេ ដែល​ជា​ធាតុ​សកម្ម​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ​១៩​នេះ​។សម្តេចហ៊ុនសែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ គឺ​ទាមទារ​នូវ​ការ​សម្រេច​ចិត្ត​រួម​គ្នា​ប្រកប​ដោយ​ភាព​ហ្មត់ចត់​ក្រោម​យន្តការ​ពហុភាគី​និយម និង​ការ​គោរព​ច្បាប់​អន្តរជាតិគោរព​អធិបតេយ្យ​ភាព​របស់​រដ្ឋ​នីមួយ​ៗ ហើយ​យក​អង្គការ​សហប្រជាជាតិ​និង​អង្គការ​សុខភាព​ពិភព​លោក​ជា​ស្នូល។ សម្តេចក៏​បាន​ឆ្លៀត​ឱកាស​នេះ​បញ្ជាក់​អំពី​សារៈ​សំខាន់​និង​ភាព​ចាំ​បាច់​បំផុត​សម្រាប់​ការ​ធានា​ថា វ៉ាក់សាំង​ដែល​ត្រូវ​បាន​រក​ឃើញ គឺ​ជា​ទំនិញ​សាធារណៈ​និង​មាន​ចរិត​សកល ដែល​នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​និង​ចែកចាយ​ក្នុង​ស្មារតី​មនុស្ស​ធម៌ទៅ​ដល់​គ្រប់​ប្រទេស​ទាំង​អស់ ជា​ពិសេស​ចំពោះ​ប្រទេស​ដែល​ងាយ​រង​គ្រោះ​៕

pda

Leave a Reply

Your email address will not be published. Required fields are marked *