ព័ត៌មានជាតិ

មេ​ឈ្មួញ​ដ៏​ល្បីឈ្មោះ​ម្នាក់​នៅតែ​កាង​រថយន្ត​ដឹកឈើ​ទៅ​វៀតណាម

ក្រចេះ​៖​មេ​ឈ្មួញ​ដ៏​ធំ​ល្បីឈ្មោះ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅតែ​កាង​រថយន្ត​ដឹកឈើ​ពី​ភូមិ​អូរ​ព្រះ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​ទៅ​ប្រទេស​វៀតណាម​។​ឈើ​ប្រណីត​ដែល​មេ​ឈ្មួញ​ម្នាក់នេះ​កាង​ទៅនោះ​មិន​ក្រោម​ពី​១០​ទៅ​២០​តោន​ទេ​ក្នុង​មួយថ្ងៃៗ​។


​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថាៈ​កាលពី​ថ្ងៃទី​១៧​និង​១៨​ខែធ្នូ​ឆ្នាំ​២០២០​មេ​ឈ្មួញ​រូបនោះ​ឱ្យ​កូនចៅ​ដឹកឈើ​ទៅ​ប្រទេស​វៀតណាម​កាត់​តាម​ស្រុក​ស្នួល​ខេត្តក្រចេះ​មិន​ក្រោម​២០​ទៅ​៣០​តោន​ទេ​។​មេ​ឈ្មួញ​រូបនេះ​ចំណាយ​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ក្នុងការ​រត់ការ​តាំងពី​ថ្នាក់ក្រោម​ដល់​ថ្នាក់លើ​ជា​ថ្នូរ​មិនឱ្យ​បង្ក្រាបរ​ថយ​ដឹកឈើ​របស់ខ្លួន​។


​ប្រភព​បានឱ្យដឹង​ទៀតថា​ទីតាំង​ស្តុក​ឈើ​ប្រណីត​មាន​លំនៅស្ថាន​មួយកន្លែង​ដែល​ព័ទ្ធរបង​ជិត​ឃើញ​មាន​រថយន្ត​ស៊េរី​ទំនើប​ចេញចូល​ទាំងយប់​ទាំង​ថ្ងៃ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៧​បង្គោល​គីឡូ​លេខ​៤២៧​ភូមិ​អូរ​ព្រះ​ឃុំ​អូ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។

​ប្រភព​ដដែល​បាន​បន្តថាៈ​មាន​រថយន្ត​សេរី​ទំនើប​ជាច្រើន​គ្រឿង​ដឹកឈើ​ចេញពី​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​យកមក​ទម្លាក់​នៅផ្ទះ​មេ​ឈ្មួញ​នេះ​ដើម្បី​បន្តទៅ​ឱ្យ​ថៅកែ​វៀតណាម​។​ឈ្មួញ​ឈើ​នេះ​មាន​សំណុំរឿង​រាប់មិនអស់​នៅតែ​គេច​ផុតពី​ច្បាប់​រកស៊ី​សុខ​ស្រួល​បាន​រាល់ថ្ងៃ​។​រីឯ​សមត្ថកិច្ច​វិញ​សូម្បីតែ​របង​ផ្ទះ​មេ​ឈ្មួញ​នេះ​ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ផង​ព្រោះ​ខ្លាច​ចាញ់​បា​មី​។​

​ប្រភព​បានឱ្យដឹង​ទៀតថា​នៅក្នុង​ខេត្តក្រចេះ​មាន​សមត្ថកិច្ច​តាំងពី​មេព្រៃ​,​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​,​បរិស្ថាន​,​នគរបាល​,​កងរាជអាវុធហត្ថ​,​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ​មិនអាច​បង្ក្រាប​មេ​ឈ្មួញ​នេះ​បានឡើយ​៕​

pda

Leave a Reply

Your email address will not be published. Required fields are marked *