ភ្នំពេញៈ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំសូមកោតរសើរចំពោះបងប្អូនជនរួមជាតិដែលយកចិត្តទុកដាក់មានការប្រុងប្រយ័ត្ន!ខ្ពស់ចំពោះសុខភាពអនាម័យផ្ទាល់ខ្លូនជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩. និងជំងឺឆ្លងផ្សេងៗទៀត។ប៉ុន្តែទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនបំផុតដែរគឺត្រូវពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបរគ្រប់ពេលជានិច្ច។ព្រោះគ្រោះថ្នាក់ចរាចរណ៍កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃច្រើនជាងជំងឺឆ្លងទៅទៀត។សូមជូនពរបងប្អូនមានសុខភាល្អ និងមានសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរជិតឆ្ងាយនៅទូទាំងប្រទេស។
អរគុណសន្តិភាព
Related Articles
ជប៉ុនផ្ដល់ជំនួយឥតសំណងជាគ្រឿងចក្រចំនួន១៥គ្រឿងក្នុងតម្លៃប្រមាណ៤,៥លានដុល្លារ
ភ្នំពេញ៖ ប្រទេសជប៉ុនបានផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រចំនួន១៥គ្រឿង ដែលមានតម្លៃជាង៥០០លានយ៉េនជប៉ុនស្មើនឹងជាង៤,៥លានដុលារអាមេរិកសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។នេះជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនតាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ដែលដោយមានការអញ្ជើញចូលរួមពីលោកMIKAMIMasahiroឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា,លោកSUGANOYuichiប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា តំណាងក្រុមហ៊ុន Marubini Protechs (TBC) ។ ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះលោកទេសរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះប្រទេសជប៉ុនដែលបានផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងមានសក្ដានុពលជាច្រើនក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍកម្ពុជា។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ជំនួយរបស់ជប៉ុនសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ផ្លូវជាតិ លេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ១ ប្រវែងសរុប ២៥៤,៣គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១៨៩,១លានដុល្លារ អាមេរិក។ស្ពានគីហ្សូណានិងស្ពានត្សឹបាសាប្រវែងសរុប ៣.៥៧៥ម៉ែត្រចំណាយថវិកាប្រមាណ១៨៦លានដុល្លារអាមេរិកនិងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប១០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក។ ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈ លោកឯកអគ្គរាជទូត MIKAMI Masahiro ជូនចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី បច្ចេកទេស ឥណទានកម្ចីសម្បទាន ។ ជំនួយឥតសំណងជាបន្តបន្ទាប់សម្រាប់សាងសង់ ស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន និងកំពង់ផែអន្តរជាតិ សម្រាប់ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិសំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចអភិវឌ្ឍសង្គមនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ សូមជម្រាបជូនថា៖ […]
បញ្ជូនចោរម្នាក់ទៅតុលាការករណីឆក់កាបូបលុយនិងសម្ភារជិត២ម៉ឺនដុល្លារ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១មីនាឆ្នាំ២០២១សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការរាជធានីភ្នំពេញពាក់ព័ន្ធករណីឆក់កាបូបលុយនិងសម្ភារេជិត២ម៉ឺនដុល្លារ ក្រោយពីចាប់ប់បាននៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ខណ្ឌពោធិសែនជ័យកាលពីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ។ មន្ត្រីដដែលបានបន្តថា៖បានឱ្យដឹងថា៖ជនសង្ស័យឈ្មោះសេង វ៉ាន់ធី ហៅធីហើម ភេទប្រុសអាយុ៣១ឆ្នាំ ទី ផ្លូវបេតុងភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ។ជនរងគ្រោះឈ្មោះ ហេង ស្រីមុំ ភេទស្រីអាយុ៤៤ ឆ្នាំ ស្នាក់នៅផ្ទះលេ ខ ៤១ ផ្លូវលំភូមិព្រៃលិច សង្កាត់ព្រៃស ខណ្ឌ ដង្កោ ។ សម្ភារបាត់បង់ កាបូបចំនួន១ ,ប្រាក់ដុល្លារចំនួន ១៤.៣០០ដុល្លារអាមេរិក,ខ្សែកមួយខ្សែ ,ទូរស័ព្ទដៃម៉ាកអាយហ្វូនមួយគ្រឿង, និងសៀវភៅធនាគារ១ក្បាល។វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ1IN-0407ចំនួន២ គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព។ ម៉ូតូម៉ាកហុងដាស្កុបពីអាយ ពណ៌ស សេរីឆ្នាំ២០២០។ ជនសង្ស័យឈ្មោះសេង វ៉ាន់ធី កន្លងទៅហើយធ្លាប់ជាប់ពន្ធនាគារចំនួន៣លើកមកហើយគឺនៅក្នុឆ្នាំ២០១៣,ឆ្នាំ២០១៥និង២០១៩ ៕
ពលរដ្ឋ៨គ្រួសារនៅក្នុងស្រុកវាលវែងបានរងគ្រោះដោយបាត់បង់និងខូចខាតផ្ទះ៨ខ្នងរួមទាំងសម្ភារ
ខេត្តពោធិសាត់៖ប្រជាពលរដ្ឋចំនួន៨គ្រួសារនៅក្នុងស្រុកវាលវែងបានរងគ្រោះដោយទឹកហូរកួចបាត់បង់និងខូចខាតផ្ទះ៨ខ្នងរួមទាំងសម្ភារជាច្រើនត្រឹមរយៈពេល២ថ្ងៃ។ ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរបានឱ្យដឹងថាៈកាលពីថ្ងៃទី៨តុលា២០២០ទឹកជំនន់នៅក្នុងភូមិស្ទឹងថ្មីឃុំប្រម៉ោយស្រុកវាលវែងបង្កខូចខាតផ្ទះតៀម១ខ្នងទំហំ៤,៥គុណ៦ម៉ែត្រជញ្ជាំងក្តារប្រក់សង្កីដែលមានម្ចាស់ឈ្មោះ វ៉ាចន អាយុ៤៨ឆ្នាំប្រពន្ធឈ្មោះ សួនសារឿន អាយុ៤២ឆ្នាំរួមនិងសម្ភារមួយចំនួន ។ ប្រភពដដែលបានបន្តថាៈនៅថ្ងៃ៩តុលា២០២០គ្រោះធម្មជាតិទឹកជំនន់នៅឃុំក្រពើពីរស្រុកវាលវែងខេត្តពោធិ៍សាត់បង្កការខូចខាតសម្ភារមានម៉ូតូ៤គ្រឿងគោយន្ត១គ្រឿងផ្ទះចំនួន៥ខ្នង។នៅក្នុងភូមិសម្លាញ់សម្លាញ់ឃុំក្រពើពីរស្រុកវាលវែងដដែលត្រូវរងការខូចខាតផ្ទះ២ខ្នងរួមនិងសម្ភារ,មានគោពីរក្បាល,ជ្រូកពីរក្បាលម៉ូតូមួយគ្រឿងនិងរលំស្ពានមួយនឹងច្រោះដីក្បាលស្ពាន១កន្លែង។ មន្ត្រីអាជ្ញាធរបានឱ្យដឹងនៅព្រឹកថ្ងៃទី៩តុលា២០២០នេះថាៈពាក់ព័ន្ធនឹងករណីនេះក្រុមការងារបានត្រៀមរួចរាល់និងនាំយកគ្រឿងឧបភោគបរិភោគរួមនិងសម្ភារប្រើប្រាស់មួយចំនួនទៅប្រគល់ជូនពួកគាត់ដែលរងគ្រោះដោយសារគ្រោះធម្មជាតិទាំង៨គ្រួសារនៅស្រុកវាលវែងនេះ។ លោកកែវវៃប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានឱ្យអ្នកសារព័ត៌មានដឹងថាៈស្ថានភាពកម្ពស់ទឹកស្ទឹងនៅក្នុងខេត្តពោធិ៍សាត់មានកម្ពស់៥,៤៥ម៉ែត្រកម្ពស់ដែលត្រូវប្រកាសអាសន្ន៥,០០០ម៉ែត្រ។ទឹកស្ទឹងនៅស្រុកភ្នំក្រវាញស្ថានភាពទឹកស្ទឹងមានកម្ពស់៥,៨០៣ម៉ែត្រកម្ពស់ដែលត្រូវប្រកាសអាសន្នមានមានកម្ពស់៦,០០ម៉ែត្រ។ ដោយឡែកស្ថានភាពទឹកស្ទឹងនៅស្រុកវាលវែងមានកម្ពស់៤,៦០ម៉ែត្រស្ថានភាពទឹកដែលត្រូវប្រកាសអាសន្នមាន១០,០០ម៉ែត្រកន្លែងស្ថានភាពទឹកស្ទឹងពោធិ៍សាត់ស្ទឹងក្រវាញកម្ពស់កើនឡើងខណៈស្ទឹងអារ៉ៃស្រកចុះបន្តិចគឺសូន្យចុច១០ម៉ែត្រនិងស្ទឹងវែងបានស្រក២,៥០ម៉ែត្រ។ដោយឡែកទឹកស្ទឹងក្រុងពោធិ៍សាត់កំពុងមានសន្ទុះកើនឡើង៕