ភ្នំពេញ៖ករណីឃាតកម្មមួយបានកើតឡើងដោយបុរសម្នាក់បានចាក់សម្លាប់នារីជាសង្សារបណ្តាលឱ្យស្លាប់ភ្លាមៗរួចជនដៃដល់បានអារ.កសម្លាប់ខ្លួនតាមក្រោយតែមិនស្លាប់។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅបុរីលឹមឈាងហាក់ស្ថិតក្នុងភូមិម័រសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០។
សមត្ថកិច្ចបានឱ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ ឯក ឌៀមវន្ថា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ រកស៊ីអចលនាទ្រព្យ មានទីលំនៅ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន ជ័យ រាជធានីភ្នំ ពេញ។ចំណែកនារីរងគ្រោះឈ្មោះវង្សម៉ាលីដាអាយុ២៧ឆ្នាំមុខរបរជាអ្នកលក់ផលិតផលតាម Online មានទីលំនៅក្នុងបុរី លឹមឈាងហាក់ភូមិម័រសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្ដថាៈមុនពេលកើតហេតុនេះគឺមានមនុស្សប្រុសស្រី៥នាក់ជួបជុំផឹកស៊ីជាមួយគ្នា ។បន្ទាប់មកបុរស២នាក់បានចេញទៅបាត់មុន សល់តែជនរងគ្រោះ និង បុរសជាជនសង្ស័យ និង ចុងភៅនៅក្នុងផ្ទះ។មួយសន្ទុះក្រោយមកស្រាប់តែបុរសជាជនសង្ស័យបានយកកាំបិតចាក់សម្លាប់នារីរងគ្រោះស្លាប់ក្នុងធ្លុកឈាម រួចអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ។
ប៉ុន្ដែមិនបានសម្រេចបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបញ្ជូនខ្លួនទៅសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យសួគ៌ា។សមត្ថកិច្ចបានបន្ដថាៈក្នុងអំពើឃាតកម្មនេះជាជំហានដំបូងគឺអាចជាករណីភ្លើងប្រចណ្ឌ។ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនចុងភៅជាស្ដ្រីយកទៅសាកសួរ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញខាងកោសល្យវិច័យ បានចុះមកពិនិត្យទៅលើសាកសពនារីរងគ្រោះ ។រីឯបុរសជាជនសង្ស័យដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យសមត្ថកិច្ចដាក់កម្លាំងយាមយ៉ាងតឹងរឹង និងរង់ចាំសាកសួរនៅពេលក្រោយដើម្បីចាត់ការបន្ដនីតិវិធី។ចំណែកសាកសពជនរងគ្រោះក្រោយពីកោសល្យវិច័យរួចកម្លាំងសមត្ថកិច្ចនិងធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕