ភ្នំពេញ៖រថយន្តបែនដឹកដី១មួយគ្រឿងបើកទាក់ខ្សែភ្លើងបណ្តាលឱ្យបាក់បង្គោលថ្ម២ដើមនិងបង្កដាច់ភ្លើងមួយរយៈចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន។ហេតុការណ៍នេះកើតឡើងនៅសង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ កាលពីវេលា ទៀបភ្លឺថ្ងៃទី១៣ខែកុម្ភៈឆ្នាំ ២០២១។
ប្រជាពលរដ្ឋ បានឱ្យដឹងថា៖មុនពេលកើតហេតុ រថយន្តដឹកដីពាក់ផ្លាកលេខ ភ្នំពេញ3-F 0551 បើកបរ តាមបណ្តោយផ្លូវបេតុង ក្នុងល្បឿនលឿន ក៏ទាក់ខ្សែភ្លើងជាប់និងរថយន្ត បណ្តាលឱ្យបង្គោលភ្លើង២ដើម ត្រូវបានបាក់តែ មិនមានអ្នកគ្រោះថ្នាក់ទេ៕