ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសព្រៃឈើ១កន្លែងនៅស្រុកឆែប

ព្រះវិហារ៖កម្លាំងផ្នែករដ្ឋបាលព្រៃឈើឆែបសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកឆែប និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃ១បានចុះបង្ក្រាបទីតាំងស្តុកឈើ១កន្លែងដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ។

ការបង្ក្រាបនេះ ធ្វើឡើងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ស្ថិតនៅភូមិពោធិ៍ទាបឃុំម្លូព្រៃមួយស្រុកឆែបខេត្តព្រះវិហារ តាមការណែនាំរបស់លោកនួនសុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ។

លោកសេងលាងនាយរដ្ឋបាលព្រៃឈើឆែបបានឱ្យដឹងថា៖ប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូត នូវឈើអារ ចម្រុះ ជាច្រើន យកទៅរក្សាទុក នៅស្នាក់ការថ្នាលបណ្ដុះ កូនឈើ ផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីចាត់ការតាមនីតិវិធី៕

pda

Leave a Reply

Your email address will not be published. Required fields are marked *