បន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានចាប់មេខ្យល់ប្រុសស្រី២នាក់បញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១ករណីពួកគេជាបណ្តាញនាំពលរដ្ឋខ្មែរទៅថៃ។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យទាំង២នាក់ឈ្មោះ វឹងវាសនា ភេទប្រុស អាយុ៤៨ឆ្នាំ និឈ្មោះ ហ៊ូនពៅ ភេទស្រី អាយុ៤៣ឆ្នាំទាំង២នាក់នេះ ជាបណ្តាញមេខ្យល់ម្នាក់ឈ្មោះចែណយឱ្យមេខ្យល់នៅប្រទេស។
មន្ត្រីដដែលបានបន្តថា៖ការងារនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ៕