ក្រសួងអប់រំយុវជននិងកីឡាបានជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នគឺបិទសាលាផ្អាកដំណើរការជាបណ្តោះអាសន្នចំនួន៥ទៀតនៅភ្នំពេញនិងខេត្តកណ្ដាលទាំងរដ្ឋនិងឯកជន។ក្នុងនោះរួមមាន: អនុវិទ្យាល័យឫស្សីជ្រោយ,សាលាបឋមសិក្សាហ៊ុន សែនឫស្សីជ្រោយ ស្រុកស្អាង, អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល, សាលាបឋមសិក្សាកូលាបទី១, និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ។ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀននិងរីករាលដាលក្នុងសហគមន៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។គ្រឹះស្ថានសិក្សានេះត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។
Related Articles
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍៦កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការ អរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច គណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់លើការងារជួយដល់ប្រជាពលរដ្ឋក្នុងកំឡុងពេលប្រទេសកម្ពុជា ក៏ដូចជាខេត្តស្វាយរៀង ទទួលរងនូវឥទ្ធិពលព្យុះនានាបណ្តាលឲ្យមានជំនន់ទឹកភ្លៀងកន្លងមកនេះ ដូចជាការរួមសាមគ្គីគ្នាទប់ទឹកនៅកំណាត់ផ្លូវស្ពានតាហោ ដើម្បីត្រៀមលក្ខណៈទុកជាមុនក្រែងកើតមានជំនន់ទឹកភ្លៀងកើតឡើង ជាពិសេសការពង្រឹងសន្តិសុខសុវត្ថិភាព ការអនុវត្តច្បាប់ចរណ៍ផ្លូវគោកថ្មី ការ ឧបត្ថម្ភគាំទ្រជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដោយជំងឺកូវីដ១៩ និងការចូលរួម […]
ស្ទឹងត្រែង៖ផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(CCF)បានបញ្ជាក់ថាមន្ត្រីសាខាក.ប.ប.សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងអាជ្ញាធរដែនដីបានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារនិងត្រួតពិនិត្យគុណភាពសុវត្ថិភាពលើផលិតផលម្ហូបអាហារនៅផ្សារថ្មីនិងតាមបណ្តាផ្ទះលក់បោះដុំស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។ រូបភាព៖ផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(CCF) មន្ត្រីបានឱ្យដឹងថា៖ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់និងខូចគុណភាពប្រមាណ៥៣,៦០គីឡូក្រាមត្រូវបានមន្ត្រីសាខាក.ប.ប.ខេត្តស្ទឹងត្រែងរកឃើញនិងដកហូតនៅផ្សារថ្មីនិងតាមបណ្តាផ្ទះលក់បោះដុំស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងកាលពីថ្ងៃទី២៧ខែមករា ឆ្នាំ២០២១។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ប្រមាណ ៥៣,៦០គីឡូក្រាម រួមមាន៖ ពពុះសណ្កែក មានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន៧,២គីឡូក្រាម។ទឹកផ្លែឈើ ខូចគុណភាព ចំនួន ៧កំប៉ុងស្មើនឹង ២,៤គីឡូក្រាមស្ករគ្រាប់ដូង ខូចគុណភាពចំនួន២កេសស្មើនឹង២៨គីឡូក្រាម,នំកញ្ចប់ក្មេងខូចគុណភាពចំនួន២កេស ស្មើនឹង ១៣គីឡូក្រាម។ទឹកសៀង ខូចគុណភាព ចំនួន ៦ដប ស្មើនឹង ៣គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ៕

ភ្លើងឆេះផ្ទះជាប់មនុស្ស៥នាក់នៅខាងក្នុងរងរបួសរលាកពេញខ្លួនតែជួយសង្គ្រោះទាន់
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋជាន់ទី២ជាប់មនុស្សក្នុងផ្ទះ ត្រូវបានជួយសង្គ្រោះ៥នាក់ ។ហេតុការណ៍នេះបានកើតឡើង នៅក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ផ្ទះលេខ១៦៣ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ ប្រភពបានឱ្យដឹងថា៖ដំបូងគេឮសំឡេងផ្ទុះកំប៉ុងហ្គាសបណ្ដាលឱ្យមានជាអណ្តាតភ្លើងឆាបឆេះរាលដាលផ្ទះនៅជាន់ទី២មួយល្វែងខាងលើ។បន្ទាប់មកដោយមានការជួយសង្គ្រោះគាស់ទ្វារបន្ទប់ទើបជួយសង្គ្រោះបានបុរសម្នាក់ដែលរបួសធ្ងន់និងមាននារី៤នាក់ទៀតក៏ត្រូវបានជួយសង្គ្រោះជាបន្តបន្ទាប់ផងដែរ។ សមត្ថកិច្ចបញ្ជាក់ថាករណីអគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៦គ្រឿងហើយបានរលត់ទៅវិញក្នុងយប់ដដែល៕