ព័ត៌មានជាតិ

បុរសម្នាក់គេអះអាងថាជានគរបាលដើរនិយាយប៉ោឡែតាមទីសាធារណអាចបែកថ្នាំ

ភ្នំពញ៖បុរសម្នាក់ស្លៀកពាក់ឯកសណ្ឋាន ជានគរបាលមកឈរនិយាយរវើរវាយប៉ោឡែតាម ទីសាធារណបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ចខណ្ឌដូនពេញ។ករណីនេះបានកើតឡើងនៅ តាមបណ្ដោយផ្លូវព្រះនរោត្ដមកែង និង ផ្លូវ១៣៦សង្កាត់ ផ្សារកណ្ដាល ២ខណ្ឌដូនពេញ កាលពីព្រឹក ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១។

សមត្ថកិច្ច ខណ្ឌដូនពេញ បានឱ្យដឹងថា៖ បុរស ម្នាក់ ពាក់ ឯកសណ្ឋាន ជា មន្ត្រីនគរបាល ជិះ ម៉ូតូ ម៉ាក ឌ្រី ម សង់ ២០១៥ ពណ៌ ខ្មៅ ពាក់ ផ្លាកលេខ ភ្នំពេញ 1DD-0954 បានមក ឈប់ ចត លើ ចិញ្ចើមផ្លូវ។បន្ទាប់មកក៏លុតជង្គុង សំពះ ការដ្ឋាន សំណង់ ដែល កំពុង សាងសង់ រួច ឈរ ដូច គោរព ទង់ជាតិ ហើយ និយាយ រវើរវាយ ថា៖ពួក អស់លោក ទាំងអស់គ្នា មាន មើលឃើញ ដូច ខ្ញុំ ?គ្មាន អ្នកណា មើលឃើញ ទេ អស់លោក មានចិត្ត អត់?

សមត្ថកិច្ចខណ្ឌបានទាក់ទងតាម វិទ្យុទាក់ទង សួរ តាម បណ្ដា ខណ្ឌ ភ្លាមៗនោះ ក៏មាន ខណ្ឌ ច្បារអំពៅ ប្រាប់ថាជា មន្ត្រីនគរខណ្ឌ របស់ខ្លួន។ក្រោយពី ទទួលបាន ដំណឹង នេះ ខាងខណ្ឌ ច្បារអំពៅ បានយក រថយន្ត ដឹក បុរសនេះដោយ ប្រាប់ថា គាត់ ពិតជាមន្ត្រីនគរបាលខណ្ឌច្បារអំពៅ ឈ្មោះ អុន សំអន ជា មន្ត្រីនគរបាលប៉ុស្តិ៍ ព្រែក ថ្មី ។

បច្ចុប្បន្ន ជាប់ ពិន័យ នៅ អធិការ ខណ្ឌ ច្បារអំពៅ ពាក់ព័ន្ធ និង ករណី ធ្លាប់ប្រើ ប្រាស់ នូវ សារធាតុ ញៀន និង ធ្លាប់ អប់រំ ជាច្រើនលើក ច្រើនសា រ រួចមកហើយ ។ក្រោយ ហៅ ឡើង រថយន្ត មិន ព្រម ឡើង ទើប សមត្ថកិច្ច ខណ្ឌ ច្បារអំពៅ បង្ខំចិត្ត វាយខ្នោះ រុញ បញ្ចូល ក្នុង រថយន្ត ដឹក ចេញពី កន្លែងកើតហេតុ ភ្លាមៗ ដើម្បី ចាត់ការ បន្ត តាម វិន័យ កងកម្លាំង ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *