ភ្នំពេញ៖ចៅក្រមជំនុំជម្រះសាលា ដំបូងរាជធានីភ្នំពេញលោកកុល កំពូលជាប្រធានក្រុមប្រឹក្សានិងលោក សំមឫទ្ធីវាសនា ជាតំណាងអយ្យការ កាលពីរសៀលថ្ងៃទី២ខែមិនាឆ្នាំ២០២១ បានប្រកាសសម្រេចផ្តន្ទាទោសពិរុទ្ធជនជាកូនដែលអារ កសម្លាប់ម្តាយដាក់គុក៣០ឆ្នាំ។
ជនជាប់ចោទឈ្មោះ អ៊ាម សំណាង ភេទ ប្រុសអាយុ៣២ឆ្នាំ បុគ្គលិក រោង ចក្រតំឡើងម៉ូតូហុងដា ស្ថិតនៅផ្លូវ វេងស្រេង មានទីកន្លែងកំណើត ស្រុកកោះប៉ែនខ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។តុលាការដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ.ឃាតកម្ម ដោយអំពើឃោរឃៅ ដោយកូននប្រុសមានជំងឺសសៃប្រសាទ។
គួររំលឹកថា ស្ត្រីចំណាស់ម្នាក់ត្រូវបាន កូនប្រុសចាប់អារក ដាច់ចេញពីស្មា ស្លាប់ក្នុងបន្ទប់ជួល រួចរត់គេចខ្លួនបាត់ កាលពីម៉ោង១១យប់ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២០។ ក្រោយពីឃាតកម្មកើតឡើងសមត្ថកិច្ចបើក ការស៊ើបអង្កេតទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជាកូនបង្កើតនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃ២៩។ប្រជាពលរដ្ឋឃើញជន សង្ស័យ ដើរស្រាត នៅក្រោយមន្ទីរពេទ្យសែនសុខIU ក៏បានរា យការណ៍ទៅសមត្ថកិច្ចមកមើល ទើបដឹងថាជាជនដៃដល់ពិតប្រាកដ ក៏ឃាត់ខ្លួនតែម្តង៕