ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើអត់ច្បាប់

ព្រះវិហារ៖ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី៨ខែមីនាឆ្នាំ២០២១នេះបានដឹកនាំកម្លាំងសហការណ៍ រួមមានមន្ត្រីជំនាញព្រៃឈើ និងកម្លាំង នាយកដ្ឋានប្រឆាំងចារកម្ម ក្រសួងមហាផ្ទៃ។

សមត្ថកិច្ចបានចុះ បង្រ្កាបរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និង បង្កើតរោងសន្និធិលក់ចែកចាយផលអនុផលព្រៃឈើ ស្ថិតនៅភូមិ ភ្នំដែក ឃុំរមនីយ ស្រុករវៀង ខេត្តព្រះវិហារ។

លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារបានថ្លែងថា ការបង្រ្គាបនេះមិនលើកលែងទេ ទោះបីមាន អន្តរាគមន៍ពីខាង ណាក៍ដោយ សំខាន់បំផុតរកស៊ីបទល្មើសព្រៃឈើគ្មានច្បាប់អនុញ្ញាត ។ពាក់ព័ន្ធក្នុងការបង្ក្រាបនេះបានដកហូតរួមមានៈ ឈើធ្នង់ ឈើបេង កកោះ ឈើកែច្នៃ ម័ទ័រកែច្នៃម៉ាស៊ីនកែច្នៃ និងសម្ភារជាច្រើនទៀត។

 

លោក វុធ សាវី បានបញ្ជាក់ថា វត្ថុតាងចាប់យកទាំងនោះត្រូវឱ្យមន្រ្តីជំនាញយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើ៕

 

pda

Leave a Reply

Your email address will not be published. Required fields are marked *