ព័ត៌មានជាតិ

តុលាការឃុំខ្លួនសន្ដិសុខដែលអនុញ្ញាតឱ្យស្ដ្រីចិនម្នាក់ចេញពីមណ្ឌលចត្តាឡីស័ក

ភ្នំពេញ៖លោកពេជ្រវិជ្ជាធរចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៨ ខែមីនាឆ្នាំ២០២១បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុរសម្នាក់ដែលជាសន្ដិសុខដែលបានអនុញ្ញាតឱ្យស្ដ្រីចិនម្នាក់លួចចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខាដាក់ពន្ធនាគារបណ្តោះអាសន្ន។

លោកចៅក្រមបានសម្រេច ចោទប្រកាន់ ឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ ៣៨ ឆ្នាំស្នាក់នៅផ្ទះជួល ផ្លូវកែវចិន្ដា ខណ្ឌជ្រោយចង្វាពីបទគ្រោះមហន្តរាយតាមបញ្ញាតិមាត្រា៤២ នៃច្បាប់ស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ ដែលច្បាប់នេះតម្រូវឱ្យដាក់ពន្ធនាគារលើជនជាប់ ចោទពី១ខែទៅ១ឆ្នាំ ៕

  

pda

Leave a Reply

Your email address will not be published. Required fields are marked *