ព័ត៌មានសន្តិសុខសង្គម

ខេត្តព្រះសីហនុ បន្ដផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១១-២៤ ខែមិថុន

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំស្ដីពី ការបន្ដផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។

ក្នុងសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ លោក គួច ចំរើន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្នុងខេត្តព្រះសីហនុ នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយទេ ហើយកំពុងមានការឆ្លងរាលដាលជាបន្ដបន្ទាប់ទៀត ដូច្នេះការបន្ដផ្អាកលក់គ្រឿងស្រវឹងនេះ ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សង្គម។

រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដូចខាងក្រោម៖

* បន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១

* គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ

* គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានអាហារ-ភេសជ្ជៈ និងអាជីវករលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបន្តផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃបន្ថែមទៀត។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រងក្រុមហ៊ុន ឬដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់ តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធ ការលក់ដូរគ្រឿងស្រវឹងដូចរៀបរាប់ខាងលើមិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវទទួលវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *