បាត់ដំបង: នៅថ្ងៃសៅរ៍៣កេីតខែពិសាខឆ្នាំថោះ បញ្ចស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២២ខែមេសាឆ្នាំ២០២៣វេលាម៉ោង១១និង៤០នាទី ចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងយោបល់លោកវរសេនីយ៍ឯកសុខ និមល ស្នង ការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានគរបាលស្រុកអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ២៣៩ តព្រ ចុះថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣របស់លោក ថាន់ ឃុង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងដោយបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទឈ្មោះជា សុពេញ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិស្វាយឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តិកាលពីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៣ នៅភមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដបង។
នៅពេលនេះនគរបាលស្រុកបានរៀបចំបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី៕(រូបភាពនគរបាលស្រុកកំរៀង)By kosal!