ភ្នំពេញ: ដោយអនុវត្តតាមការណែនាំ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំរួម របស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ដល់ លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ និងលោកមេបញ្ជាការ វរសេនាតូច ដោយធ្វើការណែនាំឲ្យត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកិច្ច ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ និង អាស៊ាន ប៉ារ៉ា ហ្គេម លើកទី១២ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៅពេលខាងមុខដ៏ខ្លីនេះ ព្រមទាំងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នៃរដ្ឋសភា ផងដែរ៕
Related Articles
សម្តេចហ៊ុនសែន៖(១៥តុលា២០១២-១៥តុលា២០២០)នៃការយាងចូលព្រះទិវង្គតនៃព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ
ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នេះគឺជាខួបទី៨ឆ្នាំ(១៥តុលា ២០១២-១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
កម្លាំងសមត្ថកិច្ចចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងនៅស្រុកវាលវែង
ខេត្តពោធិ៍សាត់៖កម្លាំងសមត្ថកិច្ចស្រុកវាលវែងបានចាប់រថយន្ត១គ្រឿងនិងអ្នកបើកបររួមនិងវត្ថុតាងឈើជាច្រើនកំណាត់។ករណីបង្ក្រាបបទល្មើសព្រៃឈឺនេះបានធ្វើឡើងនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែងខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២០។ មន្ត្រីសមត្ថកិច្ចជំនាញបានឱ្យដឹងថាៈក្នុងការបង្ក្រាបនេះគឺកម្លាំងឃាត់ខ្លួនមនុស្សម្នាក់រួមទាំងរថយន្ត១គ្រឿងម៉ាកឡិចស៊ីសRX300ពណ៌ខ្មៅស៊េរីឆ្នាំ២០០១ពាក់ស្លាកលេខភ្នំពេញ2l5369និងវត្ថុតាងឈើប្រភេទលេខ១ចំនួន៣៥ដុំស្មើនឹងចំនួន២,៤៧១ម៉ែត្រត្រីគុណ។ក្នុងនោះអ្នកបើកបររថយន្តមិនត្រូវបានគេឱ្យស្គាល់ឈ្មោះហើយឈើនេះជារបស់នរណានោះឡើយ ។ ប្រភពដដែលបានឱ្យដឹងទៀតថា មនុស្សម្នាក់និង រថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX300និងឈើចំនួន៣៥ដុំស្មើនឹងចំនួន២,៤៧១ម៉ែត្រត្រីគុណដែលជាវត្ថុតាងត្រូវបានគេរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុសដើម្បីរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថាមិនមានការបិទប្រទេសឬរាជធានីខេត្តឬតំបន់ណាមួយនោះទេ
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេសឬរាជធានីខេត្តឬតំបន់ណាមួយនោះទេ។ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសការពាក់ម៉ាសការលាងដៃការមិនជួបជុំប្រមូលផ្តុំការរក្សាគម្លាតសុវត្ថិភាព។ល។សម្រាប់ការពាក់ម៉ាសដែលកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាសជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ជិះម៉ូតូដែលមិនបានពាក់ម៉ាស។សូមបងប្អូនពាក់ម៉ាសទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឱយបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆិកា២០២០វិញ។សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឱ្យបានហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕